CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មករ​ជាង​១០០០​នាក់​នៅ​ស្វាយរៀង​តវ៉ា​ឱ្យ​ថៅកែ​យក​ពួកគេ​ជាង​៤០​នាក់​ចូល​ធ្វើ​ការងារ​វិញ​

Admin ដោយ Admin
May 26, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
កម្មកររោងចក្រដាប់ប៊ែលយូភីស្ព័ត(ខេមបូឌា)WP SPORTS(Cambodia)ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង នាំគ្នាតវ៉ាទាមទារឱ្យថៅកែយកកម្មករដែលបានក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

កម្មកររោងចក្រដាប់ប៊ែលយូភីស្ព័ត(ខេមបូឌា)WP SPORTS(Cambodia)ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង នាំគ្នាតវ៉ាទាមទារឱ្យថៅកែយកកម្មករដែលបានក្រុមហ៊ុនបញ្ឈប់ចូលធ្វើការងារវិញនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ (សួន វុត្ថា)

0
ចែករំលែក
73
ចំនួនមើល

កម្មករជាង ១ ០០០នាក់បម្រើការងារនៅរោងចក្រ ដាប់ប៊ែយូភីស្ព័ត ខេមបូឌា (WP SPORTS Cambodia) នៅខេត្ដស្វាយរៀង បាននាំគ្នាតវ៉ានៅថ្ងៃទី២៦ ខែឧសភានេះ ដើម្បីទាមទារឱ្យថៅទទួលយកកម្មករជាង៤០នាក់ចូលធ្វើការងារវិញ ក្រោយបញ្ឈប់ពួកគេពីការងារដោយខុសច្បាប់។

កម្មការិនីម្នាក់ អ្នកស្រី ខេន ស៊ីនួន បម្រើការងារនៅរោងចក្រដាប់ប៊ែយូភីស្ព័ត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថៅកែបានបញ្ឈប់កម្មករជាង៤០នាក់ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។

កម្មការិនីរូបនេះ អះអាងថា ក្រៅពីបញ្ឈប់កម្មដោយខុសច្បាប់ គឺថៅកែរោងចក្រនេះបានគៀបសង្កត់លើកម្មករ ដូចជាចូលបន្ទប់ទឹកមិនឱ្យលើ៥នាទី និងបើលុយឱ្យកម្មករមានភាពយឺតយ៉ាវជាដើម។

អ្នកស្រីព្រមានថា បើថៅកែមិនព្រមទទួលយកកម្មករឱ្យចូលធ្វើការវិញទេ គឺពួកគាត់មិនចូលធ្វើការងារ ដោយនាំគ្នាតវ៉ារហូត។

អ្នកស្រីលើកឡើងថា៖  «ថ្ងៃហ្នឹងកម្មករចេញតវ៉ាដោយសារតែថៅកែស្រីគាត់បញ្ឈប់កម្មករដោយគ្មានមូលហេតុ។ខ្ញុំចង់ឱ្យគាត់ចូលធ្វើការវិញ ហើយមួយទៀតកុំឱ្យគាត់បញ្ឈប់កម្មករបន្តទៀត» ។ 

កម្មការិនីម្នាក់ទៀតអ្នកស្រី សន សុខដា បានប្រាប់ថា បច្ចុប្បន្នរោងចក្រមួយនេះមិនសូវមានការងារឱ្យកម្មករធ្វើនោះទេ។ អ្នកស្រីថា មុនបញ្ឈប់កម្មករជាង៤០នាក់នោះពីការងារ គឺកស្រីថា មុនោយបញ្ឈប់កម្មករ្ឡទថៅកែបានឱ្យកម្មករទាំងនោះ ធ្វើការងាអនាម័យសម្អាតរោងចក្រ២ទៅ៣ថ្ងៃ។

អ្នកស្រីបានសំណូមពរដល់ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀងជួយអន្តរាគមន៍ដោះស្រាយករណីនេះជូនកម្មករ ដោយធ្វើយ៉ាងណាឱ្យថៅកែទទួលយកម្មករចូលធ្វើការងារវិញ និងបើកលុយជូនកម្មករទៅតាមការកំណត់។

អ្នកស្រីលើកឡើងថា៖  «មុនហ្នឹងយើងមានកំហុសអ្វីយើងត្រូវព្រមាន យើងត្រូវនិយាយមិនមែនមកដល់ថតកាតបញ្ឈប់ចោលៗខ្ញុំយល់ថាអយុត្តិធម៌សម្រាប់ពួកគាត់ អយុត្តិធម៌ហើយការងាររញ៉េរញ៉ៃ» ។ 

បើតាមលិខិតរបស់កម្មករ គឺពួកគេទាមទារលក្ខខណ្ឌការងារមានចំនួន១៣ចំណុច រួមមាន ពេលក្រុមហ៊ុនបញ្ឈប់កម្មករពីការងារត្រូវទូទាត់អត្ថប្រយោជន៍ជូនកម្មករតាមច្បាប់ស្តីពីការងារ ហើយត្រូវផ្ដល់លុយធ្វើដំណើរចំនួន១៨ដុល្លា លុយព្រីម១៥ដុល្លានៅក្នុងមួយខែ  លុយបាយថ្ងៃត្រង់មួយថ្ងៃ៤០០០រៀល សម្អាតបន្ទប់ទឹកឱ្យស្អាតមានទឹកគ្រប់គ្រាន់ និងត្រូវឧបត្ថម្ភលុយចំនួន២០ដុល្លាដល់ស្រ្ដីមានកូនខ្ចីនៅក្នុងមួយខែផងដែរ។

លិខិតដដែលនេះបន្ថែមថាទៀតថា នៅពេលកម្មករមានធុរៈសុំច្បាប់ ឬមានសំបុត្រពេទ្យដែលបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ គឺក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលនៅដដែល ហើយក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាការងារចាប់ពី៦ខែទៅ១ឆ្នាំ និងលក្ខខណ្ឌផ្សេងៗទៀត។

ជុំវិញរឿងនេះ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីប្រធានរដ្ឋបាលរោងចក្រដាប់ប៊ែយូភីស្ព័តបានទេ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល ។

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀងលោក អ៊ូ សុខឿន បានថ្លែងយ៉ាងខ្លីថា លោកមិនអាចបញ្ជាក់បានទេ ដោយលោកថា លោកកំពុងដោះស្រាយករណីនេះ។

លោក ប៊ុត ម៉ារ៉ា អនុប្រធានសហព័ន្ធសហជិព សិទ្ធិកម្មករខ្មែរ មានប្រសាសន៍ថា ការបញ្ឈប់កម្មករតាមអំពើចិត្ដបែបនេះ គឺជាការរំលោភច្បាប់ស្ដីពីការងារ។ លោកថា កម្មករ កម្មការិនីបាននាំគ្មាផ្ដិតមេដៃឱ្យលោកអមដំណើរកម្មករចូលទៅដោះស្រាយជាមួយក្រុមហ៊ុន និងមន្រ្ដី នៃមន្ទីរការងារខេត្ដស្វាយរៀង ប៉ុន្តែក្រុមហ៊ុនមិនឱ្យចូលដោះស្រាយនោះទេ ដែលលោកចាត់ទុកសកម្មភាពនេះថា ជាការរើសអើងសហជិព។

លោកលើកឡើងថា៖  «ខ្ញុំយល់ឃើញថាគាត់បញ្ឈប់ខុសពីនិតិវិធីច្បាប់ចង់បញ្ឈប់ៗ»។

ក្រុមកម្មករឱ្យដឹងថា រោងចក្រដាប់ប៊ែយូភីស្ព័ត ខេមបូឌា(WP SPORTS Cambodia) ជារោងចក្រផលិតសម្ភារៈកីឡាសម្រាប់នាំទៅលក់នៅក្រៅប្រទេស មានថៅកែជាជនជាតិចិន និងមានកម្មករបម្រើការងាជាង១០០០នាក់៕

………………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ​១៣នាក់​នៅ​ខេត្ត​តាកែវ​ ត្រូវ​បាន​ក្រុម​ហ៊ុន​ខ្សាច់​ប្ដឹង​ជុំវិញ​ការ​រារាំង​អាជីវ​កម្ម

អត្ថបទបន្ទាប់

លោកអ៊ុក ម៉ៅ ថានឹង​បន្តការងារជាអ្នកសារព័ត៌មានផ្នែកបរិស្ថាន ក្រោយ​ការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

អត្ថបទបន្ទាប់
លោកអ៊ុក ម៉ៅ ថានឹង​បន្តការងារជាអ្នកសារព័ត៌មានផ្នែកបរិស្ថាន ក្រោយ​ការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

លោកអ៊ុក ម៉ៅ ថានឹង​បន្តការងារជាអ្នកសារព័ត៌មានផ្នែកបរិស្ថាន ក្រោយ​ការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង