CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ខេត្ដ​កំពង់ធំ​​ប្តេជ្ញា​បន្ត​រាយការណ៍​បទល្មើស​ព្រៃឈើ​ ទោះ​ធ្លាប់​​ជាប់​ពន្ធនាគារ​​ក្តី​

Admin ដោយ Admin
December 23, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
លោក សឿ សុជា អ្នកសារព័ត៌មានHPN News ចុះយកព័ត៌មាននៅទីតាំងគេកាប់ព្រៃទន្រ្ទានយកដីធ្វើកម្មសិទ្ធិស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាព សឿ សុជា)

លោក សឿ សុជា អ្នកសារព័ត៌មានHPN News ចុះយកព័ត៌មាននៅទីតាំងគេកាប់ព្រៃទន្រ្ទានយកដីធ្វើកម្មសិទ្ធិស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាព សឿ សុជា)

0
ចែករំលែក
90
ចំនួនមើល

អ្នកសាព័ត៌មានម្នាក់នៅខេត្ដកំពង់ធំបង្ហាញឆន្ទៈថា នឹងនៅតែបន្តរាយការណ៍ព័ត៌មានអំពីបទល្មើសឈូសឆាយ ទន្រ្ទានយកដីព្រៃរបស់រដ្ឋនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ធ្វើជាកម្មសិទ្ធិឯកជនដដែល ទោះបី​ធ្លាប់ជាប់ពន្ធនាគារដោយសារតែការរាយការណ៍ពីបទល្មើសព្រៃឈើក្តី។

លោក សឿ សុជា អ្នកសារព័ត៌មាន អេចភីអិនញ៉ូ(HPN News)បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះថា ក្រោយលោកត្រូវបានតុលាការខេត្ដកំពង់ធំដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មកលោកនៅតែបន្តចុះយកព័ត៌មាននៅក្នុងព្រៃឡង់ជាច្រើនដង និងច្រើនតំបន់ធ្វើការប្រមូលព័ត៌មាន ស៊ើបអង្កេតពាក់ព័ន្ធបទល្មើសឈូសឆាយ ទន្រ្ទាន កាប់បំផ្លាញ់ព្រៃយកដីធ្វើជាកម្មសិទ្ធិជនជាច្រើនហិកតា។

លោកបន្តថា ថ្មីៗនេះលោកបានចុះទៅតំបន់ភ្នំជី ស្នងអន ឃុំបឹងល្វា អូរផ្អាវ រកឃើញបទល្មើសឈូសឆាយព្រៃឈើថ្មីៗដើម្បីយកដីធ្វើកម្មសិទ្ធិឯកជនជាច្រើនហិកតា កន្លែងដែលបានកាប់ពីមុនត្រូវបានដាំកៅស៊ូ ដាំដំឡូង និងខ្លះទៀតទុកចោល ។

លោកបន្តនិយាយថា ការដែលប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំប្ដឹងលោកទៅតុលាការគឺគេចង់បំបាក់ស្មារតី បំផិតបំភ័យ ធ្វើខ្លាចលែងហ៊ានចូលទៅក្នុងព្រៃឡង់រាយការណ៍ព័ត៌មានអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ លោកថា កាលណាលោកខ្លាចមិនហ៊ានរាយការណ៍បទល្មើសព្រៃឈើធ្វើឱ្យបំណងរបស់មន្រ្ដីខិលខូចបានសម្រច។

លោកបញ្ជាក់ថា មូលហេតុដែលលោកនៅតែបន្តរាយការណ៍ព័ត៌មានពាក់ព័ន្ធបទល្មើសព្រៃឈើគឺដោយសារក្ដីស្រលាញ់ធនធានធម្មជាតិ មើលឃើញពីមហន្ដរាយព្រៃឈើនៅក្នុងខេត្ដកំពង់ធំចេះតែហិនហោចទៅៗ អ្នកដែលទៅទន្រ្ទានដីរបស់រដ្ឋអ្នកខ្លះពលរដ្ឋធម្មតា ខ្លះទៀតជាអ្នកមានអំណាចដែល​ពលរដ្ឋឱ្យទៅកាប់ព្រៃដើម្បីយកដី។

លោកលើកឡើងថា៖  « នៅតែបន្តធ្វើ[ព័ត៌មាន]នៅតែមានសកម្មភាពចូលរួម ចុះប្រមូលព័ត៌មានចុះស៊ើបអង្កេត។ជួយទុបស្កាត់បទល្មើសបំផ្លាញព្រៃឈើលក់។នៅតែបន្តសកម្មភាពហ្នឹងដដែលរាល់ថ្ងៃនេះ។ ខ្ញុំនៅតែបន្តធ្វើ[ព័ត៌មាន]រហូត នៅតែទាក់ទង់ទៅសមត្ថកិច្ចដើម្បីឱ្យគាត់ចុះបង្ក្រាបហ្នឹងសុំកម្លាំសមត្ថកិច្ចឱ្យគាត់ចុះទៅដល់ទីតាំងកាប់ព្រៃឈើដើម្បីរានយកដីដាំដំណាំធ្វើជាចម្ការកម្មសិទ្ធិផ្ទាល់ខ្លូន » ។

សកម្មជនបរិស្ថានលោក ម៉ា ចិត្រា សម្ដែងនូវមោទកភាពដែលមានអ្នកសារព័ត៌មានដែលតាំងចិត្តទប់ស្កាត់បទល្មើសព្រៃឈើទោះបីជាអ្នកសារព័ត៌មានរូបនោះធ្លាប់ជាប់ពន្ធនាគារក៏ដោយ ជាគំរូភាពមួយដែលអ្នកសារព័ត៌មានដ៏ទៃយកគំរូតាម។

លោកមើលឃើញថា កន្លងមកមានអ្នកសារព័ត៌មានមួយចំនួនតែងតែទៅឃុបគិតគ្នាជាមួយអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទៅទាលុយពីក្រុមឈ្មួញធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់អ្នកសារព័ត៌មានផ្សេងដែលគោរពវិជ្ជាជីវៈសារព័ត៌មាន ។

លោកបន្តថា ការរាយការណ៍ព័ត៌មានរបស់លោក សឿ សុជា កន្លងមកធ្វើឱ្យប៉ះពាល់ដល់ឆ្នាំងបាយរបស់មន្រ្ដីខិលខូចមួយចំនួន ហើយមន្រ្ដីខ្លះក៏មិនសូវចូលចិត្តអ្នកសារព័ត៌មានដែលរាយការណ៍ព័ត៌មានពិតដែរ។​

លោកលើកឡើងថា៖  «ខ្ញុំគិតថាជាអ្នកសារព័ត៌មានប្រហែលជានឹងបន្តទទួលរងហានិភ័យទៀតប្រសិនជារដ្ឋាភិបាលពុំមានយន្ដការ ឬការលើកទឹកចិត្តសម្រាប់អ្នកដែលរាយការណ៍ការពិតពីការបំផ្លាញព្រៃឈើ» ។

លោកបន្ថែមទៀតថា៖ «ក្នុងនាមជាអ្នកចូលរួមការពារបរិស្ថាន ការពារព្រៃឈើម្នាក់ដែរខ្ញុំអំពាវនាវដល់រដ្ឋាភិបាលឱ្យគិតគូរពីអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ការពិតពីការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា»  ។

ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី បានប្រាប់ថា ដើម្បីកុំឱ្យមានការចោទប្រកាន់ពីបទល្មើសផ្សេងៗពីអាជ្ញាធរទៅលើអ្នកសារព័ត៌មាន អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ។

លោកបន្តថា ពេលធ្វើសេចក្ដីរាយការណ៍ព័ត៌មានត្រូវផ្អែកលើប្រភពឱ្យបានច្បាស់លាស់ ត្រូវធ្វើសេក្ដីរាយការណ៍នៅអ្វីដែលប្រភពបាននិយាយ ត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយប្រភពឱ្យបានច្បាស់លាស់ចៀសវាងឮតែគេថាយកមកធ្វើសេចក្ដីរាយការណ៍ មិនត្រូវយកលុយ ឬសំណូកសូកប៉ាន់ផ្សេង មិនត្រូវរាយការណ៍ដោយសារកំហឹងគុំគួនទៅលើអ្នកណាមួយឡើយ ។

យ៉ាងណាលោកថា មន្រ្ដីនៅថ្នាក់មូលដ្ឋានគួរតែផ្ដល់ព័ត៌មានបន្ថែមបើសិនជាពិនិត្យរកឃើញថាអ្នកសារព័ត៌មាន មានការឆកល្វែងមិនបានផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយទៅដល់សាធារណៈជននៅព័ត៌មានដែលខ្លួនបានដឹងឬបានឃើញ។

លោកលើកឡើងថា៖  «មន្រ្ដីរដ្ឋាភិបាល ឬក៏មន្រ្ដីមូលដ្ឋានគាត់គួរតែមានការសហការផ្ដលព័ត៌មាន នៅពេលអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានទៅគួរចាត់វិធានការឱ្យបានឆាប់រហ័ស ឬមួយឆ្លើយតបនូវអ្វីដែលជាការសាកសួរព័ត៌មានរបស់អ្នកសារព័ត៌មានចៀសវាងនូវការមិនឆ្លើយតម ឬការចោទប្រកាន់និនាការផ្សេងទៅលើអ្នកសារព័ត៌មាន» ។

លោក សឿ សុជា ត្រូវបានកម្លាំងស្នងការដ្ឋានគរបាលខេត្ដកំពង់ធំមានគ្នាជិត១០នាក់ជិះឡាន២គ្រឿងទៅចាប់ខ្លួននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តកំពង់ថ្ម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ នៅពេលលោកកំពុងឈររង់ចាំឡានឈ្នួលដើម្បីធ្វើដំណើរទៅភ្នំពេញជួបមេធាវី។

កម្លាំងនគរបាលដែលទៅចាប់ខ្លួនលោកមិនបានបង្ហាញដីកាចាប់ខ្លួនទេ។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោក សុជា ត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ធំ ។

អ្នកសារព័ត៌មានរូបនេះ ត្រូវបានប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ លោក តុប កក្កដា ប្តឹងចំនួន៣ករណីរួមមាន ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្ដិ៍ជាសាធារណៈ។ លោកត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពេលអនុវត្តទោស៥ខែ ១៥ថ្ងៃ គិតចាប់ពីថ្ងៃចាប់ខ្លួន ហើយទោសនៅសល់ត្រូវព្យួរសាកល្បងរយៈពេល៣ឆ្នាំ៕

…………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​

អត្ថបទបន្ទាប់

អត្ថបទ​និទាន​៖​ ពី​កម្មករ​សំណង់​ម្នាក់​ក្លាយ​ជា​ម្ចាស់​ហាង​​កាត់​​និង​អ៊ុត​សក់​៣​កន្លែង​នៅ​ខេត្ត​ស្វាយរៀង​ ​

អត្ថបទបន្ទាប់
បុគ្គលិក និងម្ចាស់ហាង ពិសិដ្ឋាវុទ្ធ អាប់ឌែតស្តាយ នៅសាខាទី២ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ដស្វាយរៀង នៅខែធ្នូ ឆ្នាំ២០២៤។ ( សួន វុត្ថា)

អត្ថបទ​និទាន​៖​ ពី​កម្មករ​សំណង់​ម្នាក់​ក្លាយ​ជា​ម្ចាស់​ហាង​​កាត់​​និង​អ៊ុត​សក់​៣​កន្លែង​នៅ​ខេត្ត​ស្វាយរៀង​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង