CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ស្លាក​សញ្ញា​​គណបក្ស​ភ្លើង​​ទៀន​មួយ​នៅ​ខេត្ដស្វាយរៀង​​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​មួយ​ដក​ចេញ​ពី​ទីតាំង​ដើម​

Admin ដោយ Admin
May 24, 2023
ក្នុង ព័ត៌មាន, សង្គម
0
ស្លាកសញ្ញាគណបក្សភ្លើងទៀនភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ត្រូវបានគេដកពីតាំងដើមយកទៅ បញ្ឈរនៅរបងផ្ទះសមាជិកគណបក្សភ្លើងទៀន កាលពីថ្ងៃចន្ទ ទី២២ ខែឩសភា ឆ្នាំ២០២៣។ (លោក ឈុន វត្ថា)

ស្លាកសញ្ញាគណបក្សភ្លើងទៀនភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ត្រូវបានគេដកពីតាំងដើមយកទៅ បញ្ឈរនៅរបងផ្ទះសមាជិកគណបក្សភ្លើងទៀន កាលពីថ្ងៃចន្ទ ទី២២ ខែឩសភា ឆ្នាំ២០២៣។ (លោក ឈុន វត្ថា)

0
ចែករំលែក
143
ចំនួនមើល

ស្លាកសញ្ញា​គណបក្សភ្លើង​ទៀន​នៅជាប់​ដីរបស់ក្រុមហ៊ុន អេស ប៊ី ប៊ី ភី គ្រុប ស្ថិត​នៅ​ក្នុង​ឃុំព្រៃ​តាអី​ ស្រុកស្វាយទាប​ ខេត្ដ​ស្វាយរៀង​ ត្រូវបាន​ម្ចាស់ក្រុមហ៊ុនមួយនេះដកចេញពីទីតាំងដើម ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ ​

មន្ត្រីគណបក្សភ្លើងទៀនក្នុងខេត្តនេះបញ្ជាក់ថា កាលពី​ថ្ងៃ​​ចន្ទ ទី២២ ខែ​ឩសភា ឆ្នាំ២០២៣  ​​ស្លាកសញ្ញារបស់គណបក្ស​ភ្លើង​ទៀន​ ចំនួន១​ដែលនៅជាប់​ដីរបស់ក្រុមហ៊ុន អេស ប៊ី ប៊ី ភី គ្រុប(S B B P Group) ​ដែលបច្ចុប្បន្នជាក្រុមហ៊ុនពុះដីឡូតិ៍ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​តាអី​ ឃុំព្រៃតាអី​ ស្រុកស្វាយទាប​ ខេត្ដ​ស្វាយរៀង​ ត្រូវ​បានម្ចាស់ក្រុមហ៊ុននេះនិងមេការរបស់ខ្លួន​​​ដកចេញ​ពី​កន្លែង​ដើម ហើយយក​ទៅ​ផ្អែកនៅ​របង​ផ្ទះសមាជិក​គណបក្ស​ភ្លើងទៀនម្នាក់​នៅក្នុង​ឃុំព្រៃតាអី​​។

លោក ​សោម បឿន សមាជិក​គណបក្ស​ភ្លើង​ទៀនដែលបានឃើញហេតុការណ៍នេះ​ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅ​ម៉ោង៣និង៥០នាទី កាលពីថ្ងៃទី២២ ខែឧសភា ​​ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀនដែល​ដាក់​នៅ​ក្នុង​ភូមិ​ព្រៃត្រពាំងតាអី ត្រូវបាន​បុគ្គល​ពីរ​នាក់​មកដក​ចេញ​ពី​កន្លែង​ដើម ហើយ​បាន​យក​ស្លាក​សញ្ញា​គណបក្សនោះ​មកផ្អែកនៅរបងផ្ទះ​របស់លោក។

លោក​ប្រាប់​ថា​ បុគ្គល​ដែល​មក​ដកស្លាកសញ្ញា​គណបក្ស​នោះរួមមានទី១ឈ្មោះ​​​​ សួស សម្បត្តិ ជាម្ចាស់​ក្រុមហ៊ុន​​ អេស ប៊ី ប៊ី ភី គ្រុប (S B B P Group)​ ហើយ​ម្នាក់ទៀត​ជាមេការរបស់ក្រុមហ៊ុននេះតែម្ដងដែលមានឈ្មោះណាត។

លោក​លើកឡើង​ថា៖ «ការ​ដែល​ដក​ហ្នឹង​ខ្ញុំ​មិន​បាន​ឃើញ​ទេ ​តែខ្ញុំឃើញគាត់​បាន​ជូន​ស្លាកមកដាក់​នៅមុខ​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​៣.៥០​[នាទីរសៀល]មានគ្នា​ពីរនាក់ ​តាសម្បត្តិ ហ្នឹង​មេការ​របស់​គាត់​»។

លោកបន្ថែម​ថា​ ការ​ដែល​លោក​និង​ក្រុមការ​ងារ​បាន​មកលើកស្លាក​សញ្ញា​គណបក្ស​បាន​ជូន​ដំណឹង​ត្រឹម​ត្រូវ​ទៅ​កាន់​អាជ្ញាធរ​ហើយ​មាន​កម្លាំង​នគបាលចូល​រួម​ការ​ពារ​ត្រឹម​ត្រូវ។ ​លោក​​ប្រាប់​ថា​ការលើក​​ស្លាកសញ្ញា​គណបក្សនេះ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់នរណានោះ​ទេ​ហើយ​ដី​នេះជាដី​សាធារណៈរបស់រដ្ឋ​ផងដែរ។

លោកបន្តថា៖ « សមត្ថកិច្ចគាត់​មក​ការពារ​ ដាក់​កន្លែង​ហ្នឹង​អត់មានប៉ះ​ពាល់​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ​ ដល់​ពេល​ដក​យកមក​ដាក់​មុខ​ផ្ទះ​ខ្ញុំ​ចឹង។ ​ខ្ញុំ​មាន​ចម្ងល់​ដែលខ្ញុំ​បាន​រាយការណ៍​ឱ្យ​តំណាង​មេបក្ស​ហើយ »។

ប្រធាន​គណកម្មាធិការ​ប្រតិបត្តិស្រុក​ស្វាយ​ទាបរបស់​គណបក្ស​ភ្លើង​ទៀន លោក​ រត្ន័ សំបូ បានប្រាប់​ពល​រដ្ឋ​​អ្នកសារព័ត៌មានថា ការដក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ជូន​ដំណឹង​ទៅ​កាន់​អាជ្ញាធរ ​ហើយ​អាជ្ញាធរ​​​ត្រូវជូន​​ដំណឹង​ទៅ​កាន់​ម្ចាស់ស្លាក​ឬសកម្មជន​របស់​គណបក្ស​នៅ​តាម​បណ្ដាឃុំ​នីមួយៗ​របស់​បក្ស​ដែល​ខ្លួន​ចង់​ដក​។

លោក​ថា​ បើ​ស្លាកសញ្ញា​គណបក្ស​នោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដ​ល់​ក្រុម​ហ៊ុន​ឬ​​បុគ្គល​ណា​មួយ​អ្នក​ទាំង​នោះ​ត្រូវ​រាយការណ៍​តាម​រយៈ​មេភូមិ​ឬ​មេឃុំ​ដើម្បី​ឱ្យមេភូមិឬមេឃុំ​ជូនដំណឹង​មក​ភ្នាក់​ងារ​គណបក្ស​ប្រចាំ​ឃុំ​នីមួយៗ​ ដើម្បីគាត់​ចុះ​ទៅ​ដក​ដោយ​​ផ្ទាល់​។

លោកបន្ថែមថា​ ការ​ដែល​បុគ្គល​មួយ​ទៅ​ដក​ឬ​រុះ​រើ​ស្លាក​សញ្ញា​របស់​គណបក្ស​ផ្សេង​នោះ​ជាអំពើ​ខុស​ច្បាប់ ​ព្រោះ​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយនី​មួយៗគឺ​ត្រូវបាន​ជូន​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​ដែន​ដី​ឱ្យបាន​ដឹង​មិនមែន​​ចេះ​តែ​ធ្វើ​​នោះ​ទេ។

លោក​លើកឡើងថា៖ « ពេល​ដែល​យើង​ដាក់​មិនមានបញ្ហាទេ ដោយ​សារ​មាន​ប៉ូលិសមកការពារ​ មកឃុំគ្រង​ពេលដែល​យើង​ដាក់​ »។

លោកយល់​ថា ​ការ​ដក​ស្លាក​សញ្ញា​គណបក្សភ្លើង​ទៀន​​​នេះមិន​មែន​ជាសកម្មភាព​គំរាម​គំហែង​ផ្នែក​ខាង​នយោបាយ​នោះ​ទេ ដោយ​លោក​លើកឡើង​ថា ​អ្នក​ដែល​មកដកស្លាក​សញ្ញា​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​គាត់​មិន​មែន​ជា​អ្នក​នយោបាយមិន​មែនជា​មន្រ្ដី​របស់​គណបក្សនយោបាយនោះ​ទេ គ្រាន់​តែ​ជា​អ្នក​រកស៊ី​ធម្មតា។

លោក​បន្ថែមថា៖​ « គ្មានសកម្មភាព​គំរាមគំហែង​អី​នោះ​ទេ ​ព្រោះគាត់​មិន​មែន​ជាអ្នក​នយោបាយ​មិន​មែន​ជា​មន្រ្ដីពាក់​ពន្ធ័​នយោបាយ​គាត់​ជា​អ្នក​រកស៊ី ​ជាអ្នកធ្វើ​ការ​ប្រកប​អាជីវកម្ម​រកស៊ី​ដូច​ពលរដ្ឋ​សាមញ្ញធម្មតា »។​​​​​​

លោក យិន ធាវី ជាមន្រ្ដី​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន និងជា​ប្រធាន​គណកម្មាធិការ​ប្រតិបត្តិខេត្ដស្វាយ​រៀង​ បានប្រាប់​ពលរដ្ឋ​អ្នកសារព័ត៌មាន​ថា​ ​ករណី​នេះលោក​នឹង​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ដែន​ដីដើម្បី​ឱ្យ​អាជ្ញាធរដែនដី​​​កោះ​ហៅបុគ្គល​ដែល​ហ៊ានដក​​ស្លាកសញ្ញា​​គណបក្ស​នោះ​មកសួរនាំអំពីរឿងនេះ។ ​

លោក​ប្រាប់ថា ​បើ​ប្ដឹង​ទៅកាន់​អាជ្ញាធរ​ដែនដី​មិនមាន​ដំណោះ​ស្រាយ​នោះ​ទេ​លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នង​ការដ្ឋាននគរបាលខេត្ដ​ស្វាយរៀងហើយ ​បើនៅ​តែ​គ្មាន​ដំណោះស្រាយ​ទៀត​លោក​និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃបន្ថែមទៀត​។

លោកថា នៅ​ក្នុងខេត្ដ​ស្វាយ​រៀង​ទាំង​មូល​មាន​ករណី​បំផ្លាញស្លាក​សញ្ញា​គណបក្សភ្លើង​ទៀន​មានចំនួន៦ករណី​ហើយនៅ​ក្នុងឆ្នាំ​២០២៣នេះ​។​

លោក​លើកឡើងថា​៖ « ​ រាប់​មក​ដល់​ពេល​នេះ​មាន​៦ស្លាក​ហើយ​គឺ​នៅ​ឃុំ​កំពង់​ចំឡង់​ ស្រុក​ស្វាយ​ជ្រុំ​ចំនួន៥ស្លាក​និង​នៅ​ព្រៃ​តាអី​ចំនួន​១ស្លាក​ត្រឹម​ថ្ងៃនេះសម្រាប់ឆ្នាំ​២០២៣ »។

ពលរដ្ឋ​អ្នក​សារព័ត៌មាន​មិន​អាចរកការទាក់ទងទៅ​​លោក សួស សម្បត្តិ និងមេការរបស់ក្រុមហ៊ុន​​អេស ប៊ី ប៊ី​ ភី គ្រុប ឈ្មោះណាត បាន​នោះទេ​​រហូតដល់ថ្ងៃទី២៤ ខែឧសភា។

មេ​ឃុំ​ព្រៃ​តាអី​ លោក​ នុត​ ផល្លា បាន​ប្រាប់​ពលរដ្ឋ​អ្នក​សារ​ព័ត៌មាន​ថា ​ករណី​ដកស្លាក​សញ្ញារបស់​គណបក្ស​ភ្លើង​ទៀននេះ ​​លោក​បាន​ដោះស្រាយ​គ្នា​ជា​មួយ​​តំណាង​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ឃុំ​ព្រៃ​តាអីនិង​តំណាង​គណបក្ស​ពីរនាក់​ផ្សេង​ទៀតរួចហើយ។​

លោក​លើកឡើងថា៖ « ខ្ញុំ​បាន​ដោះ​ស្រាយ​គ្នា​រួច​រាល់អស់ហើយ ​គាត់​ខាង​តំណាង​គណបក្ស​ភ្លើង​ទៀន​គាត់​មកសាលាឃុំ គាត់​ក៏​មិនថា​អីដែរ។ ​ខ្ញុំ​បានសម្រប​សម្រួល​គ្នាឱ្យ​គាត់​ដាក់​នៅ​ផ្ទះ​សមាជិក​របស់​គាត់។​ ខ្ញុំ​បាន​សម្របសម្រួល​គ្នា​រួច​រាល់​អស់​ហើយ​គាត់​មិនថាអី​ទេ​ »។

លោក កន​ សាវាង្ស អ្នកសម្របសម្រួល​ផ្នែកអង្កេត​នៃអង្គការ​ខុមហ្រ្វែល បាន​ប្រាប់​ពលរដ្ឋ​អ្នកសារព័ត៌មាន​ថា ​ដើម្បី​ដោះស្រាយ​បញ្ហានេះ​បាន​គណបក្ស​ត្រូវ​ដាក់​ពាក់​ប្ដឹង​ទៅ​កាន់​អាជ្ញាធរមូល​ដ្ឋាន​ដើម្បី​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការ​ដោះ​ស្រាយ។ ​លោកថា ក្នុងករណីស្គាល់​មុខ​ជន​ប្រព្រឹត្តទៀត​កាន់​តែ​ប្រសើរ​។

លោក​លើក​ឡើង​ថា៖ « គណបក្ស​ដើម្បីដោះស្រាយ​បានគណបក្ស​ហ្នឹង​ធ្វើមិច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរមូល​ដ្ឋាន​ដើម្បី​ឱ្យ​ធ្វើការ​ដោះស្រាយ​ហើយ​ បើសិនជា​ការ​បំផ្លិចបំផ្លាញនេះបានដឹង​ច្បាស់លាស់​អំពី​ជន​ប្រព្រឹត្ត​ទៀត​អាហ្នឹង​រឹត​តែ​ប្រសើរ​។ ជាការបើកផ្លូវ​មួយ​ដើម្បី​ឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ធ្វើការអនុវត្តទៅ​តាម​ផ្លូវច្បាប់​ »៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តស្វាយរៀង លោក សួន វត្ថា  ​

អត្ថបទមុន

ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​សង្ឃឹម​ថា​ក្រោយ​បោះឆ្នោត​ជាតិ​សហគមន៍​ព្រៃឈើ​អូរតាក្រេះ​នឹង​លែង​មានការ​កាប់​បំផ្លាញ​

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល​បិទ​ផ្លូវ​មិន​ឱ្យ​​ឡាន​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ឆ្លង​កាត់​បន្ទាប់​​ពី​បើកបរ​ធ្វើ​ឱ្យ​ដី​ហុយ​ប៉ះពាល់​សុខភាព​

អត្ថបទបន្ទាប់
រថយន្តដឹកដី និងដឹកថ្ម ខ្សាច់នៅជាប់មុខប៉ារ៉ាស់ ក្រោយពលរដ្ឋជាច្រើនគ្រួសារនៅ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល បានផ្ទុះការតវ៉ា និងដាក់ប៉ារ៉ាស់បិទផ្លូវនៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីកុំឱ្យរថយន្តរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបើកឆ្លងកាត់ ក្រោយពីបើកបរធ្វើឱ្យដីហុយប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ (លោក ឃាង សុខមាន)

ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល​បិទ​ផ្លូវ​មិន​ឱ្យ​​ឡាន​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ឆ្លង​កាត់​បន្ទាប់​​ពី​បើកបរ​ធ្វើ​ឱ្យ​ដី​ហុយ​ប៉ះពាល់​សុខភាព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង