CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កសិករនៅខេត្តបាត់ដំបង ថា ម្ទេសបានធ្លាក់ថ្លៃជាងពាក់កណ្តាលបើប្រៀបធៀបឆាំមុន

Admin ដោយ Admin
March 30, 2024
ក្នុង សង្គម
0
0
ចែករំលែក
242
ចំនួនមើល

កសិករដាំម្ទេសនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹងថា នៅឆ្នាំនេះតម្លៃម្ទេសបានធ្លាក់ថ្លៃជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលការធ្លាក់ថ្លៃនេះ បានធ្វើឱ្យពួកគាត់បារម្ភពីការជំពាក់បំណុលធនាគារ ក្រោយយកកម្ចីធ្វើដើមទុន។

ក្នុងសប្តាហ៍នេះ កសិករដាំម្ទេសម្នាក់គឺលោក វង្ស ចន្ទរិទ្ធីនៅភូមិអូរតាភី ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងត្រូវបានគេបង្ហោះតាមបណ្តាញសង្គម ដោយគាត់បានរៀបរាប់ពីការដាំម្ទេស និងបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចដោយជំពាក់បណុសធនាគារ ដោយសារម្ទេសបានធ្លាក់ថ្លៃខ្លាំងពេក។

លោក វង្ស ចន្ទរិទ្ធី ជាកសិករដាំម្ទេស ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែមីនានេះថា គ្រួសារលោកបានដាំម្ទេសលើដីទំហំជាង១ហិកតា ដោយចំណាយដើមទុនសរុបសម្រាប់ការដាំដុះក្នុងរយៈពេលបួនខែមកនេះ គឺអស់ប្រហែល៧លានរៀល។

លោក វង្ស ចន្ទរិទ្ធី បន្តថា រាល់ការចំណាយលើការដាំដុះទាំងនោះ គឺជាលុយដែលគាត់បានខ្ចីពីធនាគារយកមកធ្វើដើមទុនសម្រាប់ដាំដុះ។

បុរសវ័យ៥១ឆ្នាំរូបនេះ ឱ្យដឹងថា ក្នុងរដូវប្រមូលផលឆ្នាំនេះ គឺម្ទេសរបស់គាត់ប្រមូលបានប្រហែល៥តោន ដោយ១តោនលក់បានតម្លៃពី២៣០០០០០រៀល ទៅ២៤០០០០០រៀលប៉ុណ្ណោះដោយនេះពុំគេថ្លៃកម្មករបេះ និងដឹកជញ្ជូននៅឡើយ ខណៈឆ្នាំមុនម្ទេស១តោនមានតម្លៃចន្លោះពី៧០០០០០០រៀល ទៅ៨០០០០០០រៀល។

លោកបន្ថែមថា៖«ឈ្នួលកម្មករបេះគេទាមួយគីឡូមួយពាន់រៀល ចឹងមួយតោនត្រូវអស់មួយលានរៀល។ ចឹងម្ទេសប្រាំតោននៅសល់ប្រាំមួយលានជាងទៅប្រាំពីរលានរៀលហើយ មានអីចំណេញ។ នេះអត់គិតកម្លាំងពលកម្មខ្លួនឯងផង»។

លោក វង្ស ចន្ទរិទ្ធី បានសំណូមពរទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធជួយរកទីផ្សារលក់ម្ទេសរបស់គាត់ ដោយធ្វើយ៉ាងណាឱ្យបានតម្លៃខ្ពស់ដូចឆ្នាំមុន ដោយ១គីឡូក្រាមមានតម្លៃចន្លោះ៧០០០រៀលទៅ៨០០០រៀល។

កសិករដាំម្ទេសម្នាក់ទៀត អ្នកស្រី ភា វណ្ណា អាយុ៣៧ឆ្នាំ នៅភូមិបាក់រទេះ ឃុំព្រែកលួង ស្រុកឯកភ្នំ និយាយថា បច្ចុប្បន្ននេះតម្លៃម្ទេសកំពុងតែធ្លាក់ចុះខ្លាំង ដែលធ្វើឱ្យពួកគាត់កំពុងបារម្ភពីការជំពាក់បំណុលធនាគារទ្វេដង។

អ្នកស្រី ភា វណ្ណា ឱ្យដឹងថា អ្នកស្រីបានដាំម្ទេសនៅលើផ្ទៃដីប្រហែល១ហិកតា ដោយបានចំណាយដើមទុនជិត៦លានរៀល ដែលដើមទុននេះគាត់បានខ្ចីពីធនាគារ។ អ្នកស្រីថា ការប្រមូលផលម្ទេសឆ្នាំនេះបានជាង៤តោនខណៈ១តោនលក់បានតម្លៃជាង២លានរៀលប៉ុណ្ណោះ។

អ្នកស្រីបន្តថា៖«តម្លៃម្ទេសឆ្នាំនេះឆាប់ធ្លាក់ថ្លៃលឿនជាងឆ្នាំទៅមិញដោយឆ្នាំទៅមិញ ខែនេះខ្ញុំទើបប្រមូលផលគឺ មានតម្លៃថ្លៃខ្ពស់រហូតដល់ទៅប្រាំបីពាន់រៀល។ តែមកឆ្នាំនេះទើបតែប្រមូលផលដែរសោះតម្លៃធ្លាក់ចុះត្រឹមពីរពាន់បីរយទៅពីរពាន់បួនរយរៀល។ ខ្ញុំបារម្ភណាស់បើធ្លាក់ថ្លៃច្រើនបែបនេះធ្វើឱ្យកសិករអាចនឹងបោះបង់ការដាំម្ទេសនេះទាំងស្រុង។ ព្រោះម្ទេសខុសពីដំណាំស្រូវដែលទុំហើយអាចស្តុកទុកបាន។ តែផ្លែម្ទេសនេះបើទុំត្រូវតេលក់មិនអាចទុកបានទេ ទោះបីតម្លៃថោកឬថ្លៃប៉ុណ្ណាគាត់ត្រូវតែលក់ដែរ»។

ប្រធានការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្តបាត់ដំបងលោក យ៉ាត យឿយ មានប្រសាសន៍ថា រឿងតម្លៃម្ទេសនៅលើទីផ្សារគឺពុំទាន់ធ្លាក់ចុះដល់កម្រិតទាបនៅឡើយទេ។ លោកថា នៅផ្សារភូពុយម្ទេសមានតម្លៃជាងពីរពាន់រៀល ដែលលោកថា តម្លៃនេះមិនមែនថោកនោះទេ។

លោកថា៖«បើយើងគិតលេខមូលគឺមួយតោននៅសល់លុយជាងមួយលានរៀល។ហើយមួយហិត្តាៗទទួលបានទីន្នផលច្រើនខ្ទង់ប្រាំពីរតោន។ ដូច្នេះមួយយហិត្តាគាត់បានលុយជិតដប់លាន ។ប៉ុន្តែរឿងពួកគាត់បារម្ភជារឿងគាត់ទេ ព្រោះគាត់ចំណាយដើមច្រើនគាត់តែងបារម្ភចឹងហើយ»។

លោក យ៉ាត យឿយ បន្ថែមថា៖«ក្នុងនាមខ្ញុំជាអ្នកបច្ចេកទេសខ្ញុំចង់ប្រាប់ថា សូមកសិករកុំបារម្ភពេកព្រោះអីតម្លៃនេះវានៅតែល្អនៅឡើយទេវាអត់ទាន់ដល់ការបារម្ភនៅឡើយទេ»។

មាត្រា៦២ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិកផលដល់កសិករផងដែរ។

ចំណែកមាត្រា៦៣នៃដដែលនេះចែងថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ និងជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ៕

……………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ណូ រ៉េន

អត្ថបទមុន

តំណាងពលរដ្ឋ៥នាក់ស្នើតុលាការខេត្តព្រះសីហនុទម្លាក់ចោលបទចោទ និងស៊ើបអង្កេតឡើងវិញពាក់ព័ន្ធរឿងជម្លោះដីធ្លី

អត្ថបទបន្ទាប់

អង្កការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​​ក្រសួង​បរិស្ថាន​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ដែល​យក​ដី​រដ្ឋ​លក់​នៅ​ខេត្ដ​កំពង់​ស្ពឺ

អត្ថបទបន្ទាប់
ទិដ្ឋភាពនៃការទន្រ្ទានដីព្រៃសហគន៏ឧត្តមស្រែពស់ និងសហគមន៏កោដូនតីនៅខេត្តកំពង់ស្ពឺនៅឆ្នាំ២០២២។ (ហ្វេសប៊ុក ជា ហ៊ាន)

អង្កការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​​ក្រសួង​បរិស្ថាន​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ដែល​យក​ដី​រដ្ឋ​លក់​នៅ​ខេត្ដ​កំពង់​ស្ពឺ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង