CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

សកម្មជន​តវ៉ាដីធ្លី​ឡពាង​៣​រូប​បារម្ភ​ថា តុលាការ​កំពូល​សម្រេច​ឃុំ​ខ្លួន​ពួកគេ​ជាថ្មី

Admin ដោយ Admin
July 31, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
សកម្មជន​តវ៉ាដីធ្លី​ឡពាង​៣​រូប​បារម្ភ​ថា តុលាការ​កំពូល​សម្រេច​ឃុំ​ខ្លួន​ពួកគេ​ជាថ្មី

លោក ស្ងួន ញឿន អ្នកស្រី អ៊ុំ សុភី និងអ្នកស្រី ទួន សេង សកម្មជនដីធ្លីឡពាង ពេលជាប់ឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
49
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

សកម្មជន​ឡពាង​៣​រូប​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា តុលាការ​កំពូល​អាច​នឹង​សម្រេច​ឃុំ​ខ្លួន​ពួកគាត់​សារជាថ្មី ខណៈដែល​ពួកគាត់​ស្នើ​សុំ​ឲ្យ​តុលាការ​បញ្ចប់​សំណុំរឿង​និង​ផ្ដល់​សេរីភាពពេញ​លេញ​ដល់​ពួកគេ។

ប្រធានសហគមន៍ឡពាង អ្នកស្រី  អុំ សុភី អាយុ៤៣ឆ្នាំ បាននិយាយថា អ្នកស្រីនៅតែមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកស្រី ដោយសារតែរឿងមិនទាន់បានបញ្ចប់ហើយត្រូវបន្ដក្រោមការឃ្លាំមើលរបស់តុលាការដដែល បើទោះបីជាអ្នកស្រីនៅក្រៅឃុំក៏ដោយ។ អ្នកស្រីបន្ដថា បើសិនជាតុលាការកំពូលបន្ដកាត់ក្ដីសំណុំរឿងរបស់អ្នកស្រីដូចដែលសាលាដំបូងខេត្តកំពង់ឆ្នាំង​និងសាលាឧទ្ធរណ៍នោះ អ្នកស្រីនឹងអាចមានការចាប់ខ្លួនសារជាថ្មី។

ប្រធានសហគមន៍រូបនេះបន្ដថា៖«ខ្ញុំសុំឲ្យតុលាការមេត្តាបញ្ចប់រឿងរបស់ពួកខ្ញុំទាំង៣នាក់ ដើម្បីឲ្យពួកខ្ញុំមានសិទ្ធិសេរីភាពឡើងវិញដូចប្រជាពលរដ្ឋផ្សេងទៀតដែរ»។

តុលាការកំពូល នឹងប្រកាសសាលក្រមរបស់សកម្មជនដីធ្លីទាំង៣រូបនៅថ្ងៃទី៥ ខែសីហា ខាងមុខ បន្ទាប់ពីតុលាការបានបើកសវនាការកាលពីថ្ងៃទី២៩ ខែកក្កដា។

រីឯសកម្មជនតវ៉ាដីធ្លីដែលទើបតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន អ្នកស្រី ទួន  សេង អាយុ៥៥ឆ្នាំ បានឲ្យដឹងថា បើទោះបីជាអ្នកស្រីត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំក៏ពិតមែន ប៉ុន្ដែអ្នកស្រីនៅតែមានការព្រួយបារម្ភខ្លាចថា តុលាការអាចនឹងចាប់ខ្លួនអ្នកស្រីឃុំខ្លួនម្ដងទៀត។ អ្នកស្រីថា វាជារឿងអយុត្តិធម៌ណាស់សម្រាប់អ្នកស្រីដែលការចាប់ខ្លួនគ្មានភស្ដុតាងត្រឹមត្រូវ ហើយឲ្យអ្នកស្រីជាប់ឃុំឃាំងទាំងអយុត្តិធម៌។ ដូច្នេះអ្នកស្រីសង្ឃឹមថា ការប្រកាសសាលក្រមខាងមុខនឹងផ្ដល់ភាពយុត្តិធម៌ជូនអ្នកស្រីវិញ។

អ្នកស្រីបន្ដថា៖«ខ្ញុំព្រួយបារម្ភខ្លាចតុលាការគាត់ឃុំខ្លួនខ្ញុំទៀត ខ្ញុំព្រួយបារម្ភចាប់ខ្ញុំមកអត់មានភស្ដុតាងអីចឹង  អត់គ្រប់គ្រាន់ ហើយខ្ញុំអត់បានធ្វើខុសហើយគាត់ចោទប្រកាន់ខ្ញុំអ៊ីចឹងវាអត់ត្រឹមត្រូវ»។

ចំណែកឯសកម្មជនជាប់ពាក្យបណ្ដឹងម្នាក់ទៀត គឺលោក ស្ងួន ញឿន អាយុ៤៣ឆ្នាំ បានលើកឡើងថា លោកមានការព្រួយបារម្ភខ្លាំងមែនទែន ដោយសារតែតុលាការមិនព្រមទម្លាក់បទចោទ ហើយទុកបន្ដឱ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការចាប់តាំងពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ និងឥឡូវដល់តុលាការកំពូលទៀត។ ប៉ុន្ដែមិនបានលើកលែងការចោទប្រកាន់នោះទេ។

លោកនិយាយថា៖«ខ្ញុំព្រួយបារម្ភថា ពេលសវនាការជំនុំជម្រះធំ គឺខ្លាចតែតុលាការហ្នឹងសម្រេចឃុំខ្លួនយើងសារជាថ្មី នេះជាការព្រួយបារម្ភរបស់ពួកខ្ញុំ»។

មេធាវីការពារក្ដី លោក ជូង ជូងី បានថ្លែងយ៉ាងដូច្នេះថា ការកោះហៅរបស់តុលាការកំពូល គឺជាការបើកសវនាការពាក់ព័ន្ធនិងការប្ដឹងរបស់លោកចំពោះឯកសារប្ដឹងរបស់ស្នងការខេត្តដែលបានប្ដឹងសកម្មជនឡពាង៣រូប មានឈ្មោះ ទួន សេង  អុំ សុភី និង ស្ងួន ញឿន ដោយមិនមានចុះកាលបរិច្ឆេទច្បាស់លាស់ហើយអាចយកជាការបាន ដូច្នេះហើយទើបលោកបន្ដប្ដឹងមកតុលាការកំពូលហ្នឹងឯង។

លោកបន្ដថា៖«រឿងហ្នឹងគឺខ្ញុំមានជំនឿរចិត្តថាតុលាការកំពូលនិងអាចផ្ដល់ភាពយុត្តិធម៌ឲ្យកូនក្ដីរបស់ខ្ញុំ ដូចជាករណីអ្នកស្រី ទួន សេង អ៊ីចឹងពេលគាត់ស្នើសុំឲ្យនៅក្រៅឃុំ ពីសាលាដំបូងខេត្តក៏គេមិនព្រម ឡើងដល់ឧទ្ធរណ៍ក៏គេមិនព្រម តែពេលឡើងដល់កំពូលក៏បានសម្រេចឲ្យគាត់នៅក្រៅឃុំបាន ដូច្នេះខ្ញុំមានជំនឿរថា អាចនឹងឈ្នះក្នុងរឿងក្ដីនេះ»។

បើតាមអ្នកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ  សំអាត បានសង្កត់ធ្ងន់ថា វាមិនមែនជាបញ្ហាអ្វីនោះទេ ពីព្រោះពួកគាត់នៅក្រៅឃុំហើយ បើទោះបីតុលាការកំពូលពន្យាក៏វាមិនប៉ះពាល់ដល់ពួកគាត់ដែរ ហើយដើម្បីបញ្ចប់បញ្ហដ៏រ៉ាំរ៉ៃទាំងអស់នេះ គឺអាជ្ញាធរដែលពាក់ព័ន្ធគួរតែមានឆន្ទៈក្នុងការដោះស្រាយចំពោះបញ្ហាវិវាទដីធ្លីជាមុនសិន ទើបអាចបញ្ច​ប់បញ្ហាផ្សេងៗទៀតបាន បើមិនអ៊ីចឹងទេ អស់ពីរឿងមួយនឹងចូលរឿងមួយទៀត។

លោក សំអាត បន្ដថា៖«ខ្ញុំគិតថា ការទាមទារនិងសំណូមពររបស់ប្រជាពលរដ្ឋហ្នឹងវាជារឿងត្រឹមត្រូវចំពោះការព្រួយបារម្ភរបស់ពួកគាត់ហ្នឹង ពីព្រោះបញ្ហាដីធ្លីរបស់ពួកគាត់មិនត្រូវបានបញ្ចប់ទេ អ៊ីចឹងបញ្ហាចាប់ខ្លួន ការចោទប្រកាន់ដល់ពួកគាត់នៅតែមានបន្ដទៀត»។

តុលាការខេត្តកំពង់ឆ្នាំងបានចាប់ខ្លួនសកម្មជនដីធ្លីដាក់ពន្ធនាគារចំនួន៣នាក់ គឺអ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និងលោកស្រី ទួន សេង នៅពេលដែលពួកគេបានចុះទៅថតរូប នៅលើដីទំនាស់ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណៈដែលអាជ្ញាធរបានយកដីពួកគាត់ទៅចែកឱ្យប្រជាពលរដ្ឋ ដែលបណ្ដាលឲ្យមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែក្រោយមក លោក ស្ងួន ញឿន និងលោកស្រី អ៊ុំ សុភី ត្រូវបានតុលាកាសម្រេចដោះលែងនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ខណៈអ្នកស្រី ទួន សេង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ តាមរបាយការណ៍របស់អធិការស្រុកជល់គិរីដែលមិនមានថ្ងៃខែ និងមានចុះហត្ថលេខា ប៉ុន្តែគ្មានឈ្មោះ  ទុកជាបានការហើយសម្រេចឃុំខ្លួនលោកស្រី ទួន សេង គ្រាន់តែអ្នកស្រីដុតសំរាមសោះ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ តុលាការកំពូល​បាន​សម្រេចដោះលែងសកម្មជនដីធ្លីឡពាងខេត្តកំពង់ឆ្នាំង គឺអ្នកស្រី ទួន សេង ឱ្យនៅក្រៅឃុំជាបណ្ដោះ​អាសន្ន​ក្រោយពីឃុំខ្លួនអស់រយៈពេល​ជិត​កន្លះឆ្នាំ ​បន្ទាប់ពីសាលាដំបូងខេត្ដកំពង់ឆ្នាំងបាន​​ចោទ​ប្រកាន់អ្នកស្រីពី​បទបាន​បំផ្លិច​បំផ្លាញ​​ទ្រព្យសម្បត្តិអ្នកដទៃនិង​ពី​បទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ៕

………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល

អត្ថបទមុន

ពលរដ្ឋ​១៣៥​គ្រួសារ​ក្នុង​ស្រុក​បាទី​ចោទ​ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា អភិវឌ្ឍដោយ​មិន​ផ្ដល់​សំណង

អត្ថបទបន្ទាប់

តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លើ​សកម្មជន​ឡពាង​នៅ​ថ្ងៃទី៥ ខែសីហា

អត្ថបទបន្ទាប់
តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លើ​សកម្មជន​ឡពាង​នៅ​ថ្ងៃទី៥ ខែសីហា

តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លើ​សកម្មជន​ឡពាង​នៅ​ថ្ងៃទី៥ ខែសីហា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង