CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

៣ ធ្នូ ២០២១
ក្នុង បរិស្ថាន
ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

រូបថតពីពលរដ្ឋអ្នកសារព័ត៌មាន CCIM ខេត្តកំពង់ស្ពឺ

0
ចែករំលែក
174
ចំនួនមើល

ពលរដ្ឋជាច្រើនគ្រួសាររស់នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ រអ៊ូរទាំចំពោះក្រុមហ៊ុនបូមខ្សាច់មួយចំនួន ដែលបញ្ជាឱ្យឡានដឹកខ្សាច់របស់ពួកគេបើកបរទៅមកក្នុងភូមិធ្វើឱ្យខូចខាតផ្លូវពិបាកធ្វើដំណើរ និងបង្កផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។

ពលរដ្ឋម្នាក់រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អ្នកស្រី មុំ សាម៉ុន អាយុ៤៨ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឱ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញឡានដឹកខ្សាច់បើកបរឆ្លងកាត់ផ្លូវក្នុងភូមិទាំងថ្ងៃទាំងយប់ និងធ្វើឱ្យខូចខាតផ្លូវក្នុងភូមពិបាកធ្វើដំណើរ។ អ្នកស្រីថា បញ្ហានេះក៏មិនឃើញមានការអើពើពីសំណាក់អាជ្ញាធរមូលដ្ឋានប៉ុន្មាននោះទេ។

អ្នកស្រីបន្តថា៖ «ពេលភ្លៀងមកទឹកលិចដល់ជង្គង់ សិស្សសាលាទៅរៀនពិបាក។ ដល់ពេលដីស្ងួត ដីហុយចូលផ្ទះសុទ្ធតែធូលី។ អាជ្ញាធរគេធ្វើមិនដឹងមិនឮ និយាយរួមបានមេភូមិ​ ពេលហុយខ្លាំងគាត់ហៅប្រជាការពារភូមិមកបិទផ្លូវពេលទ្រាំលែងបាន»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ប៊ិន សុជា អាយុ ៤១ឆ្នាំ ស្នើឱ្យក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធជួយធ្វើផ្លូវដែលខូចខាតឱ្យបានស្អាត ដើម្បីបញ្ចៀសដីហុយចូលផ្ទះសម្បែង និងប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។ 

អ្នកស្រីបន្តថា៖ «ជិះកង់ម៉ូតូទៅវាពិបាក អាដើរក៏ពិបាកដែរ បើខាងក្រុមហ៊ុនខ្សាច់គេមិនព្រមអើពើធ្វើផ្លូវផងនោះ សូមឱ្យក្រុមហ៊ុនបូមខ្សាច់ទាំងអស់សហការគ្នាធ្វើ ព្រោះមានក្រុមហ៊ុនច្រើនកន្លែងដឹកឆ្លងកាត់ផ្លូវនេះ»។

អនុភូមិពាមរស់ ឃុំរស្មីសាមគ្គី លោក យ៉ន សាមុត ប្រាប់ថា ផ្លូវមួយខ្សែនេះមានជាប់ពាក់ព័ន្ធនឹងភូមិជាច្រើន ដូចជា ភូមិសង្កែជុំ ភូមិពាមរស់ និងភូមិជ្រៃធំ ហើយផ្លូវមួយខ្សែនេះ ខាងក្រសួងអភិវឌ្ឍន៍ជនបទនិងសាធារណៈការ និងដឹកជញ្ជូន ក៏បានចុះមកវាស់វែង និងអាចគ្រោងកែលម្អនាពេលខាងមុខផងដែរ។ 

លោកបន្តថា៖ «ផ្លូវមួយខ្សែនេះខាងអាជ្ញាធរ និងប្រជាពលរដ្ឋរងចាំមើលឱ្យគេធ្វើឱ្យឆាប់ៗ ព្រោះអីយូរទៅរឹតតែពិបាកឡើងហើយរដូវនេះជារដូវប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋផង ពិបាកដឹកជញ្ជូន»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM  បានទាក់ទងទៅការដ្ឋានខ្សាច់មួយឈ្មោះ «ផារ័ត្នវឌ្ឍនះ» ដោយអ្នកទទួលទូរសព្ទនោះបានបញ្ជាក់មកវិញក្នុងលក្ខខណ្ឌសុំមិនបញ្ជេញឈ្មោះថា ផ្លូវមួយខ្សែទល់មុខក្រុមហ៊ុនបូមខ្សាច់ គឺក្រុមហ៊ុននេះបានទិញដីស្រែពីពលរដ្ឋនៅតំបន់នេះ ហើយបានធ្វើផ្លូវជូនពលរដ្ឋដើម្បីធ្វើដំណើរទៅស្រែចម្ការរបស់ពួកគេ ប៉ុន្ដែ ពលរដ្ឋបែរជាយល់ខុសជាកម្មសិទ្ធិរបស់ពួកគេវិញ។

ប្រភពដដែលបន្ដថា ដោយសារមួយរយៈកាលកន្លងមក មានភ្លៀងគ្រោះធម្មជាតិជាបន្តបន្ទាប់បណ្ដាលធ្វើឱ្យផ្លូវខូចខាត ហើយក្រុមហ៊ុនការដ្ឋានខ្សាច់នៅតែបន្តជួសជុល ប៉ុន្ដែ មិនអាចជួសជុលបានទាំងស្រុងឡើយ។

បើតាមប្រភពដដែល ការដ្ឋាន «ផារ័ត្នវឌ្ឍនះ» គឺជាក្រុមហ៊ុនបូមខ្សាច់មួយក្នុងចំណោមក្រុមហ៊ុនបូមខ្សាច់ ១៥ផ្សេងទៀត ដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់នេះ។

ប្រភពដដែលបន្ដថា៖ «ជួសជុលធ្វើយ៉ាងណាក៏នៅតែមិនជាប់ ព្រោះភ្លៀងហូរច្រោះដី។ គួរណាស់តែប្រជាពលរដ្ឋក្នុងស្រុកភូមិមានការយោគយល់ខ្លះ ព្រោះយើងខ្ញុំបានខិតខំធ្វើបន្តរហូត ហើយក្រុមហ៊ុនខ្សាច់ដែលនៅតាមដងផ្លូវនេះមាន១៥ក្រុមហ៊ុន តែក្នុងមួយរយៈកាលកន្លងមកដែលជំងឺកូវីដរីករាលដាលមក ក្រុមហ៊ុនខ្លះក៏ផ្អាកមួយរយៈជាងមួយឆ្នាំដោយសារវិបត្តិសេដ្ឋកិច្ច»។

មេឃុំរស្មីសាមគ្គី លោក យឿង ភឿន មានប្រសាសន៍ថា ខាងអាជ្ញាធរធ្លាប់បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនជួសជុល ហើយក៏មានការជួសជុលផ្លូវជាបន្តបន្ទាប់ ប៉ុន្តែដោយសារភ្លៀងរហូតធ្វើឱ្យផ្លូវហូរច្រោះដីខូចខាតមិនបានល្អដូចដើម។

មេឃុំរូបនេះបញ្ជាក់បន្ថែមថា៖ «បាំងតែមួយខែនេះទៀតទេខាងមន្ទីរអភិវឌ្ឍន៍ជនបទ គេនឹងបន្តធ្វើផ្លូវតភ្ជាប់ជាផ្លូវកៅស៊ូ តែដោយសារកន្លងមកមានក្រុមហ៊ុនខ្លះខ្សៃធនបាត់បង់ប្រាក់ចំណូលធ្វើឱ្យការយឺតយ៉ាវជួសជុលផ្លូវ»។   

មេឃុំរស្មីសាមគ្គី លោក យឿង មានប្រសាសន៍បន្តថា ឥឡូវនេះ ក្រុមហ៊ុនបានជួសជុលបណ្ដើរៗ ដោយលោកស្នើសុំឱ្យប្រជាពលរដ្ឋយោគយល់ ដោយថា ខាងមន្ទីរសាធារណការ និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃមុខ៕

————————–

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន

អត្ថបទមុន

ពលរដ្ឋស្រុកគងពិសីចោទក្រុមហ៊ុនដីឡូតិ៍មួយថា រំលោភយកដីផ្លូវក្នុងភូមិធ្វើជាកម្មសិទ្ធិឯកជន

អត្ថបទបន្ទាប់

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា គេចវេសមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

អត្ថបទបន្ទាប់
ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា គេចវេសមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា គេចវេសមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ