CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

មន្ត្រី​ក្រសួង​ការងារ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ហិង្សា​លើ​ពលករ​ខ្មែរ​នៅ​ថៃ​

CJ Khmer ដោយ CJ Khmer
July 25, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ទិដ្ឋភាពពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញនៅច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

ទិដ្ឋភាពពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញនៅច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

0
ចែករំលែក
41
ចំនួនមើល

មន្ត្រីក្រសួងការងារ និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារបានថ្កោលទោសចំពោះការប្រើអំពើហិង្សារលើពលករខ្មែរពីសំណាក់ក្រុមជ្រុលនិយមថៃ ខណៈកម្ពុជា និងថៃកំពុងផ្ទុះអាវុធរឿងជម្លោះព្រំដែន។

ចាប់តាំងពីមានការផ្ទុះអាវុធនៅតំបន់មុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួចមកគឺមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពក្រុមជ្រុលនិយមថៃបានប្រើអំពើហិង្សាមកលើពលករខ្មែរជាបន្តបន្ទាប់។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្កោលទោសចំពោះសកម្មភាពទាំងនេះ។ លោកថា សកម្មភាពដែលប្រជាពលរដ្ឋថៃ ក៏ដូចជាក្មេងស្ទាវថៃធ្វើដាក់ពលករខ្មែរនោះ គឺមិនត្រឹមត្រូវ។ លោកបន្តថា អាជ្ញាធរថៃគួរតែមានចំណាត់ការ និងដាក់ទោសពលរដ្ឋរបស់ខ្លួនដែលប្រព្រឹត្តបទល្មើស និងផ្ដល់សំណងតាមច្បាប់ដល់ពលករខ្មែរ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានអំពាវនាវឱ្យពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែប្រសិនបើមកមិនបានទេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

លោកបន្ថែមថា ៖«អាជ្ញាធរថៃគួរតែដាក់ទោសទៅដល់ពលរដ្ឋថៃខ្លួនឯងមួយណាដែលប្រព្រឹតខុសបទល្មើសផ្ដល់សំណងស្របតាមផ្លូវច្បាប់ទៅកាន់ពលរដ្ឋកម្ពុជា»។

ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា បានឱ្យដឹងថា តាមព័ត៌មានបឋមដែលលោកទទួលបានយ៉ាងហោចណាស់មានពលករខ្មែរជាង១០នាក់បានរងអំពើហិង្សាពីសំណាកក្រុមជ្រុលនិយមថៃមួយចំនួន។

លោកថា ចំពោះរឿងនេះ រដ្ឋាភិបាលថៃត្រូវតែប្រកាសជាសាធារណៈដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់ខ្លួនបញ្ឈប់ជាបន្ទាន់ចំពោះការប្រើអំពើហិង្សាលើពលករខ្មែរ។

លោក ឌីថេ ហូយ៉ា ក៏ស្នើដល់អាជ្ញាធរថៃចាត់វិធានការចំពោះជនដែលប្រព្រឹត្តខុសផងដែរដោយលោកថា វាជារឿងអមនុស្សធម៌ ខណៈជម្លោះរឿងប្រទេស និងប្រទេស គឺពលរដ្ឋស្លូតត្រង់មិនអីនោះទេ។

លោកបន្ថែមថា៖«រដ្ឋាភិបាលថៃត្រូវតែប្រកាសជាសាធារណៈ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលជ្រុលនិយមប្រើហឹង្សាត្រូវតែបញ្ឈប់។ អាជ្ញាធរថៃត្រូវតែចាប់វិធានការចំពោះជនដែលប្រព្រឹត្ត ព្រោះវាជារឿងអមនុស្សធម៌ ។រឿងប្រទេសជាតិជារឿងប្រទេសជាតិប្រជាជនស្លូតត្រង់គាត់មិនដឹងអីទេ»។

លោក ជា សុខាឡៃ ជាពលករខ្មែរបម្រើការងារនៅខេត្តឈុនបុរីប្រទេសថៃប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ក្រុមជ្រុលនិយមថៃជាច្រើនក្រុមបានដើរអុកឡុក និងវាយធ្វើបាបពលករខ្មែរនៅកន្លែងលោកស្នាក់នៅ និងធ្វើការ ខណៈលោកកំពុងបារម្ភសុវត្តិភាព។

លោកបន្ថែមថា៖«វាដើរវាយនៅកន្លែងធ្វើការ នៅកន្លែងផ្សារ ពួកវាដើររករឿង។ ខ្ញុំមិនហ៊ានដើរទៅណាទេនៅតែក្នុងផ្ទះ អត់ហ៊ានចេញក្រៅទេ។ ក្រុមអាស្ទាវៗវាប្រមូលផ្តុំគ្នាច្រើនក្រុមវាដើរករឿងខ្មែរយើងនៅទីនេះ។ ឥលូវនេះកន្លែងធ្វើខ្ញុំគេអត់ឱ្យពលករខ្មែរដើរចេញក្រៅទេ។ គេឱ្យនៅមួយកន្លែង»។

ពលករខ្មែរម្នាក់ទៀតលោក ខ្នឿន ចំរ៉ើន និយាយថា ចាប់តាំងពីពេលដែលមានបញ្ហាជម្លោះព្រំដែនមក គឺថៃបានរឹតបណ្តឹងមិនឱ្យពលករខ្មែរចេញក្រៅបានឡើយ ហើយលោកក៏មិនហ៊ានចេញទៅណានោះដែរ ព្រោះខ្លាចមានការវាយដំពីសំណាក់ពលរដ្ឋថៃដូចពលករខ្មែរផ្សេងទៀត។

លោកបន្ថែមថា ក្មេងស្ទាវថៃមិនត្រឹមតែប្រើអំពើហឹង្សាលើរូបរាងកាយនោះទេ ថែមទាំងប្រើពាក្យសំដីគំរាមបណ្ដេញពលករខ្មែរចេញពីប្រទេសថៃថែមទៀត។

លោកបន្ថែមថា ៖«វាវៃគំរាមយើង វាគំរាមឲ្យយើងវាឲ្យដេញឲ្យយើងទៅផ្ទះទៅអីឲ្យផុតៗកុំឲ្យនៅលើទឹកដីវា»។

ចំណែកពលករខ្មែរម្នាក់ទៀត លោក មាណ ហុងលី និយាយថា លោកមិនហ៊ានចេញពីកន្លែងធ្វើការនោះទេ ដោយសារក្មេងស្ទាវរបស់ថៃតែងចាំមើលពលករខ្មែរ ហើយប្រើអំពើហឹង្សាដាក់។

 លោក មាណ ហុងលី លើកឡើងថា ខណៈប្រទេសជាតិកំពុងមានរឿងនេះ គឺលោកពិតជាចង់ទៅស្រុកកំណើតវិញណាស់ ប៉ុន្តែបើទៅវិញ គឺលោកមិនមានការងារធ្វើ និងគ្មានថវិកាផ្គត់ផ្គង់គ្រួសារនោះទេ ដែលនេះជាហេតុផលមួយដែលលោកបង្ខំចិត្តធ្វើការនៅប្រទេសថៃ។

ពលករខ្មែរមួយរូបទៀត អ្នកស្រី សាក់រណា បាននិយាយថា កន្លែងអ្នកស្រីធ្វើការពុំទាន់ជួបករណីអំពីហិង្សាពីសំណាក់ក្រុមជ្រួលនិយមថៃទេ ប៉ុន្តែអ្នកស្រីកំពុងព្រួយបារម្ភពីសុវត្តិភាព។

អ្នកស្រីបន្ថែមថា ៖«  អ្នកមើលការនៅនេះគេ គេឲ្យយើងកុំឲ្យយើងដើរចេញក្រៅរហេតរហូតអ៊ឹងចឹងណើស បើថាយើងចេញពីកន្លែងដេកមកយើងធ្វើការទៅ ដោយចេញពីធ្វើការទៅកន្លែងដេកយើងវិញទៅ»។

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវតាមទំព័រតាមទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃសុក្រនេះ ដោយលោកឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃត្រូវបង្កើនការប្រុងប្រយ័ត្ន អមជាមួយនឹងវីដេអូបង្ហាញអំពីការប្រើអំពើហិង្សាពីសំណាក់ពលរដ្ឋថៃមួយចំនួនមកលើពលករខ្មែរ។

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៤កក្តដានេះ ដោយលោកបានអំពាវនាវដល់ឱ្យពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ ឬសិក្សានៅប្រទេសថៃ ដែលរងសម្ពាធពីការរើសអើងត្រូវការត្រឡប់មកកម្ពុជាវិញ។ លោកបញ្ជាក់ថា ក្នុងករណីពលរដ្ឋខ្មែរត្រូវការជំនួយអាចទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ។

ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានប្រកាសតាមទំព័រហ្វេសប៊ុកថា បានរៀបចំក្រុមការងារចាំទទួលប្រជាពលរដ្ឋខ្មែរដែលមកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិខេត្តប៉ៃលិន និងនាំទៅស្រុកកំណើតវិញដោយឥតលក្ខខណ្ឌ៕

………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាត់រ៉ាត់ សៀវមិញ

អត្ថបទមុន

កម្ពុជា​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​UN​កោះ​ប្រជុំ​បន្ទាន់​​ដើម្បី​​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​​ថៃ​

អត្ថបទបន្ទាប់

បណ្តា​ប្រទេស​ធំៗ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ជម្លោះ​​កម្ពុជា​-ថៃ​ ​និង​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​កិច្ច​ចរចា​ដោយ​សន្តិវិធី​ ​

អត្ថបទបន្ទាប់
ទិដ្ឋភាពពលរដ្ឋខ្មែររស់នៅ តំបន់អូរស្មាច់ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពក្រោយមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតែបន្ត នៅពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ហ្វេសប៊ុក ខេមបូចា)

បណ្តា​ប្រទេស​ធំៗ​បង្ហាញ​ការ​បារម្ភ​ចំពោះ​ជម្លោះ​​កម្ពុជា​-ថៃ​ ​និង​ស្នើ​ឱ្យ​ប្រទេស​ទាំង​ពីរ​វិល​ទៅ​រក​កិច្ច​ចរចា​ដោយ​សន្តិវិធី​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង