CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អាជ្ញាធរ​ស្រុក​សណ្ដាន់​នឹង​ណែនាំ​អាជីវករ​នៅ​មុខ​ផ្សារ​ទំរីង​​​ពី​របៀប​រៀបរយ​បន្ថែម​ទៀត​ បន្ទាប់​ពី​ពលរដ្ឋត្អូញត្អែរ​រឿង​សណ្ដាប់​ធ្នាប់​ ​

CJ Khmer ដោយ CJ Khmer
April 8, 2026
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
សកម្មភាពសមត្ថកិច្ច ចុះអប់រំណែនាំដល់អាជីវករលក់ដូរនៅខាងមុខផ្សារទំរីង ស្ថិតនៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឱ្យរៀបចំការលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងបញ្ជៀសការកកស្ទះចរាចរណ៍។ (ហ្វេសប៊ុក)

សកម្មភាពសមត្ថកិច្ច ចុះអប់រំណែនាំដល់អាជីវករលក់ដូរនៅខាងមុខផ្សារទំរីង ស្ថិតនៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឱ្យរៀបចំការលក់ដូរឱ្យមានសណ្តាប់ធ្នាប់ និងបញ្ជៀសការកកស្ទះចរាចរណ៍។ (ហ្វេសប៊ុក)

0
ចែករំលែក
23
ចំនួនមើល

អាជ្ញាធរស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានលើកឡើងថា នឹងចុះធ្វើការណែនាំពីវិធានការសណ្តាប់ធ្នាប់ដល់អ្នកលក់ដូរនៅបរិវេណមុខផ្សារទំរីង ឱ្យរៀបចំកន្លែងលក់ដូរឱ្យបានល្អប្រសើរឡើងវិញ ដើម្បីធានាសណ្ដាប់ធ្នាប់ និងជៀសវាងការកកស្ទះចរាចរណ៍នៅតំបន់នោះ។

ការលើកឡើងនេះ ក្រោយមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានត្អូញត្អែរថា នាពេលថ្មីៗនេះមុខផ្សារទំរីង ស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានអ្នកលក់ដូររាយប៉ាយ លក់ផ្លែឈើ បន្លែ សម្លៀកបំពាក់ និងទំនិញផ្សេងៗ ដែលបានធ្វើឱ្យផ្លូវតូចចង្អៀត ជាពិសេសនៅពេលព្រឹកព្រលឹម ពេលប្រជាពលរដ្ឋចេញធ្វើការ ឬទៅផ្សារ បង្កឱ្យមានការកកស្ទះចរាចរណ៍។

ពលរដ្ឋម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅពីមុខផ្សារទំរីងឲ្យតែព្រឹកឡើងនៅបរិវេនខាងមុខផ្សារគឺកកស្ទះរាល់ព្រឹក។ លោកបន្តថា ការកកស្ទះនេះ ដោយអ្នកមានផ្ទះនៅបរិវេននោះជួលទីតាំងមុខផ្ទះឲ្យអាជីវកលក់ដូរនិងឡានដឹកទំនិញផ្សេងៗយកឥវ៉ាន់មកទម្លាក់ឲ្យម៉ូយរៀងៗខ្លួនទើបបណ្ដាលឲ្យមានការកកស្ទះនៅពេលព្រឹកៗ ។

ពលរដ្ឋម្នាក់ទៀត លោក វុទ្ធី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកសំណូមពរឲ្យអាជ្ញាធរ រៀបចំកន្លែងចតម៉ូតូ ឡានឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកធ្វើដំណើរមានសុវត្ថិភាពជៀសវាងការប៉ះពារណាមួយកកើតឡើង នឹងការកកស្ទះពីខាងមុខផ្សារផងដែរ។ លោក វុទ្ធី បន្តថា បញ្ហាកកស្ទះមុខផ្សារទំរីង(ផ្សារក្រោម) ​ លោកក៏ធ្លាប់បានបង្ហោះហ្វេសប៊ុក និងបានរាយការណ៍ជូនទៅអាជ្ញាធរឃុំនិងស្រុកសណ្ដាន់ផងដែរ ហើយអាជ្ញាធរក៏ធ្លាប់ដោះស្រាយតែបញ្ហានេះនៅតែកើតមានឡើងដដែល។ លោក វុទ្ធី បានគូសបញ្ជាក់បន្ថែមថា ប្រភពបញ្ហានាំឱ្យកកស្ទះនៅមុខផ្សារទំរីងមកពីមូលហេតុ ការចត ម៉ូតូ ឡាន គ្មានរបៀបរៀបរយ ស្របពេលម្ចាស់ផ្ទះខ្លះជួលបរិវេណខាងមុខផ្ទះឲ្យអាជីវករលក់ដូរជាដើម ។

លោក វុទ្ធី បានលើកឡើងថា៖ ……………………

លោក ស៊ូ សុវណ្ណ មេឃុំទំរីង មានប្រសាសន៍ថា លោកបានគិតទុករឿងនេះយូរដែរហើយ និងបានពិភាក្សាគ្នាជាមួយក្រុមព្រឹក្សាឃុំរបស់លោក ព្រមទាំងបានហៅម្ចាស់ផ្សារ និងប្រជាពលរដ្ឋដែលបានជួលដីឬតូបឲ្យអ្នកលក់ដូរនៅពីខាងមុខផ្សារ មកពិភាក្សាគ្នា រកដំណោះស្រាយដែរ។ លោកបញ្ជាក់​ថា ពីពេលមុនៗក៏ធ្លាប់ចេញសេចក្ដីជូនដំណឹងឱ្យអាជីវកលក់ដូរសូមឱ្យផុតពីផ្លូវបេតុងចម្ងាយ២ម៉ែតកន្លះ ទៅ៣ម៉ែត ដើម្បីទុកចន្លោះហ្នឹងដាក់ម៉ូតូដើម្បីឲ្យមានសណ្ដាប់ធ្នាប់ ហើយការចុះណែនាំនិងរៀបចំសណ្តាប់ធ្នាប់នេះក៏បានធ្វើឡើងជាច្រើនសារ តែសកម្មភាពនៅដដែល។ ក្រៅពីនេះ លោកក៏ធ្លាប់ឲ្យប្រជាការពាររៀបចំសណ្ដាប់ធ្នាប់នៅផ្សារនោះដែរ ដោយឧបត្ថម្ភក្នុងមួយខែ១០០$ តែក្រោយមកដោយខ្វះខាតថវិការក៏បានសម្រេចឲ្យប្រជាការពារផ្អាកសកម្មភាពនោះទៅវិញ ។

លោក ស៊ូ សុវណ្ណ មេឃុំទំរីង បានលើកឡើងថា៖ ………………….

លោក ស៊ិន វណ្ណវុឍ្ឍ អភិបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានប្រាប់​ថា លោកបានឲ្យសាលាឃុំទំរីងធ្វើមួយរយៈសិន បើសាលាឃុំមានចំណាត់ការអត់បានទេ អាជ្ញាធរស្រុកនឹងធ្វើការងារ​នេះតែម្តង ដើម្បីធានាបាននូវសណ្តាប់ធ្លាប់និងការធ្វើដំណើរជូនពលរដ្ឋ៕

………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សឿ សុជា

អត្ថបទមុន

ពលរដ្ឋ​ស្នើ​ឱ្យ​ទប់ស្កាត់​​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​បណ្តាញ​អគ្គិសនី​មួយ​នៅ​ខេត្ត​មណ្ឌល​គិរី​​ដែល​ឈូស​ឆាយ​តំបន់​​ដី​កប់​​សព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង