CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​អចិន្ត្រៃយ៍​របស់​រដ្ឋ​តំបន់​ត្រពាំង​ប្រើស​ស្រុក​សណ្ដាន់​នៅតែ​បន្ត​កើត​មាន​​

CJ Khmer ដោយ CJ Khmer
April 21, 2026
ក្នុង បរិស្ថាន, ព័ត៌មាន
0
សកម្មភាពជនល្មើសកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃអចិន្ត្រៃយ៍របស់រដ្ឋចំណុចត្រពាំងប្រើស ស្ថិតនៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ខែ មីនា ឆ្នាំ ២០២៦៦។ (រូបផ្តល់ឱ្យ)

សកម្មភាពជនល្មើសកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃអចិន្ត្រៃយ៍របស់រដ្ឋចំណុចត្រពាំងប្រើស ស្ថិតនៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ខែ មីនា ឆ្នាំ ២០២៦៦។ (រូបផ្តល់ឱ្យ)

0
ចែករំលែក
1
ចំនួនមើល

សកម្មភាពក្រុមជនល្មើសដែលចូលទៅកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃអចិន្ត្រៃយ៍របស់រដ្ឋនៅតំបន់​ត្រពាំងប្រើស ស្ថិតក្នុងដែនការពាររបស់​សង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ  នៅតែបន្តកើតមាន​ ប៉ុន្តែ​មន្ត្រីជំនាញថាពង្រឹងវិធានការទប់ស្កាត់បន្ថែមទៀត​។

ការកាប់ និងដឹកឈើចេញ​ពីតំបន់ព្រៃអចិន្ត្រៃយ៍របស់រដ្ឋនេះ ​កើតមានជាបន្តបន្ទាប់ រួចដឹកចេញដោយប្រើរទេះក្របី រទេះគោយន្ត និងគោយន្តកន្ត្រៃ។ ជាក់ស្ដែង នៅខែមីនា ​​និងមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ គេឃើញមានគំនឈើជាច្រើនដែលត្រូវបានកាប់ និងដឹកចេញពីតំបន់ព្រៃអចិន្ត្រៃយ៍របស់រដ្ឋ​។

លោក អៀ គឹមឈៀត នាយសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រូបលោកបានទៅដឹកជញ្ជូនឈើទាំងនោះយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើភ្លាមៗ។ លោកបន្ថែមថា ជនល្មើសចាប់មិនបានទេ តែលោកនឹងកសាងសំណុំរឿងករណីនេះបញ្ជូនតាមនីតិវិធីច្បាប់។

លោក អៀ គឹមឈៀត លើកឡើងថា៖«យើងកសាងសំណុំរឿងធ្វើតាមនីតិវិធីច្បាប់។ អាហ្នឹងបើចូលខ្លួន(ជនល្មើស)ដាក់ឈ្មោះគាត់ទៅតុលាការហ្នឹងឯង» ​។

អភិបាលស្រុកសណ្ដាន់ លោក ស៊ិន វណ្ណវុឍ្ឍ មានប្រសាសន៍ថា លោកបានបញ្ជាទៅនាយសង្កាត់រដ្ឋបាលទំរីង ចាត់ការតាមច្បាប់ហើយ ដោយរឹបអូសឈើទាំងនោះមករក្សាទុកអស់ហើយ ក៏ប៉ុន្តែជនដែលប្រព្រឹត្តិរកមិនឃើញនោះទេ បានត្រឹមដាក់បណ្ដឹងជាអញ្ញាតជនប៉ុណ្ណោះ។ លោកបន្តថា នឹងប្រជុំដាក់ផែនការពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្ថែមទៀត ដោយល្បាតពេលយប់ នឹងចាត់អភិបាលរងម្នាក់ឲ្យទទួលទិសនៅតំបន់នោះផងដែរ។

លោក ស៊ិន វណ្ណវុឌ្ឍ មានប្រសាសន៍ថា៖ …………………………………..។

ប្រជាពលរដ្ឋម្នាក់នៅខេត្តកំពង់ធំ នឹងជាគ្រូបង្រៀន លោក ជា ធារ៉ា បានមានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើ ពិសេសនៅឃុំទំរីង ស្រុកសណ្ដាន់ ​ជាបញ្ហារាំរៃ។

លោក ជា ធារ៉ា បញ្ជាក់បន្ថែមថា ការបាត់បង់ព្រៃឈើ អ្នកដែលបាត់បង់ប្រយោជន៍មុនគេ គឺប្រជាពលរដ្ឋនៅក្នុងសហគមន៍តែម្តង។

លោក ជា ធារ៉ា បានលើកឡើងថា៖ «មែនទែនការបាត់បង់ព្រៃឈើនេះយើងឃើញថាអ្នកបាត់បង់ផលប្រយោជន៍មុនគេហ្នឹង គឺសហគមន៍ហ្នឹង ដែលគាត់អាស្រ័យផលទៅដោយព្រៃឈើជាដើម។ ជាពិសេសវាជាសម្បត្តិធនធានធម្មជាតិរបស់ប្រជាជនខ្មែរយើងគ្រប់រូប។ អីចឹងវាបាត់បង់ផលប្រយោជន៍សម្រាប់ជនជាតិខ្មែរទាំងមូលផលងដែរ»។  ​

លោក ជា ធារ៉ា ចង់ឃើញអាជ្ញាធរពាក់ព័ន្ធទាំងឡាយ ត្រូវអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង អនុវត្តច្បាប់ឱ្យមានតម្លាភាពឬស្មើភាពគ្នា ​ពិសេសស្រាវជ្រាវរកមេខ្លោងដែលនៅពីក្រោយខ្នងជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ​

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សឿ សុជា

អត្ថបទមុន

អាជ្ញាធរ​ស្រុក​សណ្ដាន់​នឹង​ណែនាំ​អាជីវករ​នៅ​មុខ​ផ្សារ​ទំរីង​​​ពី​របៀប​រៀបរយ​បន្ថែម​ទៀត​ បន្ទាប់​ពី​ពលរដ្ឋត្អូញត្អែរ​រឿង​សណ្ដាប់​ធ្នាប់​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង