CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

CJs khmer ដោយ CJs khmer
January 29, 2025
ក្នុង សង្គម
0
រដ្ឋាភិបាលប្រកាសអនុវត្ត​​​​កម្មវិធីផ្តល់ដី-ការពារព្រៃ ដោយ​ចាប់​ផ្តើម​ទទួល​ពាក្យ​​ស្នើ​ពី​​ពលរដ្ឋ​​ពី​ខែ​​កុម្ភៈ​ទៅ

លោកនាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព កាលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥។(រូបភាព ÷ គេហទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត)

0
ចែករំលែក
124
ចំនួនមើល

រដ្ឋាភិបាល​កម្ពុជា ប្រកាសអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ដោយ​ចីរភាព» ដោយ​គ្រោង​នឹង​​ទទួល​ពាក្យ​ស្នើសុំ​របស់​ប្រជាពលរដ្ឋក្រីក្រ និង​គ្មាន​ដី​ពិត​ប្រាកដ ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥​តទៅ ដែលកម្មវិធីនេះ​នឹងជួយ​​ដោះ​ស្រាយ​​បញ្ហា​ប្រឈមរបស់​​​​ពលរដ្ឋ​ក្រីក្រដែលគ្មានដី ទប់​ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ និង​អភិរក្ស​ព្រៃ​ឈើ។ 

តាមរយៈសារពិសេស​​ក្នុង​វីដេអូ​ជាង​៧នាទី ស្ដីពី «កម្មវិធី ផ្តល់​ដី ការ​ពារ​ព្រៃ ដើម្បី​រួម​គ្នាអ​ភិវឌ្ឍន៍​ដោយ​ចីរភាព» ដែលចេញផ្សាយកាលពីយប់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាស​ថា រដ្ឋាភិបាល​នឹងអនុវត្ត​កម្មវិធីផ្តល់ដី ការពារ​ព្រៃ ​ដោយ​បើក​ទទួល​ពាក្យស្នើសុំដី​​​ពី​ពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី​ពិត​ប្រាកដ​ ចាប់​​​​ពី​​ខែ​​កុម្ភៈត​ទៅ។

លោក​បានគូសបញ្ជាក់​ថា៖«ការដាក់​ចេញ​កម្មវិធី​នេះ មាន​គោល​បំណង​៣ ដែល​អាទិភាព​​ធំ​ទីមួយ គឺ​ការ​ដោះស្រាយ​ដីជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ដែល​គ្មាន​ដី​ពិត​ប្រាកដ ហើយ​បន្ថែម​លើ​នេះ កម្មវិធី​នឹង​ចូល​រួម​ទប់​ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​​​កម្មសិទ្ធិឯ​កជន និង​ជំរុ​ញ​ការចូលរួមរបស់ប្រជាពលរដ្ឋ​ក្នុង​ការ​ការ​ពារ និង​អភិរក្ស​ព្រៃ​ឈើ​ផង​ដែរ»។

លោកនាយករដ្ឋមន្ត្រី​បន្ថែម​​ថា៖ «​តាម​រយៈក​ម្មវិធី​នេះ ប្រជាពលរដ្ឋខ្មែរ ដែល​ខ្វះ​ដី​ពិត​ប្រាកដ​នឹង​ត្រូវ​បាន​រដ្ឋ​ផ្តល់​ដី​ជូន ជាមួយ​នឹង​ការ​រៀបចំ​ជា​ភូមិ​ជូន ហើយ​ប្រជា​ពលរដ្ឋ​​ខ្មែរ ដែល​នឹង​ទៅ​រស់​នៅ​ទីនោះ​អាច​នឹង​ចង​ក្រង​ជា​សហគមន៍ ដើម្បី​ជួយ​ការ​ពារ​ដី និង​ព្រៃ​នៅ​ជុំវិញ​សហគមន៍​ដែលខ្លួន​រស់នៅ»។

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត បន្ត​​ថា ដើម្បី​អនុវត្ត​កម្មវិធី​នេះ​ឱ្យ​បាន​ជោគ​ជ័យ រាជ​រដ្ឋាភិបាល បាន​​បង្កើត​គណៈ​កម្មការ​ជាតិ​ដឹក​នាំ អនុវត្ត​កម្ម​វិធី​ផ្តល់​ដី​ការ​ពារ​ព្រៃ ដើម្បី​រួម​គ្នាអ​ភិវឌ្ឍន៍​ដោយ​ចីរភាព ដែល​មាន​លេខាធិ​ការ​​ដ្ឋាន​មួយ​ជា​សេនាធិការ ហើយចំពោះនីតិវិធីបែបបទ​ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ និង​លក្ខណះ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ដី លេខាធិការដ្ឋាន​នឹង​ចាប់ផ្តើម​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់។

បើតាមលោកនាយករដ្ឋមន្ត្រី ក្រៅពី​កង្វះ​ដីធ្លី បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដី​​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន និង​ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ ក៏​ដោយ​ចោទ​ជា​បញ្ហា​ដែល​​រាជរដ្ឋា​ភិបាល ដាក់​ចេញ​នូវវិធានការ​ជាបន្តបន្ទាប់ ដើម្បី​ទប់​ស្កាត់។

ក្រោយការ​ប្រកាសរបស់នាយករដ្ឋមន្ត្រី នៅរសៀល​ថ្ងៃទី​២៩ ខែមករានេះ ​គណៈ​កម្មា​ធិ​ការ​​ជាតិ​​ដឹ​ក​​នាំ​ការ​​អនុវត្ត​កម្ម​វិធី «​ផ្តល់​ដី ការ​ពារ​ព្រៃ ដើម្បី​រួម​គ្នាអ​ភិវឌ្ឍ​ដោយ​ចីរភាព» បាន​ចេញសេចក្តីប្រកាសមួយ ដោយគូស​​បា​ន​បញ្ជាក់ថា​ ដំណើរ​ការ​អនុវត្ត​កម្ម​វិធី​នេះ​មាន ៥ដំណាក់​កាល ក្នុងនោះ រដ្ឋាភិបាល នឹង​រៀបចំទីតាំង​ដី ​នៅ​ចំណុច​អូរសែវ ភូមិ​ហាង​សាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន្ត ខេត្ត​ស្ទឹង​ត្រែង ដោយ​ជំហាន​ដំបូងនេះ នឹង​​ផ្ដល់​​ដី​ជូន​ពលរដ្ឋ​ចំនួន ៥០០គ្រួសារ នៅទីនោះ។

ប្រភពដដែលបន្តថា ដំណាក់កាលបន្ទាប់ គឺ​​​ត្រូវ​​ជ្រើ​ស​រើស​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទទួល​ដី និង​​​​រៀបចំ​ឈ្មោះ​ពលរដ្ឋ​តាម​លំដាប់​អាទិភាព​ រួច​បញ្ជូន​ទៅ​​ថ្នាក់​ក្រុង​ស្រុក​ខណ្ឌ រាជធានី​ខេត្ត មុននឹង​​គណៈកម្មាធិការ​ជាតិ​ពិនិត្យ​សម្រេច។ ចំណែក​ដំណាក់​ កាល​ចុង​ក្រោយ គឺ​​ផ្ដល់​ដី ការ​ពារ​ព្រៃ និង​ការអភិវឌ្ឍន៍។

លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) សាទរ​ចំពោះ​ការ​​អនុវត្តកម្មវិធីនេះ ដែលជាប្រយោជន៍ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​គ្មាន​ដី​​។ តែយ៉ាងណា លោកដាក់ក្តីបារម្ភ​ថា វត្តមាន​របស់​​ប្រជាពលរដ្ឋ​ចូល​ទៅ​ប្រកៀក​​ជាមួយ​​តំបន់​​ការ​​ពារ ឬ​តំបន់​អភិរក្ស​ ក៏​អាចបង្កជា​ហានិភ័យ​ច្រើន តាម​រយៈ​ការ​ចូល​ទៅ​កាប់​​ព្រៃ​ឈើ ឬ​ក៏​ការ​ប្រើប្រាស់​ព្រៃឈើ​ផង​ដែរ។

លោកបន្ត​​​​ថា៖«​រដ្ឋាភិបាល​​ត្រូវ​​ពិនិត្យ​មើល​ឡើង​វិញ​​ទៅ​លើ​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច ដែល​​ក្រុម​ហ៊ុន​ប្រកាស​ក្ស័យ​ធន់ ឬ​ក៏​មិន​មាន​ដំណើរ​ការ​ក្នុង​រយៈ​ពេល​យូរ​ហ្នឹង កាត់​ចេញ​មក​ដើម្បី​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច ​ទៅ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ឬ​ក៏​ឱ្យ​ពលរដ្ឋ​ក្រីក្រ ដូច​យុទ្ធជន ពលរដ្ឋ​អាណាថា អី​ផ្សេង​ហ្នឹង​ឱ្យ​គាត់​មាន​ដី​មាន​ផ្ទះ​សម្បែង​​នឹង​​គេ។ ប៉ុន្តែ​បើ​សិន​ជា កាត់​គម្រប​ព្រៃឈើ ឬ​កាត់​តំបន់​ព្រៃសឹករិច​រិល ខ្ញុំ​យល់​​ថា​ មិន​គួរ​ជា​ម​ធ្យោបាយល្អទេ ពីព្រោះអី​ព្រៃ​សឹក​រិច​រិល ឬ​ព្រៃឈើទាំ​ង​អស់​ហ្នឹង គួរ​តែ​បន្ត​អភិរក្ស ឬ​ក៏​ស្ដារ​ឡើង​វិញ ដើម្បីឱ្យមាននីរន្តរភាព»។

ដើម្បី​អនុវត្តកម្មវិធី​​នេះ​​​ឱ្យ​​បាន​​ល្អ​ប្រសើរ លោក ហេង គឹមហុង យល់ថា រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើការ​ពង្រឹងអនុវត្តគោលនយោបាយ ដើម្បី​ការ​ពារ​ព្រៃ​ឈើឱ្យ​មាន​និរន្តរ​ភាព និង​ការ​អនុវត្ត​ច្បាប់ឱ្យ​​បាន​​ល្អប្រសើរ ហើយ​ការ​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច ឬ​ក៏​ការ​ផ្ដល់​ដី​ទៅ​ឱ្យ​ពលរដ្ឋ​ គួរ​តែ​ធ្វើ​ឡើង​ដោយ​តម្លា​ភាព ដោយ​ផ្ដើម​ពី​ការ​​ធ្វើ​ស្ថិតិ​ជុំវិញ​ប្រទេស​កម្ពុជា ឬ​ក៏​ស្ថិតិទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បីឱ្យ​ពួក​គាត់​អាច​មាន​​លទ្ធភាព​​ស្តារជីវភាព​ឡើង​វិញ ។

ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ក៏បាន​បង្ហាញការ​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បែង​ចែក​ធន​ធាន​សាធារណៈ​ ទៅដល់​ប្រជាពលរ​ដ្ឋដែល​មាន​តម្រូវ​ការដី ដែល​ជា​ការជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ​​ ការ​​ការពារ​ដីធ្លី​របស់​រដ្ឋ និងកំណើនសេដ្ឋកិច្ច។ 

ទោះជាយ៉ាងណា លោក​បាន​ជំរុ​ញឱ្យ​រដ្ឋាភិបាល អនុវត្តវិធានការច្បាស់លាស់ ដើម្បី​ធានា​ថា​ ការបែងចែកដីនេះ បាន​ទៅដល់ពលរដ្ឋ​ក្រីក្រ​ដែលគ្មាន​ដី​​ពិ​ត​​ប្រាកដ ដោយ​​មិន​មាន​មន្ត្រី​ណាមួយ​កេង​ចំណេញ​ដីរដ្ឋ តាមរយៈយន្តការ​នេះនោះទេ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា គម្រោង​ការ​ផ្តល់​សម្បទាន​ដី​សង្គម​កិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​រឿង​ល្អ ព្រោះ​ប្រជាពលរដ្ឋ​ពី​មួយឆ្នាំទៅ​មួយ​ឆ្នាំ តែង​តែ​មាន​កំណើន ដូច្នេះ​រដ្ឋ​គួរ​តែ​មាន​ដី​បម្រុង​ទុក​សម្រាប់​ផ្តល់​ជូន​ពលរដ្ឋក្រីក្រ​គ្មាន​ដីធ្លី​ពិត​ប្រាកដ​ សម្រាប់រស់នៅ និង​បង្កបង្កើន​ផល។ ម្យ៉ាងទៀត លោកថា កម្មវិធីនេះ ​ក៏​ជា​ការ​ជួយ​សម្រួល​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី​មួយ​ផ្នែក​ផង​ដែរ។

លោក អំ សំអាត ថ្លែង​ថា៖«គំនិតផ្តួចផ្តើមរបស់​​​សម្តេច​ធិបតី​នាយក​រដ្ឋមន្រ្តីនេះ​ជា​រឿង​ល្អ ប៉ុន្តែត្រូ​វ​អនុវត្ត​តាម​ច្បាប់​បទដ្ឋាន​​គតិយុត្តិ និងមាន​យន្ត​ការ នីតិ​វិធី​ច្បាស់​លាស់​ និង​ត្រឹម​ត្រូវ​ ក្នុង​ការ​ផ្តល់​ព្រៃឈើ​សម្រាប់សហគមន៍​ការពារ​ព្រៃឈី និង​ផ្តល់​សម្បទាន​ដី​សង្គម​កិច្ច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រគ្មាន​ដី​ធ្លី​ពិតប្រាក ដោយ​តម្លាភាព និង​យុត្តិធម៌ និង​ធានា​នូវ​និរន្តរ​ភាព និង​ចីរភាព​ក្នុង​ការ​អភិវឌ្ឍ​ក្នុង​ការ​ការ​ពារ​ព្រៃ​សហគមន៍ និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​»។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា កម្មវិធី​ផ្តល់​ដី​ជូន​ពលរដ្ឋ ដែល​រស់នៅក្នុ​ង​ភាពក្រីក្រជា​យុទ្ធ​សាស្រ្តល្អ ព្រោះ ពលរដ្ឋ​អាច​ប្រើ​ប្រាស់​ដី ជា​ធនធាន​សម្រាប់ គាត់​ប្រកប​មុខ​របរ​ផ្សេងៗ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​មាន​បញ្ហា​ជីវភាព​ច្រើន ដូច្នេះនេះ​ក៏​ជា​មធ្យោបាយ​ជួយ​ឱ្យ​ពលរដ្ឋ​អាច​ដោះ​ស្រាយ​បញ្ហា​បាន។

លោក​ថា៖«រឿង​ដែល​ចាំបាច់ គឺ​ការ​កំណត់​ពលរដ្ឋ​ដែល​ក្រីក្រ ហើយ​មាន​សិទ្ធទ​ទួល​បាន​ដី គឺ​ត្រូវ​ធានា​ថា ជ្រើស​រើសដោយ​ផ្អែក​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​គាត់ ជាអ្នក​ក្រ​ពិត​ប្រាកដ មិន​មាន​ការ​រើស​អើង​ផ្នែក​ជាតិ​សាសន៍ នយោបាយ ឬក៏​បញ្ហា​ផ្សេងៗ​ទៀត ត្រូវ​ធានា​ថា អ្នកក្រពិត​ប្រាកដ ហើយ​ជាព​លរដ្ឋ​ខ្មែរ គឺ​មាន​សិទ្ធ​ទទួល​បាន​ដូច​គ្នា»។

លោក យ៉ាន់ ស៊ុនតាក់ ប្រធាន​ភូមិអន្លង់ស្វាយ​ ស្ថិត​​​​ក្នុង​ឃុំ​ព្រះរំកិល ស្រុកបុរីអូស្វាយ​សែនជ័យ ​​ខេត្ត​ស្ទឹង​ត្រែង បានប្រាប់ថា អាជ្ញាធរមូលដ្ឋាន នឹង​អនុវត្ត​ទៅ​តាម​គោល​នយោ​បាយ​របស់ថ្នាក់ដឹកនាំ ក្រោយ​ទទួលបានការប្រកាសនេះ។

លោកបានគូសបញ្ជាក់​ថា៖«អរមែន​ទែន​ទីមួយ​គឺ​គាត់​(ប្រជាពលរដ្ឋ)​ទទួល​បាន​ដី​៣ហិកតា​ក្នុង​មួយ​គ្រួសារ ទីពីរ​មក​ទៀត​គឺ​យើង​អភិរក្ស​ និង​អភិវឌ្ឍន៍​ព្រៃឈើ​ដែល​នៅ​តំបន់​ជិត​របស់​គាត់​ដែរ នេះ​គឺ​ល្អមែន​ទែន។ វាប្រសើរ​ជាង​បើ​យើង​ឱ្យ​ពួក​គាត់​រុក​រាន​ទន្ទ្រាន​ដោយ​ស្រេច​តែ​ចិត្ត គាត់​ក៏​លួច​កាប់​ឆ្ការ​រុករាន​ដោយ​ចិត្តឯង បើយើង​ធ្វើអ៊ីចឹង​ព្រៃឈើ​យើង​កាន​តែ​ល្អ ហើយគង់វង្ស»។

ប្រធានភូមិរូបនេះ​បន្ត​ថា បច្ចុប្បន្ន​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សិក្សា​ពី​លទ្ធភាព​ទទួល​បាន​ដី​នៅ​តំបន់​មួយ​ចំនួន​នៅ​តំបន់​កោះ ដូច​ជា នៅកោះជ្រទាល​តូច​និង​ធំ និង កោះ​ល្ងរ ដែល​ប្រជាពលរដ្ឋ​មិន​ទាន់​មានដីប្រើប្រាស់នៅឡើយ។ លោក​ថា ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​កោះ មាន​បញ្ហា​សេដ្ឋកិច្ច​​គ្រួសារ​ដែល​គ្មាន​ដីធ្លី ជាពិសេស​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​នេសាទ។

លោក ដាំ សំណាង លេខាគណៈកម្មាធិការសហគមន៍​ជន​ជាតិ​ដើម​ពូនង ក្នុង ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង សាទរ​ចំពោះ​កម្មវិធី ​ផ្ដល់​ដី​ជូន​ពលរដ្ឋ​ពី​សំណាក់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ​ជាមួយគ្នា​នេះ លោក​មាន​ការ​បារម្ភ​ចំពោះ​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​របស់​គាត់ ព្រោះ​ដី​ដែល​មាន​ទំហំជាង ២ពាន់​ហិកតា​នោះ​ មិនទាន់ចុះបញ្ជី​នៅ​ឡើយ​ទេ ហើយ​លោក​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ចុះប​ញ្ជីរដីជូន​សហគមន៍​ឱ្យបានឆាប់។

លោក​ថា៖ «យើង​ចង់​ឱ្យរដ្ឋាភិបាលហ្នឹង ពន្លឿន​ចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​យើង​ហ្នឹង​ ចៀសវាង​ការ​ផ្ដល់​ដី​អញ្ចេះ គេ​ត្រូវ​ការ​ផ្ដល់​ដី​សង្គម​កិច្ច​ខ្លាច​តែ​វា​ប៉ះ​ពាល់​ដល់​តំបន់​យើង[…] យើង​ស្នើ​ឱ្យ​មុន​នឹង​ចុះ​ចែក​ដល់​ប្រជាពលរដ្ឋ​គួរ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់នូ​វ​តំបន់​ដែល​នឹង​ចែក​ហ្នឹង»។

គួរបញ្ជាក់ថា ការ​ប្រកាសអនុវត្តកម្មវិធី ផ្តល់ដី ការ​ពារ​ព្រៃ នេះបានធ្វើឡើង​ក្រោយពី​ព្រះមហាក្សត្រ បាន​ចេញ​​ព្រះ​រាជ​ក្រឹត្យ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ដឹក​នាំ​អនុវត្ត​កម្មវិធី​ ផ្តល់​ដី ការ​ពារ​ព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ដោយ​ចីរភាព កាលពីថ្ងៃទី០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​​គោល​បំណង​ផ្ដល់​ដី​ក្នុង​ទម្រង់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពលរដ្ឋ​​ក្រីក្រ​​គ្មាន​ទីលំនៅ​សម្រាប់​សាង​សង់​ផ្ទះ និង​គ្មាន​ដី​ធ្វើ​កសិកម្ម ព្រម​ទាំង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​សហគមន៍ និង​ការ​ការ​ពារ​ដី​នៅ​ជិត​ទីតាំង​ផ្ដល់​ដី​ដោយ​ចីរភាព។ គណៈ​កម្មការនេះ មានសមាសភាព​ដូ​ចជា នាយក​រដ្ឋមន្ត្រី ជា​ប្រធាន​គណៈ​កម្មាធិ​ការ និង​អនុប្រធានចំនួន ១០រូប មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈជាដើម៕

……………………………….

អត្ថបទដោយ៖ នឿន ដាវីន

អត្ថបទមុន

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

អត្ថបទបន្ទាប់

អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

អត្ថបទបន្ទាប់
អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

អ្នក​ជំនាញ​​ជំរុញក្រសួង​​ពង្រឹង​តួនាទី​និង​​ឯករាជ្យ​ភាព​របស់​ចៅក្រម ក្រោយ​​​​​​បង្កើន​​​ចំនួន​​​​ចៅក្រ​ម​នៅ​តុលាការ​ជា​ន់ខ្ពស់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង