CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​ស្រូវ​ដែល​កំពុង​ប្រមូល​ផល​

Admin ដោយ Admin
December 20, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពកសិករមួយរូបនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលស្រូវនៅក្នុងទឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

ទិដ្ឋភាពកសិករមួយរូបនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលស្រូវនៅក្នុងទឹកកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

0
ចែករំលែក
81
ចំនួនមើល

ពលរដ្ឋមួយចំនួន រស់នៅភូមិពាមល្វា និងភូមិត្រពាំងអង្គ្រង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានត្អូញត្អែរពីផលលំបាកក្នុងការប្រមូលផលស្រូវ ត្បិតស្រូវទុំពេញស្រែអស់ទៅហើយ ស្រាប់តែទឹកលិចអស់ ហើយបញ្ហានេះពួកគេស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយដើម្បីបញ្ចៀសការខូចខាតផលស្រូវរបស់ខ្លួន។

អ្នកស្រី ផូ សូយ អាយុ ៥៧ឆ្នាំ ជាកសិកររស់នៅ ភូមិ ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៩ខែធ្នូនេះថា អ្នកស្រីមានដីអាស្រ័យផលខាងលើទំនប់អាងពាមល្វានេះជាង ៥ ហិកតាជាដីកេរ្តិ៍ដំណែលពីដូនតាបន្សល់ទុកឱ្យគ្រាន់ធ្វើស្រែចម្ការចិញ្ចឹមជីវិត។

តែចាប់តាំងពីមានការជួសជុលទំនប់អាងពាមល្វានិងការបិទទឹកទំនប់ បណ្ដាលឱ្យទឹកឡើងលិចដីដែលធ្លាប់អាស្រ័យផល លិចដើមស្វាយ ដើមដូងធំៗក៏ងាប់អស់ដែរ ហើយបច្ចុប្បន្នដីដែលអាចអាស្រ័យផលបាននៅផ្នែកខាងទឹករាក់ ជាយៗមាត់បឹង​ប្រហែលជាពីរហិកតាប៉ុណ្ណោះ សម្រាប់ធ្វើស្រែបរិភោគនិងចែកកូនចៅ។

ពលរដ្ឋរូបនេះបន្តថា បច្ចុប្បន្នស្រូវទុំខ្លះ ខ្ចីខ្លះ ច្រូតមិនទាន់ ដោយត្រូវលិចទឹក រលួយដោយសារ គេបិទទំនប់ទឹក បណ្តាលឱ្យទឹកឡើងជន់លិចស្រូវខូចអស់។

សំឡេងឬវីដេអូអ្នកស្រី ផូ សូយ ៖ «ពីខ្ញុំសាបព្រួសនៅឡើយ អត់ទាន់លិចមែនទែនទេ តែពេលស្រូវយើងក្រហមហ្មង ស្រាប់តែលិចមែនទែនលែងបើកហ្មង បិទឡើងហៀរក្តាលើតែម្ដង ដល់ពេលយើងស្នើគេគេថាក្រសួងឲ្យបិទ គេថាអញ្ចឹង»។

ដោយឡែកពលរដ្ឋមួយរូបទៀត លោក នៅ សល់ អាយុ ៣៩ ឆ្នាំជាកសិករ រស់នៅភូមិពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រសាសន៍ថា ​លោកមានដីអាស្រ័យផលខាងលើទំនប់អាងពាមល្វា ប្រមាណ​ ១០ ហិកតា តែពេលនេះទឹកលិចស្ទើរតែអស់រលីង ដោយនៅសល់ស្រែ​ជិតពីរហិកតាប៉ុណ្ណោះ។ ដោយសារតែលោកគ្មានដីអាស្រ័យផលនៅកន្លែងផ្សេង លោកនៅតែបន្តធ្វើស្រែលើដីចំណីអាងនេះរហូតមក។

លោកបញ្ជាក់ថា ស្រូវកំពុងទុំនេះប្រហែលមួយហិកតា ផលស្រូវប្រហែលពីរបីតោន ប៉ុន្តែឥឡូវទឹកលិចអស់ទៅហើយ។

សំឡេងឬវីដេអូ របស់ នៅ សល់ ៖ «ឥឡូវមិនដឹងម៉េច គាត់បិទអត់បើក លិចអស់ហើយ ស្រូវទុំបានគាត់បិទ ខ្ញុំអត់ដឹងយ៉ាងម៉េចដែរ។ អាណាដួលរលួយអស់ហើយ នៅតែអាឈរៗ ជួលទូកគេច្រូតបានខ្លះ។  រាល់ឆ្នាំ ច្រូតស្រូវក្នុងទឹកដែរ តែបើទោះជាលំបាកក៏នៅអាចច្រូតបាន។ ទើបតែឆ្នាំនេះដល់ពេលស្រូវទុំស្រាប់តែគេបិទទំនប់ឲ្យទឹកលិចស្រូវអស់»។

ពលរដ្ឋម្នាក់ទៀត លោក ឌីន ឧត្តម ជាកសិកររស់នៅភូមិត្រពាំងអង្គ្រង ក្នុងឃុំត្រពាំងជោ ក៏បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា លោកមានតែដីស្រែដែលម្ដាយក្មេកចែកឱ្យលើទំនប់អាងពាមល្វានេះ​មិនដល់  ១ហិកតាទេ។ រាល់ឆ្នាំលោកអាចប្រមូលផលបាន ៣០ទៅ ៤០ ថាំង ដែរ តែឆ្នាំនេះទឹកលិចខូចអស់។

សំឡេងឬ វីដេអូរបស់លោក ឌីន ឧត្តម៖ «បានខ្លះអត់ខ្លះ ប្រមូលណាកំពុងច្រូត ទឹកស្មើចង្កេះហើយ ស្រូវហ្នឹងបើអត់ខូចខាតប្រហែលជា ៣០ ៤០ ថាំងអីហ្នឹង ឥឡូវបានអីបីបួនប្រាំ ការ៉ុង អីហ្នឹង បើលិចខូចអស់ហើយ អាណាជ្រៅហ្នឹងអាលួយអស់ទៅ នៅតែ អារាងខ្ពស់ៗវាអត់សូវលេចជ្រៅ»។

ពាក់ព័ន្ធបញ្ហានេះ ​លោក ទេពណែម មេឃុំត្រពាំងជោ បានប្រាប់រដ្ឋអ្នកសារព័ត៌មានថា បញ្ហាពលរដ្ឋច្រូតស្រូវក្នុងទឹកលោកទើបតែបានឃើញការបង្ហោះវីដេអូក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុក(facebook)ដែរ ។ ហើយ ចំពោះបញ្ហាទឹកលោកថា  ទាល់តែសួរខាងធនធានទឹក។

សំឡេងឬ វីដេអូ របស់លោក ទេព ណែម៖ « អារឿងទឹកហ្នឹងទាល់តែសួរខាងធនធានទឹកបានដឹងព្រោះគេកាន់កាប់កន្លែងហ្នឹង»។

លោក ញ៉ែម រ៉ា មេភូមិត្រពាំងអង្គ្រង បានទទួលស្គាល់ថា ពលរដ្ឋរបស់លោកពិតជាបានរងផលប៉ះពាល់ពីការបិទទ្វារទំនប់ទឹកពិតប្រាកដមែន។ លោកបញ្ជាក់ថា ពលរដ្ឋក្នុងភូមិរបស់លោក ១៣ គ្រួសារកំពុងអាស្រ័យផលលើដីបាតអាងទំនប់ពាមល្វា ហើយពេលនេះកំពុងរងផលប៉ះពាល់ពីការបិទទ្វារទឹកពិតមែន។

លោកបន្ថែមថា មានពលរដ្ឋ​ជិត ៣០គ្រួសារដែលរស់នៅជុំវិញមាត់អាងទឹក កំពុងអាស្រ័យផលធ្វើស្រែលើដីចំណីអាងទឹកនេះ។ លោកបញ្ជាក់ថា លោកធ្លាប់បានសុំអន្តរាគមន៍ទៅអ្នកកាន់ទ្វារទឹកឲ្យបន្ធូរបន្ថយទឹក ទុកឱកាសដល់ប្រជាពលរដ្ឋប្រមូលផលស្រូវសិន តែហាក់មិនទទួលបានការឆ្លើយតប។

វីដេអូរបស់លោក ញ៉ែម រ៉ា៖ <ខ្ញុំសំណូមពរទៅដល់ធនធានទឹកអ្នកកាន់ទ្វារទំនប់ពាមល្វា សុំស្ដាប់មេភូមិផងគាត់នៅកៀកប្រជាជនអត់ដឹងពីសុខទុក្ខ បើពេលមេភូមិប្រាប់ថាអ៊ំអើយសុំបើកទឹកបន្តិចទៅប្រជាជនគាត់មកប្រាប់ខ្ញុំ ទឹកលិចត្រូវអស់ហើយ បើកតាមខ្ញុំទៅវាសុខសប្បាយហើយខ្ញុំចង់បានតែប៉ុណ្ណឹង>។

ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកឱរ៉ាល់ លោក ហាប់ ឆុង បានបដិសេធចំពោះការលើកឡើងថា មានការទប់ទឹកបញ្ចាល់លិចស្រូវប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា លោកបានបើកទឹក ទុកពេលឱ្យពលរដ្ឋប្រមូលផលស្រូវរួចរាល់អស់ហើយ។ មួយវិញទៀតចំពោះការប្រមូលផលស្រូវ ស្រូវធ្ងន់នៅលើដីបាតអាង ក្នុងទំនប់ លោកបញ្ជាក់ថាដីនេះ ជាដីរដ្ឋ ពលរដ្ឋមិនមានសិទ្ធិបង្កបង្កើនផលលើដីចំណីអាងនេះទេ។ លោកបញ្ជាក់ថា លោកក៏ធ្លាប់បានប្រជុំប្រាប់ពលរដ្ឋច្រើនលើករួចមកហើយ។

វីដេអូរបស់លោក ហាប់ ឆុង៖ «បញ្ហាដីបាតអាងពលរដ្ឋមិនមានសិទ្ធិធ្វើស្រែលើដីនេះទេព្រោះជាដីរដ្ឋ ហើយទឹកទំនប់តែដល់ពេលទប់គេទប់ហើយ តែបើពលរដ្ឋធ្វើបានក៏ធ្វើទៅ តែបើធ្វើមិនបានកុំខឹងគេ»។

នាល្ងាចថ្ងៃទី 19 ខែធ្នូឆ្នាំ 2024  មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺព័ត៌មានស្ដីពីការបិទទ្វាទំនប់ទឹកអាងពាមល្វានោះថា រដូវវស្សាបានបញ្ចប់ ហើយដល់ពេលដែលត្រូវបិទទ្វារតម្កល់ទឹកទុកសម្រាប់ពលរដ្ឋមូលដ្ឋានប្រើប្រាស់នារដូវប្រាំងខាងមុខ។

ពាក់ព័ន្ធក្នុងរឿងនេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ហៅកាត់ថា CID លោកបណ្ឌិត ប៉ា ចាន់រឿន មានប្រសាសន៍ថា អាជ្ញាធរលោកអនុវត្តតាមបទបញ្ជានិងតួនាទីរបស់លោក ។ តែទោះយ៉ាងណាលោក​ យល់ថា ការអនុវត្តតួនាទី ក៏គួរតែមានការសម្របសម្រួល ដល់ពលរដ្ឋ ដែលធ្លាប់អាស្រ័យផលកន្លងមក និងកំពុងប្រមូលផល ឱ្យគាត់អាចប្រមូលផលស្រូវពួកគាត់រួចរាល់សិន  ជៀសវាងការខូចខាតភោគផលរបស់ពួកគាត់។ មួយវិញទៀតលោកថា រដ្ឋាភិបាលគួរមានដំណោះស្រាយសមស្របជូនពលរដ្ឋដោយផ្ដល់ដីសម្បទានសង្គមកិច្ចដោះដូរ ដើម្បីប៉ះប៉ូវការប៉ះពាល់ផលប្រយោជន៍របស់ពលរដ្ឋ។

វីដេអូរបស់លោក ប៉ា ចន្ទរឿន៖ «បើសិនជាពលរដ្ឋអាស្រ័យផលនៅកន្លែងហ្នឹង ហើយ បើសិនជារដ្ឋយកកន្លែងតែអភិវឌ្ឍន៍ជាមេទឹក ឬគម្រោងអីផ្សេងវាត្រូវតែមានការដោះស្រាយជាសំណងសមស្របឬក៏ផ្ដល់ដីឲ្យប្រជាពលរដ្ឋជាលក្ខណៈដីសម្បទាននៅកន្លែងណាផ្សេងដើម្បីជាការដោះដូរនិងទើបយើងហៅការអភិវឌ្ឍន៍បែបបរិយាប័ណ្ណ ដែលអភិវឌ្ឍន៍ដើម្បីទាំងអស់គ្នាអាហ្នឹងទើបជាការអភិវឌ្ឍន៍តាមគោលការណ៍សិទ្ធិមនុស្សដូចអ្វីដែលមានចែងក្នុងធម្មនុញ្ញរបស់យើង។ គម្រោងការអភិវឌ្ឍទាំងឡាយត្រូវគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលអាស្រ័យផលនៅហ្នឹងផង ដែលធ្លាប់ធ្វើកន្លងមកសូមឱ្យមានសំណង់ ឬក៏ដំណោះស្រាយឲ្យបានសមស្រប»។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២ ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ធំ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថានឹងមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយរដ្ឋាភិបាលមិនយកចិត្តទុកដាក់នោះឡើយ។

លោក ហ៊ុន សែន ៖«មិនត្រូវទុកឲ្យប្រជាជនណាម្នាក់អត់បាយស្លាប់ដោយសារយើងមិនដឹង ឬមិនបានដោះស្រាយនោះទេ»។

ទំនប់អាងទឹកពាមល្វា ស្ថិតក្នុងឃុំត្រពាំងជោស្រុកអារ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដីជាង៣០០ ហិកតា ។ ទំនប់នេះបានសាងសង់ឡើង ក្នុងសម័យខ្មែរក្រហមឬ របប ប៉ុល ពត ហើយត្រូវបានរៀបចំស្ដារគម្រោងទ្វារទឹកឡើងវិញក្នុងអំឡុងឆ្នាំ ២០១៨៕

…………………………………………………..

ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

ក្រសួង​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​ញឹក​ញាប់​បំផុត​នា​រដូវ​ប្រាំង​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ ​

អត្ថបទបន្ទាប់

អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ខេត្ដ​កំពង់ធំ​​ប្តេជ្ញា​បន្ត​រាយការណ៍​បទល្មើស​ព្រៃឈើ​ ទោះ​ធ្លាប់​​ជាប់​ពន្ធនាគារ​​ក្តី​

អត្ថបទបន្ទាប់
លោក សឿ សុជា អ្នកសារព័ត៌មានHPN News ចុះយកព័ត៌មាននៅទីតាំងគេកាប់ព្រៃទន្រ្ទានយកដីធ្វើកម្មសិទ្ធិស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាព សឿ សុជា)

អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ខេត្ដ​កំពង់ធំ​​ប្តេជ្ញា​បន្ត​រាយការណ៍​បទល្មើស​ព្រៃឈើ​ ទោះ​ធ្លាប់​​ជាប់​ពន្ធនាគារ​​ក្តី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង