CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង

Admin ដោយ Admin
May 26, 2021
ក្នុង សង្គម, អភិបាលកិច្ច
0
ពលរដ្ឋ និងសង្គមស៊ីវិលសង្ឃឹមថា ការដកផ្ទាំងប៉ាណូស្រាបៀរអាចកាត់បន្ថយអ្នកញៀនគ្រឿងស្រវឹង

រូបភាពដោយ ពលរដ្ឋអ្នកសារព័តមាន

0
ចែករំលែក
144
ចំនួនមើល

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលបានសាទរចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលដកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងខេត្តនេះ ដោយសង្ឃឹមថា វិធានការនេះនឹងអាចកាត់បន្ថយចំនួនអ្នកញៀននឹងគ្រឿងស្រវឹង។

អាជីវករបោះដុំលក់ដូរទំនិញគ្រប់ប្រភេទនៅឃុំពេជ្រមុនី ស្រុកគងពិសី អ្នកស្រី សៀង វណ្ណី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការផ្សព្វផ្សាយស្រាបៀរនៅតាមដងផ្លូវសាធារណៈកន្លងមកបានធ្វើឱ្យប៉ះពាល់សោភណ្ឌភាពខេត្តនេះ។

អ្នកស្រី សៀង វណ្ណី បន្ដថា៖ «ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានចេញបទបញ្ជានេះ។ ខ្ញុំយល់ឃើញថា នេះជាទង្វើល្អរបស់រដ្ឋបាលខេត្ត ការរុះរើផ្លាកសញ្ញាស្រាបៀរគ្រប់ប្រភេទ ការតាំងផ្លាកស្រាបៀរវានាំឲ្យខូចសោភ័ណ្ឌភាពក្រុងខេត្តទាំងមូល»។

គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាព្រៃកន្ទោច ក្នុងឃុំទឹកល្អក់ ស្រុកគងពិសី លោក ង៉ែត សារិន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងផ្សេងៗ ធ្វើឱ្យមនុស្សមួយចំនួនញៀនគ្រឿងស្រវឹង ហើយធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគេទៀតផង។

លោក សារិន បន្ដថា៖ «ការតាំងផ្លាកសញ្ញាស្រាបៀរ វានាំឱ្យបញ្ញា អារម្មណ៍ មនុស្សទូទៅ ធ្វើឲ្យមនុស្សងប់ងល់ និងធ្វើឱ្យយើងក្លាយជាអ្នកប្រមឹកដូចដែលលោកអភិបាលខេត្តមានប្រសាសន៍អញ្ចឹង»។

លោកគ្រូ ង៉ែត សារិន ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដាក់តាំងរូបអ្នកដឹកនាំ អ្នកប្រាជ្ញ និងផលិតផលកសិកម្មរបស់ជាតិជំនួសវិញ ដោយថា វាជួយបង្កើនសោភ័ណភាព និងជួយដល់សេដ្ឋកិច្ចខេត្តផង។

លោកបន្ដថា៖ «សូមដាក់រូបអ្នកដឹកនាំ រូបសិប្បកម្ម កសិកម្ម និងរូបសោភ័ណ្ឌភាពប្រទេស ដែលអ្នកដឹកនាំបានសាងសង់ទើបវាជាការប្រពៃ ហើយរូបសំណាកអ្នកប្រាជ្ញជាដើម»។

អាជីវករលក់ដូរម្នាក់ទៀតនៅផ្សារញ៉ែ ឃុំព្រៃញាតិ ស្រុកគងពិសី អ្នកស្រី ឃឹម សាវន ក៏គាំទ្រចំណាត់ការនេះ ដោយថា គ្រឿងស្រវឹងបានបង្កហានិភ័យជាច្រើនក្នុងសង្គមកម្ពុជា។

អ្នកស្រី សាវន បន្ដថា៖ «ខ្ញុំអ្នកលក់ដូរមែន ប៉ុន្ដែខ្ញុំគាំទ្រជានិច្ចចំពោះការរុះរើផ្លាកស្រាបៀរនៅទូទាំងខេត្តកំពង់ស្ពឺ គេក៏រុះរើបណ្ដើរៗដែរ។ ខ្ញុំសូមអរគុណចំពោះរដ្ឋបាល និងគណៈអភិបាលខេត្តកំពង់ស្ពឺដែលបានរុះរើសញ្ញាផ្លាកស្រាបៀរទាំងអស់នេះចេញនាំឲ្យខូចសោភ័ណ្ឌភាពស្រុកខេត្តទាំងមូល»។

នាយកប្រតិបត្តិសម្ព័ន្ធគណណេយ្យភាពសង្គម លោក សន ជ័យ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នេះគឺជាគំរូល្អមួយ សម្រាប់ដល់អាជ្ញាធរខេត្តផ្សេងទៀតធ្វើតាម ព្រោះថា ការផ្សព្វផ្សាយស្រាបៀធ្វើឱ្យប៉ះពាល់សោភ័ណ្ឌភាព និងកាត់បន្ថយគ្រោះថ្នាក់សង្គមផ្សេងៗ ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងនេះ។

លោក សន ជ័យ បន្តថា៖ «នេះហើយជាគំរូដ៏ល្អរបស់ខេត្តកំពង់ស្ពឺ ដើម្បីឲ្យខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានធ្វើតម្រាប់តាម។ ការដាក់តាំងផ្លាកគ្រឿងស្រវឹង នាំឲ្យខូចសោភ័ណ្ឌភាពខេត្តក្រុង ហើយរាល់ការដាក់ផ្លាកនេះ ក៏មានការសុំអនុញ្ញាតពីរដ្ឋបាលខេត្តដែរ។ តែនេះរដ្ឋបាលខេត្តជាអ្នកលុបចោលនេះជាសិទ្ធិសម្រេចចិត្តរបស់អាជ្ញាធរ រាល់ការបិត ផ្លាកសញ្ញាស្រាបៀរ គឺជាគំរូដ៏ល្អមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយនៃគ្រឿងស្រវឹងគ្រប់ប្រភេទ»។

ក្រោយកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញវិធានការមួយសម្រេចដកចោលផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងខេត្តនេះ។
អាជ្ញាធរខេត្តកំពង់ស្ពឺបានទុកពេលឱ្យពលរដ្ឋដែលមានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវត្រូវរុះរើចេញវិញយ៉ាងយូរ១សប្តាហ៍ ដើម្បីរៀបចំសោភ័ណភាពខេត្តកំពង់ស្ពឺ៕

ដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន 

អត្ថបទមុន

អ្នក​តាម​ដាន​យល់ថា​​ កម្ពុជាចូលសមាជិកអាស៊ាន២០ឆ្នាំបានប្រយោជន៍តិចតួច

អត្ថបទបន្ទាប់

ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

អត្ថបទបន្ទាប់
ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង