CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សាលាឧទ្ធរណ៍ភ្នំពេញ តម្កល់​សាលក្រម​​ដែល​​កាត់​​ទោស​​លោក នី ណាក់ ឱ្យ​​ជាប់​​ពន្ធនា​​គារ២ឆ្នាំ

CJs khmer ដោយ CJs khmer
May 28, 2025
ក្នុង ព័ត៌មាន, សង្គម
0
អ្នកជំនាញកសិកម្ម លោក នី ណាក់ កំពុងអង្គុយនៅផ្ទះរបស់ខ្លួន។ (រូបភាពហ្វេសប៊ុក IMan-KH)

អ្នកជំនាញកសិកម្ម លោក នី ណាក់ កំពុងអង្គុយនៅផ្ទះរបស់ខ្លួន។ (រូបភាពហ្វេសប៊ុក IMan-KH)

0
ចែករំលែក
44
ចំនួនមើល

សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេច​តម្កល់​សាលក្រ​ម​របស់​តុលាការ​ជាន់​ទាប ដែល​ផ្តន្ទាទោស​អ្នក​អត្ថា​ធិប្បាយ​សង្គម លោក នី ណាក់ ឱ្យ​ជាប់​ពន្ធនាគា​រ​រយៈ​ពេល​ ២ឆ្នាំ និ​ង​សង​ជំងឺចិត្ត​ដល់​ដើម​បណ្ដឹង​​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ចំនួន ២០០​លានរៀល។

កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​​ផ្តន្ទាទោស លោក​ នី ណាក់ ដាក់ពន្ធនាគារ​ពីរឆ្នាំ និងពិន័យ​ជា​ប្រាក់​ ៣លាន​រៀល ពី​បទ​ បរិហារ​កេរ្តិ៍​ជាសាធារណៈ និងញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង និង​បង្គាប់​ឱ្យ​សង​ជំងឺ​​ចិត្ត​ទៅ​ដើម​បណ្តឹង​ចំនួន ២០០​​​លាន​​រៀលផង​​ដែរ។

មេធាវីការពារក្ដីឱ្យ លោក នី ណាក់ គឺ​លោក ជូង ជូងី ថ្លែង​ប្រាប់​អ្នក​កាសែតនៅ​មុខ​សាលាឧទ្ធរណ៍ភ្នំពេញ​​ថា សវនការ​ព្រឹក​នេះ ប្រធាន​​​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ លោក អ៊ិត សុធា បាន​សម្រេច​​តម្កល់​​សាលក្រម​របស់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

លោកនិយាយថា៖ «ចំពោះករណីលោក នី ណាក់ គឺសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល (មូលហេតុអ្វី) ដោយសារពេលវេលាខ្លីសាលាឧទ្ធរណ៍អត់បានប្រកាសសំអាងហេតុ មូលហេតុទេ»។

យ៉ាងណា មេធាវីការពារក្ដីឱ្យអ្នកអត្ថាធិប្បាយសង្គមរូបនេះ បានចាត់ទុកការតម្កល់សាលក្រមនេះ ជាការផ្ដល់ភាពអយុត្តិធម៌លើលោក ណាក់ បន្តទៀត ក្រោមហេតុផលថា​ កូនក្ដីរបស់លោក​មិនបានប្រព្រឹត្តកំហុស​ដូចការចោទប្រកាន់របស់តុលាការជាន់ទាបឡើយ។

លោកនិយាយថា៖ «ខ្ញុំមានការសោកស្ដាយចំពោះលទ្ធផលទាំងករណីលោក ជិន ប៊ុនណារ័ត្ន (សកម្មជននយោបាយ) និងលោកនី ណាក់ គឺមិនបានផ្ដល់យុត្តិធម៌ដល់ [ពួកគាត់] ពីព្រោះគាត់អត់មានចេតនាប្រព្រឹត្តអំពើដែលបំពានច្បាប់នោះទេ ហើយអ្វីហេតុផល ខ្ញុំបាននិយាយច្រើនណាស់ជូនក្រុមប្រឹក្សា ប៉ុន្តែអ្វីដែលខ្ញុំស្ដាយ គឺក្រុមប្រឹក្សាអត់បានពិចារណា ហេតុផលដែលខ្ញុំលើកទៅ»។

សាច់ញាតិរបស់លោក នី ណាក់ និងមន្រ្តីសង្គមស៊ីវិលបានចូលស្ដាប់សវនការព្រឹកនេះដែរ យល់ថា ការលើកឡើងរបស់លោក ណាក់ ជុំវិញការកាត់ឆ្វៀលដីរបស់រដ្ឋដើម្បីប្រគល់ជូនបុគ្គលឈ្មោះ ហេង សួរ គឺគ្រាន់តែជាការបញ្ចេញមតិក្នុងនាមពលរដ្ឋប៉ុណ្ណោះ។

ភរិយារបស់លោក នី ណាក់ ​គឺអ្នកស្រី ​សុខ ស៊ីណែត បានថ្លែងថា ការសម្រេចក្ដីរបស់តុលាការ​ជាន់​ខ្ពស់​បែបនេះ គឺផ្ទុយទាំងស្រុងពីការរំពឹងទុករបស់អ្នកស្រី ដែលយល់ថា ប្ដីរបស់អ្នកស្រីមិនមានកំហុស ហើយគួរតែត្រូវបានទម្លាក់បទចោទនៅដំណាក់កាលសាលាឧទ្ធរណ៍នេះ។

អ្នកស្រី​និយាយថា៖ «ខ្ញុំមានការសោកស្ដាយ ដំបូងមករំពឹងថា សាលាឧទ្ធរណ៍​នឹង​ដោះលែងបង នី ណាក់ ចឹង ព្រោះអីគាត់មិនបានធ្វើខុសតាំងពីដើម។ អ្វីដែលគាត់សរសេរលើបណ្ដាញសង្គម គឺជាការបញ្ចេញមតិក្នុងនាមជាពលរដ្ឋម្នាក់។ វាជាទស្សនៈផ្ទាល់ខ្លួនរបស់គាត់ចឹងគាត់អត់​​មាន​ចេតនាទៅញុះញង់អ្នកណាចឹង»។

បើតាមអ្នកស្រី ស៊ីណែត អំឡុងពេល​សវនការ លោក ណាក់ បានអះអាងនៅចំពោះមុខចៅក្រម​​ថា គាត់​គ្មាន​បំណង​ក្នុងការញុះញង់ ឬបរិហាកេរ្តិ៍ឱ្យពលរដ្ឋស្អប់​នរណាម្នាក់ ដូចការចោទ​ប្រកាន់​នោះ​ទេ។ ទន្ទឹមនេះ លោក ណាក់ ក៏បានស្នើឱ្យសាលាឧទ្ធរណ៍ផ្ទេរការឃុំខ្លួនរបស់លោកពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូង​ឃ្មុំ មកកាន់ពន្ធនាគារ ម១ រាជធានីភ្នំពេញ​វិញ ក្រោមហេតុផលថា គ្រួសារពិបាកក្នុងការសួរសុខទុក្ខ។

អ្នកស្រី ស៊ីណែត ឱ្យដឹងទៀត​​​ថា ជាការ​ឆ្លើយតប ​សាលាឧទ្ធរណ៍​ថា ករណីនេះ​ស្ថិត​ក្រោម​ការសម្រេច​របស់​ក្រសួង​មហា​ផ្ទៃ។

ក្រោយការចាប់ខ្លួនបានរយៈពេលជាង២០ថ្ងៃ លោក ណាក់ ​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ពន្ធនាគារ​ត្រពាំង​​ផ្លុង ​ក្រោមហេតុផលថា ដោយ​សារ​មាន​កំណើន​ជន​ជាប់​ឃុំ​ច្រើន​នៅ​ពន្ធនាគារព្រៃ​ស​ ឬ​ ម១។​

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន ថ្លែងថា ការផ្លាស់ប្ដូរទីតាំងឃុំខ្លួន​របស់ជនជាប់​ឃុំអាចធ្វើទៅបាន លុះត្រាតែមានការសរសេរលិខិត​ស្នើសុំផ្លូវការរបស់សាច់ញាតិ​ឬមេធាវី មកកាន់អគ្គនាយកដ្ឋានពន្ធនាគារដើម្បីពិនិត្យមើលលទ្ធភាព។

លោកបញ្ជាក់ថា៖ «ជាទូទៅពាក់ព័ន្ធការផ្ទេរជនជាប់ឃុំពីកន្លែងមួយទៅកន្លែងមួយ គឺផ្អែកទៅតាម​សំណើរ​របស់ក្រុមគ្រួសារសាច់ញាតិគាត់។ អាចទាក់ទងទៅក្រុមគ្រួសារសាច់ញាតិគាត់ឱ្យធ្វើសំណើរផ្លូវការមកអគ្គនាយកដ្ឋានពន្ធនាគារ ហើយអគ្គនាយកដ្ឋានពន្ធនាគារនឹងពិនិត្យលទ្ធភាព។ មេធាវីគាត់ក៏បាន ក្រុមគ្រួសារសាច់ញាតិក៏បានដាក់សំណើរជាផ្លូវការមក។ ដល់ពេលនោះនាយកដ្ឋានជំនាញនឹងពិនិត្យបានឬមិនបាន ផ្អែកលើមូលហេតុអ្វី»។

អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា មិនអាចសូមការអត្ថាធិប្បាយបានទេ ដោយផ្ញើសំណួរតាមតេលេក្រាមលោកចូលមើលតែមិនមានការឆ្លើយតប។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត យល់ថា​ ការសម្រេចតម្កល់សាលក្រមជារឿងអយុត្តិធម៌ដល់លោក នី ណាក់ ដែលលោកជាពលរដ្ឋម្នាក់មានសិទ្ធិក្នុងបញ្ចេញមតិដែរ។

លោក​និយាយថា៖ «ការដាក់ទោសទណ្ឌលើលោក នី ណាក់ ក៏ដូចជាការតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ វាជា​​ការ​ធ្ងន់ធ្ងរលើ​គាត់ដែលអង្គការសង្គមស៊ីវិល ហាក់ដូចជាមិនអាចទទួលយកបាន ចំពោះដាក់ទោសទណ្ឌទៅដល់អ្នកដែលហ៊ានបញ្ចេញមតិយោបល់»។

លោក ​នី ណាក់ ​អាយុ​ ៤៦​​​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ក្រោម​បទ​ចោទ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម ​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ លោក ​ហេង សួរ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។​

លោក​ នី ណាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ​ ១៨​ខែ ​ពី​បទ ​«ជេរ​ប្រមាថ​ជា​សាធារណៈ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ កាល​ពី​ចុង​ឆ្នាំ​​២០២០​ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ក្នុង​លក្ខណៈ​កំប្លែង​ រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ-​១៩៕

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលា​ដំបូង​ក្នុង​សំណុំ​រឿង​មេដឹកនាំ​សហជីព​លោក ម៉ម រិទ្ធី

អត្ថបទបន្ទាប់

កម្ពុជាអះអាងពីករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃ

អត្ថបទបន្ទាប់
សពព្រឹន្ទបាលឯក លោក សួន រោន រស់នៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។ (រដ្ឋបាលខេត្តព្រះវិហារ)

កម្ពុជាអះអាងពីករណីទាហានខ្មែរម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទះអាវុធជាមួយទាហានថៃ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង