CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

៤ មេសា ២០២២
ក្នុង សង្គម
គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

រូបថតតំណាង

0
ចែករំលែក
79
ចំនួនមើល

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើកឡើងពីការបន្ដធ្វើទុក្ខបុកម្នេញ និងការយាយីក្រុមអ្នកនយោបាយ ស្របពេលកម្ពុជាត្រៀមរៀបចំការបោះឆ្នោតដែលអវត្តមានអតីតគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។

អគ្គលេខាធិការរងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានកំពុងបន្ដតាមដាន និងត្រួតពិនិត្យស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេសនៅអំឡុងមុន និងក្រោយពេលបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។

លោក ឡឹក សុធារ រៀបរាប់ថា គណបក្សមួយនេះក៏ទទួលរងការរំខានចំពោះការធ្វើសកម្មភាពរបស់គណបក្ស ដូចជា ការសម្លុតអ្នកចូលរួមសង្កេតការណ៍ និងការគាស់រំលើងស្លាករបស់គណបក្ស។

លោកមានប្រសាសន៍បន្ដថា៖ «ពួកយើងមានមន្ទិលសង្ស័យនិងក្ដីបារម្ភជាពិសេសការគម្រាមគំហែងទៅលើបេក្ខជន ឈរឈ្មោះ។ ហើយថ្មីៗនេះ ក៏មានការសម្លុតទៅអ្នកចូលរួមសង្កេតការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្នុងនោះទៀត រំខានលើការលើកស្លាក និងការជួបប្រជុំរបស់គណបក្ស។ ប៉ុន្តែ ពួកយើងព្យាយាមជំនះលើរឿងរ៉ាវទាំងនោះ និងចុះពន្យល់សកម្មជនឱ្យយល់ពីកិច្ចការនយោបាយ»។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនិកា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា គណបក្សមួយនេះបានកត់សម្គាល់ភាពមិនប្រក្រតី និងសកម្មភាពគំរាមកំហែងជាច្រើនមកលើគណបក្សក្រៅរដ្ឋាភិបាល ដែលលោកថា វាអាចមានផលប៉ះពាល់លើការជឿទុកចិត្តបាននៃដំណើរការបោះឆ្នោតខាងមុខនេះ។

លោកបន្ដថា៖ «គណៈកម្មការរៀបចំការបោះឆ្នោតមិនយល់គ្នារវាងគណបក្សនយោបាយ និង គ.ជ.ប ដូចជា កន្លងមកបានប្តឹងដកបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានដកបេក្ខជននៅសង្កាត់វត្តភ្នំ និងធ្វើបំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយជាដើម។ ការបោះឆ្នោតខាងមុខនេះ មិនអាចជាគម្រូល្អសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀតទេ។ បញ្ហាការបំភិតបំភ័យមកលើសកម្មជន ដូចជា៖ ការជួបប្រជុំរបស់សកម្មជន មានបូលីស្តិ៍មកយាម ដើម្បីជាការការពារជាដើម»។  

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក​ វិទិត​ ​មុនតាប៊ន ថ្លែងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូច និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងតាមប្រព័ន្ធឯកបក្ស ឬរដ្ឋាភិបាលដែលមានតែគណបក្សកាន់អំណាចគ្រប់គ្រង។

លោករិះគន់ថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើនជាពិសេសក្នុងពេលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតដល់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខនេះ។

លោក​ វិទិត​ ​មុនតាប៊ន​ ក៏អំពាវនាវចំពោះអាជ្ញាធរកម្ពុជាគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំជាដើម។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទាត់ចោលការលើកឡើងអស់ទាំងនេះថា ជាការបំភ្លៃខុសពីការពិត ខណៈលោកអះអាងថា កម្ពុជាកំពុងដើរតាមគន្លងប្រជាធិបតេយ្យ ស្របតាមតាមឆន្ទៈម្ចាស់ឆ្នោត។

លោកប្រតិកម្មដូច្នេះថា៖ «និយាយតាមពិពណ៌នាតគ្នាទេ ក៏ប៉ុន្តែគាត់អត់បានវិនិច្ឆ័យត្រឹមត្រូវ ទីមួយ អភូតហេតុដែលកើតចេញនៃឯកបក្សគឺមិនមែនកើតចេញពីការគ្រប់គ្រងណាមួយទេ គឺកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលគាត់បានបោះឆ្នោតឱ្យ គឺលទ្ធផលនៃការបោះឆ្នោតបង្ហាញពីភាពឯកបក្សនៅក្នុងរដ្ឋសភា»៕

——————————–

ពលរដ្ឋសារព័ត៌មាន CCIM លោក ហ៊ត គឹមហ៊ាត

អត្ថបទមុន

ប្រជាសហគមន៍ឧត្ដមស្រែខ្ពស់នៅតែបន្ដការពារព្រៃឈើទោះមានការគំរាមកំហែង

អត្ថបទបន្ទាប់

កសិករមួយចំនួនបោះបង់ការងារស្រែចម្ការងាកមកចាប់មុខរបរដាំបន្លែជំនួសវិញ

អត្ថបទបន្ទាប់
កសិករមួយចំនួនបោះបង់ការងារស្រែចម្ការងាកមកចាប់មុខរបរដាំបន្លែជំនួសវិញ

កសិករមួយចំនួនបោះបង់ការងារស្រែចម្ការងាកមកចាប់មុខរបរដាំបន្លែជំនួសវិញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ