CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ដី​ព្រៃ​ទំហំ​១០០​ហិកតា​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ត្រូវ​បាន​គេ​ធ្វើ​របង​ព័ទ្ធ​យក​​ជា​​កម្មសិទ្ធិ​

Admin ដោយ Admin
September 6, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
របងលួសហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ថតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។(រូបភាពផ្ដល់ឱ្យ)

របងលួសហ៊ុំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិឯកជន ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ថតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។(រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
170
ចំនួនមើល

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានអះអាងថា ដីព្រៃទំហំ ១០០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានធ្វើរបងព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជន។

​​ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ថា ដីដែលគេធ្វើរបងហ៊ុំព័ទ្ធ និងឈូសឆាយទន្រ្ទានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនោះមានទំហំ ១០០ហិកតាស្ថិតនៅចំណុចអូរពង្រ និងវាលព្រះឥន្ទ ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ។

លោកបន្តថា បន្ទាប់ពីលោកចុះទៅពិនិត្យរួចលោកបានដាក់សំណើរទៅមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ ដើម្បីឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកផ្ដន្ទាទោស តាមច្បាប់។ លោកថាដីព្រៃទាំងនោះត្រូវបានគេឈូសឆាយរួចរាល់ បានធ្វើររបងព័ទ្ធជុំវិញ និងបានដាំដូងបានប្រហែល២០ហិកតា និងសាងសង់ខ្ទមតូចជាច្រើនឱ្យពលរដ្ឋចូលទៅរស់យកពលរដ្ឋទាំងនោះជាខែល។ លោកថា ពលរដ្ឋក្រីក្រគ្មានដីរស់នៅ តែការពិតពលរដ្ឋទាំងនោះទៅយាមដីឱ្យអ្នកមានលុយមានអំណាច ។

លោក ជា​ ហ៊ាន និយាយថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺបានបានចាត់ឱ្យមន្រ្ដីឧទ្យាននុរក្សបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅពិនិត្យភ្លាមៗ  និងបានរុះរើរបងនោះចេញបានចំនួនពាក់កណ្ដាល ទុកពាក់កណ្ដាលឱ្យម្ចាស់ទីតាំងធ្វើការតវ៉ា ។

ប្រធានអង្គការក្រៅរដ្ឋាភិបាលរូបនេះបានអះអាងថា ករណីនេះលោកបានដាក់ពាក្យប្ដឹងទៅ​សាលាដំបូងខេត្ដកំពង់ស្ពឺរួចហើយ និង​បានទៅឆ្លើយបំភ្លឺជូនតុលាការរួចហើយ ដោយតុលាការតម្រូវឱ្យលោកដាក់ភស្តុតាង និងសាក្សីបន្ថែម ។

លោកលើកឡើងថា៖ «  នៅពេលដែលមានតម្រុយហើយ យើងបានចុះអនុវត្តអញ្ចឹងហើយគួរតែមន្ត្រីឧទ្យាននុរក្ស ធ្វើយ៉ាងណាកសាងសំណុំរឿងបន្ថែមទៅតុលាការដើម្បីឱ្យតុលាការធ្វើការចោទប្រកាន់ជនប្រព្រឹត្តបទល្មើសតាមផ្លូវច្បាប់។ បើសិនជាមិនចោទប្រកាន់ជនប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់ទេ ជនប្រព្រឹត្តបទល្មើសគាត់មិនរាងចាលទេ ជនប្រព្រឹត្តបទល្មើសណាមានសុទ្ធតែមានអ្នកនៅពីក្រោយខ្នង ហើយអ្នកនៅពីក្រោយខ្នងមានទាំងអំណាចមានទាំងលុយដូច្នេះមានផលលំបាកណាស់ » ។​

លោក ថន ចាន់ នាយករងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលបានចុះទៅរុះរើរបងដោយផ្ទាល់កាលពីថ្ងៃទី៤ម្សិលមិញ បានធ្វើការបដិសេធមិនឆ្លើយសំណួររបស់ពលរដ្ឋអ្នកសារព័ត៌មានទេ​ ដោយលោកប្រាប់ថាចាំសួរមេរបស់លោកសិន ។

នាយកស្ដីទីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លោក សុខ​ លៀង ក៏មិន​ឆ្លើយតបដែរដោយលោកប្រាប់ថាកំពុងជាប់រវល់ប្រជុំ ។

​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានី ខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។

នៅក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលីខិត ឬឯកសារស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។

ក្រសួងបន្តថា  បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬរុករានឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្ដន្ទារទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគាល់ដីដែលខ្លួនកាន់កាប់នោះជូនរដ្ឋវិញដោយស្ម័គ្រចិត្ដ និងឥតលក្ខខណ្ឌ ។

លិខិតលើកឡើងថា៖ « ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលីខិតបទដ្ឋាន គតិយុត្តជាធរមាន » ។​

ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិលោក តាន់ គីមសួរ បានចាត់ទុកការកាប់ទន្រ្ទានព្រៃឈើយកដី គឺជាវិនាសសកម្មព្រៃឈើគឺស្ថិតនៅលេខរៀងទីមួយនៅក្នុងប្រទេសកម្ពុជា។ លោកថា អាជ្ញាធរត្រូវតែរកមុខឱ្យឃើញមេខ្យល់នៅពីក្រោយខ្នង ការកាប់ព្រៃឈើ ទន្រ្ទានយកដីរបស់រដ្ឋមកផ្ដន្ទាទោសឱ្យតឹងរ៉ឹងបំផុត​។

លោកបន្តថា បទល្មើសពព្រៃឈើកើតមានគ្រប់តំបន់គ្រាន់តែមានតិច និងច្រើន ហើយទីណាមានមន្រ្ដីការពារព្រៃឈើទីនោះសំបូរទៅដោយបទល្មើសព្រៃឈើ គ្រប់កន្លែងតែងតែមានទីស្នាក់ការបរិស្ថានចាំយាម ។

លោក តាន់ គីមសួរ បន្ថែមថា ការឈូសឆាយព្រៃដែលមានទំហំ១០០ហិកតាគឺមានទំហំធំណាស់គួរណាមន្រ្ដីបរិស្ថានដឹងព្រោះគេប្រើសុទ្ធតែគ្រឿងចក្រ។ លោកស្ដីបន្ទោសថាការដែលអ្នកប្រព្រឹត្តិបទល្មើសនៅតែឈូសបានរហូតដល់១០០ហិកតាបែបនេះគឺមកពីមន្រ្ដីទាំងនោះមិនយកចិត្ដទុកដាក់ការងារនៅតែក្នុងស្នាក់ការមិនដើរល្បាត ឬមានជាប់ពាក់ព័ន្ធផលប្រយោជន៍ផ្ទាល់ខ្លួន  គប់គិតគ្នាជាប្រព័ន្ធ ។

លោកលើកឡើងថា៖ « ស្ថាប័នពាក់ព័ន្ធ ក្រសួងបរិស្ថានចុះធ្វើអធិការកិច្ចគ្រប់កន្លែង គ្រប់តំបន់ដែលរកឃើញថាមានការកាប់បំផ្លាញ់ព្រៃឈើដោយអនាធិបតេយ្យ។ជម្រុះជ្រើសយកមន្រ្ដីណាល្អៗឱ្យគាត់បំពេញកិច្ចការពិតប្រាកដ[…]ធ្វើយ៉ាងណាឱ្យមន្រ្ដីក្រោមឱវ៉ាតហ្នឹងគាត់ឈប់បន្តប្រព្រឹត្តរឿងរ៉ាវមិនប្រក្ដី ជាពិសេសគឺការគប់គិតជាមួយបទល្មើសព្រៃឈើតែម្ដង »  ។

ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅក្នុងខេត្ដចំនួន៣រួមមានខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង និង​ខេត្ដពោធិ៍សាត់ ។ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដំបូងមានផ្ទៃដីសរុបចំនួន២៥៣ ៧៥០(ពីរសែនប្រាំពីររយហាសិប)ហិកតា។

នៅថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២៣ អនុក្រឹត្យស្ដីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លេខ១៩៤បានសម្រេចកែប្រែផ្ទៃដីពីចំនួន២៥៣ ៧៥០(ពីរសែនប្រាំពីររយហាសិប)ហិកតាទៅចំនួន២៥៨ ១៧២(ពីរសែនប្រាំម៉ីនប្រាំបីពាន់មួយរយចិតសិបពីរ)ហិកតា៕

………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

បទល្មើស​ព្រៃ​ឈើ​តំបន់​ខ្លះ​បន្ត​កើត​មាន​ ស្រប​ពេល​របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថា​គម្រប​ព្រៃ​ឈើ​ថយ​ចុះ​​ក្រោម​៤០%​

អត្ថបទបន្ទាប់

កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ

អត្ថបទបន្ទាប់
កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ

កម្មកររោងចក្រមួយនៅប៉ោយប៉ែតផ្ទុះការតវ៉ាក្រោយថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង