CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​៩​នាក់​ដោយ​ចោទ​ពី​បទ​ញុះញង់​  

Admin ដោយ Admin
July 3, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាពពលរដ្ឋមានជម្លោះដីធ្លីដែលប្រមូលផ្ដុំមុខអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីទាមទារឱ្យដោះលែងសកម្មជនដីធ្លីផ្សេងទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មានខេត្តកោះកុង)

ទិដ្ឋភាពពលរដ្ឋមានជម្លោះដីធ្លីដែលប្រមូលផ្ដុំមុខអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីទាមទារឱ្យដោះលែងសកម្មជនដីធ្លីផ្សេងទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មានខេត្តកោះកុង)

0
ចែករំលែក
111
ចំនួនមើល

សេចក្ដីរាយការណ៍ពីពលរដ្ឋអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងស្រុកឱ្យដឹងថា ពលរដ្ឋមានជម្លោះដីធ្លី៩នាក់ត្រូវបានតុលាការខេត្តកោះកុង បញ្ជាឱ្យឃុំខ្លួនជាបណ្តោះអាសន្នទៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីពួកគេនាំគ្នាព្យាយាមឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងអ្នកតវ៉ាដីធ្លីផ្សេងទៀត។

ពលរដ្ឋអ្នកសារព័ត៌មានបានរាយការណ៍ថា នៅម៉ោងប្រមាណ៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ មកពីស្រុកស្រែអំបិលនិងស្រុកបូទុមសាគរ បានព្យាយាមចេញដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំដល់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យ​អន្ដរាគមន៍ដោះលែងសកម្មជន​ដីធ្លី​ ​៣​០​​នាក់​ ​ដែល​មកពី​សហគមន៍​ចំនួន​​៤​។

បើតាមសេចក្ដីរាយការណ៍ដដែល អធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានរារាំងនិងឃាត់ខ្លួនមនុស្សប្រុសស្រី​និងកុមារចំនួន១៣នាក់ នៅចំណុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយរួមទាំងស្រ្តីតំណាងសហគមន៍ដីធ្លី ៣រូបផងដែរ គឺអ្នកស្រី ផាវ ញើង អ្នកស្រី ស្រី ដេត ហួរ និងអ្នកស្រី រិច ស៊ីង។ ក្រោយមក​ ​សកម្មជន​ដីធ្លី​១​១​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះ​កុង​។​

អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ង៉ែត ស៊ីណាប់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការឃាត់ខ្លួនសកម្មជនដីធ្លីនេះមានគោលដៅតែទៅលើមនុស្ស៣នាក់ប៉ុណ្ណោះ ប៉ុន្ដែ អ្នកតវ៉ាដីធ្លីប្រមាណ១០នាក់ផ្សេងទៀតបានស្ម័គ្រចិត្តអមដំណើរឱ្យគេឃាត់ខ្លួនជាមួយដោយរួមទាំងក្មេងតូចផងដែរ។​

យ៉ាងណាមិញ លោកឱ្យដឹងទៀតថា មកទល់ពេលនេះ អ្នកតវ៉ាដីធ្លីចំនួន ៩នាក់ ក្នុងនោះប្រុស៣នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ និងបញ្ជូនខ្លួនទៅតុលាការខេត្តកោះកុងដើម្បីចាត់ការបន្ដ។  

លោកមានប្រសាសន៍បន្ដថា៖ «ពលរដ្ឋដែលមានទុក្ខហាក់បីដូចជាកូនមានបញ្ហាទៅឱ្យម៉ែឪជួយ។ អញ្ចឹងខុសត្រូវយ៉ាងណាត្រូវស្រាវជ្រាវ និងរកដំណោះស្រាយដោយរដ្ឋបាលខេត្ត និងរដ្ឋាភិបាល។​ សំណូមពរផងដែរ សុំឱ្យរដ្ឋាភិបាលនិងរដ្ឋបាលខេត្តយកចិត្តទុកលើពលរដ្ឋ បើទោះបីជាមានការខុសត្រូវយ៉ាងណា ត្រូវមានវិធានការណាមួយដែលមានតម្លាភាពល្អ មិនចាំបាច់ឃុំខ្លួន»។  

ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទង តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ដើម្បីស្នើសុំព័ត៌មានលម្អិត ប៉ុន្ដែ ទូរសព្ទមិនមានអ្នកទទួល។

កូនប្រុសអ្នកស្រី ផាវ ញើង លោក ហុង ពិសិដ្ឋ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពេលគេចាប់ខ្លួនម្ដាយគាត់នោះ អាជ្ញាធរមិនបានពន្យល់ពីបទល្មើស និងការចោទប្រកាន់មកលើក្រុមអ្នកតវ៉ាដីធ្លីនោះទេ។ ក្រៅពីនេះ លោកអះអាងថា អាជ្ញាធរបានគំរាមកំហែង និងដកយកទូរសព្ទ និងសម្ភារៈផ្សេងៗទៀតផង។  

លោកថ្កោលទោសចំពោះការឃាត់ខ្លួនអ្នកតវ៉ាដីធ្លីពីសំណាក់អាជ្ញាធរនេះ ដោយសារពួកគេមិនបានជួយរកយុត្តិធម៌ដល់ពលរដ្ឋក្រីក្រនោះទេ។

លោក ហុង ពិសិដ្ឋ បន្ដថា៖ «ខ្ញុំមានអារម្មណ៍ថា ឈឺចាប់ខ្លាំង។ ពេលអាជ្ញាធរមកចាប់ពលរដ្ឋក្រីក្រ យើងរងសម្ពាធពីមន្ត្រីរាជការដែលគាត់គ្មានកំហុសអីសោះ។ ចាប់ខ្លួនដូចអ្នកទោសល្មើសច្បាប់ ក្បត់ជាតិ។ សព្វថ្ងៃនេះ គាត់ជាស្ត្រីមេម៉ាយមានកូន៦នាក់ក្នុងបន្ទុក។ យើងសួរគាត់ថា យើងខុសអី ខំប្រឹងអង្វរគាត់ គំរាមយើងពេលដែលយើងថត សកម្មភាពដែលពួកគាត់ចាប់ហ្នឹង គឺគាត់ដេញចាប់យើងយកទូរសព្ទយើងតែម្ដង»។

ពលរដ្ឋម្នាក់ទៀតដែលប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គោលបំណងពួកគាត់ទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីជួបរដ្ឋមន្ដ្រី លោក កើត រិទ្ធ ឱ្យជួយអន្តរាគមន៍ ហើយពួកគាត់មិននាំគ្នាទៅច្រើនទេ គឺទៅតែមួយឡាន ប៉ុណ្ណោះ ដោយគ្នាចំនួន១៧នាក់ ខណៈពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៣០នាក់ ត្រូវតុលាការចោទប្រកាន់និងកោះហៅជាបន្តបន្ទាប់។

លោកបន្ដថា៖ «គោលដៅរបស់អាជ្ញាធរគឺគេចាប់តែ៣នាក់ទេ។ ក៏ប៉ុន្តែពួកគាត់ ១០នាក់ទៀតក៏សុំទៅជាមួយពួកគាត់ នៅតែបន្តទាមទារតវ៉ាដើម្បីឲ្យដោះលែងពួកគាត់ទាំងអស់គ្នា»។

បើតាមរបាយការណ៍ចេញផ្សាយដោយអង្គការលីកាដូកាលពីថ្ងៃទី១ ខែកក្កដា ឱ្យដឹងថា យ៉ាងតិច​ណាស់​​សកម្មជន​ដីធ្លី​​៩​នាក់​ ​មកពី​សហគមន៍​ចំនួន​ ​៤​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​» ​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​ព្យាយាម​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌។

យ៉ាងណា ការចាប់និងឃុំខ្លួនសកម្មជនដីធ្លីខេត្តកោះកុងជិត១០នាក់ ដែលមានបំណងឡើងមករកកិច្ចអន្តរាគមន៍ពី​ស្ថាប័ន​ជាតិនេះ ស្របពេលកម្ពុជាកំពុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ​ ​៕

——————————————–

​ពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី មុំ សុភី

អត្ថបទមុន

កសិករ​ចិញ្ចឹម​សត្វ​គោ​នៅ​ខេត្ដស្វាយរៀង​ត្អូញត្អែរ​អំពី​តម្លៃ​គោ​រស់​ចុះ​ថោក​ខ្លាំង​

អត្ថបទបន្ទាប់

ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត​ ​កែម​ ​ឡី​៖​ ​សង្គម​ស៊ីវិល​​ថា​វប្បធម៌​និទណ្ឌភាព​នៅតែ​បន្ត​ ​ជា​សញ្ញា​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ​

អត្ថបទបន្ទាប់
ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត​ ​កែម​ ​ឡី​៖​ ​សង្គម​ស៊ីវិល​​ថា​វប្បធម៌​និទណ្ឌភាព​នៅតែ​បន្ត​ ​ជា​សញ្ញា​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ​

ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត​ ​កែម​ ​ឡី​៖​ ​សង្គម​ស៊ីវិល​​ថា​វប្បធម៌​និទណ្ឌភាព​នៅតែ​បន្ត​ ​ជា​សញ្ញា​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​​បញ្ចេញ​មតិ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង