CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សេដ្ឋកិច្ច

ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

CJs khmer ដោយ CJs khmer
January 28, 2025
ក្នុង សេដ្ឋកិច្ច
0
ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

បុរសម្នាក់កំពុងភ្ជួដីដោយគោយន្ត នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ។ (រូបភាពផ្តល់ឲ្យ÷ នៅថ្ងៃទី ២៨ មករាឆ្នាំ២០២៥)

0
ចែករំលែក
119
ចំនួនមើល

ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ រស់នៅ​តំបន់​កោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​២ទៀត ក្នុង​ខេត្តកណ្តាល ព្រួយបារម្ភពីការបណ្ដេញចេញដោយឥតសំណង ក្រោយ​​​​ពួកគេ​ទទួល​បានដំណឹងពីការសម្រេចរបស់រដ្ឋាភិបាល​ក្នុងការជួលដីទំហំ ៣៤០ហិកតា ៦១​អា ទៅ​ឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍។ 

អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី លោក​​ ហ៊ុន សែន កាលពី​​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​​ធ្វើ​​ចំណាត់​ថ្នាក់​ដី​កោះ​មាសទំហំ​ ៣៤០​ហិកតា និង​៦១​អា ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម ក្នុង​ខេត្ត​កណ្ដាល ជា​ឯកជនដីរដ្ឋ។ អនុក្រឹត្យ​​បាន​ផ្ទេរ​ដី​មួយ​ផ្នែក​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មួយ​ចំណែក​ទៀត​ទៅ​រដ្ឋបាល​ខេត្ត​កណ្តាល ហើយ​​ដី​នេះ​​នឹង​​ត្រូវ​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ីម​ផត អិច​ផត ដើម្បី​អភិវឌ្ឍន៍​​ក្នុង​រយៈពេល ៥០ឆ្នាំ។

នៅថ្ងៃទី០២ ខែមករា ឆ្នាំ​២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញ​​​សេចក្តីប្រកាស​​ការបិទ​ផ្សាយ​ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដោយតាមអនុក្រឹត្យខាង​លើ​ ប្រកាសឱ្យ​​សាធារណជន និងអង្គភាពនានាដែល​មានពាក់ព័ន្ធនឹងដីធ្លីនៅតំបន់នោះ ពិនិត្យ និងផ្ទៀងផ្ទាត់​ទិន្នន័យ​ក្នុងឯកសារ​វិនិច្ឆ័យ​ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ​ឬខុសឆ្កងដែល​ត្រូវកែតម្រូវ ឬជំទាស់​លើទិន្ន​ន័យ​ទាំង​នោះ ក្នុងរយៈបេល​១៥ថ្ងៃ គិតពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែមករា។

ក្រោយឃើញការ​ជូនដំណឹង​នេះ លោក ជុំ សំអឿន អាយុ៧១ឆ្នាំ អះអាងថា​ជាប្រជា​ពលរដ្ឋរស់នៅភូមិជ្រោអំពិល ខណ្ឌច្បារ​អំពៅ ស្ថិតក្នុងតំបន់​កោះមាស ដែលមានដីចំនួន ​៤ហិកតា​ ប្រា​ប់​Newsroom Cambodia នៅថ្ងៃទី​២៧ ខែមករា​នេះ​​ថា លោកនិង ប្រជាពលរដ្ឋផ្សេងទៀត មានការ​ព្រួយបារម្ភជាខ្លាំង ពីកា​របាត់បង់ដី ដោយសារ​ការអភិវឌ្ឍនេះ​ បើទោះពលរដ្ឋខ្លះមាន​បណ្ណ​កម្មសិទ្ធិ ខណៈពលរដ្ឋ​ខ្លះទៀត មិនមានបណ្ណកម្មសិទ្ធិ គឺ​មានតែ​លិខិត​ទិញលក់ដីដែលមានចុះហត្ថលេខា​ដោយ​អាជ្ញាធរ​ឃុំប៉ុណ្ណោះ។ 

លោក​បន្តថា ប្រជាពលរដ្ឋ មានការព្រួយបារម្ភពីការបណ្តេញចេញ​ដោយ​បង្ខំ ក្រោយ​ឃើញ​សេចក្តីប្រកាសរបស់អាជ្ញាធររាជធានីភ្នំពេញ និ​ងអនុក្រឹត្យ​របស់រដ្ឋាភិបាល ដែល​ជួលដីនោះទៅឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បីធ្វើការអភិវឌ្ឍ ជាពិសេស​ពលរដ្ឋ​ដែលគ្មានប្លង់កម្មសិទ្ធិ បើទោះជាពួកគាត់រស់នៅលើដីនោះយូរឆ្នាំក៏ដោយ។ 

លោកនិយាយ​​ថា៖ «ប្រជាពលរដ្ឋទាំងអស់មានការភិតភ័យ ព្រួយបារម្ភ​ដែរ ពីព្រោះ​ដី​នេះ​តាំង​៧៩(១៩៧៩)មកប្រជាជន​អាស្រ័យផលរហូតអត់ដែល​បោះបង់​ចោល​ទេ​[…] ខ្ញុំបានឡើងទៅសាលាខណ្ឌច្បារអំពៅម្តង តែសាលាខណ្ឌច្បារអំពៅ ថាអត់ដឹងទេ​ ដីនេះកាត់ទៅចូលស្រុកកៀនស្វាយហើយ អញ្ចឹង​ប្រជាជនរៀងឡេឡាមិនដឹងជាទៅណាទេ»។

លោកបន្តថា កាល​ពី​ឆ្នាំ​២០២០ អាជ្ញាធ​រធ្លាប់​ចុះទៅ​វាស់វែងម្តងថា ដើម្បីកំណត់​អត្តសញ្ញាណ និង​វាស់វែងទំហំ​ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋឱ្យដឹងច្បាស់ ក៏ប៉ុន្ដែក្រោយការវាស់វែង អាជ្ញាធ​រពុំចេញបង្កាន់ដៃអ្វីនោះឡើយ។ 

លោក​ ម៉េង សុខលី អះអា​ង​ជា​ប្រជាពលរដ្ឋ​រស់នៅតំបន់​កោះមាស​តាំងពីឆ្នាំ២០០៥មក បានលើកឡើង​ដែរ​​ថា​ លោក​បានអាស្រ័យផលលើដីនោះ​ជិត ២០ឆ្នាំមកហើយ បើសិន​ជា​មានការ​រឹបអូស​ដីរបស់គាត់ទៅ​ជួលឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​នោះ នោះ​ពួកគាត់​នឹង​បាត់បង់ដីធ្លី និងបាត់បង់មុខរបរចិញ្ចឹមជីវិត។

លោកថា៖​ «និយាយទៅភ័យ ភ័យតែមែនទែន ព្រោះថារបរយើង​មានតែប៉ុណ្ណឹង​ ហើយដី​​អាស្រ័យផលតែ​ប៉ុណ្ណឹង​ បើគេយកទៅ មានតែអត់ហ្នឹងឯង មានតែទឹកភ្នែក ក្រៅ​ពីនឹងមានអីទៀត»។ 

ស្រដៀងគ្នានេះ​ដែរ ប្រជាពលរដ្ឋម្នាក់​ទៀត លោក បាន សឿន អះអាង​ថារស់នៅតំបន់​​កោះ​មាសនោះ​ដែរ បាន​ លើក​ឡើង​ថា ពលរដ្ឋប្រមាណជាង១០០គ្រួសា កំពុងបារម្ភពីការ​​​បាត់បង់ដីរបស់ខ្លួន ទើ​ប​នាំគ្នា​ខំតវ៉ា និងអំពាវ​នាវ​ដល់​ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយ​រឿងដីធ្លីនេះ ជូនពលរដ្ឋ តាមរយៈការ​ផ្តល់សំណង​សមរម្យ ឬដោះដូរ​ដីជូនពលរដ្ឋ​រស់នៅជាក់ស្តែង ទៅកាន់តំបន់ផ្សេង​ដែលនៅ​ក្បែរ​នោះ មុននឹង​មានការ​អភិវឌ្ឍណាមួយ។​

លោកថា៖ «អ្វីដែលព្រួបារម្ភ​គឺដី​នោះ មិនដឹងថាគាត់ជួលតាំងពីពេល​ណា​ទេ ទើបតែដឹងឥឡូវ ហើយ​ការវាស់វែងធ្វើប្លង់ គឺវាស់តាំងពីឆ្នាំ២០២០ ម្លេះ ហើយ​មកដល់ឥឡុវហើយអ​ត់ទាន់ធ្វើឱ្យ ដល់​អ្ន​កក្រោយ គេគ្រាន់តែវាស់ហើយ គេបានធ្វើ(​ប្លង់) ដល់ពួកខ្ញុំវាស់ហើយគេបំបាត់ចោល ហើយ​ពួកខ្ញុំទើបឃើញលិខិតមួយនេះ លិខិតដែលរដ្ឋាភិបាល​ជួលឱ្យក្រុមហ៊ុនរយៈពេល៥០ឆ្នាំ អញ្ចឹង​ពួកខ្ញុំមានអារម្មណ៍ភ័យខ្លាចបាត់បង់»។

អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ លោក ពឹង រតនៈ សុំ​មិន​​អត្ថាធិប្បាយជុំវិញកង្វល់របស់ប្រជាពលរដ្ឋ ដោយលោកគ្រាន់តែបញ្ជាក់ថា​ គ្មា​នអ្នកណា​អាចយកដីប្រជាពលរដ្ឋបានទេ ប្រសិនបើប្រជាពលរដ្ឋបានកាន់កាប់យូរឆ្នាំ និងមានកម្មសិទ្ធិស្របច្បាប់។

លោក​​​ថា៖ «រាល់ការបិទផ្សាយ គឺជាដីរបស់ប្រជាពលរដ្ឋ របស់អ្នក​ណាគឺរបស់អ្នក​ហ្នឹង ហើយ បើគាត់​រស់នៅក្នុងដីទន្លេ ដីក្នុងបឹង​អីខ្ញុំអត់ដឹងទេ ដីដែលគាត់កាន់កាប់យូរហើយ​ គឺជារបស់គាត់ មិន​អាច​យក​អី​បាន​ទេ»។

លោក ពឹង រតនៈ បញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយវិវាទដីធ្លី តាមរយៈការចុះឈ្មោះពលរដ្ឋ ហើយ​ផ្តោតលើការបញ្ចប់ជម្លោះនេះ។ 

លោក​ថា៖ «រាល់ថ្ងៃនេះ រដ្ឋាភិបាលជំរុញ​ក្នុងការ​ចុះបញ្ជីដីធ្លី​ជូន​ប្រជាពលរដ្ឋសម្បើម​ណាស់ ឲ្យបញ្ច​ប់ទំនាស់ដីធ្លី ឲ្យទៅធ្វើអីឲ្យមានទំនាស់ទៀត ហើយរដ្ឋាភិបាលគឺបញ្ចប់ជំនាស់ដីធ្លីចឹង»។

ចំណែក លោក សេង គឹមលី អភិបាលរងស្រុកកៀនស្វាយ នៃខេត្តកណ្តាល បាន​បញ្ជា​ក់ថា ក្រសួង និង​អាជ្ញាធរខេត្ត​បានព្យាយា​មដោះស្រា​យ​​ទៅលើបញ្ហាទាំងអស់នេះ។ 

លោកថា៖ «អាជ្ញាធ​រ​ខំ​តែព្យាយាមទាក់ទងដល់ថ្នាក់ដឹកនាំបន្តទៀត ដើម្បីជូនផ្តល់ព័ត៍មានដោះស្រាយជូនប្រជាពលរដ្ឋ ហើយ​មក​ដល់​ម៉ោង​នេះ គឺយើងមិនទាន់ទទួលបានលទ្ធផលអីជាច្បាស់លាស់»។

លោក​បានពន្យល់ថា ដីនេះមានទីតាំងពីរផ្នែក គឺមួយផ្នែកនៅភូមិ​ធំ ខេត្តកណ្តាល និងមួយផ្នែកទៀតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក​បន្តថា ដីទាំ​ង​អស់នេះត្រូវ​បានចុះបញ្ជីជាផ្លូវការជាមួយរដ្ឋ ហើយមកបានផ្ទេរមកសម្រាប់​ការវិនិយោគរបស់វិស័យឯកជន ដែលគេ​គ្រោងអភិវឌ្ឍន៍នៅ​តំបន់នេះ ប៉ុន្តែភាគីពាក់ព័ន្ធត្រូវតែធានាពី​ការ​​ផ្ត​ល់សំណ​ងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយការផ្ទេរដីធ្លីនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត បាន​លើកឡើង​ថា អង្គការសង្គមស៊ីវិល កំពុងចុះអង្កេត​លើ​​រឿង​នេះ​ ហើយពេលនេះនៅមិនទាន់មានហេតុការណ៍ណាមួយ​ដែល ​បង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋនៅឡើយ ខណៈរឿង​នេះកំពុង​ស្ថិត​ក្នុងការ​ដោះស្រាយ​របស់អាជ្ញាធរ​ពាក់ព័ន្ធ។ តែ​យ៉ាងណា លោកថា បញ្ហាដីធ្លីនេះ នៅតែ​ជាក្តី​កង្វល់សម្រាប់ប្រជាពលរដ្ឋដែលមិនទាន់​ដោះស្រាយ។

លោកមានប្រសាសន៍ថា៖ «យើងជាអង្គការសង្គមស៊ីវិល យើងគ្រាន់តែចង់ឃើញភាគីដែលពាក់ព័ន្ធនោះគឺ ធ្វើម៉េចរួមគ្នាដើម្បីដោះស្រាយ ដោយសន្តិវិធីដែលអាចទទួលយកបាន ដើម្បីបញ្ជៀសលើជម្លោះ ឬក៏ការភ័យខ្លាចរបស់ប្រជាពលរដ្ឋដែរបានអាស្រ័យផលទៅលើដីទាំងអស់នឹងកន្លងមក»៕

………………………………………

អត្ថបទដោយ៖ ពូ សូរាជីនី 

អត្ថបទមុន

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

អត្ថបទបន្ទាប់

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

អត្ថបទបន្ទាប់
សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

សង្គម​ស៊ីវិល​បន្ដ​ស្នើ​ក្រុម​ហ៊ុន​វិនិយោគអន្តរជាតិ​​រក​​ដំណោះ​​ស្រាយ​​លើ​បញ្ហា​រំលោភ​​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង