CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម CJ Plus

សហគមន៍ចំនួន២ទទួលបានទឹកបញ្ចូលស្រែ ក្រោយការផ្សាយរបស់ព័ត៌មានសហគមន៍

១៥ កញ្ញា ២០២៦
ក្នុង CJ Plus, ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
0
ចែករំលែក
32
ចំនួនមើល

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍នៅខេត្តកំពង់ធំបានចូលរួមដោះស្រាយវិវាទមួយពាក់ព័ន្ធនឹងការប្រើប្រាស់ និងបែងចែកទឹកបញ្ចូលស្រែ រវាងប្រជាកសិករនៅសហគមន៍ចំនួន២។ ការរាយការណ៍ព័ត៌មានរបស់ពលរដ្ឋអ្នកសារព័ត៌មាន​ បានផ្ដល់នូវសំឡេង និងបង្ហាញពីក្ដីកង្វល់របស់សហគមន៍ ព្រមទាំងជំរុញឱ្យអាជ្ញាធរចាត់វិធានការដោះស្រាយសមស្រប និងទាន់ពេលវេលា ដើម្បីកុំឱ្យជម្លោះកាន់តែរីករាលដាល។

ជម្លោះនៃការប្រើប្រាស់ទឹកសម្រាប់បញ្ចូលស្រែ

កសិករជាច្រើននៅស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រឈមមុខដាក់គ្នាពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រង និងបែងចែកទឹកបញ្ចូលស្រែ និងដំណាំរបស់ពួកគេក្នុងរដូវធ្វើស្រែចម្ការ ដោយជម្លោះនេះបានកើតឡើងតាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ដោយសារហេតុផលពុំសូវមានទឹកស្រោចស្រពស្រែឱ្យបានគ្រប់គ្រាន់ ស្រែស្រូវរបស់កសិករនៅស្រុកទាំងពីរបានប្រែជាស្ងួត និងក្រៀមស្វិត និងងាប់។ នៅថ្ងៃទី២៧ ខែមិថុនា កសិករជាង ៨០នាក់មកពីស្រុកទាំងពីរ បានប្រមូលផ្ដុំគ្នាតវ៉ា និងសម្ដែងការមិនពេញចិត្តចំពោះ «កង្វះតម្លាភាពក្នុងការបែងចែកទឹកពីទំនប់ទឹក «៣០ កញ្ញា» និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបែងចែកប្រភពទឹកដោយយុត្តិធម៌ និងតម្លាភាព។

លោក ដួង ចាន់ឌី សមាជិកស្នូលនៃក្រុមប្រព័ន្ធផ្សព្វផ្សាយសហគមន៍ (CMT) នៅខេត្តកំពង់ធំ បានឃ្លាំមើលយ៉ាងដិតដល់ចំពោះបញ្ហានេះ និងបានចុះទៅទីតាំងផ្ទាល់ ព្រមទាំងធ្វើសេចក្ដីរាយការណ៍អំពីបញ្ហានេះ ដោយមានការផ្ដល់ណែនាំពីគ្រូបង្គោល។

នៅថ្ងៃទី២៧ ខែមិថុនា ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ បានចេញផ្សាយព័ត៌មានជាវីដេអូមួយលើទំព័រសហគមន៍ឈ្មោះ «អំពីសហគមន៍កំពង់ធំ»។ តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាន សហគមន៍ទាំងពីរបានបង្ហាញពីកង្វល់របស់ខ្លួន និងដោះស្រាយបញ្ហាខ្វែងគំនិតគ្នា និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការជាបន្ទាន់។

តាមរយៈការយកចិត្តទុកដាក់ និងបង្ហាត់បង្ហាញពីគ្រូបង្គោល ពលរដ្ឋអ្នកសារមានយើង បានប្រកាន់ខ្ជាប់នូវគោលការណ៍សារព័ត៌មានសំខាន់ៗ រួមមាន ភាពត្រឹមត្រូវ ការផ្ទៀងផ្ទាត់ព័ត៌មាន តម្លាភាព និងមិនលម្អៀង ព្រមទាំងដាក់បញ្ចូលទស្សនៈចម្រុះ ដើម្បីធានាតុល្យភាពនៃសេចក្ដីរាយការណ៍។

ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ជួយរកដំណោះស្រាយលើបញ្ហាបែងចែកទឹក

ក្រោយការចេញផ្សាយរបស់ពលរដ្ឋអ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋានបានចុះទៅអន្តរាគមន៍ជាបន្ទាន់ ដើម្បីដោះស្រាយជម្លោះតាមរយៈការសម្របសម្រួល និងស្វែងរកដំណោះស្រាយ ដោយមានការចូលរួមដោយផ្ទាល់ពីអាជ្ញាធរស្រុក និងគណៈអភិបាលខេត្ត។

អាជ្ញាធរ និងសហគមន៍បានឯកភាពបែងចែកទឹកពីទំនប់ «៣០ កញ្ញា» ដោយស្មើគ្នា ដែលអាចឱ្យកសិករអាចយកទឹកសម្រាប់ស្រោចស្រពដំណាំ និងជួយកាត់បន្ថយភាពតានតឹងនៃជម្លោះ។ ពលរដ្ឋអ្នកសារព័ត៌មាន ក៏បានរាយការណ៍អំពីការអន្តរាគមន៍របស់អាជ្ញាធរ និងផ្សព្វផ្សាយព័ត៌មានលើទំព័រសហគមន៍កំពង់ធំ ដើម្បីជូនដំណឹងដល់សាធារណជន និងពលរដ្ឋដែលរងផលប៉ះពាល់។

ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នៅខេត្តកំពង់ធំ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការដោះស្រាយ ដែលអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានដាក់ចេញ និងចាត់វិធានការជាបន្ទាន់ ដើម្បីជួយសម្របសម្រួល និងគ្រប់គ្រងការបែងចែកទឹកសម្រាប់ស្រោចស្រពដល់កសិករនៅស្រុកទាំងពីរ។

លោក ចាន់ឌី និយាយថា ៖ «ខ្ញុំពិតជាមានមោទកភាពដែលបានដើរតួនាទីជាពលរដ្ឋអ្នកសារព័ត៌មាន ក្នុងការលើកឡើងពីបញ្ហាសហគមន៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយសហគមន៍។ ខ្ញុំពិតជារីករាយដែលឃើញអាជ្ញាធរមូលដ្ឋានទទួលស្គាល់បញ្ហាទាំងនេះ និងឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីជួយដោះស្រាយបញ្ហា»។

លោក ប៉ៃ ទីញ អាយុ ៤៧ឆ្នាំ ជាកសិករម្នាក់នៅភូមិថ្លុក ឃុំចំណោមលើ ស្រុកស្ទោង កោតសរសើរចំពោះសេចក្ដីរាយការណ៍របស់ពលរដ្ឋអ្នកសារព័ត៌មានថា បានចូលរួមចំណែករកដំណោះស្រាយសម្រាប់ប្រជាកសិករនៅស្រុកទាំងពីរ។

លោកបាននិយាយថា៖ «ខ្ញុំគិតថា ការងាររបស់គាត់ល្អ។ នៅពេលខ្ញុំស្តាប់ការរាយការណ៍របស់គាត់ ខ្ញុំឃើញថាវាមានប្រយោជន៍ និងមានតម្លៃខ្លាំង។ គាត់រាយការណ៍ដោយយុត្តិធម៌ និងមិនលម្អៀងទៅខាងភាគីណាមួយទេ ដោយប្រព្រឹត្តចំពោះគ្រប់ភាគីដោយស្មើភាពគ្នា»។

លោក ឆន រ៉ាស្មី អាយុ ៤០ឆ្នាំ ជាតំណាងសហគមន៍កសិករក្នុងស្រុកកំពង់ស្វាយ ក៏កោតសរសើរចំពោះការរាយការណ៍ថា មានភាពមិនលម្អៀង និងមានការចូលរួមពីសំឡេងចម្រុះ ដោយលោកថា​ វាបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធចាត់វិធានការដោះស្រាយបញ្ហាទាន់ពេលវេលា។ ម្យ៉ាងទៀត លោកនិយថា សេចក្ដីរាយការណ៍ព័ត៌មាននេះ ក៏បានជួយសម្រួលឱ្យមានការពិភាក្សារវាងសហគមន៍ទាំងពីរ និងរួមចំណែករកដំណោះស្រាយសហគមន៍ ពាក់ព័ន្ធការបែងចែកទឹកស្រោចស្រពស្រែ និងដំណាំរបស់កសិករ។

លោកបានបន្ថែមថា៖ «ការរាយការណ៍របស់ចាន់ឌី បានជួយជំរុញឱ្យអាជ្ញាធរចាត់វិធានការ និងចុះមកដោះស្រាយបញ្ហាដោយផ្ទាល់។ ការរាយការណ៍របស់គាត់ក៏មានភាពអព្យាក្រឹត និងបានជួយសម្របសម្រួលស្ថានការណ៍ ដោយមិនបាននិយាយថា ភាគីណាត្រូវ ឬភាគីណាខុសនោះទេ។ ផ្ទុយទៅវិញ គាត់បានបង្ហាញពីកង្វល់ និងសំណើរបស់កសិករក្នុងមូលដ្ឋាន ដែលចង់ឱ្យអភិបាលខេត្តចុះមកសម្របសម្រួលកិច្ចពិភាក្សា ដោយសារកិច្ចខិតខំស្វែងរកកិច្ចព្រមព្រៀងនៅកម្រិតស្រុក និងសហគមន៍មិនទទួលបានជោគជ័យ»។

របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបង្ហាញថា បញ្ហាខ្វះទឹកបានប៉ះពាល់ដល់ប្រជាកសិករប្រមាណ ៥,០០០គ្រួសារ និងផ្ទៃដីរាប់ពាន់ហិកតា ក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង។

អភិបាលស្រុកស្ទោង លោក សាយ គឹមឡុង បានមានប្រសាសន៍ថា ក្រោយជម្លោះផ្ទុះឡើង អាជ្ញាធរពាក់ព័ន្ធបានព្យាយាមសម្របសម្រួលកិច្ចពិភាក្សារវាងកសិករដែលរងផលប៉ះពាល់ ក្រោមការសម្របសម្រួលពីអាជ្ញាធរស្រុក និងខេត្ត។ ប៉ុន្ដែ មិនទាន់អាចឈានដល់ការទទួលបានដំណោះស្រាយសមរម្យ។

ប៉ុន្ដែ បន្ទាប់មក ដោយមានការសម្របសម្រួលផ្ទាល់ពីអភិបាលខេត្ត សហគមន៍ទាំងពីរ និងអាជ្ញាធរពាក់ព័ន្ធបានជួបពិភាក្សាគ្នាម្តងទៀត ហើយទីបំផុតបានព្រមព្រៀងបែងចែកទឹកដោយស្មើគ្នា និងប្តូរវេនគ្នាប្រើប្រាស់។

អភិបាលស្រុកស្ទោងអះអាងថា លោកស្វាគមន៍ការរាយការណ៍ ឬព័ត៌មានពីសាធារណជន ដែលបាននាំយកបញ្ហាសហគមន៍ឱ្យអាជ្ញាធរមូលដ្ឋានបានដឹង ដើម្បីចាត់វិធានការសមស្រប និងទាន់ពេលវេលា។

លោក សាយ គឹមឡុង បានមានប្រសាសន៍ថា៖ «ពីមុន កសិករប្រឈមនឹងការខ្វះទឹក ដូច្នេះពួកគេបានឯកភាពប្រើប្រាស់ទឹកដោយប្តូរវេនគ្នា។ បច្ចុប្បន្ន ដំណាំស្រូវលែងរងការខូចខាតទៀតហើយ ព្រោះមានទឹកគ្រប់គ្រាន់ និងមានភ្លៀងធ្លាក់ច្រើន ដែលបានផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ស្រែ»។

លោក គឹម ឡុង បានបន្តថា៖ «រាល់ពេលដែលយើងទទួលបានព័ត៌មានអំពីបញ្ហាសហគមន៍ យើងចុះមក និងចាត់វិធានការ។ ជាគោលការណ៍ យើងស្វាគមន៍ការរាយការណ៍ព័ត៌មាន ពីព្រោះនៅពេលប្រជាពលរដ្ឋលើកយកបញ្ហាមកជូនយើង យើងរីករាយទទួលព័ត៌មាននោះ ហើយចុះទៅកាន់ទីតាំង ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាដោយផ្ទាល់ តាមលទ្ធភាពដែលយើងអាចធ្វើបាន»។

ក្រៅពីដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងទំនប់ទឹកស្រោចស្រពដល់ប្រជាកសិករនៅស្រុកទាំងពីរ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍ (CMT) នៅខេត្តកំពង់ធំ ក៏បានចូលរួមចំណែកផ្សព្វផ្សាយ និងដោះស្រាយបញ្ហាផ្សេងទៀតនៅក្នុងមូលដ្ឋានរបស់ពួកគេ រួមមានការអនុវត្តច្បាប់ផ្នែកបរិស្ថាន និងជម្លោះដីធ្លី ដែលបង្កផលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច។

បញ្ហាសុវត្ថិភាព និងសម្ពាធលើអ្នកសារព័ត៌មានពលរដ្ឋ

បន្ទាប់ពីមានដំណោះស្រាយលើការបែងចែកទឹកដល់កសិករ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ចាន់ឌី ត្រូវបានអភិបាលស្រុកស្ទោងអញ្ជើញឱ្យជួបពិភាក្សាអំពីបញ្ហាទូទៅនៅមូលដ្ឋាន ក្រោយសេចក្ដីររាយការណ៍ដ៏សកម្ម។

ទោះបីសេចក្ដីរាយការណ៍ព័ត៌មានបានជួយផ្ដល់សំឡេងរបស់សហគមន៍ ប៉ុន្ដែ ចាន់ឌី ខ្លួនឯងបែរជាជួបប្រទះនូវភាពតានតឹង និងក្តីបារម្ភសុវត្ថិភាព។ ចាន់ឌី និយាយថា លោកនឹងបន្តបំពេញតួនាទីជាពលរដ្ឋអ្នកសារព័ត៌មាន និងប្រើប្រាស់ព័ត៌មានសហគមន៍ ដើម្បីលើកឡើងពីកង្វល់នានាក្នុងមូលដ្ឋាន និងផ្ដល់សំឡេងរបស់សហគមន៍ ទោះបីជាលោកបានជួបប្រទះការគំរាមកំហែង និងបញ្ហាប្រឈមក្នុងការរាយការណ៍ក៏ដោយ។

លោកចាន់ឌី បានបន្ថែមថា៖ «ទន្ទឹមនឹងផលប៉ះពាល់វិជ្ជមាននេះ ខ្ញុំក៏បានប្រឈមនឹងសម្ពាធពីសមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋាន រួមទាំងការស្នើសុំឱ្យលុបវីដេអូព័ត៌មាន។ ខ្ញុំមិនបោះបង់ការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាអ្នកសារព័ត៌មានពលរដ្ឋទេ។ ពីព្រោះប្រសិនបើខ្ញុំឈប់ សមាជិក CJ ផ្សេងទៀតក៏អាចមានការស្ទាក់ស្ទើរក្នុងការបន្តធ្វើដែរ។ វាអាចនាំឱ្យការរាយការណ៍ព័ត៌មានសហគមន៍កាន់តែទន់ខ្សោយ និងធ្វើឱ្យបញ្ហាសហគមន៍សំខាន់ៗមិនត្រូវបានរាយការណ៍»។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សង្កេតឃើញថា មានការរឹតត្បិតកាន់តែខ្លាំងឡើងនៅមូលដ្ឋានលើសេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍ ដោយវាបានជះផលអវិជ្ជមានដល់សុវត្ថិភាព និងការងាររបស់ពលរដ្ឋអ្នកសារព័ត៌មានពលរដ្ឋ ក្នុងអំឡុងពេលឆ្ពោះទៅរកការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៨។

អំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ បង្កើតឡើងក្នុងគោលបំណងផ្តល់អំណាចដល់សំឡេងសហគមន៍ និងត្រូវបានអនុវត្តដោយ CCIM។

ដើម្បីបន្តពង្រឹងបទពិសោធន៍ និងធានានិរន្តរភាពនៃការងាររបស់ពលរដ្ឋអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហគមន៍ នឹងក្លាយឧបករណ៍ថ្មីមួយសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ ដែលកំពុងប្រឈមនៅកម្រិតមូលដ្ឋាន។

នៅឆ្នាំ២០២៤ CCIM បានជួយបង្កើតក្រុមប្រព័ន្ធផ្សព្វផ្សាយសហគមន៍ចំនួន ១២ នៅក្នុងខេត្តគោលដៅចំនួន ១២ ដើម្បីដំណើរការគេហទំព័រហ្វេសប៊ុករបស់សហគមន៍ រួមមាន នៅខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ។

ទោះជាយ៉ាងណា ដំណើរការប្រព័ន្ធផ្សព្វផ្សាយសហគមន៍ ពឹងផ្អែកលើឆន្ទៈ និងភាពសកម្មរបស់ក្រុមប្រព័ន្ធផ្សព្វផ្សាយសហគមន៍នីមួយៗ រួមបញ្ចូលទាំងសមត្ថភាពរបស់ពួកគេ ក្នុងការលើកទឹកចិត្ត និងជំរុញឱ្យសមាជិកផ្សេងទៀតចូលរួម។

——————–

អត្ថបទដោយ៖ ពេជ្រ ចំរុង
អ្នកសម្របសម្រួលកម្មវិធីអ្នកសារព័ត៌មានពលរដ្ឋ

ស្លាក: #ព័ត៌មានសហគមន៍ #ពលរដ្ឋអ្នកសារព័ត៌មាន #ដំណោះស្រាយ #សំឡេងសហគមន៍ #ព័ត៌មានពិតពីសហគមន៍ #ព័ត៌មានរបស់ពលរដ្ឋ
អត្ថបទមុន

#ផតខាសន៍សហគមន៍ខេត្តកំពង់ធំ l តើជីវិតជាសកម្មជនដីធ្លីរបស់ជនជាតិដើមភាគតិច ប្រឈមនឹងបញ្ហាអ្វីខ្លះ?

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ