CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កាន់​តែ​សកម្ម​ ​ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​មិន​អនុវត្ត​បទ​បញ្ជា​

CJ Khmer ដោយ CJ Khmer
July 16, 2025
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពជនសង្ស័យនិងសម្ភារៈជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៥។ (ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

ទិដ្ឋភាពជនសង្ស័យនិងសម្ភារៈជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៥។ (ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

0
ចែករំលែក
71
ចំនួនមើល

ចូលដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ចទាំងរាជធានី និងបណ្តាខេត្តមួយចំនួនបានបង្ហាញភាពសកម្មរបស់ខ្លួនក្នុងការបង្ក្រាបទីតាំងមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រោយនាយករដ្ឋមន្ត្រីចេញសារព្រមានដកមន្ត្រីទាំងឡាយណាដែលមិនព្រមអនុវត្តក្នុងការបង្ក្រាបបទល្មើសមួយនេះឱ្យមានប្រសិទ្ធភាព​។

ទីភ្នាក់ការសារព័ត៌មានកម្ពុជា(AKP)បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដាថា កម្លាំងចម្រុះ​រដ្ឋបាលរាជធានីភ្នំពេញបានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង នៅខណ្ឌទួលគោកកាលពីថ្ងៃទី១៤ ខែកក្កដា។ ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះ​ ​ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់ សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង និងជាចុងភៅនិងកូនកាំបិត ផងដែរ។

ដោយឡែកនៅថ្ងៃទី១៦ ខែកក្កដានេះ អាជ្ញាធររាជធានីភ្នំពេញក៏បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញរួមមាននៅ សង្កាត់ឃ្មួញ និងនៅសង្កាត់បឹងកេងកង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន១០០នាក់ ព្រមទាំងសម្ភារៈជាច្រើន។

រីឯទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​នៅថ្ងៃទី១៦ ខែកក្កដានេះ បានបញ្ជាក់ពីប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញចំនួន៦កន្លែងស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦៤នាក់។​

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបន្តថា៖ «លទ្ធផល​ ឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) មានសញ្ជាតិវៀតណាម ៦៣នាក់ និងខ្មែរ ១នាក់។ ក្នុងចំណោមនេះ មានជនអន្តោប្រវេសន្ត ១នាក់។  រកឃើញសម្ភារៈបច្ចេកវិទ្យាមួយចំនួនសម្រាប់បម្រើឲ្យការប្រព្រឹត្តបទល្មើសដូចជា កុំព្យូទ័រ ៨៧គ្រឿង ទូរស័ព្ទ ៥៨គ្រឿង និងសម្ភារៈផ្សេងៗទៀត។ រកឃើញសង្ស័យជាសារធាតុញៀនចំនួន ២៨គ្រាប់ និងលិខិតឆ្លងដែន ៣៤ក្បាល»។

ដោយឡែកសម្រាប់ប្រតិបត្តិការកាលពីថ្ងៃទី១០ និង១១ ខែកក្កដា សមត្ថកិច្ចខេត្តព្រះសីហនុ ចុះពិនិត្យឆែកឆេរ ២ទីតាំង បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជនបរទេសស្នាក់នៅខុសច្បាប់។ សមត្ថកិច្ចរកឃើញជនបរទេសសរុប៤៣នាក់ ក្នុងនោះស្រី ១៤នាក់ មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន៍។ ប្រភពដដែលបន្តថា ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី Telegram, Facebook និងវេបសាយក្លែងក្លាយជាដើម។

បន្ថែមពីនេះ នៅថ្ងៃទី១៦ ខែកក្កដាដដែលនេះ អាជ្ញាធរខេត្តក្រចេះ បានចុះប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​ នៅទីតាំងផ្ទះជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល។ ការចុះបង្ក្រាបនោះ ដោយបានរកឃើញជនជាតិបរទេសជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន៣១២នាក់ ក្នុងនោះមានស្ត្រី ចំនួន៥៦នាក់ ព្រមទាំងសម្ភារៈសម្រាប់ប្រតិបត្តិការជាច្រើនទៀត។ ​

ចំណែកនៅ​ខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ក៏បានបើកប្រតិបត្ដិការ បង្ក្រាបបទល្មើសឆបោក តាមអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ក្នុងនោះស្រី៤៥នាក់ ព្រមទាំងវត្ថុតាងចាប់យកជាច្រើន​រួមមានកុំព្យូទ័រសរុបចំនួន៣៤១គ្រឿង និងទូរស័ព្ទចំនួន៣៥២គ្រឿង។

សកម្មភាពចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យាជាបន្តបន្ទាប់នេះ ស្របពេលមានលិខិតបទបញ្ជាមួយដែលដាក់ចេញដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងកិច្ចប្រជុំជាមួយគណៈបញ្ជាការ​ឯក​ភាពរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោក​តាម​ប្រព័ន្ធ​​បច្ចេកវិទ្យាកាលពីពេលថ្មីៗនេះ។  

បើតាមបទបញ្ជាស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលដែលបានចេញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បោកសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)នៅកម្ពុជា។ បទបញ្ជានេះបានភ្ជាប់លក្ខខណ្ឌថា អ្នកដែលមិនអនុវត្តបទបញ្ជានេះនឹងប្រឈមការបញ្ចប់ឬ បណ្ដេញចេញពីការងារ ឬផ្លាស់ប្តូរមុខតំណែង។

លោកអះអាងថា៖«ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង»។

សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និងការអភិវឌ្ឍលោក សេក សុជាតិ យល់ថា វិធានការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ គឺជាកិច្ចការដែលរដ្ឋាភិបាលត្រូវធ្វើបន្ទាន់នៅក្នុងស្ថានភាពបច្ចុប្បន្ននេះយធានាធ្វើយ៉ាងណាបទល្មើសនេះនឹងមិនមានវត្តមាននៅកម្ពុជាបន្តទៀត។

លោកបន្តថា៖ «យើងឃើញហើយថា តាមរយៈការលើកឡើងជាបន្តបន្ទាប់ពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិទៅលើបញ្ហា ទាំងអស់ហ្នឹង គឺជារឿងមួយមិនល្អនោះទេសម្រាប់កម្ពុជា។ យើងសង្ឃឹមថា អាជ្ញាធរ រាជធានីខេត្ត នឹងដោះស្រាយដោយឈរនៅលើគោលការណ៍ ស្មើភាព តម្លាភាព និងមិនមាននូវអំពើពុករលួយ ពិសេសការគាំទ្រពីរាជរដ្ឋាភិបាល»។

លោកបន្ថែមថា ការងារនេះត្រូវការការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ពិសេសឆន្ទៈរបស់រាជរដ្ឋាភិបាលឬអ្នកដឹកនាំ ដោយធានាថា ប្រតិបត្តិការបង្ក្រាបនេះនឹងអនុវត្តដោយគ្មានការយោគយល់ដល់អ្នកប្រព្រឹត្តឬអ្នកនៅពីក្រោយខ្នងបទល្មើសទាំងនោះ៕   

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

​  

អត្ថបទមុន

ACUបើក​ការ​​ស៊ើប​អង្កេត​លោក​ ​ស៊ាន​ ​បូរ៉ាត​ ​និង​​លោក​​ ​ស​ ​ថាវី​ ពាក់​ព័ន្ធ​​សំណុំ​រឿង​អតីត​ឧកញ៉ា​ ​ឡេង​ ​ចាន់​ណា​​

អត្ថបទបន្ទាប់

ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់ថា​ ​​នឹង​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​កាន់​តែ​ប្រឈម​ទ្វេដង​ ​

អត្ថបទបន្ទាប់
ទិដ្ឋភាពប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ និងសមាជិកនាំគ្នាយកលើកបដានៅខាងមុខសាលាឧទ្ធរណ៍ភ្នំពេញ ទាមទារឱ្យទម្លាក់បទចោទការពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥៕ (សមាគមអាដហុក)

ការ​បន្ត​ឃុំ​ខ្លួន​លោក​ ​ជា​ ​ចាន់ថា​ ​​នឹង​ធ្វើ​ឱ្យ​ជីវភាព​ក្រុម​គ្រួសារ​កាន់​តែ​ប្រឈម​ទ្វេដង​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង