CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្ពុជាអះអាងពីករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃ

CJs khmer ដោយ CJs khmer
May 28, 2025
ក្នុង ព័ត៌មាន, សង្គម
0
សពព្រឹន្ទបាលឯក លោក សួន រោន រស់នៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។ (រដ្ឋបាលខេត្តព្រះវិហារ)

សពព្រឹន្ទបាលឯក លោក សួន រោន រស់នៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។ (រដ្ឋបាលខេត្តព្រះវិហារ)

0
ចែករំលែក
53
ចំនួនមើល

កម្ពុជា តាមរយៈក្រសួងការពារជាតិ​ បានអះអាងពីករណី ទាហានខ្មែរម្នាក់ដែលជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃពុធនេះ បានអះអាងថា ពិតជាមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាកម្ពុជា និងយោធាថៃ នៅចំណុចភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ ដោយសារយោធាថៃបានបាញ់រើមកលើទីលេរណដ្ឋានយោធាខ្មែរដែលបានបោះទីតាំងតាំងពីយូរមកហើយ។ ក្រសួងបន្តថា ហេតុការណ៍នេះបណ្តាលឱ្យទាហានខ្មែរម្នាក់ ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយកម្ពុជានឹងបន្តពិភាក្សាជាមួយភាគីក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការធ្វើឱ្យស្ថានភាពត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់។

ក្រសួងការពារជាតិ៖ «កម្ពុជាប្រកាន់ភ្ជាប់នូវមធ្យោបាយការទូត និងដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។

ទោះបីជាយ៉ាងនេះក្តី ក្រសួងការពារក៏បានបញ្ជាក់ច្បាស់ក្នុងសេចក្តីប្រកាសព័ត៌មានខ្លួនថា កម្ពុជា ក៏ប្តេជ្ញាចិត្តក្នុងការពារបូរណភាពដែនដីរបស់ខ្លួនទោះបីក្នុងតម្លៃណាក៏ដោយ។

សម្រាប់ព័ត៌មានថៃនៅថ្ងៃនេះ ក៏បានចុះផ្សាយនូវសេចក្ដីថ្លែងការណ៍របស់ភាគីថៃបានលើកឡើងថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួន​ទៅវិញ។

ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ ផល្លា បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ទាហានថៃបានបើកការបាញ់ប្រហារ នៅពេលទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែន។ ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរសព្ទដើម្បីបញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន។

សារព័ត៌មានថៃផ្សាយថា ក្នុងការប៉ះទង្គិចគ្នានោះភាគីថៃ​ ពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះទេ។ ​បច្ចុប្បន្ន ពិធីបុណ្យសពឱ្យលោក សួន រោន កំពុងធ្វើឡើងនៅក្នុងបន្ទាយទាហានកងពលលេខ៩។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវដល់សាធារណៈជនសុំកុំជឿលើការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួនដែលបានផ្សាយព័ត៌មានមិនពិត ដែលអាចរុញច្រាននាំឱ្យស្ថានការណ៍តាមព្រំដែនមានអស្ថិរភាព និងអសន្តិសុខ នាំទៅដល់ផលប៉ះពាល់នៃទំនាក់ទំនងកងទ័ព ប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាប្រទេសទាំងសងខាង។ ក្រសួងការពារជាតិ សុំឱ្យសាធារណជនទទួលយកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ពិសេសសេចក្តីប្រកាសនានារបស់​ក្រសួងការពារជាតិ៕

……………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

អត្ថបទមុន

សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់​សាលក្រម​​ដែល​​កាត់​​ទោស​​លោក នី ណាក់ ឱ្យ​​ជាប់​​ពន្ធនា​​គារ២ឆ្នាំ

អត្ថបទបន្ទាប់

រដ្ឋាភិបាល​កម្ពុជា​​ត្រៀម​វាយបក​ដើម្បី​ការពារ​ខ្លួន​​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​ភាគី​ថៃ​​

អត្ថបទបន្ទាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅរាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

រដ្ឋាភិបាល​កម្ពុជា​​ត្រៀម​វាយបក​ដើម្បី​ការពារ​ខ្លួន​​ករណី​មាន​ការ​ឈ្លាន​ពាន​ពី​ភាគី​ថៃ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង