CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សមត្ថ​កិច្ចអះអាងថា ការចាប់ខ្លួនសកម្មជ​ន​បក្សកម្លាំងជាតិ ដោយសារការ​​ផ្សាយ​ព័ត៌​មាន​មិន​ពិត

CJs khmer ដោយ CJs khmer
January 30, 2025
ក្នុង សង្គម
0
នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

លោក ផាន់ សារ៉ាត់ កំពុងឈរក្បែរព្រះពុទ្ធរូបនៅវត្តមួយកន្លែង។( រូបភាព÷ ទំព័រហ្វេសប៊ុក គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥)

0
ចែករំលែក
30
ចំនួនមើល

សមត្ថកិច្ចរាជធានី​ភ្នំពេញ អះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ ដោយផ្អែកតាម​អង្គហេតុនិងអង្គច្បាប់ ពាក់​ព័ន្ធ​នឹង​ចេត​នា​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​នាំ​ឱ្យ​មាន​ការ​រើសអើង​ថ្នាក់​ដឹក​នាំ និង​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។

ការអះអាងនេះ ធ្វើឡើងក្រោយ​ពី​គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍​មួយ​កាលពីថ្ងៃម្សិលមិញ ដោយ​ចោទ​​ថា អាជ្ញាធរបានចុះចាប់​សមាជិករបស់ខ្លួន​ដល់ផ្ទះ​ ដែល​​ស្ថិត​នៅ​ភូមិ​ធន់មន សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃអង្គារ ដោយ​មិន​មាន​ដីកា និង​មូល​ហេតុ​ច្បាស់​លាស់ ដែលជាការបំភិតបំភ័យ​ និងគាបសង្កត់លើផ្នែកនយោបាយ​របស់​គណបក្សក្រៅរដ្ឋាភិបាល។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់​ស្នងការ​ដ្ឋាន​​នគរបាលរាជធានីភ្នំពេញ ដែល​ចេញ​ផ្សាយ​នៅ​រសៀលថ្ងៃទី៣០ ខែមករា​​នេះ ឱ្យដឹងថា ការចាប់ខ្លួន​លោក ផាន់ សារ៉ាត់ ពាក់​ព័ន្ធ​នឹង​ការ​ញុះ​ញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ផ្សព្វផ្សាយព័ត៌មាន​បំភ្លៃខុសពីការពិត ដែល​មាន​ចេតនា​ញុះ​ញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ កាល​ពី​ពេល​កន្លង​មក។

ក្នុងសេចក្ដីប្រកាសព័ត៌មាន​ បានអះអាង​ថា លោក សារ៉ាត់ ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​បំភ្លៃ​ព័ត៌មាន​ និង​ចែក​ចាយ​ព័ត៌​មាន​មិន​ពិត ដែល​មាន​លក្ខណៈ​ញុះ​ញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ពិត​ប្រាកដ​មែន ហើយ​នគរបាល បាន​កសាង​សំណុំ​រឿង​ និង​បាន​បញ្ជូន​លោក សារ៉ាត់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សមត្ថកិច្ច ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនេះ គឺជា​ការ​អនុវត្ត​តាម​ច្បាប់ ដោយ​មិន​ពាក់​ព័ន្ធ​នឹង​ការ​គាប​សង្កត់ ឬបំភិតបំភ័យ ផ្នែក​នយោបាយ​លើ​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ទេ។

តែយ៉ាងណា ក្នុង​សេចក្តីប្រកាសព័ត៌មានរបស់សមត្ថកិច្ច មិនបានបញ្ជាក់ថាតើ លោក ផាន់ សារ៉ាត់ បាន​ផ្សព្វផ្សាយព័ត៌មានមិនពិត លើករណីណាមួយនោះទេ។

Newsroom Cambodia មិនអាចសុំការ​បញ្ជាក់បន្ថែម​ករណីនេះ ពី​អ្នកនាំ​ពាក្យ​ស្នង​ការ​នគរបាល​រាជធានីភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ និង​​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និង លោក អ៊ី រិន្ទ បាន​ទេ ដោយសារខលចូលមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាម​ប្រព័ន្ធ​តេឡេ​ក្រាម​មិន​មាន​ការ​ឆ្លើយ​តប។

អ្នកស្រី អឿន ម៉ៅ ជាភរិយារបស់លោក ផាន់ សារ៉ាត់ និយាយថា ពីមុនមក​ ប្ដីរបស់អ្នកស្រី មិនធ្លាប់មានជម្លោះទាស់ទែងជាមួយបុគ្គលណាម្នាក់នោះទេ។ អ្នកស្រីបានស្នើយ៉ាង​ទទូចទៅ​តុលាការ ដោះលែង​ប្ដី​របស់អ្នកស្រី ឱ្យមានសេរីភាព​​ដើម្បី​បាន​មក​ជួប​ជុំ​គ្រួសារវិញ។

អ្នកស្រី​និយាយថា៖ «គាត់អត់ដែលមាន[ជម្លោះ]ស្អីទេ»។

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ យល់ថា ការអះអាង​របស់​សមត្ថកិច្ចរាជធានី​ភ្នំពេញ​ មិនបាន​ឆ្លុះប​ញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​មូល​ដ្ឋាន​របស់​លោក ផាន់​ សារ៉ាត់ ដែល​មាន​ភាព​ស្ងប់​ស្ងាត់នោះ​ទេ។ លោកថា ការបញ្ចេញមតិណាមួយរបស់លោក សារ៉ាត់ គ្រាន់​តែ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំគិតថា គួរតែបញ្ឈប់រាល់ការចោទប្រកាន់គ្រាន់តែការបញ្ចេញមតិ ក្នុង​ន័យ​ស្ថាបនា ចូល​រួម​ការ​កែលម្អ​សង្គម វាស្របទៅនឹងគោលការណ៍ប្រជាធិបតេយ្យ»។

គិតមកដល់ពេលនេះ មានសមាជិកបក្សកម្លាំងជាតិចំនួន៤រូបហើយ ត្រូវបានចាប់ខ្លួន ក្នុង​នោះ​មាន លោក ស៊ុន ចន្ធី ប្រធានគណបក្ស លោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាល លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិក (ដោះលែងក្រោយចុះចូល) លោក គា វិសាល អនុប្រធានក្រុមការងារ ខេត្ត​កំពង់​ចាម និងលោក ផាន់ សារ៉ាត់ អនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា កម្ពុជា​ដែល​ប្រកាន់​ភ្ជាប់​នូវ​នយោបាយ​ប្រជាធិប​តេយ្យ គួរ​តែ​មាន​ការ​សន្ដោស​ប្រណី​ខ្ពស់​ដល់​ការ​បញ្ចេញ​មតិ​ណា​មួយ​របស់​ពលរដ្ឋ បើ​មាន​ភាព​ឆ្គាំឆ្គង​នោះ។

លោក​បញ្ជាក់ថា៖ «កម្ពុជាជាប្រទេសមួយប្រកាន់នូវរបបប្រជាធិបតេយ្យសេរី ដូច្នេះ​នៅ​ក្នុង​ប្រទេស​ប្រកាន់​រប​ប​ប្រជាធិបតេយ្យ​សេរី គឺជា​របប​មួយ​ដែល​គេ​បើក​សិទ្ធិ​សេរីភាព​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុងការបញ្ចេញ​មតិ​ហ្នឹង​ឱ្យ​បាន​ទូលំ​ទូលាយ ហើយបើសិនជាទោះបីថា ពលរដ្ឋនិយាយ នៅក្នុង​កម្រិតដែលវាអាចមានការឆ្គាំឆ្គង ឬក៏វាខុសទាស់​ត្រង់​ណា​ក៏គេ​មិន​សូវ​មាន​ការ​ចាប់​ទោស​ដែរ»៕

…………………………………….

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

អត្ថបទបន្ទាប់

លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

អត្ថបទបន្ទាប់
លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង