CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

បក្ស​ប្រឆាំង​ខ្លះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ករណី​លោក​ ​ជា​ វិជ្ជា​

Admin ដោយ Admin
January 22, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
រូបសំណាក់លោក ជា វិជ្ជា នៅខាងមុខវត្តលង្កា អមដោយរូបថត និងកម្រងផ្ការបស់គណបក្សកម្លាំងជាតិ និងកម្រងផ្ការបស់អ្នកចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីរំឭកខួប២១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ (រូបភព ហ្វេសប៊ុកគណបក្សកម្លាំងជាតិ)

រូបសំណាក់លោក ជា វិជ្ជា នៅខាងមុខវត្តលង្កា អមដោយរូបថត និងកម្រងផ្ការបស់គណបក្សកម្លាំងជាតិ និងកម្រងផ្ការបស់អ្នកចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីរំឭកខួប២១ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ (រូបភព ហ្វេសប៊ុកគណបក្សកម្លាំងជាតិ)

0
ចែករំលែក
52
ចំនួនមើល

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានបន្តជំរុញទៅរាជរដ្ឋាភិបាលត្រូវពន្លឿន ក្នុងការស្វែងរកយុត្តិធម៌​ពិតសម្រាប់ករណី ​លោក ជា វិជ្ជា ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពី២១ឆ្នាំមុន។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃខួប២១ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា ថា មកទល់ពេលនេះ គ្មានឡើយយុត្តិធម៌ពិតប្រាកដសម្រាប់អតីតប្រធានសហជីពសេរីកម្មករនៃ​ព្រះរាជាណាចក្រកម្ពុជារូបនេះ។

លោកនិយាយទៀតថា វាជារឿងគួរឱ្យសោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងពលរដ្ឋខ្មែរ ដែលរង់ចាំយុត្តិធម៌ពិត ប៉ុន្តែកន្លងទៅ២១ឆ្នាំហើយ យុត្តិធម៌ពិតនៅតែគ្មានដដែល។

លោក រ៉ុង ឈុង បន្តថា៖ «រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ពន្លឺយុត្តិធម៌នៅតែមិនទាន់ឃើញ នៅកម្ពុជាយើងនេះ ហើយនិទណ្ឌភាពនៅតែកើតមានឡើងនៅកម្ពុជា។ ដូច្នេះក្នុងនាមគណបក្សកម្លាំងជាតិ ក៏ដូចជាក្នុងនាមមិត្តភក្តិលោក ជា វិជ្ជា ក្នុងនាមអតីតប្រធានសមាគម ប្រធានសហភាពសហជីពកម្ពុជា យើងសូមឱ្យរាជរដ្ឋាភិបាលត្រូវតែពន្លឿនក្នុងការវែកមុខ រកឃាតករ និងអ្នកពាក់ព័ន្ធ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ក្នុងនាមខ្ញុំ ទោះបីជា២១ឆ្នាំ ឬលើសពីហ្នឹង យើងនៅតែប្រកាន់ជំហរ ស្រែកទាមទាររកយុត្តិធម៌ជូន លោក ជា វិជ្ជា ក៏ដូចជាសាច់ញាតិ ក្រុមគ្រួសារ ​ ក៏ដូចជា​សង្គម​ទាំងមូល ពីព្រោះយើងមិនចង់ឃើញ កម្ពុជាយើង ហើយអ្នកល្បីឈ្មោះរងគ្រោះដោអំពើឃាតកម្ម​ម្តងហើយម្តងទៀត»។

លោក ​ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ចំ​សៀត​ផ្កា និងដើមទ្រូង ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​ខណៈ​លោក​កំពុង​ឈរ​នៅ​ក្បែរ​តូប​កាសែត​មួយ ​ខាងលិច​វត្ត​លង្កា​ ក្នុង​រាជធានី​ភ្នំពេញ។

​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការ​ព្រមាន​សម្លាប់ ​និង​ការ​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍ជូនដល់​កម្មករ​ រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួលជូនកម្មករ​នាពេលនោះផង​ដែរ។

​ប្អូន​ប្រុស​បង្កើត​របស់​លោក​ ជា វិជ្ជា និងបច្ចុប្បន្នជាអនុប្រធានគណបក្សកម្លាំងជាតិ លោក​ ជា មុន្នី បានថ្លែង​ប្រាប់ក្រុមអ្នកសារព័ត៌មានមុខរូបសំណាក់របស់បងប្រុស​ថា មកទល់ពេលនេះគ្មានទេយុត្តិធម៌សម្រាប់បងប្រុសលោក និងក្រុមគ្រួសារជនរងគ្រោះ។ លោកបន្តថា ដោយសារគ្មានយុត្តិធម៌នេះហើយ ទើបពួកលោកតែងនាំគ្នាប្រារព្ធខួបរបស់លោក ជា វិជ្ជា ជារឿងរាល់ឆ្នាំដើម្បីជំរុញទៅរដ្ឋាភិបាលឱ្យរកយុត្តិធម៌ពិតជូនគ្រួសារលោក។

លោកមានប្រសាសន៍ថា៖ «បើមានយុត្តិធម៌យើងចាំបាច់មកធ្វើអីទៀត។ ដោយសារមិនទាន់មានយុត្តិធម៌ហ្នឹងហើយ បានជាយើងតែងធ្វើពិធីដាក់កម្រងផ្កា។ ការដាក់កម្រងផ្កាប្រារព្ធនេះ គឺជាវិញ្ញាសារ មួយបញ្ជាក់ថា ឃាតករ និងអ្នកនៅពីក្រោយខ្នងនៅមានសេរីភាពនៅឡើយ។ អីចឹងជំរុញឱ្យមានការស្វែងរកស៊ើបអង្កេត។ កុំថាឡើយ២១ឆ្នាំ ៣០ឆ្នាំទៀតក៏នៅតែគេជំរុញឱ្យមានការស្វែងរក (ឃាតករ និងអ្នកនៅពីក្រោយខ្នង)  ប្រសិនបើមិនព្រមស៊ើបអង្កេតករណីហ្នឹង»។  

ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់រកការឆ្លើយតបពីប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានទេនៅថ្ងៃទី២២ ខែមករានេះ។

ដោយឡែក ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា ២១ឆ្នាំហើយ ដែលករណី លោក ជា វិជ្ជា នៅមិនទាន់ទទួលបានយុត្តិធម៌ពិត ហើយ២១ឆ្នាំនេះ គឺជាករណីនិទណ្ឌភាពមួយសម្រាប់កម្ពុជា។

លោកបន្ថែមថា៖ «ងាកមកលោក ជា វិជ្ជា វិញ ឃើញថា២១ឆ្នាំហើយ យើងមិនឃើញថាសមត្ថកិច្ច មិនបានស្វែងរកឃាតករពិត ឬយ៉ាងណា គឺនៅក្នុងអាថ៌កំបាំងនៃការបាញ់សម្លាប់ ថាតើជាហេតុផលគំនុំ ឬហេតុផលនយោបាយ? អាហ្នឹងឱ្យរដ្ឋាភិបាលបង្ហាញទៅព្រោះវា២១ឆ្នាំ វាពីរទសវត្ស ហើយពីរជំនាន់ចាស់មកជំនាន់ថ្មី។  អីចឹងយើងចង់បានយុត្តិធម៌»។ ​

ក្រោយ​ឃាតកម្ម​លោក ជា វិជ្ជា សមត្ថកិច្ច​ បាន​ចាប់​ជន​សង្ស័យ​ពីរ​រូប ឈ្មោះ​ ប៊ន សំណាង​ និង​ សុក សំអឿន ​យក​ទៅ​កាត់​ទោស​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ តែ​ត្រូវ​បាន​តុលាការ​កំពូលដោះ​លែង​វិញ​កាល​ពី​ឆ្នាំ​២០១៣ ​ក្រោយពេល​ពួកគេទាំងពីរត្រូវបានឃុំខ្លួនក្នុងពន្ធនាគារជាង៥ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា ពួកគេទាំងពីរគ្មានទោស។ ​​

លោក ជា មុន្នី និយាយទៀតថា ដោយសារតែជនសង្ស័យនោះ ជាឃាតករសម្បនិមិត្តទើបលោក និងគ្រួសារបានស្នើទៅតុលាការឱ្យដោះលែងពួកគេទាំងពីរឱ្យមានសេរីភាពវិញ ជៀសវាងឃុំខ្លួនពួកគេទាំងអយុត្តិធម៌ និងប៉ះពាល់ដល់ជីវិតរបស់ពួកគេ។  

អ្នកចូលរួម​នា​ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ​ ​ក៏បាន​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ថ្នាក់​ដឹក​នំា​របស់​សហជីព​សេរី​កម្មករ​ពីរ​នាក់​ផ្សេងទៀត​ ​គឺ​ ​លោក​ ​រស់​ ​សុវណ្ណ​រ៉េត​ ​និង​ ​លោក​ ​ហ៊ី​ ​វុទ្ធី​ ​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ ​ឆ្នាំ​ ​២​០​០​៤​ ​និង​ ​២​០​០​៧​ ​ហើយ​នៅ​មិនទាន់​បាន​រក​ឃើញ​ឃាតករ​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អ្នក​ទាំងពីរ​នៅឡើយ​ ។

ក្រៅពីនេះ ពួកគេក៏បានលើកឡើងដោយជំរុញឱ្យមានយុត្តិធម៌ពិតលើករណីឃាតកម្មទៅលើបុគ្គលសំខាន់ៗមួយចំនួនទៀត ដូចជាប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី នៅឆ្នាំ២០១២ លោកបណ្ឌិត កែម ឡី នៅឆ្នាំ២០១៦ និងករណីថ្មីៗនេះ គឺឃាតកម្មលើអតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ដែលត្រូវបានឃាតករបាញ់សម្លាប់នៅលើទឹកដីថៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥​៕

………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

​   

​

អត្ថបទមុន

អត្ថបទ​និទាន​៖​ ពី​កម្មករ​សំណង់​ម្នាក់​ក្លាយ​ជា​ម្ចាស់​ហាង​​កាត់​​និង​អ៊ុត​សក់​៣​កន្លែង​នៅ​ខេត្ត​ស្វាយរៀង​ ​

អត្ថបទបន្ទាប់

ខួប​២១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​សហជីពនិងបក្សនយោបាយ​​បន្ត​ទាមទារ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ពិត​

អត្ថបទបន្ទាប់
ខួប​២១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​សហជីពនិងបក្សនយោបាយ​​បន្ត​ទាមទារ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ពិត​

ខួប​២១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​សហជីពនិងបក្សនយោបាយ​​បន្ត​ទាមទារ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ពិត​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង