CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

CJs khmer ដោយ CJs khmer
January 28, 2025
ក្នុង សង្គម, សិទ្ធិមនុស្ស
0
សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

និមិត្តសញ្ញាសម្ព័ន្ធខ្មែរជំរឿន និងការពាសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់។ (រូបភាព៖ ទំព័រហ្វេសប៊ុក​LICADHO / លីកាដូ)

0
ចែករំលែក
77
ចំនួនមើល

សង្គមស៊ីវិល ​ខក​​ចិត្ត​ចំពោះ​ស្ថាប័ន​ទទួលពាក្យបណ្តឹង​ថ្នាក់ជាតិ​របស់​រដ្ឋាភិបាល​ហូឡង់ ដែល​បញ្ចប់ការ​សម្របសម្រួល​ ដោយ​​​​មិន​មាន​ការព្រមព្រៀងគ្នារវាង​ភាគីនៃអង្គការចំនួនបី និង​ភាគី​ក្រុម​ហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើ​ការ​រំលោភ​បំពាន​​សិទិ្ធ​​មនុស្ស​​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ស្នើ​រក​ដំណោះ​ស្រាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​កូន​បំណុល​​ជា​បន្ទាន់ ព្រោះ​ពួក​គេ​កំពុង​រង​គ្រោះពី​ការ​រំលោភ​សិទិ្ធ​មនុស្ស​ ដោយ​សារ​ប្រាក់​កម្ចី​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនាគារនៅកម្ពុជា​។

យោង​តាម​សេចក្តី​ថ្លែងការណ៍រួមមួយ​នៃអង្គការសង្គមស៊ីវិលចំនួនបី ចុះថ្ងៃទី២៨ ខែ​មករា ឆ្នាំ​២០២៥​នេះ បានឱ្យដឹងថា ដំណើរការសម្រុះសម្រួល​រវាងសម្ព័ន្ធខ្មែរជំរឿន និង​ការពាសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និង​អង្គការ FIAN អាឡឺម៉ង់ ជាមួយ​ក្រុមហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើ​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​បញ្ចប់​ដោយ​មិន​ទទួល​បាន​កិច្ច​ព្រម​ព្រង​គ្នា​ណា​មួយ​នោះ​ទេ។

អង្គ​ការ​សង្គម​ស៊ីវិល​ទាំង​បី បាន​បង្ហាញ​ការ​ខក​ចិត្ត​ក្រោយ​ពី​មិន​ទទួល​បាន​ផ្លែផ្កា​ពី​កិច្ច​សម្រុះ​សម្រួល​នេះ និង​មិនបា​ន​ដំណោះស្រាយ​ទាន់​ពេល​វេលា និង​ការ​អនុគ្រោះ​ជាក់​លាក់​ណា​មួយ ដល់​កូន​បំណុល​នៅ​កម្ពុជា។

សេចក្តីថ្លែងការណ៍បន្ត​ថា៖ «យើង​ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង ដែល​ដំណើរ​ការសន្ធាន​កម្ម​នេះ មិន​បាន​ផ្តល់​លទ្ធផល​ជាដំណោះស្រាយឱ្យបានទាន់ពេលវេលា និងការអនុគ្រោះជាក់លាក់ណាមួយ ដល់​កូន​បំណុល​ជាច្រើន​នាក់​នៅ​កម្ពុជា ដែល​កំពុង​រង​គ្រោះពី​ការ​រំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិស័យ​នេះ។ កូន​បំណុល​ទាំង​នោះ​ កំពុង​ត្រូវ​ការ និង​សម​នឹង​ទទួល​បាន​នូវ យន្ត​ការ​ដោះ​ស្រាយ​បណ្តឹង​មួយ​ដែល​មាន​ប្រសិទិ្ធ​ភាព និងសំណងផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​សមរម្យ ពី​អ្នក​វិនិយោគ​អន្តរ​ជាតិ​នានា ដែល​បាន និង​កំពុង​បន្ត​ទទួល​បាន​ប្រាក់ចំ​ណេញ​យ៉ាង​ច្រើន​លាន​ដុល្លារ​អាមេរិក នៅ​ខណៈ​ដែល​កូន​បំណុល​ជា​ច្រើន​ដែល​ជា​ប្រជាពលរដ្ឋ​នៅ​កម្ពុជា កំពុង​រង​ទុក្ខ​វេទនា»។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស​​លីកាដូ មាន​ប្រសាសន៍​បន្ថែម​លើ​សេចក្តី​ថ្លែង​​ការណ៍​​ថា ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន Oikocredit បានចូលរួមរំលោភសិទ្ធិ​មនុស្ស។

លោក​ថា៖ «យើងមើលឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន​សាជីវកម្ម Oikocredit ហ្នឹង គឺ​ចូល​រួម​រំលោភ​សិទ្ធិ​មនុស្ស និង​បរាជ័យ​ក្នុង​ការ​រអនុលោម​តាម​គោល​ការណ៍​ណែនាំ​សម្រាប់​សហគ្រាស​ពហុជាតិ​របស់​អង្គការ​ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ OECD ហ្នឹង អ៊ីចឹង​យើងឃើ​ញ​ថា អ្នកវិនិយោគជាច្រើន ក៏ដូចជាក្រុមហ៊ុន Oikocredit នេះ កំពុង​តែ​បរាជ័យ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុ​ស្សទាំងអស់ហ្នឹង។ អ៊ីចឹង​ការ​ចាក​ចេញ​ឆ្ងាយ​ពី​ការ​សន្ទនា ហើយ​និង​ការ​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​រួម​បាន គឺជា​ភាព​បរាជ័យ​ទាក់​ទងនឹ​ងប​ញ្ហាហ្នឹង»។

លោក អំ សំអាត បន្ដថា អង្គការសង្គមស៊ីវិលទាំងបី នៅតែជំរុញក្រុមហ៊ុន Oikocredit ឱ្យ​រក​ដំណោះ​​ស្រាយ​ឱ្យ​បាន​ពេញ​លេញ​ទៅ​លើ​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​វិនិយោគរបស់ខ្លួន។

លោក​មានប្រសាសន៍ថា៖ «យើងនៅតែជំរុញឱ្យក្រុមហ៊ុន Oikocredit ហ្នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​ពេញ​លេញ​ សម្រាប់​ជន​រង​គ្រោះ​ឬ​ក៏​អ្នក​ខ្ចី​ដែល​ត្រូវ​បាន​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ ចូល​រួម​វិនិយោគ​ដោយ​ក្រុម​ហ៊ុន Oikocredit ហ្នឹង​គឺជាគោលបំណងរបស់យើង យើងនៅតែជំរុញ»។

ចំណែកឯ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការ​សមធម៌ក​ម្ពុជា មានប្រសាសន៍ថា ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល នៅតែបន្តជជែកជាមួយក្រុមហ៊ុន Oikocredit ដើម្បីរកដំណោះស្រាយ។

លោកថា៖ «ការងារបន្តទៀត យើង​នៅបន្តធ្វើការជាមួយអ្នក investor អ្នក​ផ្ដល់​មូល​និធិ​ហ្នឹង ដើម្បី​ឱ្យ​មាន​ការ​ចូល​រួម​ដោះស្រាយ​បញ្ហបំណុល​ដែល​ប្រជាពលរដ្ឋ​គាត់​អត់​អាច​សង​បាន ដោយ​សារ​កម្ចី​ហ្នឹង យើង​ដឹង​ហើយ​តាម​របាយកា​រណ៍​ពី​មុន​មក មានការរំលោភសិទ្ធិ​មនុស្ស មាន​ការ​រំលោភ​ដីធ្លី​ជាដើម​ហ្នឹង សុំ​ឱ្យ​មាន​យន្ដការ​ជាក់​ស្ដែង​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ធ្វើការ​ដោះ​ស្រាយ​នូវ​បញ្ហ​បំណុល ការ​រឹបអូសដីធ្លី»។

លោកបានបន្ថែមថា៖ «កន្លងមកពួកគាត់ដោយសារតែបំណុលហ្នឹង គឺមានចំណាកស្រុក កូន​បាត់​បង់​ការ​សិក្សា បាត់បងដីធ្លីដែល​ជា​ប្រភព​ចំណូល​របស់​គាត់​ហ្នឹង មាន​ការ​ធ្វើ​ពលកម្ម​កុមារ កុមារ​​មួយ​ចំនួន​ហ្នឹង ត្រូវ​បាន​រក​ប្រាក់​ចំណូល​បន្ថែម​ ដើម្បី​ក្រុម​គ្រួសារ​ហ្នឹង ដើម្បីសងបំណុល មាន​ការ​ធ្វើ​អត្តឃាត សម្លាប់ខ្លួនអីជាដើម បាត់បង់ដីធ្លីជនជាត់ដើមភាគ​តិច​ក៏មាន​ច្រើន​ដែរ ដែល​ជា​ដី​សហគមន៍ ហៅថាប្រពៃណីរបស់ពួកគាត់»។

Newsroom Cambodia មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុន Oikocredit បានទេនៅថ្ងៃទី២៨ ខែមករានេះ។

ប៉ុន្តែបើ​តាម​​​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន  Oikocredit កាលពី​ថ្ងៃទី​២៤ ខែ​មករា  បាន​បញ្ជាក់​ថា Oikocredit បាន​បញ្ចប់​ដំណើរ​ការ​សម្រុះ​សម្រួល​ជាមួយអង្គការ​ទាំង៣ ក្រោមការ​​​គាំទ្រ​ ​ពី​អង្គ​ការ​​សម្រាប់​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​ (O​E​C​D​) ​ ​ហើយ​កិច្ចពិភាក្សានោះ​មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​បំណុល​លើ​ស​លប់​ក្នុង​វិស័យ​មីក្រូហិរញ្ញ​វត្ថុនៅ​កម្ពុជា ដែល​បាន​គូស​បញ្ជាក់​ពី​តម្រូវ​ការ​សម្រាប់ការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយ​ក្រមសីលធម៌។

ប្រភពដដែលបន្តថា ខណៈពេលដែលការរួមចំណែកផ្នែកហិរញ្ញវត្ថុ​របស់ Oikocredit មាន​ការ​ឆ្លើយតប​តិច​តួច ក្នុងការជំរុញមីក្រូហិរញ្ញវត្ថុប្រកប​ដោយការទទួលខុសត្រូវ។ អង្គការ​ O​E​C​D កំពុង​​បង្កើត​​ក្រប​​ខណ្ឌ​​ការស​ម្រុះស​​ម្រួលថ្មី និងកន្លែងផ្តល់ជំនួយសង្គ្រោះស​ម្រាប់​អ្នក​ខ្ចី រួម​ជាមួយ​នឹង​កម្មវិ​ធី​ផ្តល់​អំណាច​ដល់​អតិថិជន ដែលរួមមាន​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​ការ​ប្រឹក្សា​បំណុល។ ការប្ដេជ្ញាចិត្តរបស់ Oikocredit គឺនៅតែបន្ត​​​លើកកម្ពស់​ជីវភាពពលរដ្ឋ​​នៅ​កម្ពុ​ជា​។

លោក កាំង តុងងី អ្នក​នាំ​ពាក្យ​សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា យល់​ថា ពាក្យ​បណ្តឹង​របស់​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ គឺ​ជា​សិទ្ធិសេរីភាពរបស់ពួកគេក្នុងការ​បំពេញ​កិច្ចកា​រ​ខ្លួន។ លោក​បញ្ជាក់​ថា សេចក្តី​ថ្លែង​ការណ៍ខាងលើ គឺ​ជា​ដំណោះស្រាយ​រឹងមាំ​ និង​ពិត​ប្រាក​ដដែលអាច​ដោះ​ស្រាយ​នូវ​ការបារម្ភ​ និង​ការ​ប្រឈម​នានា។

លោកថា៖ «ការ​ដែល​អង្គការ​សង្គម​ស៊ីវិល​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​រដ្ឋាភិបាល ឬ​ស្ថាប័ន​អន្តរជាតិ​ហ្នឹង វា​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ទេ ក្នុងការធ្វើការនៅក្នុងកិច្ចការងារហ្នឹង តែ​សម្រាប់​សមាគមន៍​យើង​យល់​ថា អ្វីដែល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា រួម​ទាំង​ធនាគារ​ជាតិ​នៅ​កម្ពុជា​ ដាក់​ចេញ​ហ្នឹង​ ទើប​ជា​ដំណោះ​ស្រាយ​ពិត​ប្រាកដ​មាន​លក្ខណៈ​និរន្តភាព​ហើយ​និង​ដោះ​ស្រា​យ​បញ្ហាប្រឈមបាន​ជាប្រព័ន្ធតែម្តង»។

បើតាមសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិ និងអង្គការសហប្រជាជាតិកម្ពុជា ចុះថ្ងៃ​ទិ​២៣​ខែមករា ឆ្នាំ២០២៥ ស្តីពី​បច្ចុប្បន្ន​ភាព​នៃ​ដំណើរ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ពហុ​ភាគី​ពាក់​ព័ន្ធ​ ស្តីពី​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា បានឲ្យដឹងថា កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៣ កិច្ច​ពិភាក្សា​មួយ​បាន​ចាប់​ផ្ដើម​ឡើង​ ដើម្បីយ​ល់​ដឹង​ពីបញ្ហាប្រឈមនានា និង​កំណត់​សកម្មភាព​អាទិភាព​មួយ​ចំនួន ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ដែល​សកម្មភាព​អាទិភាព​ រួម​មាន ការ​ពង្រឹង​ការ​ផ្ដល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ការ​ការ​ពារ​ផ្លូវ​ច្បាប់ និង​យន្ត​ការ​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ និង​ដោះ​ស្រាយ​បណ្ដឹង​ជាដើម។

ជុំវិញ​ករណី​នេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំ​មិន​អធិប្បាយ​ឡើយ​ដោយ​ថា លោកគ្មានយោបល់ចំពោះរឿងនេះ។

លោកថា៖ «ខ្ញុំអត់មានយោបល់ទេ»។

គួរបញ្ជាក់​ថា ក្រុមហ៊ុនសាជីវកម្ម Ecumenical Development Cooperative Society U.A. ឬ Oikocredit គឺជាសង្គមសហករណ៍ដែល​មាន​មូលដ្ឋាន​នៅប្រទេសហូឡង់។ ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៥ ផ្តោត​ជា​ចម្បង​លើ​ការ​ផ្តល់​ប្រាក់​កម្ចី និង​ដើម​ទុន​វិនិយោគ​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ សហករណ៍ និង​សហគ្រាស​ធុន​តូច​ដល់​មធ្យម​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

តែយ៉ាងណា  សម្ព័ន្ធខ្មែរជំរឿន និងការពាសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់ បានដាក់ពាក្យបណ្ដឹងទៅកាន់​ស្ថាប័ន​ទទួល​​ពាក្យ​បណ្តឹង​​ថ្នាក់​​ជាតិ​​នៃ​ប្រទេស​ហូឡង់ ប្ដឹងក្រុមហ៊ុន Oikocredit នេះ កាលពីខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធ​នឹង​​ការ​រំលោភ​បំពាន​​សិទិ្ធ​​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​៕

……………………………………

អត្ថបទដោយ អ៊ួក ចាន់ធីតា

អត្ថបទមុន

ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

អត្ថបទបន្ទាប់

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

អត្ថបទបន្ទាប់
នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

នគរបាលចាប់ខ្លួនសកម្មជនបក្សកម្លាំងជាតិមួយរូបដោយមិនទាន់ដឹងមូលហេតុ 

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង