CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កម្មការិនី​រោងចក្រ​២​នាក់​ស្នើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​ពួក​គេ​ប្តឹង​ថៅកែ​

Admin ដោយ Admin
November 7, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

0
ចែករំលែក
214
ចំនួនមើល

កម្មការិនី២នាក់បម្រើការងារនៅរោងចក្រ សិនតៃហ្គាមេន (ខេមបូឌា) ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd) ស្តិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានស្នើដល់សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងរបស់ពួកគេដែលប្តឹងថៅកែកាលពីប្រមាណ ៥ខែមុន។

អ្នកស្រី ជៀម សុខជា ជាកម្មការិនីផ្នែកដេរប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ អ្នកស្រី និងកម្មការិនីម្នាក់ទៀត បានប្តឹងថៅកែរោងចក្រ សិនតៃ ទៅតុលាការពាក់ព័ន្ធការបញ្ឈប់ពួកគាត់ពីការងារដោយខុសច្បាប់។

កម្មការិនីរូបនេះរៀបរាប់ថា កាលពីខែមីនា ឆ្នាំ២០២២ ថៅកែរោងចក្រសិនតៃ បានចោទអ្នកស្រី និងកម្មការិនីម្នាក់ទៀតថា បានផ្សព្វផ្សាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន និងបានបញ្ឈប់អ្នកស្រីពីការងារទាំងមិនបានបើកប្រាក់ឈ្នួល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗ ហើយមិនបានជូនដំណឹងដល់ពួកគាត់ថែមទៀត។

អ្នកស្រី ជៀម សុខជា បន្តថា ជុំវិញករណីនេះ អ្នកស្រីធ្លាប់បានស្វែងរកកកិច្ចអន្ដរាគមន៍ពីក្រសួងការងារចំនួន២ដងដែរ ប៉ុន្តែពុំមានដំណោះស្រាយឡើយ។

អ្នកស្រីបន្ថែមថា៖«កូនរៀនអត់មានលុយផ្ញើឱ្យកូនទៅរៀនប្រចាំថ្ងៃ ត្រូវការហូបចុកបង់ថ្លៃសាលារៀនទិញសៀវភៅឱ្យកូនរៀន។ ឳពុកខ្ញុំគាត់ឈឺខ្ញុំអត់មានលុយព្យាបាលរហូតដល់ស្លាប់ ជីវភាពរាល់ថ្ងៃហូបចុកហ្នឹងពិបាកណាស់ជួនកាល [ហូប ]បាយ និងអំបិលក៏មានដែរ ជួនកាលអត់មានបាយហូបទេ» ។

កម្មការិនីម្នាក់ទៀតគឺអ្នកស្រី ឈួ សារិត ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ និយាយថា ក្រោមវិវាទការងារនេះ គឺអ្នកស្រីបានបាត់បង់ការងារ ហើយបានជួបបញ្ហាលំបាកក្នុងជីវភាពជាខ្លាំងជាពិសេសការចំណាយប្រចាំថ្ងៃដូចជាលុយសម្រាប់ឱ្យកូនទៅរៀន បង់ថ្លៃទឹកភ្លើង និងផ្ទះជួលជាដើម។

អ្នកស្រី ឈួ សារិត ឱ្យដឹងថា ចាប់តាំងពីដាក់ពាក្យប្ដឹងទៅតុលាការមក គឺស្ថាប័នមួយនេះបានកោះហៅភាគីទាំងសងខាងមកសួរនាំដែរ ប៉ុន្តែខាងក្រុមហ៊ុនមិនចូលរួមនោះទេ។

អ្នកស្រីលើឡើងថា៖ « ខ្ញុំសំណូមពរដល់សម្ដចនាយករដ្ឋមន្រ្ដីថ្មី ហ៊ុន ម៉ាណែត ជួយសើរើរឿងក្ដីរបស់ខ្ញុំមកវិញឱ្យបានឆាប់ៗ សូមកុំបិទរឿងក្ដីខ្ញុំយូរពេក សូមឱ្យថ្នាក់ដឹកនាំនៅខាងតុលាការហ្នឹងបើករឿងក្ដីខ្ញុំវិញមកកុំទុកយូរពេក»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេពាក់ព័ន្ធករណីនេះ។

ប្រធានសហជីពស្មារតីខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន លោក កឹម សុភេន មានប្រសាសន៍ថា កម្មករបានរងភាពអយុត្តិធម៌ជាខ្លាំង ដោយថា ពេលដែលកម្មករជួបបញ្ហាទុក្ខលំបាក ដោយសារថៅកែរំលោភបំពានសិទ្ធិកម្មករ ហើយកម្មករទៅរកអន្តរាគមន៍ពីក្រសួងការងារឱ្យជួយដោះស្រាយ ប៉ុន្តែក្រសួងមិនបានដោះស្រាយឡើយ ហើយថា ពេលកម្មករប្តឹងទៅតុលាការ គឺតុលាការកប់ទុកសំណុំរឿងនេះចោលថែមទៀត។

ប្រធានសហជីពរូបនេះលើកឡើងថា លោកនឹងរៀបចំប្តឹងឯកសារប្តឹងករណីនេះទៅរដ្ឋមន្ត្រីក្រសួងការងារថ្មី គឺលោក ហេង សួរ ឱ្យជួបដោះស្រាយបន្តទៀត ដើម្បីរកយុត្តិធម៌ជូនកម្មករ។

លោកលើកឡើងថា៖ « តុលាការបែជាទុកចោលហើយគិតថា រឿងកម្មករអត់សូវសំខាន់។ ខ្ញុំគិតថា មិនមែនទាល់តែរឿងធំបានសំខាន់ទេ។ រឿងកម្មករនេះ ជារឿងដែលសំខាន់ព្រោះកម្មករគាត់ធ្វើការរាល់ថ្ងៃបានមួយខែរស់មួយខែ បើសិនតុលាការគាត់គិតថារឿងកម្មករសាមញ្ញជារឿងធម្មតាទុកសំណុំរឿងចោលសួរថាកម្មករគាត់រស់បែបម៉េច? » ។

បើតាមលោក កឹម សុភេន រោងចក្រ សិនតៃ ជារោងចក្រផលិតសម្លៀកបំពាក់ ដើមឡើយមានកម្មករបម្រើការងារជាង ១ ៧០០នាក់ និងមានថៅកែជាជនជាតិចិន។ លោកថា រោងចក្រនេះកន្លងមក បានគំរាមកំហែងទៅសហជីពដែលការពារផលប្រយោជន៍កម្មករ ដោយបានប្តឹងតំណាងសហជីពរបស់លោកចំនួន ៣នាក់ ទៅតុលាការផងដែរ ក្រោយកម្មករតវ៉ាទាមទារសិទ្ធិការងារ។

លោកថា កាលពីចុងឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានចេញដីកាកោះហៅតំណាងសហជីពស្មារតីកម្មករចំនួន៣រូប ឱ្យចូលបំភ្លឺនៅតុលាការទៅតាមបណ្តឹងរបស់ថៅកែរោងចក្រ សិនតៃ ដោយចោទថា បានធ្វើឱ្យខូចខាតដល់ចង្វាក់ផលិតកម្មរបស់រោងចក្រ និងបានទារសំណងចំនួន៣៧ ៥០០ដុល្លារផងដែរ ប៉ុន្តែពេលកម្មករប្តឹងថៅកែវិញ គឺតុលាការមួយនេះ មិនបានចាត់វិធានការ និងផ្តល់យុត្តិធម៌ជូនកម្មករឡើយ៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

កសិករ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ស្នើ​ឱ្យ​មន្រ្តី​កសិកម្ម​​ជួយ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​​ដល់​ពួកគេ​

អត្ថបទបន្ទាប់

សហជីព​ចោទ​ថា​​ ថៅកែ​រោងចក្រ​សិនតៃ​រំលោភ​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ​

អត្ថបទបន្ទាប់
ប្រធានសហជីពស្មារតីខ្មែរនិងកម្មកររោងចក្រ សិនតៃ ហ្គាមេន បានទៅដាក់ពាក្យប្ដឹងនៅក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ជុំវិញបញ្ហាដែលកើតឡើងលើកម្មករ ។ (រូបថតផ្ដល់ឱ្យ)

សហជីព​ចោទ​ថា​​ ថៅកែ​រោងចក្រ​សិនតៃ​រំលោភ​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង