CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អធិការ​រង​ក្រុង​កំពត​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ក្រោយ​បណ្តេញ​​ពី​ក្រប​ខណ្ឌ​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿង​​ញៀន​ ​

Admin ដោយ Admin
December 20, 2023
ក្នុង ព័ត៌មាន, សង្គម
0
រូបភាពស្នងការដ្ឋាននគរបាលខេត្តកំពត។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត)

រូបភាពស្នងការដ្ឋាននគរបាលខេត្តកំពត។ (ហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកំពត)

0
ចែករំលែក
85
ចំនួនមើល

មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអះអាងថា អធិការរងនគរបាលក្រុងកំពតម្នាក់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី បន្ទាប់ពីរកឃើញថាមន្ត្រីរូបនោះប្រើប្រាស់សារធាតុញឿន។

កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣នេះ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវបានបណ្ដេញចេញពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធជាមួយករណីប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា។

ស្នងការនគរបាលខេត្តកំពត  លោក ម៉ៅ ច័ន្ទមធុរិទ្ធ ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពិតជាមានការដកអធិការរងក្រុងកំពតមែន។ លោកថា ការដកនេះក្រោយរកឃើញសារធាតុញៀនក្នុងខ្លួនមន្ត្រីរូបនោះ  ត្បិតលោកថា មុននឹងមានការដកតំណែងនេះលោកធ្លាប់បានដាក់វិន័យម្ដងរួចមកហើយដោយបញ្ឈរជើង៣ខែ ប៉ុន្ដែអធិការរងក្រុងរូបនេះនៅតែបន្ដសកម្មភាពដដែល។

យ៉ាងណា​ លោកបន្ដថា មន្ត្រីស្នងការខេត្ដក៏បានបញ្ជូនអធិការរងក្រុងទៅកាន់តុលាការរួចហើយកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ដើម្បីបន្ដនីតិវិធីតាមច្បាប់​ ហើយការសម្រេចបែបណាអាស្រ័យលើតុលាការ​។

លោកថា៖«បាទ ដកចេញមែន។ ខ្ញុំធ្លាប់ដាក់វិន័យម្ដងរួចហើយ ប៉ុន្ដែមិនស្ដាប់។ ចាំមើលតុលាការគេសម្រេចចុះ ខ្ញុំបានបញ្ជូនទៅតុលាការព្រឹកមិញហើយ»។

នៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពតបានចេញផ្សាយថា ខ្លួនបានអនុវត្ដតាមបទបញ្ជារបស់លោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលើបញ្ហាបង្រ្កាបគ្រឿងញៀនលើមន្រ្ដីរាជការ។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំង​នគរបាលជាតិ។

នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានចាត់ទុកថា បញ្ហានេះអាចកើតចេញការប្រព្រឹត្ដអំពើពុករលួយ។​ លោកបន្ដថា បើមន្រ្ដីខ្លួនឯងប្រើប្រាស់គ្រឿងញៀនបែបនេះ តើឱ្យពលរដ្ឋជឿជាក់លើមន្រ្ដីរដ្ឋបានយ៉ាងដូចម្ដ៉េច?។ បញ្ហានេះលោកថា នឹងធ្វើឱ្យពលរដ្ឋកើតការព្រួយបារម្ភកាន់តែខ្លាំង ដែលទាមទារឱ្យហ្មតចត់ចំពោះការរើសមន្រ្ដីរាជការ ដើម្បីចៀសវាងបញ្ហាដដែលៗកើតឡើង។

លោកបន្ដថា៖«ខ្ញុំគិតថាកន្លងមកមានមន្ដ្រីខ្លះជាអ្នករកស៊ីគ្រឿងញៀន ដើម្បីអាចឱ្យខ្លួនងាយស្រួលរកស៊ីក៏បុកលុយចូលធ្វើមន្រ្ដី។ខ្ញុំគិតថាក្រសួងពាក់ព័ន្ធគួរតែពិនិត្យឡើងវិញចំពោះការរើសមន្រ្ដីរាជការ ដើម្បីឱ្យវាមានតម្លាភាព»។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រឿងការចាប់ខ្លួន និងដកតំណែងអធិការរងក្រុងកំពតនេះ វាជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃទេ រឿងចំណាត់ការបែបណានោះ ខាងអង្គភាពប្រឆាំងអំពើពុករលួយធ្វើតែលើករណីប្រព្រឹត្ដអំពើពុករលួយប៉ុណ្ណោះ។ ដោយឡែកលោកថា ករណីកើតនេះជាករណីប្រើប្រាស់គ្រឿងញៀន វាខុសពីកាតព្វកិច្ចរបស់អង្គភាពលោក។

អ្នកនាំពាក្យរូបនេះបន្ដថា៖«ករណីនេះជាករណីប្រើប្រាស់គ្រឿងញៀន វាមិនមានអីពាក់ព័ន្ធនឹងអង្គប្រឆាំងអំពើពុករលួយឡើយ»។

យ៉ាងណា នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក​ អំ សំអាត បានលើកឡើងថា ករណីនេះ​បង្កជាការព្រួយបារម្ភកាន់ខ្លាំងដល់ពលរដ្ឋ ត្បិតមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀននេះអាចមានច្រើនទៀត។

លោកថា៖«វាជារឿងល្អហើយ ខ្ញុំគាំទ្រ ប៉ុន្ដែខ្ញុំចង់ក្រសួងពាក់ព័ន្ធបន្ដសកម្មភាពបែបនេះទៀត ដើម្បីឱ្យប្រទេសរបស់យើងអាចគេចពីបញ្ហាគ្រឿងញៀន។ យើងជាអង្គការសង្គមស៊ីវិលយើងអបអរសាទរ»។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  បានបញ្ជាឱ្យបណ្ដេញចេញពីក្របខណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីលោក ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឱ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល។

ករណីមន្ត្រីនគរបាលយុត្តិធម៌នេះដែរ កាលពីថ្ងៃទី លោក គឹម ជាតិ ត្រូវបានព្រះមហាក្សត្របញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ការដកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក្រោយមានបណ្តឹងពីក្រុមហ៊ុនឈីវ ទីម៉ិចគ្រុប ជុំវិញការចុះបង្ក្រាបទីតាំងស្រារបស់ក្រុមហ៊ុននេះ ដោយបានដកហូតវត្ថុតាងមួយចំនួន និង​ យកប្រាក់ពីភាគីក្រុមហ៊ុនចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជាថ្នូរនឹងការបើកដំណើរការអាជីវកម្មក្រុមហ៊ុននេះធម្មតាវិញ៕

…………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

កម្មករ​រោង​ចក្រ​សិន​តៃហ្គាមេន​​ចោទ​ភាគី​រោងចក្រ​ថា​កិបកេង​ប្រាក់​ ​ប.ស.ស​ ​របស់​ពួកគេ​

អត្ថបទបន្ទាប់

ប្រជាសហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​ទោះ​ក្រុម​យុវជន​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​មិន​អាច​ជួយ​បាន​

អត្ថបទបន្ទាប់
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

ប្រជាសហគមន៍​ឧត្តម​ស្រែពស់​ប្តេជ្ញា​ការពារ​ព្រៃ​មេត្តា​ធម្មជាតិ​ទោះ​ក្រុម​យុវជន​របស់​សម្តេច​ ​ហ៊ុន​ ​សែន​ ​មិន​អាច​ជួយ​បាន​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង