CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

CJs khmer ដោយ CJs khmer
January 24, 2025
ក្នុង សិទ្ធិមនុស្ស
0
តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

រូបភាព លោក ចៅ វាសនា កាលដែរមិនទាន់ជាប់ពន្ធនាគារ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២។ (រូបភាព÷ ពីគណនីហ្វេសប៊ុករបស់លោក ចៅ វាសនា)

0
ចែករំលែក
63
ចំនួនមើល

តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍បាត់ដំបង ដែល​ផ្ដន្ទាទោស លោក ចៅ វាសនា មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ដាក់ពន្ធនាគារ ៣ឆ្នាំ ​និងពិន័យជាប្រាក់ជាច្រើនលានរៀល​ ទុក​ជាបានការ។

កាលពី​​​ថ្ងៃ​​​ទី២​១ ខែមករា ឆ្នាំ២០២៥ តុលាការ​កំពូល​ បាន​​​បើក​​សវនា​ការ​លើ​​បណ្ដឹង​​សារទុក្ខរបស់​​​​​លោក ចៅ វាសនា ក្រោយពីលោក​​បាន​​​​​ប្ដឹង​​​​ជំទាស់​​​​ទៅ​​​នឹង​​​សេចក្ដី​​សម្រេច​​របស់​​សាលា​ឧទ្ធរណ៍​​បាត់​ដំបង ដែល​​​​បាន​​​​ផ្ដន្ទា​ទោស​លោក​​​ឱ្យ​​ជាប់​ពន្ធនាគារ​​ចំនួន ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ហើយ​ត្រូវ​សង​សំណង​ដើម​បណ្ដឹង​​​រដ្ឋប្បវេណី​ចំនួន ៨០លាន​រៀលទៀត ក្រោមការ​ចោទពីបទ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង»។ ក្រោយសវនាការ​នេះ តុលាការ​កំពូល បានប្រកាសសាលដីកានៅ​រសៀល​ថ្ងៃទី​២៤ ខែមករានេះ។​

លោក អែម ចន្ថា មេធាវីការពារក្តីឱ្យ​​លោក ចៅ វាសនា មានប្រសាសន៍ក្រោយពីស្តាប់សាលដីកា​របស់​តុលាការ​កំពូលថា ក្រុមប្រឹក្សា​ជំនុំជម្រះនៃតុលាការ​កំពូល បានសម្រេច​តម្កល់សាលក្រមរបស់​តុលាការ​ជាន់ទាប ទុកជា​បាន​ការ ដោយឱ្យ​​​កូនក្តីរបស់​លោកត្រូវជាប់ទោស។ លោកបង្ហាញ​ការ​​​ខកចិត្ត ដោយថា ការសម្រេចនេះ​ជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់​លោក ដែលមិនបានប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​។

លោកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខតុលាការកំពូល​ថា៖ «ខ្ញុំជាមេធាវីមានការខកចិត្ត ចំពោះការសម្រេចគ្រប់ជាន់ថ្នាក់មកនេះ ដោយមិនមានបទល្មើស អង្គ​ហេតុ អង្គ​ក្តី គឺ​ជា​ការភ័ន្តច្រឡំទាំងស្រុង ហើយ​នៅក្នុងសាលក្រម សាលដីកា គឺមិនមានសំអាង​​សេចក្តី គេ​ហៅថា​ ព្យសនកម្ម ឬទោសទណ្ឌ​បទល្មើស​​អី​​ដែលត្រូវ​ទទួលតែម្តង និយាយទៅ​គឺថាមានភាព​អយុត្តិ​ធម៌​សម្រាប់​កូនក្តីខ្ញុំតែម្តង​»។

កូនស្រីរបស់លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ បានប្រាប់​ Newsroom Cambodia ថា អ្នកស្រីមិ​នពេញចិត្ត​​ទៅ​នឹង​ការសម្រេចរបស់តុលាការកំពូលនេះ​ទេ ដោយ​ថា​ជារឿងអយុត្តិធម៌សម្រាប់ឪពុករបស់អ្នកស្រី។

អ្នកស្រីប្រាប់ថា៖ «ខ្ញុំយល់ឃើញថា ជាភាពអយុត្តិធម៌ និងរើសអើង​​ពីតុលាការសម្រាប់គាត់ជាគណបក្សប្រឆាំង[…] ខ្ញុំគ្មាន​អ្វីសំណូមពរ ព្រោះខ្ញុំមិនដែលទទួលបាននូវសំណូមរបស់ខ្ញុំឡើយ។ តុលាការមិនដែលស្តាប់សំឡេង​ពួ​ក​ខ្ញុំ​នៅ​ក្នុងគណបក្សប្រឆាំងឡើយ»។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃ​អង្គការការ​ពារ​សិទ្ធិ​មនុស្ស​​លីកាដូ បានសម្ដែង​ការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល។ លោកថា បើ​ផ្អែកលើការត្រួតពិនិត្យ និង​ព័ត៌មានពីអង្គការជាតិ​-អន្តរជាតិ គេ​សង្កេត​ឃើញថា ការ​ចាប់ខ្លួន ឃុំខ្លួន និង​ការ​ផ្តន្ទាទោស​ទៅ​លើ​លោក ចៅ វាសនា នេះ​​ជា​រឿង​​​នយោបាយ ច្រើនជាង​ការ​អនុវត្តច្បាប់ ដោយសារតែ​លោក ចៅ វាសនា​ មានភាព​សកម្ម​ក្នុង​ជីវិត​នយោបាយ​របស់​លោក នៅមុនពេល​ត្រូវ​ចាប់ខ្លួន។

លោកមានប្រសាសន៍ថា៖ «ប្រសិនជាមើលការចោទប្រកាន់របស់លោក​ ចៅ វាសនា នេះ​ការដាក់ចោទ​ប្រកាន់និង​ការ​ដាក់បន្ទុក​​នេះ​មិនបាន​គ្រប់គ្រាន់ទេ ដោយសារសំអាងទៅ​លើតេឡេក្រាម(Telegram) ចឹងតាមទំនាក់ទំនង​តាមតេឡេក្រាម​ គឺជា​លក្ខណៈជាឯកជន ចឹងវាមិនអាចដាក់បន្ទុកនោះទេ»។

Newsroom Cambodia មិនអាចសុំការអត្ថា​ធិប្បាយពី​អ្នកនាំពាក្យ​តុលារកំពូល អ្នកស្រី ម៉ៅ ធីតា បាននោះទេ។

គួរជម្រាបជូនថា លោក ចៅ វាសនា ប្រធាន​គណបក្ស​ភ្លើងទៀន​​ក្រុង​​ប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធ​នឹង​​​យុទ្ធនាការ​ឱ្យពលរដ្ឋ​​គូស​ខ្វែងសន្លឹកឆ្នោត។ ក្រោយមកសាលាដំបូងខេត្ត​បន្ទាយមានជ័យ បានសម្រេច​ផ្ដន្ទាទោស លោក ចៅ វាសនា ពី​បទ ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​និង​​​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​​ដោយដាក់ពន្ធនាគារ ៣​​ឆ្នាំ​ ​និងពិន័យ​ជា​ប្រាក់​ចំនួន​ ​៦​​លាន​រៀល​ ឬប្រហែល​ ​១​ ៥​០​០​​ដុល្លារ​អាមេរិក ហើយ​ត្រូវ​សង​សំណង​ដើម​បណ្ដឹង​​​រដ្ឋប្បវេណី​ចំនួន ៨០លាន​រៀលទៀត។

ក្រោយមក​​ សាលាឧទ្ធរណ៍​បាត់ដំបង បានតម្កល់សាលក្រម​សាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល​ កាលពី​ថ្ងៃទី១២ ខែមិថុនា ២០២៤៕

……………………………………

អត្ថបទដោយ៖ ពូ សូរាជីនី

អត្ថបទមុន

ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

អត្ថបទបន្ទាប់

តុលាការជាន់ទាបសម្រេច​ឃុំខ្លួនអ្នកសារព័ត៌មាន​​ពីរនាក់ ខណៈតុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោស​លើ​អ្នកសារព័ត៌មាន​​មួយរូប

អត្ថបទបន្ទាប់
តុលាការជាន់ទាបសម្រេច​ឃុំខ្លួនអ្នកសារព័ត៌មាន​​ពីរនាក់ ខណៈតុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោស​លើ​អ្នកសារព័ត៌មាន​​មួយរូប

តុលាការជាន់ទាបសម្រេច​ឃុំខ្លួនអ្នកសារព័ត៌មាន​​ពីរនាក់ ខណៈតុលាការកំពូលតម្កល់សាលក្រម​ផ្តន្ទាទោស​លើ​អ្នកសារព័ត៌មាន​​មួយរូប

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង