CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន

២១ មេសា ២០២២
ក្នុង សង្គម
គ្រួសារមួយទាមទារយុត្តិធម៌ជូនកូនប្រុសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី៧ឆ្នាំមុន
0
ចែករំលែក
71
ចំនួនមើល

គ្រួសារមួយដែលបានបាត់បង់កូនប្រុសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពី៧ឆ្នាំមុន ទាមទារឱ្យតុលាការចាប់ជនបង្កមកផ្តន្ទាទោស និងផ្ដល់សំណងចំនួន ៣០លានរៀលមកគ្រួសារគាត់ ខណៈមន្រ្ដីសង្គមស៊ីវិលយល់ថា​ ដំណើរការផ្ដល់យុត្ដិធម៌យឺតយ៉ាវធ្វើឳ្យពលរដ្ឋអស់ជំនឿចិត្ត​​។

លោក  ខេង  សុខុម អាយុ៥១ឆ្នាំ រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា​ គាត់បានមករស់នៅភ្នំពេញអស់រយៈពេលជិត២០ឆ្នាំហើយ និងមានមុខរបរជាអ្នកលីសែង ធ្វើការងារសំណង់ និងការងារប្រើកម្លាំងពលកម្មផ្សេងៗ ដើម្បីរកប្រាក់ឱ្យកូនរបស់គាត់បានរៀនសូត្រ។

លោកថា នៅវេលាទាបភ្លឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ពោលគឺកាលពី៧ឆ្នាំមុន គាត់បានជូនកូនប្រុសទៅចូលរួមសិក្ខាសាលានៅក្រុងព្រះសីហនុ ប៉ុន្ដែ ជាអកុសល ត្រូវបានឡានដឹកទឹកកកបុកពីក្រោយ​​បណ្ដាលឱ្យកូនប្រុសរបស់គាត់ស្លាប់ ហើយរូបគាត់ក៏ធ្លាក់ខ្លួនពិការភាពរហូតមកទល់សព្វថ្ងៃ។

លោកបន្ដថា ក្រោយកើតហេតុ គ្រួសារគាត់បានដាក់ពាក្យបណ្ដឹងនៅអាជ្ញាធរខណ្ឌឬស្សីកែវ ដើម្បីឱ្យជនបង្កចេញមកដោះស្រាយ តែមិនឃើញលទ្ធផលអ្វីឡើយ។  ក្រោយមក លោកថា ខាងអាជ្ញាធរបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ហើយថា ខាងអាជ្ញាធរបានឱ្យលោកផ្ដិតមេដៃនៅលើក្រដាសសមួយសន្លឹក ប៉ុន្ដែ លោកក៏មិនដឹងថាជាក្រដាសអ្វីឡើយ។  

ក្រោយតមកទៀត លោកថា ខាងតុលាការបានកាត់ក្ដីឱ្យគាត់ឈ្នះ និងសម្រេចផ្ដល់ប្រាក់សំណងឱ្យលោកចំនួន ៤០លានរៀល ប៉ុន្ដែទឹកប្រាក់ចំនួន ១០លានរៀលត្រូវបានកាត់ចូលរដ្ឋ។ យ៉ាងនេះក្ដី ទឹកប្រាក់នៅសល់ចំនួន ៣០លានរៀល គឺមានតែលើក្រដាសប៉ុណ្ណោះ ហើយលោកមិនដែលទទួលប្រាក់នោះឡើយ ដែលមកដល់ពេលនេះអស់រយៈពេលជិត ៧ឆ្នាំហើយ។

ម្យ៉ាងទៀត លោកថា អាជ្ញាធរ និងតុលាការមិនបានចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់នោះទេ ហើយទឹកប្រាក់សំណងទៀតសោត ក៏មិនបានធ្លាក់ដល់ដៃគ្រួសារជនរងគ្រោះឡើយ។

លោកបន្ដថា៖«ខ្ញុំចាំឡើងលែងចង់ចាំហើយ មិនដឹងថា តុលាការគេធ្វើការយ៉ាងមិច។ ខ្ញុំធ្លាក់ខ្លួនពិការភាព និងបាត់បង់កូនប្រុសជាទីស្រលាញ់ទៀត តុលាការគ្មានភាពយុត្តិធម៌សម្រាប់អ្នកក្រដូចជាខ្ញុំទេ។ ខ្ញុំសុំអហោសិកម្មទៅចុះ  ចាត់ទុកថា វាជាកម្មពារខ្ញុំជាតិមុនទៅចុះ»។

អ្នកស្រី ម៉ម រុម អាយុ៥៣ឆ្នាំ ដែលត្រូវជាប្រពន្ធ និងជាម្ដាយជនរងគ្រោះ បង្ហាញការឈឺចាប់ចំពោះការបាត់បង់កូនប្រុស និងការសម្រេចរបស់តុលាការដែលគ្មានភាពច្បាស់លាស់ចំពោះសំណង ដែលគ្រួសារគាត់គួរទទួលបាន ហើយគ្រួសារក៏អស់ជំនឿចំពោះប្រព័ន្ធតុលាការ ដើម្បីរកយុត្ដិធម៌ជូនគ្រួសារគាត់ទៀតឡើយ។  

អ្នកស្រីនិយាយដូច្នេះថា៖«អ្នកភូមិគេសួរខ្ញុំថា មិចហើយបានសំណងនៅ? ខ្ញុំក៏ឆ្លើយថា មិនទាន់បានទេ គេគិតថា ខ្ញុំកុហកគេ គេមិនជឿ ខ្ញុំចង់បានតែភាពយុត្តិធម៌សម្រាប់ប្ដីខ្ញុំនិងកូនខ្ញុំទេ។ តែតុលាការមិនទាន់បានផ្ដល់ភាពយុត្តិធម៌សម្រាប់គ្រួសារខ្ញុំឡើយ ខ្ញុំសុំផ្ដាំថា បើអាចកុំឡើងតុលាការអី»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាឌី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា លោកមិនអាចឆ្លើយតបបានភ្លាមៗនោះទេ ដោយលោកត្រូវការពេលវេលាពិនិត្យសំណុំរឿងនេះសិន។

លោក សួស វិទ្យារ៉ាឌី មានប្រសាសន៍ថា៖«ទាល់ខ្ញុំពិនិត្យរឿងសិន ពីព្រោះរឿងនេះយូរហើយ មិនដឹងថា នីតិវិធីដល់ណាផង។ ពេលខ្ញុំមិនដឹងសាច់រឿងផង ខ្ញុំមិនអាចឆ្លើយបានទេ ព្រោះរឿងវាមានច្រើនណាស់ មិនមែនតែរឿងគាត់មួយណា»។  ាលាការបានសម្ររឿងស្អី បើអាចសម្រូមានាត់បង់

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពេលពលរដ្ឋទទួលរងអំពើអយុត្តិធម៌ និងចង់បានដំណើរការក្ដីតាមផ្លូវច្បាប់ គឺពួកគេតែផ្ដល់ទំនុកចិត្តលើស្ថាប័នតុលាការ។ ប៉ុន្ដែ លោករិះគន់ថា ប្រសិនបើតុលាការឆ្លើយតបយឺតយ៉ាវ ឬអូសពេលវេលានោះ វានឹងធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿចិត្តទៅលើប្រព័ន្ធយុត្តិធម៌ និងមិនអាចដោះស្រាយបញ្ហារបស់ពលរដ្ឋបានពិតប្រាកដនោះទេ។

លោកមានប្រសាសន៍បន្ដថា៖«ដើម្បីឱ្យមានភាពយុត្តិធម៌ តុលាការគួរពន្លឿននីតិវិធីរបស់ខ្លួន ដើម្បីជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនរងគ្រោះ»។

លោក អំ សំអាត បន្ដថា អាជ្ញាធរ និងតុលាការកម្ពុជាត្រូវធានាដំណើរការយុត្តិធម៌មានភាពលឿន និងឆាប់រហ័ស ដែលអាចទទួលយកបានពីភាគីក្នុងរឿងក្ដី ដើម្បីបញ្ចៀសកុំឱ្យមានភាពមន្ទិលសង្ស័យ ឬការបាត់បង់ទំនុកចិត្តពីពលរដ្ឋ៕

————————–

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

កសិករមួយចំនួនបោះបង់ការងារស្រែចម្ការងាកមកចាប់មុខរបរដាំបន្លែជំនួសវិញ

អត្ថបទបន្ទាប់

ការអនុវត្តច្បាប់ និងការងារអ្នកសារព័ត៌មានក្នុងការឃ្លាំមើលភាពមិនប្រក្រតីក្នុងសង្គម

អត្ថបទបន្ទាប់
ការអនុវត្តច្បាប់ និងការងារអ្នកសារព័ត៌មានក្នុងការឃ្លាំមើលភាពមិនប្រក្រតីក្នុងសង្គម

ការអនុវត្តច្បាប់ និងការងារអ្នកសារព័ត៌មានក្នុងការឃ្លាំមើលភាពមិនប្រក្រតីក្នុងសង្គម

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ