CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​ឃ្លាំ​មើល​ថា​ករណី​ចោរ​ជាប់​គុក​ហើយ​ចេញ​វិញ​ធ្វើ​ចោរ​ដដែល​អាច​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​

CJs khmer ដោយ CJs khmer
March 7, 2025
ក្នុង ព័ត៌មាន, សង្គម
0
នគរបាលខណ្ឌទួលគោកបង្រ្កាបជនសង្ស័យ៣នាក់ ករណីវាយប្លន់យកម៉ូតូជនរងគ្រោះនៅបឹងកក់កាលពីយប់នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥។ (គេហទំព័រ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

នគរបាលខណ្ឌទួលគោកបង្រ្កាបជនសង្ស័យ៣នាក់ ករណីវាយប្លន់យកម៉ូតូជនរងគ្រោះនៅបឹងកក់កាលពីយប់នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥។ (គេហទំព័រ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

0
ចែករំលែក
63
ចំនួនមើល

អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា ករណីចោរដែលជាប់គុកហើយពេលដោះលែងទៅវិញ ពួកគេនៅប្រព្រឹត្តអំពើឬមុខរបរទាំងនោះដដែល អាចដោយសារការអនុវត្តច្បាប់ និងប្រព័ន្ធនៃការអប់រំដល់ពួកគេនៅមានកម្រិត ព្រមទាំងបញ្ហាបណ្តាញរបស់ពួកគេនៅតែមានទំនាក់ទំនងគ្នាដើម្បីធ្វើការងារនេះបន្តទៀត។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍ផ្នត់គំនិតលោក សេក សុជាតិ មានប្រសាសន៍ថា មិនមែនជារឿងល្អឡើយដល់សង្គម នៅពេលដែលឧក្រិដ្ឋជនជាប់ពន្ធនាគារហើយ ពេលចេញទៅវិញនៅតែប្រព្រឹត្តខ្លួនជាជនឧក្រិដ្ឋដដែលនោះ។ លោកបន្តថា បញ្ហានេះ កើតឡើងអាចបណ្តាលមកពីការអនុវត្តច្បាប់នៅមានកម្រិត ឬខ្វះខាតច្រើន ពិសេសពាក់ព័ន្ធការអប់រំផ្នត់គំនិតរបស់ឧក្រិដ្ឋជនដែលមិនខ្លាចគុក ដ្បិតនៅមានបណ្តាញពីខាងក្រៅដែលចាំយកពួកគេធ្វើសកម្មភាពដូចមុនទៀត។

លោកបន្តថា៖ «ដែលបញ្ហានេះ វាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែនទៅដល់ទិដ្ឋភាពរួមរបស់សង្គម ជាពិសេសទាក់ទងទៅនឹងសន្តិសុខរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ហើយនឹងនៅតាមដងផ្លូវដែលត្រូវធ្វើដំណើរ ។ ហើយនៅក្នុងនេះក៏គួរពិចារណាទៅដល់ការអនុវត្តច្បាប់របស់ប្រព័ន្ធតុលាការ ហើយនិងការប្រព្រឹត្តអំពើពុករលួយរបស់បុគ្គលមួយចំនួនដែលអាចមានពាក់ព័ន្ធទៅដល់ក្រុមឧក្រិដ្ឋជនដែលនៅខាងក្រោយហ្នឹង»។

ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ក្រោយពេលអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានធ្វើសន្និសីទកាសែតមួយដែលត្រូវបានផ្សព្វផ្សាយនៅគេហទំព័រស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បង្ហាញថា  សមត្ថភាពនៃការយាមល្បាត ទប់ស្កាត់ និងការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចនៅភ្នំពេញ ដែលប្រសិទ្ធភាពបង្ក្រាបបទល្មើសបានរហូតដល់៩៥ភាគរយ ពិសេសពាក់ព័ន្ធនឹង ករណីឆក់ លួច គាស់ផ្ទះ វាយឬប្លន់តាមដងផ្លូវ បានថយចុះ។

ប៉ុន្តែលោកសង្កេតឃើញថា  មានឧក្រិដ្ឋជនករណីលួច ឆក់ ប្លន់ ដែលជាប់គុកប្រមាណ៩០ភាគរយ ​មិនរាងចាលឡើយ ដោយពួកគេពេលចេញពីពន្ធនាគារវិញ គឺ ចេញធ្វើសកម្មភាពលួច ឆក់ ប្លន់ដដែល។

លោក ជួន ណារិន្ទ​ មានប្រសាសន៍ថា៖ «មុខសញ្ញាដែលជាប់ពន្ធនាគារ ពីបទល្មើសនេះ(លួច ឆក់ ប្លន់) ពេលទទួលទោស​កែប្រែខ្លួនចប់ ចេញពីពន្ធនាគារមកវិញ ៩០ភាគរយ គាត់អត់ដែលដូរមុខរបរទេ! អ៊ីចឹងគាត់មក គាត់បន្តធ្វើទៀត។ អីចឹងទេថ្មីៗនេះ យើងឃាត់ចាប់ខ្លួនទៅ គឺថា សុទ្ធតែអ្នកធ្លាប់ជាប់អស់អាញត្តិចេញពីពន្ធនាគារហើយ ចេញមកវិញប្រព្រឹត្តដដែល»។

គិតត្រឹមដើមត្រីមាសទី១ ឆ្នាំ២០២៥ មានបទល្មើសតូចធំ សរុប១២២ករណី ក្នុងនោះមានបទឧក្រិដ្ឋ២៦ករណី។ ក្នុងចំណោម១២២ករណីនេះ សមត្ថកិច្ចបង្ក្រាបបាន១១៦ករណី ស្មើនឹង៩៥ភាគរយនៃបទល្មើសសរុប ខណៈបទល្មើសឧក្រិដ្ឋបង្ក្រាបបា​ន២០ករណី។ ចំពោះ សំណុំរឿងបទក្រិដ្ឋនេះ សមត្ថកិច្ចកំពុងដំណើរការនីតិវិធី និងស្រាវជ្រាវបន្ត ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥០នាក់។ បទល្មើសឧក្រិដ្ឋដែលកើតឡើង ១២២ករណី នៅដើមត្រីមាសទី១ ក្នុងឆ្នាំ២០២៥នេះ បើធើបទៅនឹងត្រីមាសទី១ឆ្នាំ ២០២៤ មានការថយចុះ១៨ករណី ស្មើនឹង១៣ភាគរយ។ រីឯបទមជ្ឈិមវិញ បើធៀបនឹងរយៈពេលដូចគ្នា មានការថយចុះ១២លើក ស្មើនឹង១៣ភាគរយ។ ​

សម្រាប់លោក សេក សុជាតិ យល់ថា ប្រសិនបើបញ្ហាឧក្រិដ្ឋជនដែលជាប់ពន្ធនាគារ ហើយមិនរាងចាលនៅតែបន្តធ្វើសកម្មភាព លួច ឆក់ ប្លន់ ទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសាធារណៈ ប៉ះពាល់ដល់​ ទំនុកចិត្ត​ប្រជាពលរដ្ឋ ហើយភាពភ័យខ្លាចរបស់ពលរដ្ឋនឹងនៅតែបន្តកើតមាន។ បន្ថែមពីនេះ នឹងផលប៉ះពាល់ដល់មុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដោយអ្នកវិនិយោគពីខាងក្រៅនឹងមិនហ៊ានចូលមករកស៊ីនៅកម្ពុជាឡើយ៕

…………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​

អត្ថបទមុន

ជនជាតិដើមភាគតិច​នៅ​ខេត្ត​ព្រះ​វិហារ ​​ស្នើសុំដំណោះស្រាយលើបញ្ហាដីធ្លី​ដែលប្រឈមនឹង​ការ​ឈូស​ឆាយ

អត្ថបទបន្ទាប់

សកម្មជន​ដីធ្លី​ឡពាង​មិន​សង្ឃឹម​ឈ្នះ​ក្តី​ក្រុម​ហ៊ុន​KDC​បើ​តុលាការ​កំពូល​មិន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​

អត្ថបទបន្ទាប់
លោក ស្ងួន ញឿន និងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន(KDC) មកចូលរួមសាវនាការនៅតុលាការកំពូលរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ (ផ្តល់ឱ្យ)

សកម្មជន​ដីធ្លី​ឡពាង​មិន​សង្ឃឹម​ឈ្នះ​ក្តី​ក្រុម​ហ៊ុន​KDC​បើ​តុលាការ​កំពូល​មិន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង