CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

តំណាង​កម្មករ​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឱ្យ​ឆ្លើយ​បំភ្លឺ​ក្រោយ​មាន​វិវាទ​ការងារ​ជា​មួយ​ថៅកែ​រោងចក្រ​

Admin ដោយ Admin
December 11, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
អនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិនឡន អ្នកស្រី ប៊ូ រ៉ាត់ និងក្រុមការងារសហជីពសិទ្ធិកម្មករខ្មែរ ទៅឆ្លើយបំភ្លឺនៅក្រសួងការងារ ពាក់ព័ន្ធវិវាទការងារជាមួយភាគីរោងចក្រស៊ិនឡន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

អនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិនឡន អ្នកស្រី ប៊ូ រ៉ាត់ និងក្រុមការងារសហជីពសិទ្ធិកម្មករខ្មែរ ទៅឆ្លើយបំភ្លឺនៅក្រសួងការងារ ពាក់ព័ន្ធវិវាទការងារជាមួយភាគីរោងចក្រស៊ិនឡន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

0
ចែករំលែក
116
ចំនួនមើល

តំណាងកម្មករម្នាក់បម្រើកា​​រងារ​នៅ​រោង​​ចក្រ​ ស៊ិន​​ឡន អ៊ិន​​ធើណេសិ​ន​​ណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិត​តាម​បណ្ដោយផ្លូវ​លេខ​ជាតិ​៤១ ក្នុង​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការខេត្តនេះ កោះហៅឱ្យឆ្លើយបំភ្លឺនៅចុងខែធ្នូនេះ ក្រោយមានវិវាទការងារជាមួយថែកែរោងចក្រ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺអ្នកស្រី ស៊ លីណា បានចេញដីកាបង្គាប់ឱ្យតំណាងកម្មក និងជាអនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិនឡន អ្នកស្រី ប៊ូ រ៉ាត់ ឱ្យចូលទៅបំភ្លឺចំពោះតុលាការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមបទចោទ «លក្ខខណ្ឌអត្ថិភាព នៃការញុះញង់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» តាមបណ្តឹងរបស់ក្រុមហ៊ុន។

អនុប្រធានសហជីពសិទ្ធិកម្មករខ្មែរប្រចាំរោងចក្រ ស៊ិនឡន អ្នកស្រី ប៊ូ រ៉ាត់ និយាយថា អ្នកស្រីនឹងចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយអ្នកស្រីថា អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

កម្មការិនី និងជាអនុប្រធានសហជីពរូបនេះបានចាត់ទុកថា ករណីថៅកែរោងចក្រប្តឹងអ្នកស្រីទៅតុលាការ និងតុលាការចាត់វិធានការលើប្តឹងនោះ គឺបង្ហាញពីរំលោភសិទ្ធិសហជីព និងជាការគំរាមកំហែងមិនឱ្យពួកគាត់ហ៊ានតវ៉ាទាមទារសិទ្ធិការងារតែប៉ុណ្ណោះ។

អ្នកស្រី ប៊ូ រ៉ាត់ បានឱ្យដឹងថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ ពួកគាត់បាននាំគ្នាចងក្រងបង្កើតសហជីពមូលដ្ឋាននៅក្នុងរោងចក្រ ស៊ិន ឡន ដើម្បីការពារផលប្រយោជន៍របស់កម្មករ ក្រោយពីមើលឃើញរោងចក្រនេះរំលោភសិទ្ធិកម្មករ។ អ្នកស្រីថា ក្រោយជូនដំណឹងអំពីគម្រោងបង្កើតសហជីពនេះទៅភាគីរោងចក្រ គឺពួកគាត់ដែលជាថ្នាក់ដឹកនាំសហជីពចំនួន៣នាក់ត្រូវថៅកែបញ្ឈប់ពីការងារ និងបានប្តឹងអ្នកស្រីទៅតុលាការថែមទៀត។

អ្នកស្រីបន្ថែមថា៖« អស់រយៈពេលកន្លងមកពីឆ្នាំមកហើយដែលតុលាការខេត្តកំពង់ស្ពឺមិនបានដោះស្រាយ។ យឺតយ៉ាវរឿងនេះបើនិយាយទៅពិបាកណាស់ក្នុងជីវភាពគ្រួសារ។ ពិបាកចុះឡើងតាមគោលការណ៍របស់តុលាការហៅចុះឡើងផង។គោលការណ៍របស់តុលាការអញ្ចឹងមានការផលប៉ះពាល់ច្រើនសម្រាប់ខ្ញុំ»។

ប្រធានសហជីពសិទ្ធិកម្មករខ្មែរ លោក ស្រឺ នាង ដែលត្រូវបានថៅកែបញ្ឈប់ពីការងារដែរនោះបាននិយាយថា វិវាទការងាររបស់ពួកគាត់កើតឡើងដោយសារថៅកែរើសអើងសហជីព។ លោកថា វិវាទការងារនេះ គឺពួកគាត់បានដាក់បណ្តឹងទៅក្រសួងការងារឱ្យជួយដោះស្រាយជាច្រើនដងហើយ ប៉ុន្តែពុំមានដំណោះស្រាយឡើយ បើទោះបីក្រសួងសម្រេចឱ្យថៅកែទទួលយកពួកគាត់ចូលធ្វើការងារវិញក៏ដោយ។

លោក ស្រឺ នាង លើកឡើងថា ភាគីក្រុមហ៊ុនមិនអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងឡើយ ហើយពួកគាត់អត់ការងារធ្វើរយៈពេលជិត២ឆ្នាំ ដែលធ្វើឱ្យគាត់ជួបបញ្ហាជីវភាពជាខ្លាំង។

លោកបន្ថែមថា៖«ខ្ញុំសំណូមពរទៅដល់ក្រសួងការងារជំរុញខាងក្រុមហ៊ុនរោងចក្រគោរពច្បាប់សហជីព។ សុំឱ្យក្រសួងជួយពន្លឿនរឿងហ្នឹង ព្រោះអីរឿងនេះ វាបានពន្យារពេលយូរហើយតាំងពីឆ្នាំ ២០២២ ខែ ០៦។ ហើយសំណូមពរដល់ក្រសួងជួយឱ្យសហជីពពួកយើងខ្ញុំចូលធ្វើការងារបានវិញផង ជាពិសេស គឺខាងតុលាការសាលាដំបូងខេត្តកំពង់ស្ពឺកាត់ក្តីឱ្យមានភាពយុត្តិធម៌ និងតម្លាភាពផង»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាងរោងចក្រ​ ស៊ិនឡន បានទេនៅថ្ងៃចន្ទនេះ។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត ដែលតាមដានករណីនេះមានប្រសាសន៍ថា ករណីថៅកែប្តឹងតំណាងកម្មករទៅតុលាការនេះ គឺជាការគំរាមកំហែង និងជាការរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ។

 លោក រី សិទ្ធីណែត បន្តថា ជុំវិញវិវាទការងារនេះ សហព័ន្ធសហជីពរបស់លោក បានដាក់លិខិតមួយទៅក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ ឱ្យជួយដោះស្រាយ ដោយជំរុញទៅថៅឱ្យទទួលយកថ្នាក់ដឹកនាំសហជីពទាំង៣នាក់នោះចូលធ្វើការងារវិញ និងបើកប្រាក់រំលឹកអតីតភាពការងារជូនផងដែរ។

លោកបន្ថែមថា៖« ករណីប្ដឹងផ្ដល់នេះ គឺជាការកំរាមកំហែងមួយ ដែលខាងនិយោជក់ចិត្តខ្មៅ ចិត្តអាក្រក់។ តែងតែយកលឡេះ និងបណ្ដឹងទៅដល់តុលាការ។ នេះគឺជាការបំបាក់ស្មារតីដល់និយោជិក។ អញ្ចឹងគួរណាស់តែខាងតុលាការផ្ដល់នៅភាពយុត្តិធម៌ ហើយជាពិសេស គឺខាងរោងចក្រស៊ីនឡន គួរផ្ដល់ឱ្យសហជីពកម្មករចូលធ្វើការវិញ។ ព្រោះខាងរោងចក្របានធ្វើកិច្ចសន្យាជាមួយក្រសួងការងារហើយដែរ។ សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សម្ដេចបវរធិបតីនឹងជួយដល់កម្មករដែលកំពុងអត់មានការងារធ្វើកំពុងតែប្រឈមហ្នឹងភាពខ្វះខាតផងដែរ»។

កាលពីថ្ងៃទី៤ ខែក​ក្កដា ឆ្នាំ​២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយបញ្ជាទៅថៅកែរោងចក្រ ស៊ិន​ឡន ឱ្យ​ទទួល​​កម្មករ​ ៣នាក់​នោះចូលធ្វើការងារវិញ ក្រោយរកឃើញថា ការបញ្ឈប់នោះ​មិនត្រឹមត្រូវតាមផ្លូវច្បាប់។

លិខិតបាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​មើល​សំណុំ​រឿង ​​​នៃពា​ក្យបណ្តឹងរបស់កម្មករ ដោយផ្អែកលើអង្គហេតុ និង​អង្គច្បាប់ បាន​​រក​​ឃើញ​ថា ករណីថៅកែ​បញ្ឈប់​កម្មករ​ទាំង​នោះ គឺ​ធ្វើឡើងមិន​ត្រូវ​តាម​ច្បាប់​​​ស្តីពី​សហជី​ព​ ត្រង់​មាត្រា​៤៣ ដែលចែង​ថា រាល់​​ការ​បញ្ឈប់​ប្រតិភូ​បុគ្គលិក ឬ​រាល់​ការបញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់​ខ្លួន អាច​ធ្វើទៅបាន លុះត្រា​តែមាន​ការយល់ព្រមពីអធិការការងារ។

មួយទៀត​នោះ មាត្រា​៦៧ នៃច្បាប់ដដែលនេះ ចែងថា កម្មករនិយោជិត​ទាំង​អស់​ដែល​ជា​បេក្ខជនឈរឈ្មោះសម្រាប់ការបោះ​ឆ្នោត​ជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីព ទទួលបាននូវការការពារពីការរងគ្រោះ និង​ការបញ្ឈប់ពីការងារដូចប្រតិ​ភូបុគ្គលិក​ដែរ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​លើកឡើង​ថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែនោះទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរ​សម្លៀក​បំពាក់ និង​ទេស​ចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។​

អង្គការអន្តរជាតិមួយ​នេះបាន​ជំរុញទៅរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិត​សិទ្ធិសេរីភាពបង្កើតសមាគម និង​រំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះ​ញង់» «បទបរិហារកេរ្តិ៍» «បទ​បរិហារ​​ជា​សាធារណៈ» ឬ​ «បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បី​ធានា​ដល់​ការ​ការ​ពារ​សិទ្ធិមនុស្សនៅកម្ពុជា៕

……………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន

អត្ថបទមុន

អ្នក​ការពារ​សត្វ​ព្រៃ​បារម្ភ​ពី​ការ​បាត់បង់​ជម្រក​សត្វ​ព្រៃ​ភ្នំតាម៉ៅ​ក្រោយ​មាន​សកម្ម​ភាព​ឈូស​ឆាយ​ជា​ថ្មី​

អត្ថបទបន្ទាប់

ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ​​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​ជួយដោះ​​ស្រាយ​​វិវាទ​ដី​ធ្លី​​ជា​​មួយ​​ក្រុម​​ហ៊ុន​​ស្ករ​​អំពៅ

អត្ថបទបន្ទាប់
ទិដ្ឋភាពពលរដ្ឋចូលរួមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ដែលធ្វើឡើងនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ (អ្នកស្រី មុំ សុភី)

ពលរដ្ឋ​​ខេត្ត​កំពង់ស្ពឺ​​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​ជួយដោះ​​ស្រាយ​​វិវាទ​ដី​ធ្លី​​ជា​​មួយ​​ក្រុម​​ហ៊ុន​​ស្ករ​​អំពៅ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង