CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

CJs khmer ដោយ CJs khmer
January 28, 2025
ក្នុង សង្គម
0
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

និមិត្តសញ្ញានៃ USAID ប្រចាំនៅកម្ពុជា ។ រូបភាពពី(ទំព័រហ្វេសប៊ុកផ្លូវការ នៃUSAID Cambodia)

0
ចែករំលែក
347
ចំនួនមើល

អង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ស្នើដល់រដ្ឋាភិបាលអាមេរិក ពិចារណា​ក្នុងការ​ផ្តល់ជំនួយ​ឡើងវិញ ក្រោយពី​អាមេរិក​​ប្រកាសបង្កក ឬ​ផ្អាក​ជំនួយអភិវឌ្ឍន៍អន្តរជាតិក្រោមគម្រោង USAID។ ​

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិកដែលទើបចូលកាន់តំណែង ​លោក ដូណាល់ ត្រាំ បាន​បញ្ជា​ឱ្យ​ផ្អាក​ជំនួយ​ទៅ​ក្រៅ​ប្រទេស​ទាំង​អស់ តាមរយៈកម្មវិធី​ USAID ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីត្រួតពិនិត្យ​មើល​ឡើង​វិ​ញ​ពី​ប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃគោលនយោបាយការបទេសរបស់លោក។ ការប្រកាស​ផ្អាកជំនួយ​ក្រោមគម្រោង​ USAID នេះក៏មានផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់ដំណើរការ​ ឬប្រតិបត្តិការ​របស់អង្គការ​សង្គមស៊ីវិល​នៅកម្ពុជា​ផងដែរ។ 

នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គីមហុង មានប្រសាសន៍​នៅថ្ងៃទី​២៧ ខែមករា​នេះថា លោកមានការ​​សោកស្តាយចំពោះ​ការផ្អាកជំនួយរបស់អាមេរិករយៈ​ពេល ៩០ថ្ងៃនេះ ខណៈ​កាលពី​​ខែកញ្ញា ឆ្នាំ​២០២៤ រដ្ឋាភិបាល​ស៊ុយ​អ៊ែត ក៏បានផ្អាកជំនួយ និងបានបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា ដែលធ្វើឱ្យ​អង្គការ​សង្គមស៊ីវិល​ជួបបញ្ហាប្រឈមម្តងរួចមកហើយ។

លោកបន្តថា ការ​ផ្អាកផ្តល់​ជំនួយបណ្តោះអាសន្ន​​របស់​សហរដ្ឋអាមេរិក ទោះក្នុងរយៈពេលវែង ឬក៏ផ្អាកជា​អចិន្ត្រៃយ៍ សុទ្ធ​តែ​មានផល​​​ប៉ះ​ពាល់​​ដល់​​ស្ថាប័ន​​ពាក់​ព័​​ន្ធ​មួយចំ​នួន​ ទាំងស្ថាប័នរដ្ឋ និងសង្គម​ស៊ី​វិល ទៅលើដំណើរការ និងការ​អភិវឌ្ឍលើវិស័យ​នានា។​ 

លោកថា៖ «ជំនួយពិតជាសំខាន់ណាស់ មិនត្រឹមតែចូលរួមចំណែកនៅក្នុងការ​លើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកិច្ច​ការ​ពារ​វិស័យ​បរិស្ថាន​នៅក្នុងប្រទេសកម្ពុជា​ឱ្យ​មាន​ភាព​ធន់​ខ្ពស់​ទេ ក៏​បាន​ផ្តល់ឱកាស​ការ​ងារ ក៏បានផ្តល់កំណើនសេដ្ឋកិច្ច​​មានភាពល្អប្រសើរ ហើយជាពិសេសធ្វើឱ្យមាន​ការកើន​ឡើងនៃធនធានមនុស្ស​នៅក្នុងសង្គម នៅក្នុងសង្គមនីមួយៗ[…]ប៉ុន្តែ​យ៉ាង​ណាមិញ យើងគិតថា ពួកគេ​នឹងព្យាយាម​រក​មធ្យោបាយ​ ឬក៏ការ​ជំនួស​មក​វិញ​នូ​វប្រភព​មូល​និធិ​ផ្សេង​ទៀត​ ឬ​មូលនិធិ​មនុស្សធម៌​ផ្សេង​ទៀត ដើម្បីធានាបាននូវនិរន្តភាពរបស់ពួកគេ»។

ទោះយ៉ាងណា លោក ហេង គឹមហុង បាន​ស្នើដល់​សហរដ្ឋអាមេរិក​ពិចារណាឡើងវិញ ទៅ​លើជំនួយ​គាំទ្រ​របស់ខ្លួន ដើម្បីធានាបាននូវនិរន្តភាពនៃ​កិច្ចសហប្រតិបត្តិការ​ និង​ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និ​ងសិទ្ធិ​មនុស្ស​នៅ​​គ្រប់​បណ្តាប្រទេស។

លោកថ្លែង​ថា៖ «ក្នុងនាមសង្គមស៊ីវិលមួយរូប ខ្ញុំយល់ថា សហរដ្ឋអាមេរិក ក៏ដូចជាម្ចាស់ជំនួយផ្សេងទៀត គួរតែពិនិត្យពិចារណាក្នុង​​ការបន្តការគាំទ្ររបស់ខ្លួនដើម្បីធានានូវរឿងពីរ ទីមួយ និរន្តភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សហរដ្ឋអាមេរិក​ហ្នឹង ក៏​ដូច​ជាម្ចាស់​ជំនួយ​ទាំង​អស់​ហ្នឹង ទីពីរ ដើម្បីធានាបាននូវប្រក្រតីភាព​នៃដំណើរការ និងការចូលរួមលើកកម្ពស់​​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌​សង្គម និង​បរិស្ថានផងដែរ»។

ចំណែក លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​(ហៅ​កាត់​ថា​CCIM) យល់​ថា ការផ្អាកជំនួយ USAID រយៈពេល ៩០ថ្ងៃ មិនមែន​ប៉ះពា​ល់​តែអង្គការសង្គមស៊ីវិលនោះទេ ពោលគឺប៉ះពាល់ទាំងប្រជាពលរដ្ឋ និងជនរងគ្រោះផ្សេងៗ។

លោក​ស្រីមានប្រសាសន៍ថា៖ «ការបង្កករយៈពេល ៩០ថ្ងៃ នៅក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតេយ្យ​សហរដ្ឋអាមេរិកនេះ មានផលប៉ះពាល់ច្រើនមកដល់ផ្សេងៗ​ទៀត​នៅ​ក្នុងពិភព​លោក ចឹងនៅក្នុងនោះមិនមែនតែប៉ះពាល់តែនៅក្នុងអង្គការសង្គមស៊ីវិលទេ គឺប៉ះពាល់ទៅដល់អ្នកទទួលផល ដូចជា ជនរងគ្រោះ ឬក៏អ្នកដែលមានបញ្ហាផ្សេងៗ ដោយការរំលោភសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ ឬក៏អ្នកខ្លះ​គាត់ប៉ះពាល់ពាក់ព័ន្ធនឹងរឿងវិស័យអប់រំ និងវិស័យសុខាភិបាល​អី​ជាដើម ដោយ​សារ​ស្ថាប័ន​និមួយៗ​​ដែល​បាន​ទទួល​ការ​គាំទ្រ​ពី USAID គឺមានវត្ថុបំណង​និងសកម្មភាពផ្សេងៗគ្នា»។

ករណីនេះ លោក​ស្រី​ស្នើ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យពន្លឿន​ការ​ពិនិត្យ​កម្មវិធីជំនួយ និង​ផ្ដល់ជំនួយ​ដល់​អង្គការក្រៅរដ្ឋាភិបាលនានា​ក្នុងពិភពលោកឡើងវិញ។ 

លោក​ស្រីថា៖ «ខ្ញុំសំណូមពរទៅដល់ប្រធានាធិបតេយ្យថ្មី ឬរដ្ឋបាលថ្មីហ្នឹង សូមពន្លឿននៃការត្រួតពិនិត្យថាតើបញ្ហា​ណា​ជាបញ្ហា​អាទិភាព ហើយស្រូតនៅក្នុងការចាប់ផ្តើមផ្តល់ថវិកា​មក​ជួយ​គាំទ្រ​សកម្មភាព​ផ្សេងៗ​របស់​ខាងអង្គការសង្គមស៊ីវិលនៅក្នុងពិភពលោកនេះឡើងវិញ ដើម្បីកុំឱ្យមានផលប៉ះពាល់កាន់តែធ្ងន់បន្តទៅទៀត[…] ព្រោះអីជាទូទៅគម្រោងថវិកាមួយៗយើង​ធ្វើមានផែនការ មានសកម្មភាព ត្រូវអនុវត្ត ប៉ុន្តែនៅពេលដែលបង្កក ឬផ្អាកភ្លាមៗនេះ​ធ្វើ​ឱ្យប៉ះពាល់​ខ្លាំង​ទៅ​ដល់​ស្ថាប័ន​នីមួយៗ»។

រីឯលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ(LICADHO) មានប្រសាសន៍​ថា ក្រោយ​ការចូលកាន់តំណែងប្រធានាធិបតីដែលជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ក្នុងអណត្តិផ្លាស់ប្តូរប្រធានាធិបតីថ្មី គឺ​តែងតែមានគោលនយោបាយទាំងក្នុង និងក្រៅប្រទេសរបស់ខ្លួន ដូច្នេះបញ្ហាមួយចំនួនអាចកើតមាន​នៅ​ក្នុងចន្លោះ​ពេល​ដែល​ប្រធានាធិបតី​ថ្មី​រៀប​ចំ និងពិនិត្យមើលគោលនយោបាយរបស់ខ្លួន។

លោកបន្តថា៖ «ខ្ញុំមើលឃើញថា សង្គមស៊ីវិលុនៅកម្ពុជាដែលទទួលជំនួយពី USAID (សហរដ្ឋអាមេរិក) អាចប៉ះពាល់ក្នុងអំឡុងពេលនៃការផ្អាកបណ្តោះនេះ ប៉ុន្តែក្រោយពីការរៀបចំ​គោលនយោបាយរបស់ប្រធានាធិបតីថ្មី ខ្ញុំសង្ឃឹម​ថា​ ជំនួយទាំងនោះនឹង​បន្តដំណើរការវិញទៅតាមការព្រមព្រៀង»។

លោក​បន្ថែម​ថា លោកនៅតែសង្ឃឹមថា រដ្ឋបាលនៃប្រធានាធិបតីថ្មី​របស់សហរដ្ឋអាមរិក នឹង​រៀបចំ​គោលនយោ​បាយ​ថ្មី​របស់​ខ្លួន​ឱ្យ​បាន​ឆាប់ ហើយបន្តការផ្តល់ជំនួយដល់បរទេស និង​​សង្គមស៊ីវិលដូចធម្មតាវិញក្នុងពេលឆាប់ៗ។

ជុំវិញ​ករណីនេះ លោក ប៉ែន បូណា ប្រធា​នអ​ង្គ​ភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា​ស្នើមិនអធិប្បាយឡើយ។

Newsroom Cambodia បានព្យាយាមទាក់ទងទៅលោក Wesley Holzer មន្រ្តី​ព័ត៌មាន នៃ​ស្ថានទូ​តសហរដ្ឋ​អាមេរិ​កប្រ​ចាំនៅកម្ពុជា ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេគិតត្រឹម ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ។

គួរជម្រាបជូនថា ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​ (USAID)​ ជា​កម្មវិធី​ជំនួយ​ដំបូង​គេ​របស់​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា​ ហើយបានចាប់តាំងពី​ឆ្នាំ១៩៦០។ កម្មវិធីនេះបានរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាម​រយៈ​ជំនួយ​មនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ កម្មវីធី USAID បានវិវត្តន៍ជាកម្មវិធី​រយៈពេល​វែង​ និង​ទ្រង់ទ្រាយ​ធំ​ ចាប់ពីឆ្នាំ ១៩៩១។ វិស័យអាទិភាពមួយចំនួនដែល USAID ផ្ដោតលើរួមមាន លទ្ធិ​ប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ វិស័យ​សុខភាព​ ​អប់រំ​ ការ​ការពារ​កុមារ​ បរិស្ថាន​ និង​សន្តិសុខ​ស្បៀង​។​ ចំពោះជំនួយចំពោះការលើក​​កម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច USAID បានគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូសំខាន់ៗចំនួន​១១អង្គការនៅប្រទេសកម្ពុជា។

បើតាមបណ្តាញ​ព័ត៌មាន​នានា អាមេរិកជាប្រទេស​ផ្តល់ជំនួយបរទេស​ធំជាងគេបង្អស់នៅក្នុងពិភពលោក ជាមួយ​ការផ្តល់ជំនួយ​បរទេស​ជាង ៦០ពាន់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ៕ 

……………………………….

អត្ថបទដោយ នឿន ដាវីន​

អត្ថបទមុន

តុលាការជាន់ទាបសម្រេច​ឃុំខ្លួនអ្នកសារព័ត៌មាន​​ពីរនាក់ ខណៈតុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោស​លើ​អ្នកសារព័ត៌មាន​​មួយរូប

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

អត្ថបទបន្ទាប់
ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

ពលរដ្ឋ​នៅតំបន់​កោះមាស​​ បារម្ភពីការបណ្តេញចេញ​ដោយ​គ្មាន​សំណង ក្រោយ​​រដ្ឋ​ជួល​ដីនោះ​ឱ្យ​ក្រុមហ៊ុន​​អភិវឌ្ឍន៍

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង