CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រុម​អ្នក​រត់ឡាន​ឈ្នួល​ដឹក​ភ្ញៀវ​នៅ​ច្រក​អន្តរជាតិ​អូរស្មាច់​តវ៉ា​បិទ​ផ្លូវ​មួយ​រយៈ​ខ្លី​ទាមទារ​ការ​ដឹក​ភ្ញៀវ​ស្មើភាព​គ្នា​រវាង​ថៃ​និង​ខ្មែរ​

Admin ដោយ Admin
October 5, 2023
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ទិដ្ឋភាពរថយន្តឈ្នួលជាច្រើនប្រមូលផ្តុំគ្នាតវ៉ានៅច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្កការកកស្ទះជាង២០នាទីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។ (ចៀវ ពន្លឺ)

ទិដ្ឋភាពរថយន្តឈ្នួលជាច្រើនប្រមូលផ្តុំគ្នាតវ៉ានៅច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្កការកកស្ទះជាង២០នាទីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។ (ចៀវ ពន្លឺ)

0
ចែករំលែក
213
ចំនួនមើល

ក្រុមអ្នកបើកបរដឹកភ្ញៀវនៅច្រកអន្តរជាតិអូរស្មាច់ជាង៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាបិទកំណាត់ផ្លូវច្រកចូលអូរស្មាច់ ដើម្បីទាមទារទៅអាជ្ញាធរកម្ពុជា និងថៃ ​ជួយសម្របសម្រួលឱ្យមានការដឹកភ្ញៀវទៅព្យាបាលជំងឺនៅប្រទេសថៃមានភាពស្មើគ្នារវាងអ្នករត់រថយន្តឈ្នួលខ្មែរ និងថៃ។

ក្រុមរត់រថយន្តឈ្នួលឬរត់តាក់ស៊ី បានបើករថយន្តរបស់ពួកគេទៅបិទផ្លូវច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបណ្តាលឱ្យរថយន្តតូច–ធំ ជាច្រើនគ្រឿងបានកកស្ទះជាង២០នាទីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។

អ្នករត់តាក់ស៊ីម្នាក់ លោក  មុំ សុភា   អាយុ៣៨ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដឹងថា ដើមចមដែលនាំឱ្យក្រុមអ្នករត់តាក់ស៊ីកម្ពុជាផ្ទុះការតវ៉ាដោយសារតែប៉ុន្មានថ្ងៃមកនេះ គយថៃមិនបំពេញឯកសារឱ្យរថយន្តខ្មែរអាចដឹកភ្ញៀវ ឬអ្នកជំងឺទៅពិនិត្យសុខភាពនៅស្រុកថៃបានដូចមុន។

លោក  មុំ សុភា បន្តថា ក្រុមអ្នករត់តាក់ស៊ីខ្មែរទាមទារទៅអាជ្ញាធរពាក់ព័ន្ធជួយសម្របសម្រួល និងដោះស្រាយដោយធ្វើយ៉ាងណាឱ្យអ្នករត់តាក់ស៊ីខ្មែរបានដឹកភ្ញៀវទៅពិនិត្យសុខភាពនៅខេត្តសុរិន្ទប្រទេសថៃដូចកាលពីពេលកន្លងមក។

អ្នករត់រថយន្តឈ្នួលម្នាក់ទៀត លោក សុច សានយ៉ា អាយុ ៣៦ឆ្នាំ និយាយថា ពួកគាត់បានដឹកភ្ញៀវទៅពិនិត្យសុខភាពនៅប្រទេសថៃ និងបានចូលបំពេញឯកសារជាមួយប៉ូលិសថៃតាមបែបបទរដ្ឋបាលរួចហើយ ហើយបានយកឯកសារនោះទៅខាងគយថៃមួយទៀត ប៉ុន្តែខាងគយថៃមិនអនុញ្ញាតឱ្យតាក់ស៊ីខ្មែរចូលឡើយ ទើបពួកគាត់ផ្ទុះការតវ៉ាដោយយករថយន្តបិទផ្លូវមិនឱ្យរថយន្តថៃចូលមកកម្ពុជាដូចគ្នា។

អ្នករត់តាក់ស៊ីរូបនេះបន្តថា កន្លងមកមិនធ្លាប់មានបញ្ហាបែបនេះឡើយ គឺភាគីថៃអនុញ្ញាតឱ្យតាក់ស៊ីខ្មែរដឹកភ្ញៀវទៅពិនិត្យសុខភាពធម្មតាឱ្យតែមានឯកសារគ្រប់គ្រាន់។

ឆ្លើយតបនឹងបញ្ហានេះ ប្រធានទីស្នាក់ការច្រកអន្តរជាតិអូរស្មាច់ លោក  ឯម បញ្ញារិទ្ធ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពីមានការតវ៉ារបស់ក្រុមរត់តាស៊ី គឺលោកបានចុះទៅសម្របសម្រួលរកដំណោះស្រាយឱ្យបើកផ្លូវឡើងវិញ និងឱ្យប្រជាពលរដ្ឋចេញចូលតាមធម្មតាវិញផងដែរ។

លោក  ឯម បញ្ញារិទ្ធ អះអាងថា លោកនឹងដាក់ស្នើសុំជួបប្រជុំជាមួយអាជ្ញាធរ នៃស្រុកទាំង២ គឺក្រុងសំរោងខេត្តឧត្តរមានជ័យ និងស្រុកកាប់ជើងរបស់ថៃ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកដំណោះស្រាយឱ្យប្រទេសទាំង២មានផ្លូវសេដ្ឋកិច្ចបានល្អប្រសើរ។

គួរបញ្ជាក់ថា ក្រោយពីមានការផ្ទុះការតវ៉ារបស់ក្រុមរត់តាក់ស៊ី គេឃើញប្រធានទីស្នាក់ការច្រកអន្តរជាតិអូរស្មាច់ កងកម្លាំង ទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់បានជួយសម្របសម្រួលរកដំណោះស្រាយ ទើបក្រុមអ្នករត់រថយន្តឈ្នួលទាំងនោះព្រមបើកផ្លូវឡើងវិញ៕

……………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ចៀវ ពន្លឺ

អត្ថបទមុន

សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ដោះ​លែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​២​នាក់​នៅ​កោះ​កុង​ឱ្យ​នៅ​ក្រៅ​ឃុំ

អត្ថបទបន្ទាប់

ដី​ព្រៃ​ជាង​៣០​ហិកតា​នៃ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការ​កាប់​បំផ្លាញ​និង​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

អត្ថបទបន្ទាប់
ទិដ្ឋភាពព្រៃឈើតំបន់ព្រៃឡង់ក្នុងទីតាំងមួយនៃឃុំរួសរាន់ ត្រូវបានជនល្មើសកាប់ទន្ទ្រានដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយរកឃើញក្នុងពេលក្រុមបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតចាប់ពីថ្ងៃទី១ ដល់ ៤ ខែតុលា ឆ្នាំ២០២៣។ (ហ្វេសប៊ុក Prey Lang It's Our Forest Too)

ដី​ព្រៃ​ជាង​៣០​ហិកតា​នៃ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​ព្រះវិហារ​រង​ការ​កាប់​បំផ្លាញ​និង​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង