CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្ពុជា​​​បិទ​ការ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ថៃ​គ្រប់​ច្រក​ព្រំដែន​ទាំង​អស់​ ក្រោយ​​ឱសាន​វាទ​២៤​ម៉ោង​ផុត​កំណត់​

CJ Khmer ដោយ CJ Khmer
June 17, 2025
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពបិទមន្ត្រីនគរបាលខ្មែរ ប្រជាពលរដ្ឋ និងការបិទព្រំដែនហាមមិនឱ្យភាគីថៃនាំចូលបន្លែ ផ្លែឈើមកកាន់ប្រទេសកម្ពុជាបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ (ក្រសួងព័ត៌មាន)

ទិដ្ឋភាពបិទមន្ត្រីនគរបាលខ្មែរ ប្រជាពលរដ្ឋ និងការបិទព្រំដែនហាមមិនឱ្យភាគីថៃនាំចូលបន្លែ ផ្លែឈើមកកាន់ប្រទេសកម្ពុជាបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ (ក្រសួងព័ត៌មាន)

0
ចែករំលែក
31
ចំនួនមើល

កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមគ្រប់ច្រកព្រំដែនទាំងអស់ ក្រោយប្រធានព្រឹទ្ធសភាកម្ពុជាបានដាក់ឱសានវាទ២៤ម៉ោងឱ្យភាគីថៃបើកច្រកព្រំដែនឡើងវិញ តែ​ភាគីថៃនៅតែបន្តបិទព្រំដែនដោយឯកតោភាគីដដែល។

តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានដាក់ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា ​ គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។

បើតាមប្រភពពីទំព័រហ្វេសប៊ុករបស់ក្រសួងព័ត៌មានកម្ពុជា ដែលបានការបញ្ជាក់ពី​ប្រធានមន្ទីរព័ត៌មានខេត្តជាប់ព្រំដែនជាមួយថៃនៅថ្ងៃទី១៧ ខែមិថុនានេះ បានឱ្យដឹងថា ឱសានវាទ២៤ម៉ោងរបស់កម្ពុជា បានផុតកំណត់ ច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយថៃ បានបិទការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃទាំងស្រុង។ ​

ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ វាសនា បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា  ​មកទល់ម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥​ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។

ក្នុងការថ្លែងសារពិសេសកាលពីម្សិលមិញ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានបញ្ជាក់ថា ការរំលោភលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នា តែនៅពេលបិទព្រំដែន គឺភាគីថៃ បិទខ្លួនឯងតែពេលចង់បើកមកបបួលភាគីខ្មែរ ចរចាដើម្បីកុំឱ្យបាក់មុខខ្លួន ក្នុងចេតនាទាញកម្ពុជាឱ្យបាក់មុខជាមួយ។ លោកប្រាប់ឱ្យពលរដ្ឋថៃ ទៅតវ៉ាជាមួយក្រុមយោធារបស់ខ្លួនព្រោះជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទព្រំដែននោះទេ។

​ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា៖ «ឥឡូវនេះ បើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែ ផ្លែឈើចូលកម្ពុជា ប៉ុន្តែ ដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃ និងរវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីថៃ យើងពន្យារពេល ២៤ម៉ោង ប៉ុន្តែ បើថ្ងៃនេះភាគីថៃ មិនព្រមបើកច្រកឱ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែន ដោយហាមឃាត់នូវការនាំចូលផ្លែឈើ និងហាមឃាត់នូវការនាំចូលបន្លែចូលមកកាន់កម្ពុជា»។

ជាមួយវិធានការបិទការនាំបន្លែផ្លែឈើចូលពីប្រទេសថៃទាំងស្រុងពេលនេះ សម្រាប់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាជិត៣០ ដើម្បី​​ពន្យល់​អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់បណ្តាអង្គទូតបរទេសទាំងនោះ។  ​

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដដែលក៏បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមិថុនាថា បណ្តឹងសំណុំរឿងចំណុច៤ដែលកំពុងមានបញ្ហាជាមួយថៃ រួមមានតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​​ហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានប្រគល់ដោយផ្ទាល់ដៃនូវលិខិតរបស់ រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ជូនទៅលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។  

លោកលើកឡើងថា៖ «ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែននេះ»។

ក្រោយប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងសារពិសេស ភ្លាមនោះ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់​ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកជាភាសាថៃដោយមានន័យថា ចាប់តាំងពីការចាប់ផ្តើមនៃស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មក អ្នកស្រីនិងភ្នាក់ងារទាំងអស់នៅក្រោមរដ្ឋាភិបាលថៃបានប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគីនៅថ្នាក់ដឹកនាំ ថ្នាក់រដ្ឋមន្ត្រី និងយោធា។ អ្នកស្រីបញ្ជាក់ថា តាំងពីមានវិវាទមករដ្ឋាភិបាលថៃមិនដែលបញ្ជាឱ្យបិទព្រំដែនឡើយ។ ដោយឡែកការនាំយកបញ្ហាចំណុច៤ដែលមានភាពចង្រូងចម្រាស់ជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺភាគីថៃមិនទទួលស្គាល់ឡើយ ហើយក៏មិនចូលរួមដំណើរការក្តីនេះឡើយ។

អ្នកស្រីផែថងថាន លើកឡើងថា៖ «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ប្រទេសថៃមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិទេ ហើយនឹងមិនចូលរួមក្នុងដំណើរការនេះទេ ព្រោះរដ្ឋាភិបាលជឿជាក់លើយន្តការទ្វេភាគីដ៏ស្មោះត្រង់របស់ប្រទេសទាំងពីរ ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយជាមួយនឹងលទ្ធផលរំពឹងទុក»។

នាយករដ្ឋមន្ត្រីថៃដដែលនិយាយថា ​ ការ​រក្សា​អធិបតេយ្យភាព​ជាតិ និង​ការ​ការពារ​ផលប្រយោជន៍​ប្រជាជន​គឺជា​បេសកកម្ម​ដ៏​សំខាន់​បំផុត ហើយរដ្ឋាភិបាល​អ្នកស្រីនឹង​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​មក​សម្លុត បង្កាច់​បង្ខូច ឬ​បំភិត​បំភ័យ​នោះឡើយ។

ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងកាលពីថ្ងៃទី១៦ មិថុនាថា តំបន់ទាំង៤នេះ ប្រសិនបើដោះស្រាយតាមយន្តការទ្វេភាគី គឺរាប់រយឆ្នាំទៀតក៏មិនអាចបញ្ចប់ឡើយ ពោលគឺការដោះស្រាយបញ្ចប់បញ្ហានេះ មានតែយន្តការតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ។ លោកថា មានតែចោរប៉ុណ្ណោះ ដែលមិនហ៊ានឡើងតុលាការរកយុត្តិធម៌នោះ។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។ ​ក្រោយមានហេតុការណ៍នេះ កម្ពុជាបានផ្ញើកំណត់ទូតមួយទៅស្ថានទូតថៃប្រចាំកម្ពុជាដោយថា ជាអំពើលួចវាយឆ្មក់មកលើកងទ័ពកម្ពុជា មិនថ្លៃថ្នូរ និងមិនស័ក្តិសមជាប្រទេសមានអរិយធម៌នោះឡើយ៕

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

អតីត​នាយក​រដ្ឋ​មន្ត្រី​៖​ប្រសិន​បើ​នៅ​តែ​ប្រមាថ​កម្ពុជា​ ​យើង​នឹង​​បញ្ឈប់​ការ​ប្រើ​ប្រាស់​ទំនិញ​ថៃ​ទាំង​ស្រុង​ ​

អត្ថបទបន្ទាប់

ប្រមុខ​រដ្ឋាភិបាល​ស្វាគមន៍​លោក​ឪ​ស៊ុច​​គ្រប់​ពេល​ក្នុង​ករណី​ព្រះ​អង្គ​ចង់​មក​គង់​​នៅ​ប្រទេស​កម្ពុជា​

អត្ថបទបន្ទាប់
ព្រះតេជព្រះគុណ មហានរិន្ទថន ដែលពុទ្ធបរិស័ទខ្មែរស្គាល់ជាទូទៅថា លោកតាស៊ុច។ (ហ្វេសប៊ុក ព្រះអង្គព្រះនាម Sokmil Minh)

ប្រមុខ​រដ្ឋាភិបាល​ស្វាគមន៍​លោក​ឪ​ស៊ុច​​គ្រប់​ពេល​ក្នុង​ករណី​ព្រះ​អង្គ​ចង់​មក​គង់​​នៅ​ប្រទេស​កម្ពុជា​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង