CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

គ្រោះ​​រញ្ជួយ​ដី​នៅ​ថៃនិងភូមា​ជា​សារ​ដាស់​តឿន​កម្ពុជា​ឱ្យ​មាន​វិធាន​ការ​ការពារ​ជា​មុន​​ និង​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ឡើង​វិញ​

CJs khmer ដោយ CJs khmer
April 4, 2025
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពពលករខ្មែរនាំគ្នាឈររង់ចាំព័ត៌មានអំពីសាច់ញាតិដែលជាប់នៅក្នុងគំនរអគារដែលដួលរលំនៅទីក្រុងបាងកក ប្រទេសថៃ ដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ (REUTERS/Chalinee Thirasupa )

ទិដ្ឋភាពពលករខ្មែរនាំគ្នាឈររង់ចាំព័ត៌មានអំពីសាច់ញាតិដែលជាប់នៅក្នុងគំនរអគារដែលដួលរលំនៅទីក្រុងបាងកក ប្រទេសថៃ ដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ (REUTERS/Chalinee Thirasupa )

0
ចែករំលែក
98
ចំនួនមើល

ក្រុមអ្នកឃ្លាំមើលនិយាយថា ​គ្រោះ​រញ្ជួយដីនៅប្រទេសថៃ និងនៅភូមា កាលពីពេលថ្មីៗនេះ ជាសារប្រាប់មករាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធឱ្យមានវិធានការការពារគ្រោះថ្នាក់ដោយម៉ត់ចត់ និងជាសារដាស់តឿនឱ្យមានការត្រួតពិនិត្យទៅលើគុណភាពសំណង់ ភាពស្របច្បាប់នៃការសាងសង់។ ​

ការលើកឡើងនេះ ក្រោយពេលគ្រោះរញ្ជួយដីបានកើតឡើងទៅលើប្រទេសទាំងពីរនេះកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥  ពិសេសប្រទេសថៃ ដែលអាចបណ្តាលឱ្យមានពលរដ្ឋខ្មែរ​រងគ្រោះ និងបាត់បង់ជីវិតផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានរកឃើញថា អគារដែលបានបាក់រលំមានកម្ពស់៣០ជាន់នៅកណ្តាលក្រុងបាងកងនោះ គឺបានប្រើប្រាស់ដែកដែលមានគុណភាពស្តង់ដារទាប ហើយរដ្ឋាភិបាលថៃក៏បានហាមមិនឱ្យនាំដែកប្រភេទនោះចូលប្រទេសដែរ។   

អ្នកប្រឹក្សាយោបល់​ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា នៅក្រោយមានករណីរញ្ជួយដីនៅប្រទេសភូមា និងថៃនោះ រដ្ឋាភិបាលថៃក៏បានធ្វើសវនកម្មលើគុណភាពសំណង់អគារដែលបានបាក់រលំភ្លាមៗផងដែរ។ ជាលទ្ធផល ឃើញថា គុណភាពដែកនាំចូលមកធ្វើសំណង់នោះមិនមានគុណភាព និងជាក្រុមហ៊ុនដែលថៃមិនអនុញ្ញាតឱ្យនាំចូលមកទៀតផង។ បញ្ហានេះ លោកថា អាចជាការធ្វេសប្រហែសរបស់អាជ្ញាធរថៃ ព្រមទាំងមានការប្រព្រឹត្តអំពើពុករលួយជាមួយវិស័យឯកជនថែមទៀតផង។

លោកថា ករណីនេះ ជាមេរៀនមួយសម្រាប់កម្ពុជាឱ្យមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យរាល់គុណភាព ព្រមទាំងភាពស្របច្បាប់នៃការសាងសង់វិស័យសំណង់នៅកម្ពុជា។

លោក សេក សុជាតិ លើកឡើងថា៖ «បទពិសោធន៍នេះ គឺជាការដាស់តឿនមួយទៅដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេសទៅដល់អ្នកដែលធ្វើការនៅលើវិស័យសំណង់ ត្រូវតែពិចារណា ហើយត្រូវតែដោះស្រាយខ្លួនឯង ដោយធ្វើយ៉ាងណាក៏ដោយ កុំឱ្យជាប់ពាក់ព័ន្ធជាមួយនឹងអំពើពុករលួយព្រោះការដែលប្រព្រឹត្តអំពើពុករលួយ ធ្វើឱ្យមានការយោគយល់ណាមួយ ដែលធ្វើឱ្យមានហានិភ័យធំក្នុងពេលអនាគាត់។ ហើយសំណង់អគារខ្ពស់ៗក៏ជាបញ្ហាមួយ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដែរទៅដល់ភាគីដែលនៅក្បែរហ្នឹង។ ដូច្នេះគួរតែពិនិត្យ ហើយនិងធ្វើការដោយយកចិត្តទុកដាក់ ហើយធ្វើយ៉ាងម៉េចជំរុញទៅដល់គ្រប់ក្រុមហ៊ុនសាងសង់ និងភាគីម្ចាស់គម្រោងត្រូវតែសហការ ហើយប្រើប្រាស់របស់ដែលមានស្តង់ដារ  ហើយគោរពតាមតម្រូវការ និងការណែនាំរបស់ស្ថាប័នជំនាញ»។

គ្រោះរញ្ជួយដីកំរិត ៧,៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា នៅថៃ បានបណ្តាលឱ្យអាគារកំពុងសាងសង់កម្ពស់ជាង៣០ជាន់មួយ ស្ថិតនៅសង្កាត់ ចាក់តុចាក់ (Chatuchak) ក្នុងទីក្រុងបាងកក​ ​ដួលរលំ។

​​នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសេនាធិការរបស់ខ្លួនតាមដានករណីនេះជាប្រចាំ ដើម្បីជួយពលរដ្ឋខ្មែរ ពិសេសពលករឱ្យទាន់ពេលវេលា និងអស់ពីលទ្ធភាព។ ជាព័ត៌មានដំបូង រកឃើញថាពលករខ្មែរម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារការដួលរលំអគារនៅទីក្រុងបាងកក និងម្នាក់ទៀតបាក់ជើង ហើយបានវិលមកព្យាបាលរបួសនៅកម្ពុជាហើយដែរ។

ក្រោយដឹងព័ត៌មានច្បាស់ ប្រមុខ​រដ្ឋាភិបាលបានផ្តល់ថវិកាមួយចំនួនដល់គ្រួសារសព និងអ្នករបួស ហើយក៏នៅបន្តតាមដានករណីនេះបន្ថែមទៀត ដ្បិតរដ្ឋាភិបាលថៃបានរាយការណ៍ពីការរកឃើញមនុស្សនៅក្រោមគំនរអគារដែលដួលរលំនោះប្រមាណ៧០នាក់ទៀត។

ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់សុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ។

ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា មានប្រសាសន៍ថា បើទោះបីជាកម្ពុជាពុំធ្លាប់មានហេតុការគ្រោះមន្តរាយដូចជាគ្រោះរញ្ជួយដីនេះពីមុនមកក៏ដោយ ប៉ុន្តែករណីនៅប្រទេសថៃ និងភូមា ក៏បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋកម្ពុជាដែរ។

លោកលើកឡើងថា ជាផែនការចំពោះមុខ រដ្ឋាភិបាលគប្បីដាក់ចេញនូវវិធានការការពារមួយចំនួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបង្កឡើងដោយគ្រោះធម្មជាតិ ប្រសិនបើកើតមានឡើងនៅកម្ពុជា។

លោក សាន់ ម៉ាឡា បន្ថែមថា៖ ដូច្នេះហើយកម្ពុជាយើង គប្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធសុវត្ថិភាព ទៅដល់ប្រជាពលរដ្ឋ ប្រសិនបើរញ្ជួយដីកើតមានឡើង តើពួកគាត់ត្រូវត្រៀមខ្លួនបែបណាដើម្បីការពារខ្លួនឯងពីគ្រោះថ្នាក់? ហើយជាពិសេស……………រដ្ឋាភិបាលគប្បីបង្កើតក្រុមជំនាញមួយដើម្បីតាមដាន ឃ្លាំមើលព្រឹត្តិការណ៍ធំៗពាក់ព័ន្ធគ្រោះធម្មជាតិនេះ និងផ្តល់ដំណឹងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ»។

លោក ម៉ាឡា លើកឡើងទៀតថា ជាមួយគ្នាការរកឃើញរបស់ថៃ ពាក់ព័ន្ធរឿងពុករលួយនៃការនាំដែកចូលមកសាងសង់សំណង់ដែលដួលរលំក្នុងហេតុការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនានោះ កម្ពុជាខ្លួនឯងក៏គួរមានវិធានការបន្ទាន់ក្នុងការត្រួតពិនិត្យឡើងវិញលើបញ្ហានេះផងដែរ។  ​

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានការបាក់រលំអគារ​កម្ពស់៧ជាន់​នៅក្នុងខេត្តព្រះសីហនុ បណ្ដាលឱ្យមនុស្ស២៨នាក់បានស្លាប់ និងរបួស២៦នាក់ នាវេលា​ម៉ោង​៤ទៀបភ្លឺនៅពេលដែលពួកគេកំពុងដេកលង់លក់ ខណៈកម្មករ២នាក់ត្រូវបាន​គេរកឃើញថា​រស់រានមានជីវិតបន្ទាប់ពីគាបនៅក្រោមគំនរអគាបាក់បែករយៈពេល៣ថ្ងៃ។ ក្រោយបាក់រលំអគារនេះ​ ទើបស្ថាប័នជំនាញរកឃើញថាអគារនេះសាងសង់ឡើងដោយខុសច្បាប់។

សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២០ បានកាត់ទោសជនជាតិចិន​៤នាក់ និងជនជាតិវៀតណាមម្នាក់ ដាក់ពន្ធនាគារតិចជាង៣ឆ្នាំ ពីបទពាក់ព័ន្ធការដួលរលំ​អគារនៅក្រុងព្រះសីហនុនេះ។

ដោយឡែក ករណីបាក់រលំអគារកម្ពស់៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប៥៩នាក់។ ក្នុងនោះអ្នករងគ្រោះបាត់បង់ជីវិតចំនួន៣៦នាក់ មានស្រី១៤នាក់ ​និងមានក្មេងចំនួន៦នាក់ ​រីឯអ្នករងរបួសចំនួន២៣នាក់ មានស្រី៨នាក់៕

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ  

អត្ថបទមុន

អ្នកជំនាញនិងសង្គមស៊ីវិល ស្នើអាជ្ញាធរមានយន្តការសមស្រប​​ដោះស្រាយ​ការ​​រំលោភចំណីផ្លូវយក​ធ្វើអាជីវកម្ម​

អត្ថបទបន្ទាប់

​កម្ពុជា​ស្នើ​សុំ​អាមេរិក​ចរចា​និង​ព្រម​បញ្ចុះ​អត្រា​ពន្ធ​លើ​ទំនិញ​អាមេរិក​១៩​មុខ​ពី​​៣៥%​មក​នៅ​ត្រឹម​៥%​

អត្ថបទបន្ទាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព នារាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

​កម្ពុជា​ស្នើ​សុំ​អាមេរិក​ចរចា​និង​ព្រម​បញ្ចុះ​អត្រា​ពន្ធ​លើ​ទំនិញ​អាមេរិក​១៩​មុខ​ពី​​៣៥%​មក​នៅ​ត្រឹម​៥%​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង