CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សកម្មជន​បរិស្ថាន​សាទរ​ចំពោះ​​ការ​ដក​ហូត​ដី​ព្រៃ​តំបន់​ព្រៃឡង់​ដែល​បាន​ទន្រ្ទាន​យក​កន្លង​ទៅ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​

Admin ដោយ Admin
August 13, 2024
ក្នុង បរិស្ថាន, ព័ត៌មាន, សង្គម
0
សកម្មភាពបណ្ដាញសហគមន៍ព្រៃឡង់ចុះល្បាតកាលពីថ្ងៃ២៨ដល៣០ខែវិច្ឆិកា ឆ្នាំ២០២៣ រកឃើញការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ដើម្បីយកធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

សកម្មភាពបណ្ដាញសហគមន៍ព្រៃឡង់ចុះល្បាតកាលពីថ្ងៃ២៨ដល៣០ខែវិច្ឆិកា ឆ្នាំ២០២៣ រកឃើញការកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ដើម្បីយកធ្វើជាកម្មសិទ្ធិស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
136
ចំនួនមើល

សកម្មជនបរិស្ថានសាទរចំពោះការចេញសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃនៅតំបន់ព្រៃឡង់ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់យកមកធ្វើជាសម្បត្តិរដ្ឋវិញ។

កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានអណាធិបតេយ្យ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សេចក្ដីជូនដំណឹងនោះថាមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ ចូលមកកាប់ទន្ទ្រានដីព្រៃយ៉ាងអនាធិបតេយ្យដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។

សេចក្ដីជូនដំណឹងបន្តថា ករណីនេះមន្ទីរបរិស្ថានខេត្តបានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន តែសកម្មភាពនេះមិនបានរាងចាលឡើយនៅតែបន្តកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន មានការកើនឡើង ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។

យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញការអនុវត្តច្បាប់ ឱ្យបានមួយរយភាគរយ របស់ក្រសួងបរិស្ថាន ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬឈូសឆាយ ដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។

លិខិតលើកឡើងថា៖​ «មោឃៈភាពចោល នូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុង សហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ»។

សេចក្ដីជូនដំណឹងនោះចាត់ទុកសកម្មភាពការចូលកាប់ទន្ទ្រានដីព្រៃដាំដំណាំ និងសាងសង់ផ្ទះ ខ្ទម រោង ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិ អន្លង់ជ្រៃ ជាការល្មើសច្បាប់ ចំពោះប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្នុងតំបន់ ខាងលើត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់កាប់ត្រូវរុះរើ ចាកចេញ និងបញ្ឈប់ឱ្យបានមុនថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ជាកំហិត។

ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត នឹងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់មិនលើកលែង និងអនុវត្តន៍តាមក្រមបរិស្ថាន និងធនធានធម្មជាតិជាធរមាន។

លោក ខេង ខូ សកម្មជនការពារព្រៃឡង់ខេត្ដស្ទឹងត្រែង បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ថា លោកសាទរចំពោះការអនុវត្តច្បាប់ ការទប់ស្កាត់ការកាប់គាស់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ។

សកម្មជនព្រៃឡង់រូបនេះសប្បាយចិត្តបើមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងពិតជាដកហូតដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ ប៉ុន្តែលោកបារម្ភខ្លាចអាជ្ញាធរដកដីពីប្រជាពលរដ្ឋយកទៅឱ្យក្រុមហ៊ុនមួយដែលលោកមិនស្គាល់ឈ្មោះកំពុងធ្វើអាជីវកម្មយករ៉ែនៅក្បែនោះ។

លោកបន្តថា បច្ចុប្បន្នមានពលរដ្ឋចំណូលថ្មីចូលទៅកាប់ព្រៃទន្រ្ទានយកដីធ្វើជាកម្មសិទ្ធឯកជនមានចំនួនច្រើន ពលរដ្ឋចូលពីខាងខេត្ដស្ទឹងត្រែងកាប់ទៅដល់ខេត្ដព្រះវិហារ ពលរដ្ឋចូលពីខាងខេត្ដព្រះវិហារកាប់មកដល់ខេត្ដស្ទឹងត្រែង ទំហំដីដែលបានកាប់មានចំនួនច្រើនរាប់រយហិកតាស្ថិនៅចំណុចស្រះ៣តំបន់៥ ។

លោក ខេង ខូ សំណូមពរឱ្យមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងធ្វើការដកហូតដីណាដែលកាប់រានទន្រ្ទានថ្មីៗ​ ហើយដីណាដែលពលរដ្ឋអាស្រ័ផល១០ឆ្នាំទៅ១៥ឆ្នាំត្រូវទុកឱ្យពលរដ្ឋអាស្រ័យផលបន្តបើអាជ្ញាធរដកដីពីប្រជាពលរដ្ឋយកទៅឱ្យក្រុហ៊ុនមែនត្រូវតែផ្ដល់សំណងទៅពលរដ្ឋឱ្យបានសមរម្យ ។​

លោកលើឡើងថា៖ « ខ្ញុំសំណូពរទៅរាជរដ្ឋាភិបាលប្រមុខរដ្ឋាភិបាលឱ្យគាត់ចុះទៅសិក្សាស្រាវជ្រាវដើម្បីធ្វើការវ៉ាយតម្លៃផលប៉ះពាល់ប្រជាពលរដ្ឋអាហ្នឹងខ្ញុំថាល្អជាង បើសិនជាឱ្យទៅកាន់ថ្នាក់ស្រុកថ្នាក់ខេត្ដខ្ញុំថាទៅអត់រួចទេដោយសារគាត់ជាលក្ខណៈប្រព័ន្ធរួចទៅហើយ។ក្រសួងពាក់ព័ន្ធទាំងអស់ចុះសិក្សាវ៉ាយតម្លៃផលប៉ះពាលទើបប្រជាពលរដ្ឋគាត់អស់ចិត្ត »។

មេឃុំអន្លង់ជ្រៃលោក ជូន វេ បា្រប់ថាលោកមិនបានដឹងថាមានពលរដ្ឋប៉ុន្មានគ្រួសារដែលកំពុងរស់នៅ នឹងធ្វើស្រែចម្ការនៅក្នុងដីសហគមន៍ទាំងពីរនេះទេ បន្ទាប់ខាងមន្ទីរដកហូតរួចហើយធ្វើអ្វីបន្តទៀតក៏លោកមិនដឹង ពលរដ្ឋដែលកំពុងរស់នៅលើដីសហគមន៍ទាំងពីរក៏មិនទាន់បានរើចេញដែរនៅថ្ងៃនេះ។

លោកលើកឡើងថា៖  «សេចក្ដីជូនដំណឹងនោះគេទើបតែចុះមកផ្សព្វផ្សាយថ្ងៃហ្នឹង »។ 

ប្រធានមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងលោក ស្រេង ជាហេង បានថ្លែងថាដីដែលខាងមន្ទីរគ្រោងដកហូតមានចំនួន៥០០ទៅ៦០០ហិកតា ដីដែលដកហូតបានខាងមន្ទីរជាអ្នកគ្រប់គ្រង់។

លោកបន្តថា ខាងមន្ទីរដកហូតតែដីណាដែលពលរដ្ឋកាន់កាប់ថ្មីប៉ុណ្ណោះដីដែលពលរដ្ឋកាន់កាប់អាស្រ័យផលចាប់ពី១០ឆ្នាំឡើងទៅមិនមានការដកហូតទេ មន្ទីរបរិស្ថាខេត្ដស្ទឹងត្រែង នឹងមានវិធានការដកហូតបន្តបន្ទាប់ទៀតឱ្យតែដីស្ថិតនៅក្នុងតំបន់ការពារ។

លោកលើកឡើងថា៖ «ដកហូតហើយគឺយើងយកមកគ្រប់គ្រង។ក្នុងករណីមានលិខិតលក់ទិញយើងត្រូវ​និរាករណ៍ចោលដោយសារការលក់ទិញអត់ស្របច្បាប់» ។

សក​ម្មជនបរិស្ថាន​លោក ម៉ា ចិត្រា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា លោកគាំទ្រចំពោះវិធានការដកហូត នឹងទប់ស្កាត់ការកាប់គាស់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។

លោក ចិត្រា សម្ដែងការសោកស្ដាយកន្លងមក សហគមន៍ និងសកម្មជនបរិស្ថានធ្លាប់បានរាយការណ៍អំពីការកាប់ឈូសឆាយបំផ្លាញ់ព្រៃឈើយកដីធ្វើកម្មសិទ្ធិនៅតំបន់នោះទៅក្រសួងបរិស្ថាន ប៉ុន្តែអតីតរដ្ឋមន្រ្តីបរិស្ថាន លោក សាយ ​សំអាល់ និងអ្នកនាំពាក្យក្រសួងបរិស្ថានតែងតែបដិសេធនូវរបាយការណ៍របស់សហគមន៍ និងសកម្មជនបរិស្ថានដែលបានរកឃើញ ។

លោក ម៉ា ចិត្រា សង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មី និងរដ្ឋមន្រ្ដីក្រសួងបរិស្ថានថ្មីមិនយកគំរូអាក្រក់តាមរដ្ឋាភិបាលអាណត្តិមុន​ អាជ្ញាធរត្រូវចាត់វិធានការឱ្យបានស្មើភាពគ្នាមិនត្រូវដកហូតតែដីពលរដ្ឋក្រីក្រធម្មតាហើយទុកដីឈ្មួញនាយទុនឬអ្នកមានអំណាចឱ្យនៅដដែលវាជារឿងអយុត្តិធម៌ ហើយមិនគួរកើតឡើងនៅក្នុងប្រទេសកម្ពុជាច្បាប់តែមួយមិនត្រូវអនុវត្តស្តង់ដាពី​។

លោកលើឡើងថា៖ «កន្លងមកអ្នកនាំពាក្យក្រសួងបរិស្ថានហ្នឹងតែងតែច្រានចោលរបាយការណ៍ថាយើងផ្សាយព័ត៌មានមិនពិត។កាត់ឈើអស់ហើយបានយើងទៅដកយកមកវិញយើងស្ដាយមែនតែនដោយសារតែឈើវាបានបាត់បង់។ប៉ុន្តែយើងគាំទ្រវិធានការដកហូតដីព្រៃនេះយកមកទុកជាដីដើម្បីដាំកូនឈើឡើងវិញបើទុកឱ្យទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិវាហិនហោចព្រៃឈើអស់ហើយ »។

ព្រៃឡង់មានផ្ទៃដីសរុបចំនួន៤៣១ ៦៨៤ហិកតា គ្របដណ្តប់នៅក្នុងខេត្ដចំនួន៤រួមមាន ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រះវិហារ និងខេត្តកំពង់ធំ ព្រៃឡង់ជាព្រៃធំជាងគេនៅក្នុងប្រទេសកម្ពុជាមានសត្វព្រៃ ជាច្រើនប្រភេទរស់នៅ៕

…………………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

កម្មករ​រោងចក្រ​ សិនតៃ​ ​នៅ​ភ្នំពេញ​​ចោទ​ថៅកែ​ថា​កឹប​កេង​លុយ​របស់​កម្មករ​

អត្ថបទបន្ទាប់

សហជីព​ប្រចាំ​រោង​ចក្រ​សិន​តៃ​​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ឱ្យ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ

អត្ថបទបន្ទាប់
កម្មករ-កម្មការិនីរោងចក្រកាត់ដេរ សិនតៃហ្គាមិន បានប្រមូលផ្ដុំគ្នាតវ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

សហជីព​ប្រចាំ​រោង​ចក្រ​សិន​តៃ​​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ​ឱ្យ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង