CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អតីត​ព្រះ​សង្ឃ​ ​ជា​ ​វុទ្ធី​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​ដោយ​ចោទ​ពី​បទ​ញុះញង់​ ​

CJ Khmer ដោយ CJ Khmer
April 2, 2026
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
រូបភាពព្រះតេជព្រះគុណ ជា វុទ្ធី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦។ (CCIM)

រូបភាពព្រះតេជព្រះគុណ ជា វុទ្ធី ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦។ (CCIM)

0
ចែករំលែក
1
ចំនួនមើល

អតីតព្រះសង្ឃមួយអង្គ ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ឬប៉េហ្ស៊ី(PJ) ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

បើតាមទំព័រហ្វេសប៊ុករបស់សមាគមអាដហុកនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អតីតព្រះសង្ឃដែលសកម្មក្នុងកិច្ចការងារសង្គម ព្រមទាំងជាសមាជិកពលរដ្ឋអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ព្រះនាម ជា វុទ្ធី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថា ក្រោយការចោទប្រកាន់ តុលាការបានបង្គាប់ឱ្យសមត្ថកិច្ចបញ្ជូនខ្លួនអតីតព្រះភិក្ខុអង្គនេះ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (ប៉េហ្សេ)។

ព្រះតេជព្រះគុណ ជា វុទ្ធី ក្រៅពីសកម្មក្នុងកិច្ចការងារសង្គម ព្រះអង្គក៏ជាសមាជិកពលរដ្ឋ​អ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងបានចូលរួមរាយការណ៍ពីរឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងនៅក្នុងសហគមន៍​ផងដែរ។

កាលពី​ព្រឹក ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៦ ព្រះភិក្ខុព្រះនាម ជា វុទ្ធី គង់នៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុម បានចូលទៅនាំព្រះកាយព្រះអង្គចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង ដែលជាទីណាត់ជួបរបស់ប្រធានមន្ទីរធម៌ការ និងសាសនាខេត្តបាត់ដំបង និងជាសាលាគណខេត្ត។ ​ព្រះតេជព្រះគុណ ជា វុទ្ធី ត្រូវបានផ្សឹកដោយមេគុណខេត្តស្តីទីព្រះនាម ហេង សុខន បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនអតីតព្រះអង្គ ជា វុទ្ធី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃ១ ខែមករាដដែល។ លុះនៅព្រឹកថ្ងៃទី ២ ខែឆ្នាំដដែល អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។

អតីតភិក្ខុអង្គនេះ ត្រូវបាន​ចោទនប្រកាន់និងឃុំខ្លួនពេលនេះ ដោយគេដឹងថា ពាក់ព័ន្ធការ​ផ្សព្វផ្សាយលើបណ្តាញសង្គម​រឿងបញ្ហាព្រំដែនកម្ពុជា-ថៃ តែអត្ថន័យសារដែលបង្ហោះនោះក៏ត្រូវបានលុបចេញពីគណនីរបស់ព្រះអង្គវិញភ្លាមៗផងដែរ៕

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន​

អត្ថបទមុន

ព្រះ​សង្ឃ​មួយ​អង្គ​ដែល​បាន​បញ្ចេញ​មតិ​រឿង​ព្រំដែន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ផ្សឹក​និង​បញ្ជូន​​ទៅ​តុលាការ​ខេត្ដ​បាត់ដំបង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង