CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​នយោបាយ​និង​អ្នក​ចិញ្ចឹម​សត្វ​សាទរ​​ចំពោះ​ការ​ផ្អាក​នាំ​ចូល​សាច់​បង្កក​ ​តែ​ថា​វិធាន​ការ​នេះ​គ្មាន​ប្រសិទ្ធ​ភាព​បើ​អំពើ​ពុក​រលួយ​នៅតែ​មាន

១៥ មករា ២០២៤
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
សត្វគោរបស់កសិករ គឹម ផៃ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង ថតកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។(លោក សួន វុត្ថា)

សត្វគោរបស់កសិករ គឹម ផៃ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដូល ខេត្ដស្វាយរៀង ថតកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។(លោក សួន វុត្ថា)

0
ចែករំលែក
125
ចំនួនមើល

អ្នកនយោបាយ និងអ្នកចិញ្ចឹមសត្វមួយចំនួនបានសាទរចំពោះរដ្ឋាភិបាលដែលប្រកាសឱ្យផ្អាកការនាំចូលសាច់បង្កកនៅពេលនេះ ប៉ុន្តែពួកគេថា វិធានការនេះនឹងពុំមានប្រសិទ្ធឡើយ ប្រសិនបើអំពើពុករលួយ ការគប់គិតគ្នានៅតែបន្តកើតមាន។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងចំនួន២រួមមានក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសមួយដោយហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កកចូលមកកម្ពុជារយៈពេល៦ខែ ដោយចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ស្ថាបនិកគណបក្សកម្លាំងជាតិលលោក ស៊ុន ចន្ធី បានសាទរចំពោះវិធានការរបស់រដ្ឋាភិបាលដែលឱ្យផ្អាកការនាំសាច់បង្កកនេះ។ លោកថា ការផ្អាកនេះវាបានផ្តល់ក្ដីសង្ឃឹមឡើងវិញសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមសត្វនៅក្នុងស្រុក បើទោះបីមានរយៈពេលខ្លីក៏ដោយ។

យ៉ាងណា អ្នកនយោបាយរូបនេះ មិនមានជំនឿថា រដ្ឋាភិបាល និងមន្រ្ដីថ្នាក់ក្រោមអនុវត្តវិធានការនេះមានប្រសិទ្ធភាពនោះទេ ដោយសារការអនុវត្តច្បាប់ធូរលុង និងការគប់គិតគ្នារបស់មន្ត្រីថ្នាក់ក្រោម។

លោកបន្ថែមថា៖ « បិទនាំចូលសាច់បង្កករយៈពេល៦ខែពីក្រៅប្រទេស ប៉ុន្តែសាច់បង្កកដែលបាននាំចូលមកហើយកំពុងតែក្លាស់សេនៅក្នុងស្រុកដែលមានបរិមាណច្រើន មានន័យថា វាដូចតែសាច់បង្កកដែលបាននាំចូលដដែលទេ។ ទំរាំដល់៦ខែបានសាច់បង្កកដែលបានរក្សាទុកនៅក្នុងស្តុកប្រចាំឃ្លាំងនីមួយៗបានប្រើប្រាស់អស់។ ខ្ញុំយល់ថា មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ប៉ុន្តែវាល្អប្រសើជាងមុនខ្លះដែលយើងមានវិធានការចាប់ផ្ដើម»។

កសិករម្នាក់នៅខេត្ដស្វាយរៀងអ្នកស្រី ស សាម៉េត  យល់ថា វិធានការរបស់រដ្ឋាភិបាលនៅពេលនេះវាបានហួសពេលទៅហើយ ដោយថា កសិករបានខាតលុយជាច្រើន ដោយកសិករខ្លះទៀតបានបោះបង់ការចិញ្ចឹមសត្វទាំងស្រុងទៅហើយដោយសារតម្លៃសត្វគោ ក្របី ជ្រូកមានតម្លៃថោកខ្លាំងពេក។

កសិករវ័យ៤១ឆ្នាំរូបនេះបន្តថា ប្រាប់វិធានការនេះមិនមានប្រសិទ្ធភាពនោះទេ ព្រោះថា មន្រ្ដីនគរបាលការពារព្រំដែនមួយចំនួនដែលប្រចាំនៅតាមច្រករបៀងនីមួយៗចាំតែយកលុយពីឈ្មួញដែលរកស៊ីនាំទំនិញចេញចូលប្រទេសកម្ពុជា ដោយមិនបានត្រួតពិនិត្យមើលថា ទំនិញណាដែលរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូល ឬមិនឱ្យនាំចូលនោះទេ។

អ្នកស្រីបន្ថែមថា កាលពីឆ្នាំ២០១៨ អ្នកស្រីបានចិញ្ចឹមជ្រូកមានចំនួន១០ក្បាល ហើយលក់ជ្រូកបានតម្លៃខ្ពស់ និងបានចំនណញច្រើន ដោយតម្លៃជ្រូករស់បានកើនឡើងដល់មួយម៉ឺនប្រាំរយ (១០ ៥០០រៀល) ក្នុងមួយគីឡូក្រាម។ ចំណែកសត្វគោរស់ដែលមានអាយុចាប់ពីមួយខួបទៅមួយខួបកន្លះតម្លៃចាប់ពីមួយលានប្រាំមួយសែន (១ ៦០០ ០០០រៀល) ទៅពីលាន(២ ០០០ ០០០រៀល) ក្នុងមួយក្បាល។

ប៉ុន្តែអ្នកស្រីថា ចាប់តាំងពីចុងឆ្នាំ២០២២ និង២០២៣មក​ គឺតម្លៃជ្រូក និងគោរស់ចាប់ផ្ដើមធ្លាក់ថ្លៃបន្តិចម្ដងៗ រហូតតម្លៃជ្រូករស់ពីមួយម៉ឺនប្រាំរយ (១០ ៥០០រៀល) មកដល់ប្រាំមួយពាន់ប្រាំរយ (៦ ៥០០រៀល) ក្នុងមួយគីឡូនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យអ្នកចិញ្ចឹមសត្វខាតបង់ប្រាក់ជាច្រើន។

អ្នកស្រីបន្ថែមថា៖ «  បើនិយាយឱ្យចំទៅគ្មានលុយគ្មានកាក់ យើងលក់មិនចេញ លក់ទៅវាមានតែខាត ហើយខាតជាន់ខាតលក់មិនចេញ។ ចេញហើយខាតទៀត ខាតហើយជួបបញ្ហាគោឈឺ យើងមិនដឹងគោឈឺរបៀបមិចក៏ជួបគោងាប់ ឬក្របីងាប់វាជួបច្រើនណាស់។ បើគោក្របីឡើងថ្លៃតែបើងាប់មួយពីវាមិនសូវបញ្ហាខាតបបន្តិបន្តួច វាមិនអីទេ។ យើងមានកម្លាំងទៅមុខទៀត។ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលជួយ ខ្ញុំជាប្រជាពលរដ្ឋផង ព្រោះអីរាល់ថ្ងៃសង្ឃឹមលើការចិញ្ចឹមសត្វ »។

កសិករម្នាក់ទៀត លោក ហេង សម្ភស្ស ចង់ឱ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលសាច់បង្កកមានរយៈពេលវែង និងមានប្រសិទ្ធភាពខ្ពស់ ហើយជំរុញលើកទឹកចិត្ដដល់កសិករក្នុងស្រុកឱ្យចិញ្ចឹមសត្វឡើងវិញ ដោយជួយរកទីផ្សារជូនកសិករដោយធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់បានប្រាំបួនពាន់ (៩ ០០០រៀល) នៅក្នុង១គីឡូក្រាម ។

កសិករវ័យ៤៧ឆ្នាំរូបនេះបន្តថា លោកមានសង្ឃឹមតិចតួចណាស់ចំពោះវិធានការរបស់រដ្ឋាភិបាលនៅពេលនេះ ហើយថា វិធានការនេះមិនអាចជួយឱ្យតម្លៃសត្វចិញ្ចឹមរបស់កសិករខ្មែរទទួលបានតម្លៃខ្ពស់នោះទេ ដោយថា តម្លៃជ្រូកគោក្របីស៊ីសង់ទៅតាមមាត់របស់ឈ្មួញជាអ្នកដាក់តម្លៃឱ្យ។ លោកថា កាលពីដើមខែមករាឆ្នាំ២០២៤នេះ លោកបានលក់គោមួយក្បាល់បានតម្លៃត្រឹមតែប្រាំមួយសែន (៦០០ ០០០រៀល)ប៉ុណ្ណោះ។

លោកបន្ថែមថា៖«រាជរដ្ឋាភិបាលជួយត្រួតពិនិត្យមើលផងតាមច្រកព្រំដែន ឱ្យគាត់ទប់ស្កាត់ឱ្យមែនទែន ដើម្បីដុះឡើងតម្លៃ [សត្វចិញ្ចឹម] ក្នុងទីផ្សាររបស់យើងបើមិនអញ្ចឹងទេប្រជាពលរដ្ឋកាន់តែខ្សោយទៅៗ […] កាលជ្រូកនៅថ្លៃខ្ញុំចិញ្ចឹមជ្រូកមេជាង១០ហើយជ្រូកសាច់២០ក្បាលដល់ឥឡូវខ្ញុំលែងហ៊ានចិញ្ចឹមព្រោះអីខ្ញុំចិញ្ចឹមទៅ [តម្លៃ] កាន់តែធ្លាក់ចិញ្ចឹមទៅកាន់តែចំពាក់គេទៅៗដល់ចឹងខ្ញុំលែងហ៊ានចិញ្ចឹម។ ឡូវជ្រូកមេនៅ៥ក្បាលជ្រូកសាច់នៅ៣ក្បាលលែងហ៊ានចិញ្ចឹមច្រើន »។

អ្នកជំនួញផ្នែកកសិកម្ម និងចិញ្ចឹមសត្វលោក ឧកញ៉ា ម៉ុង ឬទ្ធី ធ្លាប់លើកឡើងថា តម្លៃសត្វក្នុងស្រុកធ្លាក់ចុះគឺដោយសារការនាំសាច់បង្កកច្រើនហួសហេតុ។

លោក ឧកញ៉ា ម៉ុង ឬទ្ធី បន្តថា ការនាំចូលសាច់បង្កកដែលមានគុណភាពទាប និងគ្មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទុកដាក់គ្រប់គ្រាន់ ហើយមិនបានត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ ដោយយកមកដាក់លក់នៅលើទីផ្សារមានតម្លៃទាបហួសប្រមាណ គឺកំពុងតែបំផ្លាញវិស័យចិញ្ចឹមសត្វនៅកម្ពុជា និងបំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជា ដោយសារប្រជាពលរដ្ឋមិនបានដឹងថា សាច់ដែលមានតម្លៃថោកនោះជាសាច់មានគុណភាពល្អ ឬមិនល្អឡើយ។

លោកលើកឡើងថា៖ « ជាអកុសលវិស័យចិញ្ចឹមសត្វនៅកម្ពុជាកំពុងជួបនឹងវិបត្តិធ្ងន់ធ្ងរនៅឆ្នំា២០២៣នេះ។ កត្តាចំម្បងនៃវិបត្តិមិនមែនបណ្តាលមកពីផលប៉ះពាល់ពីជំងឺកូវីដ១៩ ឬសង្គ្រាមរវាង រុស្ស៊ី អ៊ុយក្រែន,សង្គ្រាមអ៊ីស្រាអែលនិងប៉ាឡេស្ទិននោះទេ គឺបណ្តាលមកពីការនាំចូលសាច់បង្កកដែលមានគុណភាពទាបខុសប្រក្រតីជាច្រើនមកលក់នៅលើទីផ្សារតូច-ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ការនាំចូលសាច់បង្កកដែលមានគុណភាពទាប» ។

ប្រធានសមាគមសម្ព័ន្ធសហគមកសិករកម្ពុជាលោក ថេង សាវឿន មើលឃើញថាការផ្អាករយៈពេល៦ខែមិនឱ្យនាំចូលសាច់បង្កកនេះជាការធ្វើតេស្តសាកល្បងសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់សាច់លើកទីផ្សារនៅក្នុងស្រុកតែប៉ុណ្ណោះ។

លោក ថេង សាវឿន លើកឡើងថា ការផ្អាកការនាំចូលសាច់បង្កកនេះ វាជាឱកាសសម្រាប់កសិករ ឬអ្នកផ្គត់ផ្គង់សាច់នៅកម្ពុជារៀបចំយុទ្ធសាស្រ្ដទំនាក់ទង់រកទីផ្សារសម្រាប់លក់ផលិតផលនៅក្នុងប្រទេសកម្ពុជា ហើយថា នេះជាយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិ នៃការធ្លាក់ថ្លៃសត្វរបស់កសិករខ្មែរ។

លោកបានដាក់ជាអនុសាសន៍ថា ដើម្បីឱ្យការផ្គត់ផ្គង់នៅក្នុងស្រុកឱ្យមានភាពល្អប្រសើរឡើង មន្រ្ដីក្រសួងកសិកម្ម និងបសុសត្វត្រូវរៀបចំយុទ្ធសាស្រ្ដចង់ក្រងប្រពន្ធបណ្ដាញទីផ្សារឱ្យមានដំណើរការល្អ ហើយអាចចែកចាយសាច់សត្វរបស់កសិករនៅទីផ្សារ។

លោកលើកឡើងថា៖ « ការគាំទ្រពីក្រសួងកសិកម្ម និងរដ្ឋាភិបាលក្នុងការជំរុញហ្នឹងលើកកម្ពស់បច្ចេកទេសរួមជាមួយទុនដែលកសិករត្រូវការជាចាំបាច់។ ដើម្បីឱ្យមានការប្រកួតប្រជែងបានលុះត្រាតែគាត់មានវិធីសាស្រ្ដក្នុងការចិញ្ចឹមវិធីសាស្រ្ដក្នុងការថែទាំត្រូវមានទុន។ ពិសេសត្រូវចុះទៅមូលដ្ឋានស្រាវជ្រាវប្រមូលបញ្ហា [ដោះស្រាយ] បង្កើតបរិយាកាសនៃការចង់ក្រងសហគមន៍អ្នកផលិតត្រូវតែលើកទឹកចិត្ដហ្នឹងបង្កើការចង់ក្រងបន្ថែមទៀត »។

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣  អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានរកឃើញសាច់បង្កក ចំនួន២៤ ៤២៤កេះ មានទម្ងន់៣០៧ ៧៨៧គីឡូក្រាមដែលគ្មានឯកសារច្បាប់ក្នុងនោះមានដូចជាគ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

បញ្ចប់​តំណែង​អភិបាល​ក្រុង​កែប​ ​ក្រោយ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​រឿង​ពុក​រលួយ​

អត្ថបទបន្ទាប់

សហជីព​មួយ​ស្នើ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​និង​អ្នក​បញ្ជា​ទិញ​ជួយ​ករណី​រោងចក្រ​ហួយស៊ីន​ទូ​រើស​អើង​សហជីព​

អត្ថបទបន្ទាប់
សកម្មភាពកម្មកររោងចក្រ ហួយ ស៊ីនទូ នាំគ្នាតវ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយទាមទារឱ្យភាគីរោងចក្រនេះទទួលថ្នាក់ដឹកនាំសហជីពឱ្យចូលធ្វើការវិញ។ (រូបភាពផ្តល់ឱ្យ)

សហជីព​មួយ​ស្នើ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​និង​អ្នក​បញ្ជា​ទិញ​ជួយ​ករណី​រោងចក្រ​ហួយស៊ីន​ទូ​រើស​អើង​សហជីព​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ