CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋ​២​ឃុំ​នៅ​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ តាម​ការ​សន្យា​មុន​ការ​បោះឆ្នោត

២៣ មិថុនា ២០២២
ក្នុង សង្គម, សម្លេងសហគមន៍
Road

អ្នកស្រី លឹម លឿន រស់នៅភូមិខ្មារ សង្កាត់លលកស ក្រុងពោធិ៍សាត់ ស្នើ​ឱ្យ​អាជ្ញាធរ​ពន្លឿនការ​សាងសង់​​ផ្លូវ​មួយ​ខ្សែ តាម​​ការ​សន្យា​មុន​ការ​បោះ​ឆ្នោត។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់)

0
ចែករំលែក
75
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​នៅ​សង្កាត់​លលកស​និង​ឃុំ​ស្នាមព្រះ ខេត្តពោធិ៍សាត់ សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យ​ជួយ​សាងសង់​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជាង​១១​គីឡូម៉ែត្រ តាមការ​សន្យា​របស់​អភិបាលខេត្ត​នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក គួច លី ជាប្រជាពលរដ្ឋរស់នៅភូមិធ្នួសតាចាប់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបរាប់ថា ផ្លូវនៅមុខផ្ទះរបស់គាត់បានរងការខូចខាតយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរទៅមក ពិសេសនៅពេលមានភ្លៀងធ្លាក់ម្ដងៗ។ ពលរដ្ឋមិនអាចធ្វើដំណើរបានទេ ដោយសារផ្លូវនោះមានជង្ហុកច្រើន បែកផុកនៅលើផ្លូវតែម្ដង។ លោកបន្តថា ប្រជាពលរដ្ឋត្រូវរង់ចាំភ្លៀងរាំង ទើបអាចធ្វើដំណើរបាន។

បុរសវ័យ៨២ឆ្នាំរូបនេះបន្តថា៖ «ផ្លូវនេះធ្វើតាំងពីសម័យខុនសឺន ក្នុងឆ្នាំ១៩៩៧ ហើយបានជួសជុលម្ដង មកដល់ឥឡូវ គឺមិនមានស្ថាប័នណាមួយចេញមុខជួសជុលឡើយ ដោយពួកគាត់សំអាងថា ផ្លូវនេះជាផ្លូវរបស់ខេត្ត ដូច្នេះ ឃុំគេមិនជួសជុលឲ្យទេរង់ចាំខេត្តគេធ្វើឲ្យ ដើម្បីកុំឲ្យឃុំចំណាយលុយច្រើន»។

ចំណែកអ្នកស្រី លឹម លឿន រស់នៅភូមិខ្មារ សង្កាត់លលកស ក្រុងពោធិ៍សាត់ បានរៀបរាប់ថា កាលមុនបោះឆ្នោតអភិបាលខេត្តបានសន្យាថា នឹងសាងសង់ផ្លូវនេះមួយខ្សែជាផ្លូវកៅស៊ូតែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរចេញចូល។ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ គឺបាត់ដំណឹងឈឹង ពុំទាន់ឃើញមានស្ថាប័នណាមួយចេញមុខ មកជួសជុល ឬក៏ផ្តល់ព័ត៌មានយ៉ាងណានោះទេ។

ស្ត្រីវ័យ៤២ឆ្នាំរូបនេះបន្ថែមថា៖ «ផ្លូវនេះវាមិនពិបាកអីទេ វាពិបាកតែអ្នកជិះនិងអ្នកដើរ ខ្ញុំសូមសំណូមពរដល់ខេត្តជួយធ្វើផ្លូវនេះតាមការសន្យាផង កុំឱ្យសន្យាចោល»។

លោកស្រី អ៊ូ ឃឿម ដែលជាមេភូមិខ្មារ បានរៀបរាប់ថា លោកស្រីតែងតែលើកគម្រោងសំណើជាញឹកញាប់ទៅសង្កាត់ ដើម្បីស្នើសុំទៅក្រុងពោធិ៍សាត់ឲ្យជួយសាងសង់ ឬជួសជុលផ្លូវនេះ ក៍ប៉ុន្តែពុំមានការជួសជុលធំដុំអ្វីឡើយ។ លោកស្រីបានប្រាប់បន្ថែមថា កន្លងមកផ្លូវនេះ គ្រាន់តែចាក់ដីលុបជង្ហុកបន្តិចបន្ទួចប៉ុណ្ណោះ ហើយមិនបានប៉ុន្មានផងក៏ទ្រុឌទ្រោមវិញដដែល។

អ្នកស្រីបន្តទៀតថា ផ្លូវនេះកន្លងមកមានការធានាសាងសង់ពីអង្គការត្រយការ (កូរ៉េ) តាំងពីឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែការសិក្សាគម្រោងរបស់គេ គឺជួបបញ្ហាអ្វីមួយ ទើបគេសុំផ្អាកសាងសង់សិន និងរង់ចាំសិក្សាបន្ថែមទៀត រហូតមកដល់ឆ្នាំ២០២១ ក៏គេនៅតែសន្យាសាងសង់ជូនដែរ ដូច្នេះហើយទើបខាងអាជ្ញាធរមិនធ្វើការជួសជុលឬសាងសង់ថ្មីដោយគិតថា ផ្លូវនេះខាង (អង្គការត្រយការ) គេធានារ៉ាប់រងសាងសង់។ ប៉ុន្តែក្រោយពីរង់ចាំអស់រយៈពេលពីរបីឆ្នាំមក ពុំឃើញខាងអង្គការនេះធ្វើការសាងសង់អ្វីសោះ ទើបអាជ្ញាធរខេត្តចេញមុខមកផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងកាលពីមុនពេលបោះឆ្នោតថា ខេត្តនឹងសាងសង់ផ្លូវមួយខ្សែនេះ ទៅជាផ្លូវកៅស៊ូជូនប្រជាពលរដ្ឋដោយមិនរងចាំអង្គការខាងលើទៀតនោះទេ។ ក៏ប៉ុន្តែមកដល់ពេលនេះ លោកស្រីក៍មិនទាន់ទទួលបានព័ត៌មានអ្វីថ្មីទៀតដែរ។

ស្ត្រីវ័យ៦២ឆ្នាំរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្ននេះផ្លូវមានជង្ហុកច្រើនណាស់បែកផុកវ៉ល់តែម្ដង ដោយពុំអាចធ្វើដំណើរបានទេ នៅពេលភ្លៀងធ្លាក់ គឺត្រូវតែរកផ្លូវជិះវាងទើបបាន។ តែទោះយ៉ាងនេះក្តី លោកស្រីក៏តែងតែអំពាវនាវពីសប្បុរសជននិងពួកអ្នកមានឡានឬមានត្រាក់ទ័រដើម្បីសុំប្រាក់បន្តិចបន្តួច យកមកទិញដីដើម្បីចាក់បំពេញជង្ហុក។

លោកស្រីមេភូមិបានបន្តថា៖ «ខ្ញុំបានសុំរៃអង្គាសលុយពីអ្នកភូមិដើម្បីទិញដីមកចាក់បំពេញជង្ហុកខ្លះៗដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរចេញចូល ប៉ុន្តែការបំពេញដីសវាមិនល្អដូចយើងធ្វើក្រួសក្រហមនោះទេ ដូច្នេះហើយទើបខ្ញុំសំណូមពរដ៏ទទូចទៅអាជ្ញាធរខេត្តដើម្បីជួយសាងសង់ផ្លូវនេះឲ្យបានទៅជាផ្លូវកៅស៊ូទៅតាមការសន្យារបស់គាត់»។

ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ បានឱ្យដឹងថា ផ្លូវមួយខ្សែដែលតភ្ជាប់ពីភូមិស្នាមព្រះ ឃុំស្នាមព្រះ ទៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ មានប្រវែង១១គីឡូម៉ែត្រ ជាផ្លូវមួយជាប់អាទិភាពរបស់ខេត្តពោធិ៍សាត់ ដែលគម្រោងត្រូវធ្វើផ្លូវកៅស៊ូ ហើយបច្ចុប្បន្ននេះខេត្តកំពុងស្វែងរកដៃគូរដើម្បីរកថវិកាមកសាងសង់ផ្លូវនេះ។

លោកបន្ថែមទៀតថា ដៃគូរដែលយើងកំពុងស្វែងរកនោះរួមមានធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការត្រយការ (កូរ៉េ) ជាដើម។ លោកសង្ឃឹមថា នឹងទទួលបានគម្រោងក្នុងពេលឆាប់ៗនេះ។

លោកបញ្ជាក់បន្ថែមថា៖ «ខេត្តបានដាក់ទិសដៅជាបីមុខព្រួញ សហការគ្នាធ្វើគម្រោងដាក់ចូលផែនការស្វែងរកដៃគូរដើម្បីរកថវិកា រួមមាន មន្ទីរសាធារណៈការ មន្ទីរអភិវឌ្ឍន៍ជនបទ និងសាលាខេត្ត ឯខាងណាទទួលបានគម្រោងជាប់មុន ខាងនោះយកមកអនុវត្តន៍ទៅ ប៉ុន្តែការសុំគេមិនច្បាស់ថា គេឱ្យពេលណាទេ ប៉ុន្តែខាងអភិវឌ្ឍន៍គេមានសង្ឃឹមជាងដោយសារផ្លូវនេះវានៅទីជនបទ»។

យ៉ាងណាក្តី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវនេះមេត្តាអត់ធ្មត់ និងយោគយល់ចំពោះការសន្យានេះ និងបានអះអាងថា ខាងអាជ្ញាធរនឹងខិតខំព្យាយាមស្វែងរកថវិកាឱ្យអស់ពីសមត្ថភាពដើម្បីកសាងផ្លូវមួយខ្សែនេះឱ្យបានឆាប់៕

………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិ៍សាត់លោក នូ រ៉េន

អត្ថបទមុន

អ្នកស្រី មុំ សុភី ពី​សកម្មជន​ដីធ្លី​ ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​កំពង់ស្ពឺ

អត្ថបទបន្ទាប់

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគីរីលើកគ្នាទៅទប់ស្កាត់ការរំលោភយកដីកប់សពរបស់ដូនតា

អត្ថបទបន្ទាប់
Land Mondal Kiri

ជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគីរីលើកគ្នាទៅទប់ស្កាត់ការរំលោភយកដីកប់សពរបស់ដូនតា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ