CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

តុលាការជាន់ទាបសម្រេច​ឃុំខ្លួនអ្នកសារព័ត៌មាន​​ពីរនាក់ ខណៈតុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោស​លើ​អ្នកសារព័ត៌មាន​​មួយរូប

CJs khmer ដោយ CJs khmer
January 24, 2025
ក្នុង សង្គម
0
តុលាការជាន់ទាបសម្រេច​ឃុំខ្លួនអ្នកសារព័ត៌មាន​​ពីរនាក់ ខណៈតុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោស​លើ​អ្នកសារព័ត៌មាន​​មួយរូប

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ (រូបភាព៖ វ៉ា សុភានុត)

0
ចែករំលែក
116
ចំនួនមើល

នៅថ្ងៃសុក្រនេះ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន​ចាងហ្វាង​សារ​ព័ត៌​មានអន​ឡាញ​​​ពីរនាក់ ក្រោមបទចោទញុះញង់ ខណៈ​តុលាការកំពូលតម្កល់សាលក្រមផ្តន្ទា​ទោសលើអ្នកសារព័ត៌មាន​ម្នាក់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ថ្លែងថា ចៅ​ក្រម​​​ស៊ើបសួរបានចោទប្រកាន់លើអ្នក​សារព័ត៌មានអនឡាញ​​ពីរ​នាក់ គឺ​​លោក ដួង អក្ខរា និងលោក ឡាយ សុជាតិ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារនៅ​ថ្ងៃសុក្រនេះ​។

លោក វិទ្យារ៉ាន់ឌី មាន​ប្រសាសន៍​ថា៖ «ចៅក្រមស៊ើបសួរគាត់សម្រេចឃុំខ្លួនហើយ» ។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក ដួង អក្ខរា ចាងហ្វាងអង្គភាព​សារព័ត៌មាន​ www.satvkh.com និងលោក ឡាយ សុជាតិ ចាងហ្វាងអង្គភាព​សារព័ត៌មាន​ ខេមបូឌាស្ដាដេលីញូយ៍ 24/24 នេះ​បើ​យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​អ្នក​នាំពាក្យ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ចុះថ្ងៃទី​២២​ ខែ​មករា ឆ្នាំ​២០២៥​។​

សេចក្តីប្រកាស​ព័ត៌មានដដែល​នេះ​បន្ត​ថា អ្នក​ទាំងពីរបានបង្ហោះវីដេអូ​ព័ត៌មាន ​បំភ្លៃ​ការពិត​ កាត់​ត​រូបភាព​ថ្នាក់ដឹកនាំ​ និង​ផ្សព្វផ្សាយ​វីដេអូប្រើ​អំពើ​ហិង្សា​មិនដឹង​ប្រភព​ច្បាស់​លាស់​ ដោយ​ដាក់ចំណងជើងថា «ពិតជាសាហាវព្រៃផ្សៃណាស់ទីតាំងមួយកន្លែងមានក្រុមឧក្រិដ្ឋជនធ្វើទារុណកម្មមនុស្ស និងបើកល្បែងអនឡាញនៅកណ្ដាលក្រុងភ្នំពេញ​ ក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឱ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃចឹង»។

នគរបាល បានបញ្ជាក់ទៀត​ថា ការឃាត់ខ្លួនអ្នកកាសែតទាំងពីររូបនេះ គឺស្របតាមច្បាប់ ដោយមិនពាក់ព័ន្ធការគាបសង្កត់ ឬបំភិតបំភ័យដល់អ្នកសារព័ត៌មានចំពោះសិទ្ធិបញ្ចេញមតិនោះទេ។ 

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ទូរស័ព្ទ​ចូលតែពុំមានអ្នកទទួល​​។

នៅ​ព្រឹកថ្ងៃសុក្រ​នេះដែរ ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​លើ​អ្នកសារព័ត៌មាន​ម្នាក់ គឺ​​លោក​ ​អ៊ុង​ ​ថាប់​រាំង​ ​ពី​បទ​ «​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​» ​និង​បទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​មាត្រា​ ​៣​០​៥​ និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​។ ​ប៉ុន្តែ​តុលាការបាន​សម្រេច​ទម្លាក់​ចោល​ប្រាក់ពិន័យ​ដែល​បាន​ដាក់​ដោយ​សា​លា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ​។​ នេះបើតាមការចុះផ្សាយរបស់អង្គកាលីកាដូនៅថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០២៥​។  

​អង្គការលីកាដូ បន្តថា លោក អ៊ុង ថាប់រាំង ជា​អ្នក​សារព័ត៌មាន​នៅអង្គភាព​សារព័ត៌មាន​អនឡាញឈ្មោះខ្មែរជាយ​ដែន​ ត្រូវបានសាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​​​ផ្តន្ទាទោស​ ​កាលពី​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​ដោយ​ដាក់ទោស​លោក​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​​ ​៦​ ​ខែ​ ​ប៉ុន្តែ​ទោស​នេះ​ត្រូវបា​ន​​ព្យួរ​ ​និង​ពិន័យ​ជា​ប្រាក់​ ​២​ ​លាន​រៀល​​។​ ​

បន្ទាប់មក​សាលាឧទ្ធរណ៍​បាត់​ដំបង​ ​ក៏បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​ទាំង​ស្រុង​​របស់​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​កាលពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៤​ ។​ ​

​បទ​ចោទ​នេះ ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​បណ្តឹង​របស់​ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​ ​និង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ ​ក្រោយ​ពី​អ្នកកាសែត​រូប​នេះ​បាន​ចុះផ្សាយ​ព័ត៌មាន​ពី​ប្រភព​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើ​ង​ថា​ ​ម​ន្រ្តី​ទាំងពីរ​រូប​បាន​ប្រព្រឹត្ត​អំពើពុករលួយ​។​

លោកស្រី សាម សុគន្ធា មេធាវីការពាររបស់​លោក អ៊ុង ថាប់រាំង បាន​បដិសេធមិនធ្វើ​អត្ថាធិប្បាយ​។​​ ខណៈ​លោក អ៊ុង ថាប់រាំង ក៏មិនអាចទាក់ទងសុំការ​អត្ថាធិប្បាយ​បាន​ដែរ។​

លោកស្រី ឆន សុគន្ធា នាយិកាមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ យល់ថា ក្រសួងព័ត៌មានគួរតែសាកសួរអ្នកសារព័ត៌មាន​​និងភាគីពាក់ព័ន្ធ ប្រសិនបើស្ថិតក្នុងកំហុសវិជ្ជាជីវៈចំពោះការចុះផ្សាយអត្ថបទរបស់ខ្លួន មុនឈានដល់ការប្រើយន្តការតុលាការ។

លោកស្រី មាន​ប្រសាសន៍​ថា៖ «នៅពេលដែលប្រើការចោទប្រកាន់មកដល់អ្នកសារព័ត៌មាន ប្រើយន្តការតុលាការហ្នឹងវាជា ការណ៍មួយដែលធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀត គាត់មានការខ្លាចរអារនៅក្នុងការសរសេរព័ត៌មានផ្សេងៗ​ដែលមានលក្ខណៈរសើប។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ស្នើឱ្យអ្នកសារព័ត៌មានបង្ហាញដីការបស់តុលាការចំពោះការចោទប្រកាន់លើអ្នកកាសែតជាមុនសិន ទើបលោកយល់ព្រមផ្ដល់អត្ថាធិប្បាយ។

កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា​ ដែលជាអ្នកកាសែតឯករាជ្យ ត្រូវបានចាប់ខ្លួន ក្រោម​បទញុះញង់ទាក់ទងនឹងការបង្ហោះរូបភាពតាមបណ្ដាញ​សង្គម។

ក្រោយឃុំ​ខ្លួនជិតមួយខែ​ លោកត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំវិញ បន្ទាប់​ពី​លោក​បាន​​សុំទោសចំ​ពោះ ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​​លោក​នាយ​ក​​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាម​រយៈ​វីដេអូ​ឃ្លីប កាល​ពី​យប់​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០​២៤៕

…………………………………..

អត្ថបទដោយ៖ វ៉ា សុភានុត

អត្ថបទមុន

តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

អត្ថបទបន្ទាប់

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

អត្ថបទបន្ទាប់
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង