CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

កសិករ​មួយ​ចំនួន​នៅ​ខេត្តកំពង់ស្ពឺ​ស្នើ​ឱ្យ​មន្រ្តី​កសិកម្ម​​ជួយ​បង្ហាត់​បង្រៀន​បច្ចេក​ទេស​​ដល់​ពួកគេ​

Admin ដោយ Admin
November 2, 2023
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
សកម្មភាពកសិកររស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលត្រសក់លក់ឱ្យម៉ូយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លោក អ៊ុក ដែន)

សកម្មភាពកសិកររស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រមូលផលត្រសក់លក់ឱ្យម៉ូយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ (លោក អ៊ុក ដែន)

0
ចែករំលែក
157
ចំនួនមើល

ប្រជា​កសិករមួយចំនួនរស់នៅភូមិក្រាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាអ្នកដាំបន្លែបង្កា ក្រោយពីតំបន់​ពួកគាត់រស់នៅពុំមានព្រៃឈើដើម្បីអាស្រ័យផលបន្តទៀតនោះ បាននាំគ្នាស្នើឱ្យមន្ត្រីជំនាញចុះមកបង្ហាត់បង្រៀនបច្ចេកទេសកសិកម្មដល់ពួកគាត់ ដើម្បីបង្កើនទិន្នផល និងបង្កើនប្រាក់ចំណូលក្នុងសហគមន៍។ ​

​ការស្នើនេះ ក្រោយពេលពួកគេអះអាងថា កសិករធ្វើកសិកម្មកន្លងមក គឺធ្វើតៗគ្នា មិនបានរៀន និងមិនមាន​ជំនាញបច្ចេកទេសអ្វីនោះទេ ខណៈអ្នកខ្លះក៏ទទួលបានជោគជ័យ ឯខ្លះទៀតក៏បរាជ័យផងដែរ។ ពួកគេនិយាយថា បរាជ័យសម្រាប់កសិករនោះគឺ ទី១ ដោយសារការដាំហើយដំណាំខូចខាតឬងាប់ បណ្ដាលមកពីខ្វះជំនាញដាំដុះនិងថែទាំ ទី២ កត្តាសម្ភារៈ ជី សាំង និងថ្នាំកសិកម្មថ្លៃ និងទី៣ នៅពេលកសិករដាំបានហើយ តែតម្លៃថោក។

លោក លឿង ផល អាយុ ៥៧ ឆ្នាំ ជាកសិកររស់នៅភូមិ ក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា​ ដើមឡើយ លោកប្រកបរបរកាប់អុស និងអាស្រ័យផលអនុផលព្រៃឈើដើម្បីចិញ្ចឹមគ្រួសារ។

តែ រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយពុំមានព្រៃឈើដើម្បីអាស្រ័យផល លោកធ្លាប់បានទៅធ្វើជាកម្មករសំណង់មួយរយៈ ហើយកូនៗ ក៏ទៅរកការងារ ផ្សេងៗដូចជាធ្វើជាកម្មកររោងចក្រ ឬកម្មករសំណង់ជាដើម។ ដោយមើលឃើញដីចម្ការនៅទំនេរ   លោកបាននាំកូនចៅ មក ដាំបន្លែដូចជា ត្រសក់ ឬសណ្ដែក ចេក ពោតជាដើម។  លោកថា របរកសិកម្មនេះ ​អាចទ្រទ្រង់​ជីវភាពគ្រួសារបាន​ ហើយបានជួបជុំប្រពន្ធកូន​ទៀតផង។ តែអ្វីជាឧបសគ្គ ដែលធ្វើ​ឱ្យកសិករជួបការលំបាកនោះគឺ ឧបករណ៍ សម្ភារៈ កសិកម្ម មានតម្លៃថ្លៃ ហើយផលិតផលកសិផលដែលផលិតបាន មានតម្លៃថោក ដែលជាហេតុធ្វើ​ឱ្យកសិករមួយចំនួន ប្រឈមការបោះបង់មុខរបរនេះទៅវិញ។  ​

លោក លឿង ផល បន្ថែមថា៖ «ខ្ញុំ! បើរបរខ្លួនឯងខ្ញុំចង់ធ្វើជាង តាំងពីប្រកបរបរខ្លួនឯងនេះមកគឺមិនដែលបរាជ័យទេ ប៉ុន្តែគ្រាន់តែបានថោក តាំងពីធ្វើមកទោះបានតិចតួច ក៏អត់ដែលខាតដែរគ្រាន់តែទល់ដើម។ តម្លៃដែលថោកបំផុតធ្លាក់ដល់ ៣០០រៀល ក្នុងមួយគីឡូ។ ខ្ញុំយល់ថាអាការនាំចូលរបស់ពី ពីរខាងក្រៅច្រើន ធ្វើឱ្យកសិករ ក្នុងស្រុក លំបាក អត់បានថ្លៃ ខ្ញុំសូមឱ្យអាជ្ញាធររដ្ឋជួយរកទីផ្សារឱ្យកសិករលក់ដូរ កុំឱ្យគ្នាពិបាកពេក និងកាត់បន្ថយការនាំចូលកុំឱ្យច្រើនពេកឱ្យកសិករនោះ លក់ដូរទទួលបានតម្លៃ សមរម្យ និងសុំឱ្យតម្លៃសម្ភារៈកសិកម្ម កុំលក់ថ្លៃៗពេក។ កសិករទិញ របស់សុទ្ធតែថ្លៃ ទិញ មកប្រើប្រាស់ បើបន្លែលក់បានថ្លៃទៅ អាចចំណេញ លោតែធ្លាក់ថោក ធ្វើទៅខាត ជីថ្នាំហ្នឹងលក់ថ្លៃៗណាស់»។

លោក​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​វេ អាយុ ៣៧ ឆ្នាំ រស់នៅភូមិក្រាំង ឃុំហោងសំណំ ស្រុករ៉ាល់ ខេត្តកំពង់ស្ពឺ ជាកសិករបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការប្រកបរបរដាំត្រសក់នេះ ៣ឆ្នាំហើយ ​ទទួលបានជោគជ័យតិចតួចបំផុត។  ​លោ​កបញ្ជាក់បន្ថែមថា អ្វីដែលជាឧបសគ្គនៅក្នុងការដាំដំណាំត្រសក់ សណ្តែក នោះគឺជំងឺនៃដំណាំ។ ​

លោក វេ បន្តថា៖«ខ្ញុំសំណូមពរឱ្យរាជរដ្ឋាភិបាល មេត្តាយកចិត្តទុកដាក់កំណត់តម្លៃកសិផលរបស់ខ្មែរឲ្យទទួលបានតម្លៃសមរម្យនិងកាត់បន្ថយការនាំចូលបន្លែពីបរទេស ដើម្បីឱ្យដំណាំកសិផល របស់ខ្មែរផ្គត់ផ្គង់ នៅលើទីផ្សារនិងទទួលបានតម្លៃសមរម្យ ដើម្បីទ្រង់នូវជីវភាពរបស់កសិករ។ បើតម្លៃបន្លែលក់បានចាប់ពី១០០០៛ឡើងទៅ សម្ភារៈកសិកម្មវាអាចនិយាយថាចំណាយអស់ច្រើនក៏ប៉ុន្តែយើងនៅតែអាចរួចខ្លួនហើយអាចចំណេញបានខ្លះ។ ខ្ញុំសំណូមពរបើសិនជាអាចមានរោងចក្រផលិតជីនៅស្រុកខ្មែរ មានកាលណាល្អកាលហ្នឹង ហើយមួយទៀតជីថ្នាំអីហ្នឹងសុំជួយបន្ធូរបន្ថយកុំឱ្យឡើងថ្លៃពេក។ ហើយទីផ្សារក៏អញ្ចឹងដែរសុំឱ្យរាជរដ្ឋាភិបាលជួយពង្រឹងកុំឱ្យនាំចូល បន្លែពីស្រុកក្រៅច្រើនពេកទុកឱ្យប្រជាកសិករក្នុងស្រុកបានផ្គត់ផ្គង់ នៅលើទីផ្សារ ទទួលបានតម្លៃសមរម្យ»។

លោក ផុន គឿន អាយុ ៤៤ ឆ្នាំជាកសិកររស់នៅភូមិក្រាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​និយាយ​ថា បើតាមគំនិតរបស់លោក បើសិនជា សម្ភារៈកសិកម្មថោក ហើយបន្លែលក់បានថ្លៃ ត្រឹមតែតម្លៃជាង ១០០០៛​​ក្នុងមួយគីឡូ ក៏គ្រាន់បើដែរ។ ​ លោកបន្តថា កសិករដាំនៅភូមិក្រាំងនេះ មានជាង​ ១០ គ្រួសារ ប៉ុន្តែពួកគេសុទ្ធតែដាំតៗគ្នាដោយមិនមានការបណ្ដុះបណ្ដាល​ ពីបច្ចេកទេសកសិកម្មឡើយ។

លោក ផុនគឿន បន្ថែមថា៖«ឧបសគ្គខ្លាំងគឺ ជីថ្នាំឡើងថ្លៃ បើសិនជា ខាងនោះចុះបន្តិចហើយខាងណេះឡើងថ្លៃបន្តិចប្រហែលជាមិនសូវពិបាកចិត្តប៉ុន្មានទេ។ ខ្ញុំមានតែសំណូមពរឱ្យ មន្រ្តីកសិកម្មឃុំស្រុក ឱ្យជួយចុះមើលប្រជាជនផង។ តាមពិតអត់ដែលចុះមកមើល ទេ កន្លងមកពេលខូច ថតដាក់ទូរសព្ទទៅសួរ អ្នកលក់ថ្នាំ គេប្រាប់មកថាបាញ់ថ្នាំនេះថ្នាំនោះអញ្ចឹងទៅ។ បើគាត់ចុះមកខ្ញុំចង់ពឹង ឱ្យគាត់ជួយ បង្ហាត់បង្រៀន ថាដាក់ជីយ៉ាងម៉េចប្រើថ្នាំយ៉ាងម៉េច។ តែដល់គាត់អត់ដែលមកអញ្ចឹងយើងមិនដឹងតែពឹងពាក់អ្នកណាគេ»។

​​មេភូមិក្រាំង លោក ឃីម សុជា ​មានប្រសាសន៍ថា ពាក់ព័ន្ធនឹងការប្រឈមរបស់កសិករគឺ ទីមួយជីក៏ថ្លៃ ហើយថ្នាំកសិកម្មក៏ថ្លៃ។ បន្ថែមពីនេះ ពូជដំណាំក៏ថ្លៃ  ខណៈពេលខ្លះក៏មានគ្រោះធម្មជាតិដូចជា រាំងស្ងួត ទឹកជំនន់ ជាដើមបណ្តាលឱ្យផលដំណាំរបស់ពួកគាត់ខូចខាត។ លោកថា ពេលខ្លះទៀត ផលិតបានបន្លែបង្កាហើយ ប៉ុន្តែតម្លៃថោក។ ​

លោក ឃីម សុខជា បន្តថា៖ « ខ្ញុំធ្លាប់បានធ្វើរបាយការណ៍ និងបានលើកនៅក្នុងអង្គប្រជុំសំណូមពរដល់ក្រុមប្រឹក្សាឃុំស្នើសុំឲ្យមានមន្ត្រីកសិកម្ម។ ពីថ្នាក់ស្រុកចុះមករៀបចំវគ្គបណ្ដុះបណ្ដាល ដល់កសិករនៅក្នុងភូមិ ឱ្យគាត់ចេះប្រើប្រាស់ជី ប្រើប្រាស់ថ្នាំ តាមអ្នកជំនាញបច្ចេកទេស ឱ្យបានត្រឹមត្រូវ តែ ស្ងាត់ឈឹង។ ជាចុងក្រោយលោកសំណូមពរ ដល់ក្រុមប្រឹក្សាឃុំ ហើយក៏ស្នើឱ្យមន្ត្រីកសិកម្មផ្នែកជំនាញជួយចុះមកបើកវគ្គបណ្ដុះបណ្ដាលឱ្យកសិករ ក្នុងភូមិហ្នឹងគាត់យល់ដឹងខ្លះ ហ្នឹងជួយសម្រួលដល់តម្លៃជីតម្លៃថ្នាំ កុំឱ្យថ្លៃពេក។ ដើម្បីសម្រួលដល់ ពលរដ្ឋដែលគាត់មានជីវភាពខ្វះខាត។ ខ្ញុំយល់ថា បើកសិករ អាចបង្កបង្កើនផល ទទួលបានទិន្នផលខ្ពស់ហើយមានតម្លៃសមរម្យ និងមានពលរដ្ឋវិលមកប្រកបរបរកសិកម្មច្រើន»។

ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកឱរ៉ាល់ លោក ហាប់ឆុង បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា សំណើប្រជាពលរដ្ឋទាំង ១៥គ្រួសារនោះ លោក​ទទួលបានហើយ ហើយលោកក៏បានដាក់ស្នើទៅមន្ទីរកសិកម្មខេត្តរួចហើយ​ដែរ។​

លោក ហាប់ ឆុង បន្ថែមថា៖ «ខ្ញុំ ទទួលបានសំណើពីប្រជាពលរដ្ឋនេះហើយតាមរយៈភូមិឃុំ ហើយខ្ញុំក៏បានបញ្ជូនសំណើនេះទៅមន្ទីរកសិកម្មខេត្តរួចហើយដែរ តែមិនទាន់ឃើញមានការឆ្លើយតបពីមន្ទីរកសិកម្មខេត្ត»។

​មន្ត្រីគម្រោងអង្គការជីវិតថ្លៃថ្នូរ (LWD)ប្រចាំខេត្តកំពង់ស្ពឺ លោក មាស ចាន់ដេត មានប្រសាសន៍ថា ជាបទពិសោធន៍របស់លោកផ្ទាល់លោកធ្លាប់បានចុះទៅបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលគាត់ធ្លាប់បានទទួលវគ្គបណ្ដុះបណ្ដាលពីមន្ត្រីជំនាញឬក៏អង្គការដៃគូឃើញថា ពលរដ្ឋភាគច្រើនគឺមិនសូវយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំរបស់អ្នកជំនាញ​នោះទេ។​

យ៉ាងណា លោកស្នើឱ្យអាជ្ញាធរ និងអង្គការដៃគូ អាច​រៀបចំពលរដ្ឋដែលមានបំណងចង់បានការបណ្តុះបណ្តាលនេះ ដើម្បីបញ្ចូលពួកគាត់ជាសមាជិកសហគមន៍ ងាយស្រួលហៅពួកគាត់មកចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកទេសកសិកម្មផ្សេងៗ។

លោក ចាន់ដេត បន្ថែមថា៖ «​ ទី១គាត់អាចស្នើសុំគម្រោងបច្ចេកទេសពីមន្ត្រីជំនាញពាក់ព័ន្ធតាមរយៈអាជ្ញាធរមូលដ្ឋានទី ២ គាត់អាចដាក់សំណើនឹងមកអង្គការដែលធ្វើការពាក់ព័ន្ធនឹងជំនាញកសិកម្មនៅក្នុងតំបន់របស់ពួកគាត់តាមរយៈអាជ្ញាធរមូលដ្ឋានដូចគ្នា ហើយខ្ញុំជូនយោបល់ទៅគាត់ឱ្យគាត់ចូលជាសមាជិកសហគមន៍កសិកម្មទៅ នៅពេលដែលគាត់ក្លាយទៅជាសមាជិកសហគមន៍កសិកម្មគឺគាត់នឹងទទួលបានវគ្គបណ្ដុះបណ្ដាលច្រើនតាមរយៈសហគមន៍កសិកម្មដែលផ្ដល់ដោយមន្ត្រី ឬក៏ផ្ដល់ដោយមន្ត្រីជំនាញរបស់អង្គការហើយជាពិសេសគាត់មិនត្រឹមតែទទួលបានបច្ចេកទេសនោះទេគាត់ក៏អាចទទួលបានដើមទុនដើម្បីពង្រីកមុខរបររបស់គាត់និងព័ត៌មានទីផ្សារដើម្បីលក់នៅផលិតផលរបស់គាត់តាមរយៈសហគមន៍កសិកម្មនោះផងដែរ»៕

……………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

ពលរដ្ឋ​មួយ​ចំនួន​នៅ​ឧត្តរមានជ័យ​ស្នើ​រដ្ឋបាល​ខេត្ត​ដោះ​ស្រាយ​បញ្ហា​តម្លៃ​បង់​ពន្ធ​ដី​ធ្លី​និង​ករណី​រំលោភ​បំពាន​ដី​ប្រាសាទ​

អត្ថបទបន្ទាប់

កម្មការិនី​រោងចក្រ​២​នាក់​ស្នើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​ពួក​គេ​ប្តឹង​ថៅកែ​

អត្ថបទបន្ទាប់
កម្មករកម្មការិនីរោងចក្រសិនតៃហ្គាមេនបានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៣។ (លោក សួន វុត្ថា )

កម្មការិនី​រោងចក្រ​២​នាក់​ស្នើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​ពួក​គេ​ប្តឹង​ថៅកែ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង