CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋនៅតែព្រួយបារម្ភ ទោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយក្ដី

Admin ដោយ Admin
July 21, 2021
ក្នុង សង្គម
0
ពលរដ្ឋនៅតែព្រួយបារម្ភ ទោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយក្ដី
0
ចែករំលែក
127
ចំនួនមើល

ពលរដ្ឋរស់នៅខេត្តសៀមរាបបាននាំគ្នាទៅទទួលវ៉ាក់សាំងតាមការប្រកាសរបស់អាជ្ញាធរខេត្តនេះ ប៉ុន្ដែពួកគេនៅតែបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩​ ដោយសារមានការលើកឡើងថា វ៉ាក់សាំងមិនអាចការពារការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង។

ពលរដ្ឋម្នាក់រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប អ្នកស្រី គង់ ពិសី អាយុ ៣៦ ឆ្នាំ  បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ត្បិតវ៉ាក់សាំងចិននេះពុំសូវមានប្រសិទ្ធភាព ប៉ុន្ដែ គាត់សង្ឃឹមថា វាអាចជួយការពារបានខ្លះដែរ។

អ្នកស្រីបន្តថា៖ «ខ្ញុំសប្បាយចិត្ត ទោះដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ពុំមានប្រសិទ្ធភាពបាន១០០ភាគរយក៏ដោយ។ ខ្ញុំបានចាស់វាលើកទី១រួចហើយ តែពុំប្រាកដថា វាមិនឆ្លងនោះទេ។ ដើម្បីចៀសផុតពីការឆ្លងបាន ខ្ញុំត្រូវតែស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ»​​ ។

ព្រះសង្ឃមួយអង្គគង់នៅវត្តអធ្វារខេត្តសៀមរាប ព្រះអង្គ ភ្លឿន រ័ត្ន បានសង្ឃដីកាថា ព្រះសង្ឃនៅក្នុងវត្តក៏ត្រូវចាក់វ៉ាក់សាំងដែរ បើទោះបីជាដឹងថា វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពក៏ដោយ។

 ព្រះអង្គបន្តថា៖ «មុនដំបូង អាត្មាក៏មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងចិននេះដែរ។​ អាត្មារងចាំមើលគេចាក់មុនសិន។ ឥឡូវអាត្មាបានចាក់វ៉ាក់សាំងរួចហើយ ពុំមានឃើញកើតរឿងអីទេ»។

ក្រៅពីមានមន្ទិលសង្ស័យជុំវិញប្រសិទ្ធិភាពវ៉ាក់សាំងនេះ ព្រះអង្គ ភ្លឿន រ័ត្ន រងចាំមើលពីផលប៉ះពាល់សុខភាព ក្រោយទទួលបានវ៉ាក់សាំងផងដែរ។

អាជ្ញាធរម្នាក់ជាកងការពារសណ្ដាប់ធ្នាប់នៅកន្លែងចាក់វ៉ាក់សាំងបឋមសិក្សាចុងឃ្នៀស សង្កាត់សៀមរាប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ពលរដ្ឋមួយចំនួនភ័យខ្លាច និងព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ក្រោយលេចឮថា ទោះចាក់វ៉ាក់សាំងហើយ​ ក៏ពុំអាចការពារឆ្លងជំងឺកូវីដ-១៩។  

លោកបន្តថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយតែដូចជាធម្មតាពុំមានឃើញអ្វីសោះ ឥឡូវនេះប្រជាពលរដ្ឋសម្រុកចាក់វ៉ាក់សាំងច្រើនកុះករ ដោយរងចាំចាប់លេខរៀងដើម្បីទទួលបានការចាក់វ៉ាក់សាំង»។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំ ​ធ្វើឡើងក្នុងរយៈពេល១៤ ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ទីតាំងចាក់វ៉ាក់សាំងស្ថិតនៅក្នុងសង្កាត់ទាំង ១២ រួមមាន ក្រុងសៀមរាប សង្កាត់ទឹកវិល សង្កាត់សាលាកំរើក សង្កាត់ជ្រាវ សង្កាត់ចុងឃ្លៀស សង្កាត់គោគចក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ  សង្កាត់សំបួរ សង្កាត់ក្របីរៀល សង្កាត់ស្លរក្រាម​ និងសង្កាត់ស្វាយដង្គំ។

គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣១៧នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ទៀត កំពុងសម្រាកព្យាបាល។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង បញ្ជាក់ជាថ្មី​ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ មិនអាចកា​រពារការចម្លងជំងឺកូវីដ-១៩ បានទាំងស្រុងនោះទេ ប៉ុន្តែ​វាអាចកាត់បន្ថយអាត្រាភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ដល់​អាយុជីវិត​រប​​ស់អ្ន​កជំងឺ៕

_______________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM

អត្ថបទមុន

ពលរដ្ឋចង់ឃើញការដកផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀនៅទូទាំងខេត្ត-ក្រុង

អត្ថបទបន្ទាប់

ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ

អត្ថបទបន្ទាប់
ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ

ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង