CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ACUបើក​ការ​​ស៊ើប​អង្កេត​លោក​ ​ស៊ាន​ ​បូរ៉ាត​ ​និង​​លោក​​ ​ស​ ​ថាវី​ ពាក់​ព័ន្ធ​​សំណុំ​រឿង​អតីត​ឧកញ៉ា​ ​ឡេង​ ​ចាន់​ណា​​

CJ Khmer ដោយ CJ Khmer
July 5, 2025
ក្នុង ព័ត៌មាន, សង្គម
0
លោក ស៊ាន បូរ៉ាត (អាវធំ)ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី (ឯកសណ្ឋានកងទ័ព) ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ (ហ្វេសប៊ុក ACU)

លោក ស៊ាន បូរ៉ាត (អាវធំ)ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី (ឯកសណ្ឋានកងទ័ព) ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ (ហ្វេសប៊ុក ACU)

0
ចែករំលែក
44
ចំនួនមើល

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសពីការបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោក ស ថាវី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធ​សំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់រយលានដុល្លារ។

ទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ថា អង្គភាពមួយនេះ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺលោក ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអតីតអភិបាលខេត្តឧត្តរមានជ័យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិនិងលោក​ ស ថាវី  ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

អង្គភាពប្រឆាំងអំពើពុករលួយ​បញ្ជាក់ថា ស្របជាមួយគ្នានេះ តុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ា​ ឡេង ចាន់ណា និងបក្ខពួកចំនួន៣២ សំណុំរឿងមកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ហើយតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។

ប្រភពដដែលបន្ថែមថា សំណុំរឿងទាំង ៣២នោះ មានទាំងអស់ ២៤ ៨៥២ ទំព័រ ហើយអង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់ ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាប គឺជាសាក្សី។

អង្គភាពប្រឆាំងអំពើពុករលួយបន្ថែមថា៖ «រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និងស ថាវី វិញ អ្នកទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង»។

កាលពីថ្ងៃទី​២ ខែមីនា ឆ្នាំ២០២០​ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចោទប្រកាន់ លោក ស ថាវី ដែលជាអតីតអភិបាលខេត្តឧត្តរមានជ័យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួក៨នាក់ទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដោយឡែក តុលា​ការ​ខេត្តសៀមរាប កាលពី​ចុងឆ្នាំ២០២៤​​ បាន​កោះហៅ ​លោក ស៊ា​ន បូ​រ៉ាត និងលោក ស ថា​វី ​​ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺម្តងរួចមកហើយ ក្នុងនាមសាក្សីក្នុងសំណុំរឿង ​បោកប្រាស់ពលរដ្ឋ​របស់ក្រុមហ៊ុន ឡេង ចាន់ណា ​នេះ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ និងផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា ​គឺជាដំណឹងល្អដែលអង្គភាពប្រឆាំងអំពើពុករលួយបើការស៊ើបអង្កេតលើសំណុំរឿងឆបោកពលរដ្ឋទ្រង់ទ្រាយធំនេះ។ លោកចង់ឱ្យអង្គភាពបើករការស៊ើបអង្កេតដោយឈើនៅលើគោលការណ៍តម្លាភាព យុត្តិធម៌ និងមិនប្រកាន់បក្ខពួក ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដជូនជនរងគ្រោះ​។

លោក សេក សុជាតិ បន្តថា ៖ «នៅក្នុងសំណុំរឿងនៃការចាញ់បោកនេះ យើងដឹងហើយថា ធ្វើឱ្យប្រជាពលរដ្ឋមានបញ្ហាច្រើនរាប់មិនអស់នោះទេ។ ដូច្នេះហើយ អ្នកដែលរកស៊ីទុច្ចរឹតគួរតែត្រូវបានច្បាប់ផ្តន្ទាទោស ហើយក្នុងករណីនេះក៏ជាមេរៀនមួយសម្រាប់រដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាដែលជាសំណើរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ដោយសារតែការចុះបោកដោយសារតែការទិញដី ការទិញផ្ទះ ឬអចនទ្រព្យ ដែលមិនមានច្បាប់ មិនមានប្លង់រឹង មិនមានឯកសារត្រឹមត្រូវជាដើម»។

លោក យល់ឃើញថា ប្រសិនបើសំណុំរឿងឆបោកពលរដ្ឋយ៉ាងច្រើន ក្នុងទំហំទឹកប្រាក់ធំធេងនេះ​មិនមានយុត្តិធម៌សម្រាប់ពលរដ្ឋរងគ្រោះទាំងអស់ទេ នឹងមានការលើកឡើងបន្តទៀតជុំវិញប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ពិសេសនឹងមានការលើកឡើងថា ការអនុវត្តច្បាប់មានការរើសអើង ប្រកាន់បក្ខពួក ភាពមិនច្បាស់លាស់ក្នុងការស៊ើបអង្កេត និងការមិនហ៊ានចាត់វិធានការចំពោះជនល្មើសដែលនៅពីក្រោយខ្នងជាដើម។

ជនជាប់ចោទ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការឆបោកពលរដ្ឋ ប្រមាណ​៥ពាន់នាក់ ឱ្យដាក់ប្រាក់វិនិយោគក្រោមរូបភាពទទួលបានការប្រាក់ប្រចាំខែក្នុងអត្រាខ្ពស់ ហើយទំហំទឹកប្រាក់ដែលឆបោកពីពលរដ្ឋនោះ​មានចំនួនប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក។

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី និងអគ្គនាយករងក្រុមហ៊ុន២នាក់ទៀត ព្រមទាំងបក្ខពួកចំនួន៣បទល្មើស គឺ បទឆបោកមានស្ថានទម្ងន់ទោស, មិនបំពេញកាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន និងសម្អាតប្រាក់។ រហូតដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ និងបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្តិមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន ប៊ីលាន ស៊ីធីនេះ៕

………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

​

អត្ថបទមុន

ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិចត​ស៊ូ​ការពារ​​ព្រៃ​ព្រះ​រការ​ ទោះ​រង​ការ​គំរាម​កំហែង​

អត្ថបទបន្ទាប់

ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កាន់​តែ​សកម្ម​ ​ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​មិន​អនុវត្ត​បទ​បញ្ជា​

អត្ថបទបន្ទាប់
ទិដ្ឋភាពជនសង្ស័យនិងសម្ភារៈជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៥។ (ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ)

ការ​បង្ក្រាប​បទល្មើស​អន​ឡាញ​កាន់​តែ​សកម្ម​ ​ក្រោយ​នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ដក​តំណែង​មន្ត្រី​ដែល​មិន​អនុវត្ត​បទ​បញ្ជា​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង