CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់ថា​ ​​នឹង​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​កាន់​តែ​ប្រឈម​ទ្វេដង​ ​

CJ Khmer ដោយ CJ Khmer
July 21, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ទិដ្ឋភាពប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ និងសមាជិកនាំគ្នាយកលើកបដានៅខាងមុខសាលាឧទ្ធរណ៍ភ្នំពេញ ទាមទារឱ្យទម្លាក់បទចោទការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៕ (សមាគមអាដហុក)

ទិដ្ឋភាពប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ និងសមាជិកនាំគ្នាយកលើកបដានៅខាងមុខសាលាឧទ្ធរណ៍ភ្នំពេញ ទាមទារឱ្យទម្លាក់បទចោទការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៕ (សមាគមអាដហុក)

0
ចែករំលែក
151
ចំនួនមើល

ក្រុមគ្រួសាររបស់តំណាង​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងបាវិត ខេត្តស្វាយរៀង បានត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាព ដោយសារបង្គោលរឹងមាំក្នុងគ្រួសារកំពុងស្ថិតនៅក្នុងពន្ធនាគារដោយក្រុមសង្គមស៊ីវិលថា ជាការឃុំខ្លួនទាំងអយុត្តិធម៌។ ​

អ្នកស្រី ឡេង ចន្ធី ភរិយារបស់លោក ជា ចាន់ថា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះថា ចាប់តាំងពីប្ដីអ្នកស្រីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមកគ្រួសារអ្នកស្រីមានជីវភាពលំបាកខ្លាំង។

អ្នកស្រីបន្ដថា រាល់ថ្ងៃអ្នកស្រីត្រូវចិញ្ចឹមកូនតូច និងឪពុកម្ដាយចាស់ជរាផងដែរ។ អ្នកស្រីថា នៅក្នុងមួយខែអ្នកស្រីត្រូវចំណាយលុយចន្លោះ២៨០ទៅ៣០០ដុល្លារដើម្បីទិញទឹកដោះគោ ខោទឹកនោមឱ្យកូនតូចដែលមានអាយុ២ឆ្នាំ ផ្ញើលុយឱ្យកូននៅស្រុកទៅរៀន ថ្លៃហូបប្រចាំថ្ងៃ និងថ្លៃផ្ទះជួល ថ្ងៃខ្លះអត់មានអង្ករទៅសុំមិត្តភក្ភិដើម្បីបានបរិភោគបណ្តោះអាសន្នជាដើម។

អ្នកស្រីលើកឡើងថា៖ «អាឡូវមានជំពាក់[លុយ]គេទៀត អាឡូវវាខ្វះខាតអត់មានអ្នកណាជួយយើងបានទេ អាឡូវមានតែជួយខ្លួនឯងត្រូវជំពាក់ៗ។ខ្ញុំដាច់ចិត្ដសុំអង្ករពួកម៉ាកព្រោះអីខ្ញុំខ្វះខាតទឹកដោះគោនិយាយរួមទៅវាច្រើនមុខកូនខ្ចី» ។

អ្នកស្រី ឡេង ចន្ធី ភរិយាលោក ជា ចាន់ថា ផ្ដល់សម្ភាសន៍ដល់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2025។ (លោក សួន វុត្ថា)

អ្នកស្រីស្នើឱ្យតុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាពវិញព្រោះប្ដីអ្នកស្រីមិនបានធ្វើអ្វីខុសច្បាប់នោះទេ ដោយគ្រាន់តែប្ដីអ្នកស្រីចុះទៅចង់ក្រងសមាជិកសមាគម​ប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA និងប្រាប់អំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកបេឡាជាតិសន្ដិសុខសង្គម ប.ស.ស ជាមួយអ្នករត់ម៉ូតូកង់បី និងផាស់អ៊ែបនៅក្នុងក្រុងបាវិតតែប៉ុណ្ណោះ ។

អ្នកស្រីលើកឡើងថា៖  «ស្នើសុំតុលាការ លោកចៅក្រមជួយដោះលែង ជា ចាន់ថា ផងព្រោះអីគាត់អត់មានកំហុសអីដែលខុសទេគាត់ធ្វើហ្នឹងដើម្បីជួយបងប្អូន បងៗអ្នករត់កង់បី និងអ្នករត់ផាសអ៊ែប(Pass App)គាត់ចុះនេះដើម្បីចុះចង់ក្រងសមាគមIDEAតែប៉ុណ្ណឹងទេក្រៅពីហ្នឹងគាត់អត់ពាក់ព័ន្ធទេ» ។

កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ចាន់​ថា​ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​ចោទប្រកាន់​ពី​បទ​ ​ឆបោក​ ​និង​ ​បទ​ធ្វើសកម្មភាព​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំ​ពេញមុខ​ងារ​សាធារណៈ​ ​​​តាម​មាត្រា​៣​៧​៧​ ​៣​៧​៨​ ​និង​ ​៦​១០នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​នៅ​ថ្ងៃ​ទី​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៤​ ​លោក​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​១​៨​ ​ខែ​។​ ​លោក​ ​ចាន់​ថា​ ​តាមរយៈមេធាវីបាន​ប្តឹងឧទ្ធរណ៍​ចំពោះ​សេចក្តី​សម្រេច​នេះ​។​ ​គិត​ត្រឹម​ថ្ងៃ២១ ខែកក្កដានេះ​ ​លោក​ ​ចាន់​ថា​ ​ជាប់​ក្នុង​ពន្ធ​នាគា​រ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​រយៈពេលប្រមាណ​មួយ​ឆ្នាំ​មក​ហើយ​។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោក ជា ចាន់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ហើយករណីនេះនឹងប្រកាសសាលក្រមនៅថ្ងៃទី៣១ ខែកក្កដា។​​​​

ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បានប្រាប់ថា នៅក្នុងសវនាការរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញព្រះរាជអាជ្ញាបានស្នើសុំឱ្យដោះលែងលោក ជា ចាន់ថា និងបដិសេធនៅសេចក្ដីសម្រេចរបស់សាលាដំបូងខេត្ដស្វាយរៀង។

លោក វន់ ពៅ សង្ឃឹមថា តុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងទម្លាក់ចោលបទចោទលើលោក ជា ចាន់ថា និងដោះលែងឱ្យមានសេរីភាព ដើម្បីបានទៅរស់នៅជួបជុំគ្រួសារវិញ ។

លោកលើកឡើងថា៖ «ថ្ងៃ៣១ខ្ញុំសង្ឃឹមថាតុលាការហ្នឹងទម្លាក់ចោលបទចោទទៅលើលោក ជា ចាន់ថា ហ្នឹងដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ។ យោងតាមការជាប់ទោសរបស់គាត់ក្នុងពន្ធនាគារមានរយៈពេល១ឆ្នាំទៅហើយមកដល់ពេលនេះ។ ចឹងខ្ញុំគិតថាតុលាការសាលាឧទ្ធរណ៍ហ្នឹងផ្ដល់យុត្តិធម៌ផ្ដល់សេរីភាពឱ្យគាត់បានជួបជុំគ្រួសារគាត់ក្នុងការរកប្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មានសុភមង្គលដូចគេដូចឯងឡើងវិញ» ។

លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ដស្វាយរៀង បានថ្លែងថារាល់សំណុំរឿងដែលបានបញ្ជូនទៅដល់សាលាឧទ្ធរណ៍ជាសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ជាអ្នកសម្រេច ។

លោក ហ៊ាន រិទ្ធិ អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ភ្នំពេញ បានប្រាប់ថាលោកកំពុងធ្វើដំណើរតាមផ្លូវហើយត្រូវឆែកមើលបន្ថែម ។

លោកលើកឡើងថា៖  «ខ្ញុំនៅតាមផ្លូវដល់ចឹងទាល់ខ្ញុំឆែកមើលតិចសិន» ។

កាលពីថ្ងៃទី១៤ ខែកក្កដា ក្រុមអង្គការសង្គមស៊ីវិល សហជីព សហព័ន្ធសហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំងចំពោះតុលាការខេត្តស្វាយរៀង ដែលនៅតែបន្តឃុំខ្លួនលោក ជា ចាន់ថា ទាំងអយុត្តិធម៌។ អស់រយៈពេល​មួយឆ្នាំមកហើយ ដែលលោក ជា ចាន់ថា នៅជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ខណៈដែលគាត់កំពុងមានជំងឺប្រចាំកាយ ហើយគ្រួសាររបស់លោកកំពុងតែមានវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ សកម្មភាពរបស់លោក គួរតែទទួលបានការលើកទឹកចិត្ត ពីអាជ្ញាធរពាក់ព័ន្ធ ដែលជាការជួយដល់រាជរដ្ឋាភិបាល ក្នុងការឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែច្រើនយល់ដឹង និងទទួលបានអត្ថប្រយោជន៍ពីរបបបុគ្គលស្វ័យនិយោជន៍នេះ។ ផ្ទុយទៅវិញ លោកបែរជាត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ៕

……………………………………

អត្ថបទដោយពលរដ្ឋអ្នក​សារព័ត៌មាន សួន វុត្ថា

អត្ថបទមុន

ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កាន់​តែ​សកម្ម​ ​ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​មិន​អនុវត្ត​បទ​បញ្ជា​

អត្ថបទបន្ទាប់

អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

អត្ថបទបន្ទាប់
លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនទៅដាក់ពាក្យប្ដឹងនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ (រូបថតផ្ដល់ឱ្យ)

អ្នក​សារព័ត៌មាន​ម្នាក់​ប្ដឹង​នគរបាល​ជាន់​ខ្ពស់​ខេត្ដ​បន្ទាយមានជ័យ​ទៅ​ក្រសួង​មហា​ផ្ទៃ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង