CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ពលរដ្ឋស្រុកបាគងស្នើឱ្យកែលម្អកន្លែងចាក់សំរាមត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស

៣០ មិថុនា ២០២១
ក្នុង បរិស្ថាន
ពលរដ្ឋស្រុកបាគងស្នើឱ្យកែលម្អកន្លែងចាក់សំរាមត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស
0
ចែករំលែក
103
ចំនួនមើល

ពលរដ្ឋរស់នៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាបស្នើឱ្យមន្ត្រីជំនាញរៀបចំទីកន្លែងចាក់សំរាម ដែលគ្រប់គ្រងដោយក្រុមហ៊ុន មួយឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋនៅក្បែរនោះ។

ពលរដ្ឋម្នាក់រស់នៅភូមិអន្លុងពីរ ឃុំត្រពាំងធំ លោក នៅ អៃ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គំនរសំរាមមានក្លិនស្អុយធ្វើឱ្យប៉ះពាល់សុខភាព និងផ្លូវដង្ហើមរបស់ពលរដ្ឋ ជាពិសេសកុមារតូចៗ។

លោកបន្ថែមទៀតថា ​កន្លងមកអាជ្ញាធរធ្លាប់ចុះមកត្រួតពិនិត្យ និងធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ដោយឱ្យពួកគេរៀបចំឲ្យបានល្អ ប៉ុន្ដែ នៅតែមិនកែលម្អឱ្យបានត្រឹមត្រូវ និងបង្កជាក្លិនមិនល្អ និងប៉ះពាល់ប្រជាពលរដ្ឋដដែល។

លោក នៅ អៃ មានប្រសាសន៍ថា៖ «សន្យាជាមួយពួកយើង សន្យាខ្យល់ មកសន្យារហូតមកបីដងហើយ។ ប៉ះពាស់សុខភាពដូចប្រពន្ធខ្ញុំគាត់មិនដែលជាទេ គាត់វិលមុខហើយទៅពេទ្យម្តងអស់បួនដប់ម៉ឺន ម្ភៃម៉ឺន បានគ្រាន់វិញ។ ពេលគេដុតសម្រាមអីចឹងទៅ ហុយផ្សែង ខ្លឹនខ្លាំង។ចង់ឲ្យគេគ្រប់គ្រងឲ្យបានល្អ ឈប់ចាក់ល្អ»។

មេឃុំត្រពាំងធំ ស្រុកបាគង លោក សយ សីហា ឱ្យដឹងថា ទីលានចាក់សំរាមស្ថិតនៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ស្រុកបាគង មានផ្ទៃដីទំហំ ៨ហិកតា ដែលគ្រប់គ្រងដោយក្រុមហ៊ុនប្រមូលសម្រាម ហ្គាអ៊ីយ៉ា អស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោកថា មានប្រជាពលរដ្ឋរស់នៅក្បែរទីលានចាក់សំរាមនេះចំនួន ៩ភូមិ ឬស្មើនឹងពលរដ្ឋជាងមួយម៉ឺននាក់ ក្នុងឃុំត្រពាំងធំ ក្នុងស្រុកបាគង និងឃុំចំនួន៣ផ្សេងទៀតក្នុងនោះមាន ឃុំកន្ទ្រាំង ឃុំមានជ័យ និងឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគមផងដែរ។

លោកបន្តថា ក្រុមហ៊ុនដឹកសំរាមមិនសូវបានរៀបចំតាមស្តង់ដាអនាម័យ និងបច្ចេកទេសទេដែ លជាហេតុធ្វើឱ្យពលរដ្ឋក្នុងឃុំរបស់លោកកើតមានជំងឺ និងបង្ហាញក្ដីកង្វល់របស់ពួកគេ។

លោកបញ្ជាក់បន្ថែមថា៖​ «ភាគច្រើនជំងឺរាគរួស ឈឺក្បាល គ្រុនក្តៅ វិលមុខអញ្ចឹងអីណាស់។ កន្លងមកថ្នាក់ខេត្ត ក្រសួងបរិស្ថានធ្លាប់ចុះមកពិនិត្យក្រោយពេលពលរដ្ឋបិទផ្លូវតវ៉ាឱ្យអាជ្ញាធររកដំណោះស្រាយពីបញ្ហានេះ កាលពីចុងឆ្នាំ២០១៧ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ»។

ចំពោះបញ្ហាសុខភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន មេឃុំត្រពាំងធំ លោក សយ សីហា ស្នើមន្ទីរសុខាភិបាលខេត្តជួយផ្តល់ថ្នាំសង្កូវបន្ថែមទៀតដល់មណ្ឌលសុខភាពក្នុងឃុំត្រពាំងធំ ដើម្បីទុកសម្រាប់ព្យាបាលពេលពលរដ្ឋឈឺថ្កាត់ ព្រមទាំងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាទីលានចាក់សម្រាមនេះ ដោយរៀបចំឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។

ប្រធានផ្នែកសេវាកម្ម និងអាជីវកម្មក្រុមហ៊ុនហ្គាអ៊ីយ៉ា កញ្ញា រ៉ន សារួម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ខាងភាគីក្រុមហ៊ុននឹងចូលរួមដោះស្រាយបញ្ហានេះជូនពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរមាននៅមូលដ្ឋានតែម្ដង ដែលមានតួនាទីសំខាន់។

កញ្ញាបន្ដថា៖ «គាត់អាចតវ៉ា ឬសរសេរ គាត់ទៅជួបមេភូមិដើម្បីរាយការណ៍ពីបញ្ហា ក្រុមហ៊ុននឹងទទួលដោះស្រាយបញ្ហាជាមួយគ្នា»។

ប្រធានការិយាល័យគាំពារបរិដ្ឋាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប លោក ណម គឹមអ៊ន បានឲ្យដឹងថាជុំវិញការលើកឡើងពីផលប៉ះពាល់សុខភាព និងការស់នៅរបស់ពលរដ្ឋនិងអាជ្ញារឃុំលោកទួលស្គាល់  ព្រមទាំងបច្ចេកទេស។

លោក ណម គឹមអ៊នបន្តថា៖ «នៅក្នុងទីលាន ខ្ញុំសុំបញ្ជាក់ ការគ្រប់ទីលានក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺយើងប្រើប្រាស់ទីលានចំហរ គឺយើងគ្មានបច្ចេកទេសអីធំដុំទេ គ្រាន់តែប្រម៉ែប្រមូលសម្រាមពីតំបន់មួយ ទៅទុកដាក់ ជៀសជាងយើងទុកដាក់រាយប៉ាយតាមដងផ្លូវ។ វាមានប៉ះពាល់ធ្ងន់ដល់គុណភាពដី គុណភាពទឹក បង្កើតជាសត្វល្អិត ខ្លិនអីជាដើមនេះ ដែលកើតជាបញ្ហាដូចអ្វីដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងចឹង»។

បើតាមមន្ដ្រីមន្ទីរបរិស្ថានខេត្តសៀមរាប លោក ណម គឹមអ៊ន បញ្ហានេះបានកើតឡើងតាំងពីឆ្នាំ២០០៧មកម្លេះ ទាក់ទងនឹងបញ្ហាគ្រប់គ្រងមិនបានត្រឹមត្រូវតាមបច្ចេកទេស។

ដើម្បីដោះស្រាយបញ្ហានេះ លោកថា ត្រូវមានការសហការគ្នា រវាងរដ្ឋាភិបាល ការគាំទ្រផ្នែកហិរញ្ញវត្ថុ ភាគីក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ដើម្បីបានទីលានមួយមានបច្ចេកទេសល្អ។

លោកបន្ដទៀតថា៖ «ទីលានបែបបច្ចេកទេស ដោយក្រាលជំរាបច្បាស់លាស់ គ្រប់គ្រងឱ្យបានម៉ត់ចត់។ ហើយទឹកទាំងអស់គឺយកមកសម្អាតមុន និងបង្ហូរចូលប្រឡាយទឹក និងតំបន់ទឹកសាធារណៈ»។

លោក ណម គឹមអ៊ន បន្ដថា ចំពោះបញ្ហានេះ លោកបានដាក់ទៅថ្នាក់ដឹកនាំដែលមានសិទ្ធិសម្រេចចិត្តលើថវិកា និងបច្ចេកទេសរួចហើយ ហើយក៏កំពុងរងចាំដំណោះស្រាយដូចគ្នា៕

____________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ហ៊ុន ឌីម៉ូ

អត្ថបទមុន

ពលរដ្ឋនៅខេត្តរតនគីរីស្ម័គ្រចិត្តចាក់វ៉ាក់សាំង តែបារម្ភផលប៉ះពាល់សុខភាព

អត្ថបទបន្ទាប់

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងថា ពិបាកស្នើសុំលិខិតពីសង្កាត់នានានៅរាជធានីភ្នំពេញ

អត្ថបទបន្ទាប់
ពលរដ្ឋចាក់វ៉ាក់សាំង

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងថា ពិបាកស្នើសុំលិខិតពីសង្កាត់នានានៅរាជធានីភ្នំពេញ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ