CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ទាមទារ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ ​ខណៈ​ជម្លោះ​​អូស​បន្លាយ​ជាង​១០​ឆ្នាំ​

Admin ដោយ Admin
October 5, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពក្នុងពិធីប្រារព្ធសិទ្ធិលំនៅឋានខួបលើកទី៣៨ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែឧសភាឆាំ២០២៣ ដោយពលរដ្ឋនៅតែបន្តទាមទារឱ្យអាជ្ញាធរដោះស្រាយសំណងសមរម្យក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ។ (ពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី មុំ សុភី)

ទិដ្ឋភាពក្នុងពិធីប្រារព្ធសិទ្ធិលំនៅឋានខួបលើកទី៣៨ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែឧសភាឆាំ២០២៣ ដោយពលរដ្ឋនៅតែបន្តទាមទារឱ្យអាជ្ញាធរដោះស្រាយសំណងសមរម្យក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ។ (ពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី មុំ សុភី)

0
ចែករំលែក
110
ចំនួនមើល

ប្រជាពលរដ្ឋមួយចំនួននៅឃុំរស្មើសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ខណៈ​ម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំមកហើយ។

ការទាមទាររបស់អ្នកភូមិនេះ ធ្វើឡើងក្នុងពិធីប្រារព្ធសិទ្ធិលំនៅឋានខួបលើកទី៣៨ ឃុំក្រាំងដីវ៉ាយ ​ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣ ខែឧសភា ឆាំ២០២៣នេះ។

អ្នកស្រី ហ៊ាន សុខហេង រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្រោយចប់ពិធីប្រារព្ធសិទ្ធិលំនៅឋានថា អ្នកចូលរួមប្រារព្ធពិធីសិទ្ធិលំនៅឋាននោះ គឺដើម្បីបង្ហាញពីទុក្ខលំបាកក្រោយបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ រំលោភយកអស់កាលពីជាង១០ឆ្នាំដោយមិនទាន់ផ្តល់ដំណោះស្រាយសមរម្យដល់ពួកគាត់នៅឡើយ។

ស្ត្រីវ័យ៣៧ឆ្នាំរូបនេះ អះអាងថា ប្រជាពលរដ្ឋ១៤៧គ្រួសារនៅឃុំរស្មីសាមគ្គី ត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីអស់តាំងពីឆ្នាំ២០១១ ក្រោយទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដំណាំអំពៅនៅទីនោះ ហើយមិនបានដោះស្រាយសំណងត្រឹមត្រូវតាមផ្លូវច្បាប់ជូនពលរដ្ឋឡើយ។

យ៉ាងណាអ្នកស្រី ហ៊ាន សុហេង មានការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដោយមានសមត្ថកិច្ចឃុំ និងអាជ្ញាធរបានគំរាមកំហែង ដោយរំខាន និងហាមឃាត់មិនឱ្យពួកគាត់ ប្រារព្ធពិធីសិទ្ធិលំនៅឋាននេះឡើយ ក្រោយហេតុផលមិនបានសុំច្បាប់ ប៉ុន្តែក្រោយមានការសម្របសម្រួល គឺអ្នកភូមិបានជុំនះប្រារព្ធពិធីនេះបានរហូតចប់។

អ្នកស្រីបន្ថែមថា៖«ខាងសមត្ថកិច្ចភូមិឃុំគាត់ឃារឃាំងយើងអត់ចង់ឱ្យយើងជួបជុំគ្នាដោយថាអត់សណ្តាប់ធ្នាប់។ តែខ្ញុំចង់ឱ្យមានសិទ្ធិហ្នឹងព្រោះអីខ្ញុំជាប្រជាជនរងគ្រោះដីធ្លី។ ចឹងខ្ញុំចង់ទាមទារឱ្យមានដំណោះស្រាយដីធ្លី ហើយមួយទៀតពេលដែលខ្ញុំបាត់បង់ដីធ្លីជីវភាពគ្រួសារខ្ញុំលំបាក។ ទី១អត់មានស្រែចម្ការបង្កបង្កើនផល ក្នុង១ឆ្នាំៗទិញអង្ករគេហូប ជំពាក់ធនាគារ»។

លោក យីម អន់ រស់ភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និយាយថា ក្រោយជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ គឺគ្រួសារលោកបានបាត់បង់ដីស្រែចំនួន៥ហិកតា។ លោកថា ក្រោយបាត់បង់ដីធ្លីគ្រួសារលោកគ្មានដីសម្រាប់បង្កបង្កើនផលឡើយ ដោយកូនៗបានចេញពីភូមិទៅធ្វើការសំណង់ ធ្វើជាកម្មកររោងចក្រកាត់ដេរ និងទៅស៊ីឈ្នួលផ្សេងៗទៀត។

បុរ័យ៤៥ឆ្នាំរូបនេះបន្តថា គ្រួសាររបស់លោកបានជួបបញ្ហាប្រឈមជីវភាពជាខ្លាំងដោយជំពាក់បំណុលធនាគារ និងកូនៗបង្ខំចិត្តឈប់រៀនជាដើម។

លោកបន្ថែមថា៖«ចុងក្រោយខ្ញុំសូមសំណោមពរដល់រដ្ឋាភិបាលដឹកនាំថ្មីហ្នឹងជួយដោះស្រាយវិវាទដីធ្លីដែលក្រុមហ៊ុនរំលោភយកដីធ្លីប្រជាជនហ្នឹងដោយដោះស្រាយឱ្យចប់ដើម្បីឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងវិញ»។

អ្នកស្រី វ៉ន់ ឡឹង រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី អះអាងថា គ្រួសារគាត់បានបាត់បង់ដីស្រែចំនួន៣ហិកតាក្រោយគម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។ អ្នកស្រីបន្តថា រយៈពេលជាង១០ឆ្នាំមកនេះ អ្នកភូមិបានដើរតវ៉ាជាបន្តបន្ទាប់នៅតាមស្ថាប័នរដ្ឋមួយចំនួន ដើម្បីសុំអន្តរាគមន៍ឱ្យជួយដោះស្រាយ ប៉ុន្តែរហូតពេលនេះពុំមានដំណោះស្រាយឡើយ។

ស្រី្តវ័យអាយុ៤០ឆ្នាំរូបនេះឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធមិនត្រឹមតែមិនដោះស្រាយនោះទេ ថែមទាំងចោទពលរដ្ឋដែលចេញតវ៉ាទាមទារសិទ្ធិដីធ្លីនោះថា ជាក្រុមប្រឆាំងថែមទៀត។

អ្នកស្រីបន្ថែមថា៖«គាត់[អាជ្ញាធរ]អត់ដោះស្រាយឱ្យយើងទេពេលយើងឡើងទៅតវ៉ា គាត់ថាយើងហ្នឹងពួកបក្សប្រឆាំង ហើយបើយើងមិនបាត់បង់ដីធ្លីទេ យើងមិនដើរតវ៉ាទេ។ យើងខ្វះខាត យើងអត់ដីធ្វើស្រែ។ រាល់ថ្ងៃអត់លុយ ជំពាក់គេអីចឹង យើងដើរខ្ញំុគេនៅក្រៅស្រុក»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីមេឃុំរស្មីសាមគ្គី លោក យឿម ភឿន និងអភិបាលខេត្តកណ្តាលលោក វ៉ី សំណាង បានទេពាក់ព័ន្ធករណីដីធ្លីនេះកាលពីថ្ងៃទី៣ ខែតុលា។

យ៉ាងណា ចំពោះរឿងដែលពលរដ្ឋចោទថា អាជ្ញាធរឃុំក្រាំងដីវ៉ាយ និងសមត្ថកិច្ចរារាំងពលរដ្ឋមិនឱ្យប្រារព្ធពិធីសិទ្ធិលំនៅឋាននោះ ​អធិការរងនគរបាល​ស្រុកភ្នំស្រួច លោក ឡែន សុខុម បញ្ជាក់ថា ពលរដ្ឋធ្វើពិធីនេះដោយមិនបានជូនដំណឹងឬសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន។

មន្ដ្រីសម្របសម្រួលគម្រោងធុរៈកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការអំពាវនាវ ឬទាមទារឱ្យរបស់ប្រជាពលរដ្ឋឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយរឿងដីធ្លីនេះ គឺជារឿងត្រឹមត្រូវ និងជាសិទ្ធិរបស់ពួកគេ។ លោកថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលគួរតែដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ដើម្បីកុំឱ្យពលរដ្ឋបន្តរងទុក្ខលំបាកបន្ថែមទៀត។

ចំពោះអាជ្ញាធរដែលឱ្យពលរដ្ឋជូនដំណឹងឬសុំច្បាប់មុនធ្វើពិធីទីវាលំនៅឋាននោះ លោកថា ជារឹតត្បិតសិទិ្ធសេរីភាពប្រជាពលរដ្ឋដោយគ្មានហេតុផល ខណៈសិទ្ធិនេះត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

លោកបន្ថែមថា៖«អញ្ចឹងប្រសិនបើមានការរារាំងណាមួយអាហ្នឹងវាជាការរឹតបន្តឹងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលផ្ទុយនឹងស្មារតីរបស់រដ្ឋធម្មនុញ្ញ ហើយអាហ្នឹងវាជាទង្វើមួយមិនអាចទទួលយកបានទេ ព្រោះពលរដ្ឋកើតមានត្រូវការក្នុងការនិយាយលើពីបញ្ហារបស់ខ្លួនដើម្បីឱ្យរដ្ឋដឹងឮ និងជួយដោះស្រាយ»។

តំណាងពលរដ្ឋឃុំរស្មីសាមគ្គី បានឱ្យដឹងថា ក្នុងឃុំនេះ មានប្រជាពលរដ្ឋចំនួន១៤៧គ្រួសារ ដែលមិនទាន់ទទួលបានសំណងសមរម្យ។ ក្នុងនោះមាន​ភូមិចំនួន​៣ គឺភូមិពាមរស់ ៦៦គ្រួសារ ភូមិពស់វែក ៣២គ្រួសារ និងភូមិដកពរ ៤៩គ្រួសារ ដែលមានដីស្រែចម្ការសរុបចំនួន ៤៨៣ហិកតា ត្រូវបានគ្រឿងចក្រ​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់ ឈូសឆាយយកដីដាំអំពៅតាំងពីឆ្នាំ២០១១មក។

ធនាគារ ANZ មានមូលដ្ឋាននៅទីក្រុងមែប៊ន (Melbourne) ប្រទេសអូស្រា្តលី ដែលបានផ្តល់កម្ចី ៤០លានដុល្លារ ដល់ក្រុមហ៊ុន លោក លី យ៉ុងផាត់ ក្នុងឆ្នាំ២០១១ ធ្លាប់បានទទួលស្គាល់កំហុសរបស់ខ្លួន ករណីរំលោភសិទ្ធិមនុស្ស ក្រោយពីមានការប្តឹងតវ៉ាពីប្រជាពលរដ្ឋ ជាច្រើនឆ្នាំ​កន្លង​មក​ចំពោះក្រុមហ៊ុន​ស្ករ​អំពៅនេះ។ ធនាគារនេះបានចេញសងដោយ​យកថវិការចំណេញពីកម្ចីនេះ ផ្តល់ឱ្យពលរដ្ឋដែលបាត់បង់ដី តែយ៉ាងណាសំណងនោះនៅមិនបានពេញលេញគ្រប់គ្នា​នោះទេ៕

…………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សុភី

អត្ថបទមុន

ដី​ជាង​៤០០​ហិកតា​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​បន្ត​ទន្ទ្រាន​យក​ដោយ​ខុស​ច្បាប់​ពី​សំណាក់​ជន​ខិលខូច​

អត្ថបទបន្ទាប់

សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ដោះ​លែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​២​នាក់​នៅ​កោះ​កុង​ឱ្យ​នៅ​ក្រៅ​ឃុំ

អត្ថបទបន្ទាប់
កូនប្រុសអ្នកស្រី ផាវ ញ៉ើង កាន់រូបថតម្តាយនឹងដៃ រួមជាមួយពលរដ្ឋប្រមាណ២០០នាក់ទៀតមកពីសហគមន៌មកពីរនៃ ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដោយនាំគ្នាអង្គុយខាងមុខសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ទាមទាឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ និងទម្លាក់ការចោទប្រកាន់ទៅលើ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន។ (ហ្វេសប៊ុក សហគមន៍ជីខក្រោម ខេត្តកោះកុង)

សាលា​ឧទ្ធរណ៍​ព្រះសីហនុ​ដោះ​លែង​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​​ដីធ្លី​២​នាក់​នៅ​កោះ​កុង​ឱ្យ​នៅ​ក្រៅ​ឃុំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង