CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ស្រូវ​ជាង​៤០​ហិកតា​របស់​ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​កំពត​ខូច​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​

CJ Khmer ដោយ CJ Khmer
September 2, 2025
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ទិដ្ឋភាពវាលស្រែនិងស្រូវដែលក្រៀមស្វិតដោយសារបាតុភូតធម្មជាតិរាំងស្ងួតនៅឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥។ (អ៊ុក ដែន)

ទិដ្ឋភាពវាលស្រែនិងស្រូវដែលក្រៀមស្វិតដោយសារបាតុភូតធម្មជាតិរាំងស្ងួតនៅឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៥។ (អ៊ុក ដែន)

0
ចែករំលែក
63
ចំនួនមើល

ស្រូវជាង៤០ហិកតារបស់ប្រជាកសិករនៅឃុំស្តេចគង់ខាងលិច ក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានរងការខូតខាតដោយងាប់ទាំងស្រុងដោយសារជួបគ្រោះរាំងស្ងួត ខណៈរាប់រយហិកតាទៀតកំពុងបន្តក្រៀមស្វិត។ ​

មេឃុំស្តេចគង់ខាងលិច លោក គឹម ផេង បានបញ្ជាក់ថា បាតុភូតរាំងស្ងួតបានបណ្តាលឱ្យពលរដ្ឋប្រមាណជាង៤០០គ្រួសារ ក្នុងឃុំស្តេចគង់ខាងលិចរងការខាតបង់ទាំងស្រុង ហើយអាចប្រឈម និងភាពខ្វះខាតនាពេលខាងមុខ ខណៈកសិកររាប់រយគ្រួសារ និងស្រែស្រូវរាប់រយហិកតាទៀតកំពុងរងការគម្រាមកំហែងពីគ្រោះរាំងស្ងួតនេះ។

លោកបន្តថា ៖ «ភាពរាំងស្ងួតបានអូសបន្លាយយូរដែលបណ្តាលស្រូវពលរដ្ឋ​ ​វាមានកន្លែងខ្លះ វាខ្លោច កន្លែងខ្លះក៏វាអត់ខ្លោច អញ្ចឹងបានថាវា មានអ្នកខ្លះវាខ្លោចតិច អ្នកខ្លះវាខ្លោចច្រើន ខ្ញុំមានមន្ត្រីកសិកម្មឃុំមួយដែរយើងបានប្រជុំជីវភាព ហើយយើងបានស្នើគាត់ហើយ តាមមេភូមិរាយការណ៍មក យើងបានជម្រាបជូនគាត់ហើយៗ»។

លោក តា ឯក ហេង អានុប្រធាននភូមិព្រៃតាព្រឹត្ត បានឱ្យដឹងថា គ្រោះរាំងស្ងួតបានធ្វើឱ្យស្រែរបស់ពលរដ្ឋក្នុងឃុំស្តេចគង់ខាងលិចចំនួន៥ភូមិរងការខូចខាត ។ លោកអះអាងថា ដំណាំស្រូវជិត១០០ហិកតារបស់ពលរដ្ឋជាង២០០គ្រួសារនៅភូមិព្រៃតាព្រឹត្តកំពុងប្រឈមការខូចខាត និងងាប់បន្តែមទៀត ខណៈតំបន់នោះប្រព័ន្ធទឹកស្រោចស្រព្វ។

លោកបន្តថា៖«វាងាប់ទូទាំងឃុំហ្ម៉ង៥ ភូមិលោកគ្រូ  អូរប្រឡាយអត់មានទឹក ដោយឡែកបានតែភូមិចម្លងជ្រៃមួយទេមានទឹកស្រោចស្រប់តិចៗជួយបានពាក់កណ្ដាល តែបើថាភូមិព្រៃតាព្រឹត្ត, រំពើន ,ដើមចម្រៀក,ឈើទាល,អាហ្នឹងវាអត់មានទឹកងាប់អស់ហើយ ទឹកស្ទឹងនៅឆ្ងាយ »។

លោករស់ សំរេច ជាកសិកររស់នៅភូមិព្រៃតាព្រឹត្ត បានឱ្យដឹងថា លោកមានដីកន្លះហិកតាសម្រាប់ធ្វើស្រែ ប៉ុន្តែនៅឆ្នាំនេះបានរាំងស្ងួតធ្វើឱ្យដំណាំស្រូវរបស់គាត់ងាប់អស់ពីរដងហើយ និងបានធ្វើឱ្យលោកខាតដើមទន់អស់ជាង១លានរៀល។

កសិកររូបនេះបន្តថា ដល់ខែកញ្ញាហើយ គឺកសិករមិនអាចប្រើពូជស្រូវធ្ងន់ទៅសាបព្រួសម្តងទៀតបានឡើយ។លោកសំណូមពរដល់រដ្ឋាភិបាល ក្រសួងកសិកម្ម ជួយផ្តល់ពូជស្រូវខ្លី (E R) ដែលអាចធ្វើ និងប្រមូលផលបានទាន់ពេលវេលា។

លោកបន្តថា៖« សូមសំណូមពរឱ្យមន្ត្រីកសិកម្មចុះមកសិក្សាមើលថាពេលនេះពូជណាល្អ ពូជណាដែលអាចធ្វើទៅទាន់ទឹក បានច្រូតកាត់ទាន់គេខែ១១-១២អ៊ីចឹង ព្រោះស្រូវធ្ងន់ខែនេះវាជ្រុលហើយ»។

លោក អ៊ុក សុង កសិករនៅភូមិរំពើត ​ បានឱ្យដឹងថា លោកមានដី៥០អា សម្រាប់ធ្វើស្រែ តែឆ្នាំនេះគ្រោះរាំងស្ងួតបានធ្វើឱ្យស្រូវងាប់អស់។ កសិកររូបនេះបន្តថា បើទោះជាពីរបីថ្ងៃនេះមានភ្លៀង ក៏លោកមិនទុកចិត្តមេឃដែរ ព្រោះអូរប្រឡាយពុំទាន់មានទឹក ម្យ៉ាងទៀតលោកក៏ពុំមានពូជស្រូវ និងប្រាក់សម្រាប់ជួលគេភ្ជួរដីធ្វើស្រែម្តងទៀតឡើយ។

លោកបន្តថា៖«អាចមិនបានទេគ្រូអើយងាប់អស់រលីងហើយ ដើមរឹងអស់រលីងហើយ ខែនេះខែត្រូវបំប៉នជីត្រូវបុកជីឡើងឥឡូវងាប់អស់រលីងហើយបានអីបុកជីឡើង ងាប់ឡើងក្រហមរលោង អស់ស្លឹកក្រហមៗរលីងហើយ ជាក់ស្តែងចុះទៅមើលបានដឹងថាស្មៅរបៀបម៉េច មានតែស្មៅហ្នឹង ស្រូវមួយដើមៗ អាខ្លះងាប់នៅតែដើមហ្នឹង បើធ្វើទៀតក៏ជ្រុលខែដែរ​លោតែរាំងទៀតងាប់បណ្តោយ»។

មេភូមិដើមចំរៀកលោក គ្រួច ទន់ បានឱ្យដឹងថា ភូមិរបស់លោកមានពលរដ្ឋ២៦១គ្រួសារ និងភាគច្រើនជាកសិករដែលរស់ពឹងផ្អែកលើដំណាំស្រូវ។ លោកថា ឆ្នាំនេះមានគ្រោះរាំងស្ងួតបានបណ្តាលឱ្យស្រូវកសិករក្រៀមស្វិតខ្លោចរាប់សិបហិកតានៅទូទាំងឃុំ។ មេភូមិរូបនេះយល់ថា បើទោះជាខែនេះមានភ្លៀងធ្លាក់ក្តី ក៏កសិករឆ្នាំនេះមិនអាចទទួលបានភោគផលពេញលេញឡើយព្រោះស្រូវភាគច្រើនងាប់និងក្រៀមក្រឹន។

លោកបន្តថា៖«ស្រូវឆ្នាំនេះវារាំងអ៊ីចឹងវាស្មៅច្រើន វាអាចបានផលខ្លះវិញតែថាវាមិនបានពេញលិញ១០០%ទេ វាអាចបាន៥០ទៅ៦០%ហ្នឹង»។

ចំណែកលោក អោម សារឿន មេភូមិឈើទាលយល់ថា គ្រោះរាំងស្ងួតឆ្នាំនេះនឹងធ្វើប្រជាពលរដ្ឋនៅភូមិរបស់គាត់ខ្វះខាត់ស្បៀង។

លោកបន្ថែមថា៖« ខ្ញុំចង់សំណូមពរ ចង់បានជាពូជសត្វ ដើម្បីឲ្យប្រជាពលរដ្ឋយើងខ្ញុំនឹងចិញ្ចឹមគ្រាន់បានដោះទាល់ នៅចុងឆ្នាំហ្នឹង ពិសេសជួយបង្រៀនបច្ចេកទេសក្នុការចិញ្ចឹមសត្វ»។

លោក ង៉ែត រស់ មេភូមិរំពើន បានឱ្យដឹងថា គ្រោះរាំងស្ងួតឆ្នាំនេះ នឹងធ្វើឱ្យពលរដ្ឋភាគច្រើនប្រឈមនឹងវិបត្តិបំណុលកើនឡើង។ លោកអំពាវនាវរដ្ឋាភិបាលឱ្យជួយសម្រួលមីក្រូហិរញ្ញវត្ថុ និងធនាគារជួយបន្ធូបន្ថយអនុគ្រោះដល់ពលរដ្ឋដែលអាចប្រឈមនិងជីវភាពនាពេលខាងមុខនេះ។

លោកមេភូមិបន្ថែមថា៖«វិបត្តិបំណុលហ្នឹង សំណូមពរ ឱ្យជួយបន្ធូបន្ថយខ្លះបង់ចុងបង់ការខ្លះ ពន្យាពេលខ្លះទៅ ជួយសម្របសម្រួលថា ឥឡូវប្រជាជនខ្វះខាតខ្លាំងជួយពន្យាពេលឱ្យ១ខែ២ខែទៅ កុំ រឹបខ្លាំងពេកទៅណាស៎»។

ពាក់ព័ន្ធនិងរឿងនេះអ្នកឃ្លាំមើលព្រឹត្តិការសង្គម លោកបណ្ឌិតមាសនី យល់ថារឿងនេះជាករណីគ្រោះអាសន្ន ឬហៅថាគ្រោះធម្មជាតិ ។លោកយល់ថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម​ គួរចុះសិក្សាដល់មូលដ្ឋាន ឬកន្លែងដែលមានបញ្ហា ដើម្បីវាយតម្លៃទៅលើផលប៉ះពាល់ និងពលរដ្ឋដែលងាយរងគ្រោះ ហើយចាត់វិធានការ ថាគួរជួយ ឬសង្គ្រោះដោយវិធីណា។

លោកបន្តថា៖«ខ្ញុំយល់ថាករណីនេះជាករណីគ្រោះអាសន្ន ឬហៅថាគ្រោះធម្មជាតិ ដែលរដ្ឋាភិបាលក៏មានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយហ្នឹងដែរ ដែលគណៈកម្មការហ្នឹងត្រូវតែចុះឱ្យដល់កន្លែងដែលមានបញ្ហាហើយធ្វើការជាមួយនិងក្រសួងកសិកម្មព្រោះនេះជាកត្តបកិច្ចរបស់រដ្ឋាភិបាលត្រូវធ្វើ»។

លោក ជុំ សារឿន នាយករដ្ឋបាលស្រុកបន្ទាយមាសបានឱ្យដឹងថា រដ្ឋបាលស្រុកបានទទួលរបាយការណ៍ និងបានចុះទៅពិនិត្យដល់ទីតាំងរងគ្រោះមួយចំនួនហើយ។ បច្ចុប្បន្នរដ្ឋបាលស្រុក កំពុងធ្វើការជាមួយក្រសួងមន្ទីពាក់ព័ន្ធ ដើម្បីដោះស្រាយលើបញ្ហានេះ។

 លោកបន្តទៀតថា លោកអភិបាលស្រុកកំពុង ធ្វើការជាមួយមន្ទីកសិកម្មដើម្បីចុះបង្ហាត់បង្រៀនជំនាញបច្ចេកទេសដាំដុះបន្លែបង្ការ  និងចិញ្ចឹមសត្វដល់ពលរដ្ឋនៅចុងឆ្នាំនេះ ។

លោបន្ថែមថា៖ «ថ្នាក់ដឹកនាំស្រុកហ្នឹង មានលោកអភិបាលហ្នឹង លោកខ្នះខ្នែងរឿងហ្នឹងមាំណាស់តែមួយរយៈនេះយើងឃើញស្ថានភាពគ្រោះរាំងស្ងួតហ្នឹងវារីងសឹងតែទាំងអស់គ្នាហើយ ខាងលើខាងក្រោមក៏វាអស់ដូចគ្នា។ ពាក់ព័ន្ធនឹងផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យចេះបច្ចេកទេសចិញ្ចឹមសត្វ ឱ្យចេះដាំបន្លែលោកអភិបាលលោកមានផែនការធំ របស់គាត់ហើយៗគាត់គ្រោងទិញបន្លែពីប្រជាពលរដ្ឋយកទៅលក់ឱ្យមានទីផ្សារទៀត ឥឡូវហ្នឹងគាត់គ្រោងហើយអស់ហើយ អ៊ីចឹងគាត់កំពុងតែធ្វើការជាមួយនឹងមន្ទីកសិកម្មខេត្តលើការងារហ្នឹងហើយ ដុតដៃដុតជើងខ្លាំងណាស់មិនមែនថាមិនធ្វើទេ»។

អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹត្តិសភាលោក ហ៊ុន សែន ធ្លាប់លើកឡើងក្នុងកម្មវិធីមួយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ថា៖« ក្នុងនាមជាគណបក្សដឹកនាំរដ្ឋ គណបក្សប្រជាជនមិនបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយរដ្ឋមិនបានដឹងនោះទេ»។

បើតាមស្ថិតិឃុំស្តេចគង់ខាងលិច គឺឃុំនេះមានភូមិចំនួន៥ និងមានពលរដ្ឋសរុប១៣៣៥គ្រួសារក្នុងនោះមានពលរដ្ឋប្រមាណ៧០ភាគរយប្រកបរបរកសិកម្ម លើផ្ទៃដីប្រមាណ១៦៣៦ហិកតា ខណៈគ្រោះរាំងស្ងួតបានបណ្តាលឱ្យស្រូវប្រមាណ៤០ហិតាខ្លោចខូចទាំងស្រុង និងរាបរយហិកតាទៀតកំពុងខូចខាតបន្តដោយសារពុំមានទឹកស្រោចស្រព្វ៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

លោកអ៊ុកម៉ៅត្រូវមន្ត្រីប្តឹងទារប្រាក់ជាង៥ម៉ឺនដុល្លារខណៈជីវភាពគ្រួសារកំពុងខ្វះខាត 

អត្ថបទបន្ទាប់

កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​វាយនភណ្ឌ​ចង់​បាន​ប្រាក់​ឈ្នួល​២៥០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៦​

អត្ថបទបន្ទាប់
កម្មកររោងចក្រវ៉ាយដាប់បែលយូ(Y&W)កំពុងតវ៉ាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

កម្មករ​បម្រើ​ការ​ក្នុង​វិស័យ​វាយនភណ្ឌ​ចង់​បាន​ប្រាក់​ឈ្នួល​២៥០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៦​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង