CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នក​ភូមិ​នៅ​កំពង់ស្ពឺ​​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​សហគមន៍​ក្រោយ​ក្រុមហ៊ុន​ឯកជន​មួយ​មាន​គម្រោង​ចិញ្ចឹម​គោ​ក្នុង​តំបន់​នោះ​

Admin ដោយ Admin
May 25, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
ទិដ្ឋភាពព្រៃសហគមន៍តំបន់ការពារធម្មជាតិសាមគ្គី ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថតពីលើអាកាស។ (លោក តាន់ គីមសួរ ផ្តល់ឱ្យ)

ទិដ្ឋភាពព្រៃសហគមន៍តំបន់ការពារធម្មជាតិសាមគ្គី ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថតពីលើអាកាស។ (លោក តាន់ គីមសួរ ផ្តល់ឱ្យ)

0
ចែករំលែក
200
ចំនួនមើល

ប្រជាពលរដ្ឋ​ និងសកម្មជនព្រៃឈើបារម្ភពី​ផលប៉ះពាល់ធនធានធម្មជាតិ និងសហគមន៍ព្រៃឈើមួយកន្លែងស្ថិតក្នុង​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយទទួលព័ត៌មានថា ក្រុមហ៊ុនឯកជនមួយមានគម្រោងវិនិយោគចិញ្ចឹមគោក្នុងតំបន់ព្រៃឈើដែលពួកគេបាន​ការពារជាច្រើនឆ្នាំមកហើយ។

លោក តាន់ គីមសួរ ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍ដែលតាមដានករណីនេះបានប្រាប់សារព័ត៌មានពលរដ្ឋថា បច្ចុប្បន្នក្រុមហ៊ុន Vinamilk-Vui Khòe Mòi Ngày កំពុងសិក្សាដីទំហំជាង១ពាន់ហិកតាសម្រាប់គម្រោងចិញ្ចឹមគោយកទឹកដោះ ស្ថិតក្នុងភូមិចំនួន៣ មានភូមិពាមល្វា អូតោង និងភូមិល្ងឹម នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍លោក តាន់ គីមសួរ បន្តថា ផ្ទៃដីដែលក្រុមហ៊ុនកំពុងសិក្សានោះ ប្រសិនជាទទួលបាននឹងប៉ះលើព្រៃឈើសហគមន៍ក្នុងតំបន់ការពារធម្មជាតិសាមគ្គី និងធនធានធម្មជាតិជាច្រើនទៀតដែលពលរដ្ឋបានការពារ និងរក្សាអស់ពេលច្រើនឆ្នាំ។

លោកបន្ថែមថា៖ « សម្រាប់គម្រោងនេះ ខ្ញុំមិនទាន់ទទួលដំណឹងច្បាស់ពីផ្ទៃដីពិតប្រាកដឡើយ។ ប៉ុន្ដែអ្វីដែលខ្ញុំដឹងគឺវាអាចវប៉ះលើផ្ទៃដីសហគមន៍ដែលមានព្រៃឈើចម្រុះជាច្រើន។ ជាមួយគ្នានេះ ក៏ប៉ះលើតំបន់ដែលទើបដាំកូនឈើថ្មីៗដែលដាំជាងមួយឆ្នាំមុនដែរ»។

លោក តាន់ គីមសួរ រូបលោក និងប្រជាពលរដ្ឋកំពុងបារម្ភពីការបាត់បង់ធនធានព្រៃឈើដែលនៅសេសសល់តិចតួចក្នុងតំបន់ដែលពលរដ្ឋបានការពារជាច្រើនឆ្នាំហើយនោះ ត្រូវបំផ្លាញដោយសារគម្រោងនេះ។ លោកថា នៅតំបន់ភ្នំឱរ៉ាល់មិនខ្វះឡើយដីវាលស្រាប់អាចអភិវឌ្ឍន៍ធ្វើកន្លែងចិញ្ចឹមគោបាន។

លោកបន្ថែមថា៖« បើសិនអាជ្ញាធរ មិនច្បាស់ទីតាំងថាត្រង់ណាអាចដាក់គម្រោងនេះបាន អាចសួរខ្ញុំ។ ខ្ញុំធានាជូនទៅមើលដល់កន្លែង មិនតិចទេដីដែលដកហូតសល់នៅស្រុកឱរ៉ាល់។ មានដីច្រើនណាស់ដែលធ្វើហើយមិនប៉ះពលរដ្ឋ និងធនធានធម្មជាតិដូចទីតាំងកំពុងសិក្សានេះ។ ហេតុអ្វីមើលឃើញតែកន្លែងដែលមានធនធានធម្មជាតិ និងមានបំណងបំផ្លាញ។ ខ្ញុំមិនយល់ទេ»។

លោក ខ្លូង ឆន ពលរដ្ឋនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ បានឱ្យដឹងថា លោកទទួលបានដំណឹងខ្លះៗដែរជុំវិញគម្រោងសិក្សាកន្លែងចិញ្ចឹមគោយកទឹកដោះនៅតំបន់ពួកគាត់កំពុងរស់នៅនេះ។ លោកថា រូបលោកក៏កំពុងបារម្ភជាខ្លាំងផងដែរពីផលប៉ះពាល់ធនធានធម្មជាតិ និងព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ ដែលអាចធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់ពិបាកក្នុងការអាស្រ័យផលពីព្រៃបន្តទៀត។

ពលរដ្ឋរូបនេះបានអំពាវនាវដល់ក្រសួងបរិស្ថាន និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធគួរពិចារណាឡើងវិញពីផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ឬដកចេញនូវគម្រោងសិក្សានោះ ដោយសារពលរដ្ឋមិនពេញចិត្ត ឬមិនគាំទ្រ។

លោកបន្ថែមថា៖ « ព្រៃមេត្តាធម្មជាតិពលរដ្ឋមិនអាចការពារបាន។ យើងស្ដាយណាស់ ហើយចុះបើនៅភូមិល្ងឹមសហគមន៍សាមគ្គីព្យាយាមថែ និងការពារបានប៉ុណ្ណោះហើយ បែរជាត្រូវផ្តល់ឱ្យគម្រោងក្រុមហ៊ុនទឹកដោះគោឈូសឆាយយកដីដាំស្មៅពិតជានិយាយមិនចេញនោះទេ»។

ប្រធានសហគមន៍តំបន់ការពារធម្មជាតិសាមគ្គីលោក ម៉ន សំអាត ប្រាប់សារព័ត៌មានពលរដ្ឋថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញគម្រោងសិក្សាកន្លែងចិញ្ចឹមគោនេះទេ។ លោកថា ប្រសិនបើរឿងនោះជារឿងពិត គឺលោកមិនគាំទ្រឡើយ។

លោក ម៉ន សំអាត ឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិសាមគ្គី គឺរូបលោក និងប្រជាពលរដ្ឋខិតខំការពារថែរក្សាព្រៃឈើនៅសហគមន៍នេះតាំងពីឆ្នាំ២០០៥រហូតមកដល់ពេលនេះ ដោយរក្សាបានដើមឈើធំៗជាច្រើន ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារបានអាស្រ័យផលពីព្រៃសហគមន៍នេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេបានគ្រប់រដូវ។

លោកថ្លែងថា៖ « បើគម្រោងចិញ្ចឹមគោដាក់មកហើយត្រូវឈូសព្រៃ យើងទទួលយកមិនបានទេ។ ខ្ញុំសុំស្នើរ។ បើមានគម្រោងនេះមែនខ្ញុំមិនឯកភាពទេ ព្រោះយើងខំការពារព្រៃតាំងពីឆ្នាំ២០០៥ ២០០៦ ហើយបើយកទៅឈូសព្រៃចេញម៉េចអាចទៅរួច»។

មេភូមិល្ងឹម លោក អួន ម៉ៅ លើកឡើងថា ទាក់ទងដំណឹង នៃការសិក្សាកន្លែងចិញ្ចឹមគោនេះលោកមិនទាន់បានដឹងច្បាស់នៅឡើយទេ។

លោកមេភូមិបញ្ជាក់ថា៖ « គម្រោងនេះខ្ញុំមិនទាន់ដឹងទេ។ ប៉ុន្ដែប្រសិនបើមានខ្ញុំអត់ឯកភាពទេ ដោយសារសព្វថ្ងៃពលរដ្ឋភាគច្រើនអាចអាស្រ័យផលពីព្រៃដូចជា ទៅរកផ្សិត បេះបន្លែព្រៃ រកឧស រួមទាំងអាចលែងគោក្របីដោយសេរីនៅតាមព្រៃនោះ។ បើសិនគម្រោងនេះធ្វើមិនឱ្យពលរដ្ឋដឹង នោះពលរដ្ឋបីភូមិយើងនឹងបះបោលហើយ»។

ជុំវិញរឿងនេះលោក ជូ ច័ន្ទតារ៉ារិទ្ធ  មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្តកំពង់ស្ពឺ (CPA  officer in PDoE KPS)  បានលើកឡើងថា គម្រោងទាក់ទងនឹងការសិក្សារបស់ក្រុមហ៊ុនទឹកគោនោះមិនមានទេ។

លោកបញ្ជាក់ថា៖ « ដូចជាអត់ទាន់មានទេ។ បើសិនមានគម្រោងនេះមែន នោះខាងក្រសួងនឹងឱ្យខ្ញុំចុះសិក្សាហើយ។ គ្មានអ្នកណាចុះសិក្សាក្រៅពីពួកខ្ញុំ។ បច្ចុប្បន្នក្រុមរបស់ខ្ញុំកំពុងធ្វើនិយ័តកម្មដីសហគមន៍មួយចំនួនជាថ្មីនៅតំបន់នោះ ដើម្បីឱ្យស៊ីជាមួយអនុក្រឹតលេខ២៤៥ប៉ុណ្ណោះ ប៉ុន្ដែលើសពីនេះ ព័ត៌មានពីគម្រោងអ្វីក៏គ្មានដែរ»។

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣លោក តាន់ គីមសួរ បានបង្ហោះវីដេអូ និងសារជុំវិញគម្រោងរបស់ក្រុមហ៊ុន Vinamilk – Vui Khòe Mòi Ngày ដោយលោកស្នើដល់ក្រុមហ៊ុនមួយនេះពិចារណាឡើងវិញ និងប្តូរគម្រោងសិក្សារនោះទៅកន្លែងផ្សេងដែលមានដីវាលស្រាប់ ដោយបារម្ភពីផលប៉ះពាល់ធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន។

យ៉ាងណា សារព័ត៌មានពលរដ្ឋ មិនអាចរកការឆ្លើយតបពីខាងភាគីក្រុមហ៊ុន Vinamilk – Vui Khòe Mòi Ngày បានទេពាក់ព័ន្ធរឿងនេះរហូតដល់ថ្ងៃព្រហស្បតិ៍នេះ៕

……………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា

អត្ថបទមុន

ពលរដ្ឋ​នៅ​ខេត្ត​កណ្តាល​បិទ​ផ្លូវ​មិន​ឱ្យ​​ឡាន​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ឆ្លង​កាត់​បន្ទាប់​​ពី​បើកបរ​ធ្វើ​ឱ្យ​ដី​ហុយ​ប៉ះពាល់​សុខភាព​

អត្ថបទបន្ទាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​ទាមទារ​ដោះលែង​លោក​ ​ថេង​ ​សាវឿន​ ​និង​សហការី​២​រូប​

អត្ថបទបន្ទាប់
រូបថតប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន លោក ញ៉ិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគម ដែលពលរដ្ឋប្រមាណ៣០០នាក់ នាំគ្នាលើកបង្ហាញដើម្បីតវ៉ានៅមុខក្រសួងមហាផ្ទៃ កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជួយអន្តរាគមន៍ដោះលែងពួកគេឱ្យមានសេរីភាពវិញ។ (លោក អ៊ុក ដែន)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​៦០​ទាមទារ​ដោះលែង​លោក​ ​ថេង​ ​សាវឿន​ ​និង​សហការី​២​រូប​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង