CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្ពុជា​សម្រេច​ហាម​ឃាត់​ការ​នាំ​​សត្វ​និង​ផលិត​ផល​សត្វ​ពាហនៈ​ពី​ប្រទេស​ថៃ​ជា​បណ្តោះ​អាសន្ន​

CJs khmer ដោយ CJs khmer
May 7, 2025
ក្នុង ព័ត៌មាន, សង្គម
0
រូបភាពមន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិកដ្ឋានមួយកន្លែងក្នុងប្រទេសថៃ។ (The Nation Thailand)

រូបភាពមន្ត្រីជំនាញចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិកដ្ឋានមួយកន្លែងក្នុងប្រទេសថៃ។ (The Nation Thailand)

0
ចែករំលែក
20
ចំនួនមើល

កម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផល​សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ដើម្បី​ធានាការដល់សុវត្ថិភាពចំណីអាហារនិងសុខភាពពលរដ្ឋ ក្រោយប្រទេសជាប់កម្ពុជាមួយនេះរកឃើញករណីផ្ទុះជំងឺពិសធ្យូងនៅលើសត្វគោបណ្តាលឱ្យឆ្លងដល់មនុស្ស។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ។ ក្រសួងអះអាងថា កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតឡើងជំងឺឈាមខ្មៅ ទៅលើសត្វគោក្របីដែលបានកើតមាននៅតំបន់មួយចំនួននៅប្រទេសថៃ។

ក្រសួងកសិកម្មបន្តថា៖ «បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បញ្ជាក់ទៀតថា ​បច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី)នៅកម្ពុជាឡើយ។ ​

ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩។

ដោយឡែក ​នាយកដ្ឋានប្រយុទ្ធនឹងងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល បានលើកឡើងកាលពីថ្ងៃទី៥ ខែឧសភាថា ខេត្តមុកដាហាន​ ប្រទេសថៃ​ បានរកឃើញវិជ្ជមានជំងឺ​អង់ត្រាក់​ (ពិសធ្យូង)​ ពីរ​ករណី​លើមនុស្ស ក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស​ និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ​ ។ ប្រភពដដែលបន្តថា មូលហេតុឆ្លងដោយសារបរិភោគសាច់គោឆៅ។ 

នាយកដ្ឋានប្រយុទ្ធនឹងងជំងឺឆ្លងបន្តថា៖ «មូលហេតុ​ដែលឆ្លងជំងឺនេះ​ ដោយសារពួកគាត់បរិភោគសាច់គោឆៅ​ ដែលមានឆ្លងមេរោគបាក់តេរី​ អង់ត្រាក់​ ។ ជំងឺនេះមានឱសថព្យាបាលជាបាន​ ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់​» ។

ប្រភពដដែលបន្តថា ជំងឺ​Anthraxឬ ពិសធ្យូងនេះ​ គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរីឈ្មោះ Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ​ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ​ ក្របី​ ជាដើម​ ។ ជំងឺ​បង្កឡើងដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស រួមមាន ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះ ពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ១១៥

ដោយឡែក ក្រសួងសុខាភិបាល ​ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូងឬជំងឺឈាមខ្មៅ។  ក្រសួងបញ្ជាក់ថា ថ្មីៗនេះជំងឺនេះបានផ្ទុះឡើងនៅប្រទេសជិតខាងកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៅលើមនុស្សនិងសត្វ។ ជំងឺអង់ត្រាក់ឬជំងឺឈាមខ្មៅនេះ ជាជំងឺដ៏កម្រ ហើយធ្ងន់ធ្ងរដែលអាចកើតឡើងជាចម្បងដល់សត្វពាហនៈ និងសត្វព្រៃ ប៉ុន្តែជំងឺនេះមានឱសថសម្រាប់ព្យាបាល និងមានថ្នាំវ៉ាក់សាំងសម្រាប់ចាក់បង្ការផងដែរ។

ក្រសួងបានបន្តពីរបៀបនៃការចម្លងពីសត្វពាហនៈទៅមនុស្សថា វាអាចឆ្លងដោយសារការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលមានជំងឺនេះ នៅកន្លែងដាច់រលាត់ស្បែកនៃសត្វនោះ។ ការសម្លាប់សត្វដែលមានផ្ទុកមេរោគអង់ត្រាក់នេះ ឬផលិតផលដែលមានដើមកំណើតពីសត្វដែលមានជំងឺនេះ ដូចជា សាច់ ឈាម រោម ឆ្អឹងជាដើម។ ការដកដង្ហើមចូលនូវធីលី ដែលមានស្ព័រមេរោគអង់ត្រាក់។ ប្រើម្ជុលរួមគ្នាជាមួយមនុស្សមានផ្ទុកមេរោគអង់ត្រាក់ បរិភោគសត្វដែលមានមេរោគអង់ត្រាក់ ជាដើម។

ក្រសួងសុខាភិបាបន្តថា ជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ ប៉ុន្តែក្រសួងក៏បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ និងការពារដល់សុខមាភាពសត្វ ពិសេសមនុស្ស។ វិធានការទាំងនោះ ដូចជា ជៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់។ ហាមបរិភោគសាច់សត្វដែលមានជំងឺអង់ត្រាក់។

ក្រសួងសុខាភិបាល៖ «សាកសពសត្វដែលងាប់ត្រូវយកទៅដុតកម្ទេច ឬកប់ចោល។ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺដែលសង្ស័យមានជំងឺអង់ត្រាក់ទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងទៅកាន់លេខ១១៥»។

​ប្រជាកសិករមួយចំនួនបានបង្ហាញការសាទរចំពោះវិធានការរបស់ក្រសួងសុខាភិបាលនេះ ប៉ុន្តែក៏មានការស្នើឱ្យក្រសួងពាក់ព័ន្ធត្រូវតាមដានករណីនេះឱ្យបានដិតដល់ ដើម្បីធានាដល់វិធានការដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់។

ពលរដ្ឋមួយរូបឈ្មោះ លីវ ស៊ាវឡុង បានលើកឡើងថា សុំសំណូមពរក្រសួងកសិកម្មជួយទប់ស្កាត់ជំងឺនេះឱ្យមានប្រសិទ្ធភាពជាងពេលមុន។

ពលរដ្ឋមួយរូប ឈ្មោះ មីគី បានលើកឡើងថា សូម​អស់លោក​ ​ មេត្តា​ប្រាប់​ពី​រោគសញ្ញា​នៃ​ជំងឺ​អង់ត្រាក​ដែល​កើត​លើសត្វ​ វិធី​ព្យាបាល​ និង​វ៉ាក់សាំង​ផង។ កសិករ​ចិញ្ចឹម​សត្វ​កំពុង​ដេក​ព្រួយ​ ដូច​ករណី​ជំងឺ​ដុំពក​លើ​ស្បែក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

កសិករចិញ្ចឹមគោ និងដឹកគោនៅខេត្តកណ្តាលមួយរូបឈ្មោះ ហួង ម៉េង បានស្នើឱ្យឈ្មួញដែលតែងទិញគោពីប្រទេសថៃ អាចផ្អាក ហើយពិនិត្យឱ្យបានមែនទែន ជៀសវាងយកមកចម្លងដល់គោនៅកម្ពុជា។

លោក ហួង ម៉េង លើកឡើងថា៖ « ​បងដែលយកគោពីថៃមកលក់ជួយមើលៗផងបងអាណិតកសិករខ្មែរបងគោទឹមមានតម្លៃបន្តិចឥឡូវមានជំងឺផ្សេងទៀតហើយ។ ខ្ញុំចង់អោយបងៗយកគោពីថៃមកលក់នៅខ្មែរសូមមានការប្រុងប្រយ័ត្នផងកុំឲ្យជំងឺនេះឆ្លងមកដល់ខ្មែរ»។

បើបានកាសែតបាងកកប៉ុស្តិ៍របស់ថៃនៅថ្ងៃ៧ ខែឧសភា បានឱ្យដឹងថា ​​ ​បច្ចុប្បន្នមានអ្នកឆ្លងជំងឺអង់ត្រាក់ចំនួន ៤នាក់ ក្នុងនោះមានអ្នក​ស្លាប់​១​នាក់ ។ ការស៊ើបអង្កេតជំហានដំបូង រកឃើញ មានមនុស្សចំនួន ៦៣៦នាក់ មានហានិភ័យនៃជំងឺឆ្លងមួយនេះ ក្នុងនោះមនុស្សចំនួន ៥៣៨នាក់ បានបញ្ចប់ការតាមដាន ហើយមនុស្សចំនួន ៩៨នាក់ នឹងបញ្ចប់ការធ្វើតេស្តនៅថ្ងៃទី៧ ខែឧសភាផងដែរ៕ ​

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

អត្ថបទមុន

កសិករ​នៅ​ខេត្ត​កណ្តាល​ត្អូញត្អែរ​ពី​ការ​ខាតបង់​ប្រាក់​ ខណៈ​ស្វាយកែវរមៀតធ្លាក់ថ្លៃក្រោម២០០រៀល

អត្ថបទបន្ទាប់

កម្ពុជា​ហាម​ឃាត់​ការ​​​​នាំចូល​​សត្វពា​ហនៈ​និង​ផលិត​​ផល​​សាច់​សត្វ​​​​​ពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ជំងឺ​ឈាម​ខ្មៅ​

អត្ថបទបន្ទាប់
កម្ពុជា​ហាម​ឃាត់​ការ​​​​នាំចូល​​សត្វពា​ហនៈ​និង​ផលិត​​ផល​​សាច់​សត្វ​​​​​ពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ជំងឺ​ឈាម​ខ្មៅ​

កម្ពុជា​ហាម​ឃាត់​ការ​​​​នាំចូល​​សត្វពា​ហនៈ​និង​ផលិត​​ផល​​សាច់​សត្វ​​​​​ពី​ប្រទេស​ថៃ ដើម្បី​បង្ការ​ជំងឺ​ឈាម​ខ្មៅ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង