CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ភរិយា​សកម្មជន​ដីធ្លី​ឡពាង​ចាត់​ទុក​ជា​រឿង​អយុត្តិធម៌​ក្រោយ​តុលាការ​កាត់​ទោស​ស្វាមី​ជាប់​ពន្ធនាគារ​២​ឆ្នាំ

Admin ដោយ Admin
July 7, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
ភរិយា​សកម្មជន​ដីធ្លី​ឡពាង​ចាត់​ទុក​ជា​រឿង​អយុត្តិធម៌​ក្រោយ​តុលាការ​កាត់​ទោស​ស្វាមី​ជាប់​ពន្ធនាគារ​២​ឆ្នាំ

អ្នកស្រី ណាក់ កេន ភរិយារបស់លោក រាជ សីម៉ា សកម្មជនដីធ្លីសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឈរ​នៅ​មុខ​តុលាការ​ខេត្តកំពង់ឆ្នាំង​កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
31
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកស្រី ណាក់ កេន ភរិយា​របស់​លោក រាជ សីម៉ា សកម្មជន​ដីធ្លី​សហគមន៍​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​លើក​ឡើង​ថា ការ​កាត់​ក្ដី​របស់​តុលាការ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃម្សិលមិញ ដោយ​ផ្ដន្ទាទោស​ប្ដី​អ្នកស្រីឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ គឺ​ជា​រឿង​អយុត្តិធម៌។

សាលាដំបូងខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី៦ ខែកក្កដា បានផ្ដន្ទាទោសលោក រាជ សីម៉ា សកម្មជន​តវ៉ាដីធ្លីសហគមន៍ឡពាងឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ប្រើហិង្សា​ដោយ​ចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១។

អ្នកស្រី ណាក់ កេន អាយុ៣៧ឆ្នាំ ជាភរិយារបស់លោក រាជ សីម៉ា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃម្សិលមិញ តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចផ្ដន្ទាទោសប្ដីអ្នកស្រីឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាទឹកប្រាក់៤លានរៀល។ ប៉ុន្ដែអ្នកស្រីថា ការកាត់ក្ដីបែរនេះ វាអយុត្តិធម៌ណាស់ ពីព្រោះប្ដីអ្នកស្រីគ្មានទោស និងមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។

អ្នកស្រីថា កំឡុងពេលដែលប្ដីអ្នកស្រីជាប់ឃុំឃាំងបណ្ដោះអាសន្នអស់រយៈពេល៨ខែមកនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រីជួបការលំបាកច្រើន។

អ្នកស្រីបន្ដអះអាងថា៖ «ពេលលឺថាប្ដីខ្ញុំជាប់ពន្ធនាគារ ខ្ញុំគ្មានកម្លាំងនិងអស់សង្ឃឹមក្នុងជីវិតអាហ្មង ខ្ញុំមិនដឹងថា ត្រូវដើរផ្លូវណាបន្ដនោះទេ ណាមួយបង់រដ្ឋ ណាមួយចិញ្ចឹមកូនហើយត្រូវរកតែឯង សុំឲ្យសម្ដេចជួយអន្ដរាគមន៍ដោះលែងប្ដីខ្ញុំមកវិញផង ខ្ញុំគ្មានទីពឹងទេ អស់ហើយ»។

ប្រធានសហគមន៍ឡពាង អ្នកស្រី អ៊ុំ សុភី បានចាត់ទុកថា វាជាការគំរាមកំហែងមួយសម្រាប់អ្នកណា ដែលហ៊ានចេញមុខតវ៉ារឿងដីធ្លី គឺគេនឹងប្រើប្រព័ន្ធតុលាការដើម្បីទប់ស្កាត់និងមិនឲ្យធ្វើសកម្មភាពតវ៉ាអ្វីទាំងអស់​។ អ្នកស្រីថា សម្រាប់ខ្លួនអ្នកស្រីក៏ជាប់បណ្តឹងនៅក្នុងតុលាការខេត្តកំពង់ឆ្នាំង ចំនួន៥ករណីរួចមកហើយ ដោយមិនបានប្រកាសសាលក្រមណាមួយទេ ​គឺទុកឲ្យនៅក្រោមការតាមដានរបស់តុលាការរហូត ដោយមិនឲ្យអ្នកស្រីមានសេរីភាពពេញលេញ និងតែងតែចោទពួកអ្នកស្រីថា ជាបក្សប្រឆាំង​ហើយការធ្វើបែបនេះវាបានប៉ះពាល់ដល់សហគមន៍ឡពាងជាខ្លាំងដោយសារតែការប្រើប្រាស់ប្រព័ន្ធតុលាការនេះសម្រាប់ការគំរាមដើម្បីមិនឲ្យមានការតវ៉ា។

អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាគាត់(តុលាការ)ធ្វើចឹងដូចជាការគំរាមកំហែងពួកខ្ញុំដែលអ្នកប្ដឹងតវ៉ាក្រោយៗទៀត ហើយសម្រាប់ពួកខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯងពេលចេញទៅតវ៉ាត្រូវតុលាការប្ដឹងដាក់គុកឲ្យច្រើនៗទៅ ដើម្បីគំរាមកំហែងអ្នកតវ៉ាក្រោយៗកុំឲ្យគាត់ហ៊ានតវ៉ា កាលណាគាត់ហ៊ានតវ៉ា គឺត្រូវមានការចាប់ដាក់ពន្ធនាគារចឹង»។

ចំណែកមេធាវីការពារក្ដីលោក រាជ សីម៉ា​ គឺអ្នកស្រី ស៊ឹម សោភា បាននិយាយថា ការសម្រេចរបស់តុលាការសម្រាប់កូនក្ដីអ្នកស្រី វាជារឿងអយុត្តិធម៌ ហើយអ្នកស្រីនឹងដាក់ពាក្យប្តឹងឧទ្ធរណ៍ ដើម្បីស្វែងរកយុត្តិធម៌ជូនកូនក្ដីនិងគ្រួសារ។

មេធាវីរូបនេះអះអាងថា៖ «ខ្ញុំដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ល្ងាចហ្នឹង»។

អ្នកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ហាក់ដូចជាអស់សំណើចនិងការកាត់ក្ដីរបស់តុលាការខេត្តកំពង់ឆ្នាំងនេះ។ លោកថា​ វាជាវប្បធម៌ប្រពៃណីរបស់តុលាការស្រុកខ្មែរ ទៅហើយដែលតែងតែ ប្រើប្រព័ន្ធតុលាការសម្រាប់ការគំរាមកំហែងទៅលើតំណាង ឬក៏សហគមន៍ណាដែលចង់តវ៉ារឿងដីធ្លី និងរឿងអីផ្សេងៗទៀត ដែលវាប៉ះពាល់ផលប្រយោជន៍របស់បុគ្គល គឺគេប្រើទម្រង់បែបហ្នឹងតែម្ដង។ ហើយករណីលោក រាជ សីម៉ា នេះបើលោកមិនមែនជាតំណាងសហគមន៍តវ៉ាដីធ្លីសកម្មទេ ប្រហែលជាតុលាការមិនសម្រេចនិងចាប់ខ្លួនលោកដូច្នេះទេ។

លោកបានបន្ថែមថា៖ «យើងជាអង្គការសង្គមស៊ីវិលយើងអំពាវនាវគ្រប់ភាគីទាំងអស់កុំយកប្រព័ន្ធតុលាការដើម្បីយកមកលេងសើចឬក៏ដើម្បីដាក់គំនាប់ទៅលើបញ្ហាសហគមន៍ដីធ្លី បើសិនជាបញ្ហាដីធ្លីក៏ត្រូវស្វែងរកការដោះស្រាយណាមួយដែលសមស្របហើយនិងអាចទទួលយកបាន»។

កាលពីថ្ងៃទី៨ ខែកក្កដា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសអ្នកភូមិ៤នាក់រួម ទាំងអ្នកស្រី អ៊ុំ សុភី និងលោក រាជ សីម៉ា ដោយកំបាំងមុខដាក់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​​ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យខូចខាតដោយចេតនា និង​បទប្រើប្រាស់អំពើហិង្សាលើបុគ្គលជាអ្នកកាន់កាប់អចលនទ្រព្យកាលពីឆ្នាំ២០១២៕

………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល

អត្ថបទមុន

ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ត្អូញត្អែ​ពិបាក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឡើង​វិញក្រោយ​ពី​ជ្រុះបាត់​

អត្ថបទបន្ទាប់

នាយករង​សាលា​បឋម​សិក្សា​វត្ត​ថ្មី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា គំរាម​សិស្ស​ដែល​មិន​ទិញ​នំ​របស់​ខ្លួន​លក់

អត្ថបទបន្ទាប់
នាយករង​សាលា​បឋម​សិក្សា​វត្ត​ថ្មី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា គំរាម​សិស្ស​ដែល​មិន​ទិញ​នំ​របស់​ខ្លួន​លក់

នាយករង​សាលា​បឋម​សិក្សា​វត្ត​ថ្មី​ម្នាក់​រង​ការ​ចោទ​ប្រកាន់​ថា គំរាម​សិស្ស​ដែល​មិន​ទិញ​នំ​របស់​ខ្លួន​លក់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង