CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

បទយកការណ៍៖ គ្រួសារតំណាងពលរដ្ឋតវ៉ាដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តត្បូងឃ្មុំប្រឈមបញ្ហាជីវភាព

២៥ ធ្នូ ២០១៩
ក្នុង សង្គម
បទយកការណ៍៖ គ្រួសារតំណាងពលរដ្ឋតវ៉ាដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តត្បូងឃ្មុំប្រឈមបញ្ហាជីវភាព
0
ចែករំលែក
101
ចំនួនមើល

បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា នឹងមិនមានពលរដ្ឋមានជម្លោះដីធ្លីជាប់គុកក្នុងពន្ធនាគារបន្តទៀតក៏ដោយ ប៉ុន្តជាក់ស្តែង នៅតែមានពលរដ្ឋមានជម្លោះដីធ្លីបន្តជាប់ពន្ធនាគារដដែល ក្រោមហេតុផលអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋ។
ជាក់ស្តែង គ្រួសារតំណាងពលរដ្ឋតវ៉ាដីធ្លីនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កំពុងជួបប្រឈមបញ្ហាជីវភាពគ្រួសារ បន្ទាប់ពីសាច់ញាតិ ដែលជាបង្គោលគ្រួសាររបស់គាត់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ ពាក់ព័ន្ធនឹងវិវាទដីសហគមន៍ជាមួយក្រុមហ៊ុនចិនមួយឈ្មោះ «ហាមិនី អ៊ិនវេសមេន» (Harmony Investment )នៅតំបន់នោះ។
លោក ឈឿន ឆេន ដែលជាកូនប្រុសតំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន រស់នៅភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុតតំបែរ រៀបរាប់ថា តាំងពីឪពុករបស់ខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំយកមកឃុំនៅពន្ធនាគាររួចហើយ គ្រួសាររបស់លោកកាន់តែប្រឈមជីវភាពកាន់តែធ្ងន់ធ្ងរ។
ពលរដ្ឋដដែលបន្តថា បញ្ហាប្រឈមទាំងនោះ មានដូចជាគ្មានអ្នករកចំណូលផ្គត់ផ្គង់គ្រួសារ។ ជាមួយគ្នានេះ ខាងធនាគារព្រមានរឹបអូសទ្រព្យ ត្បឹតខកខានបង់ការប្រាក់ ដែលគ្រួសារលោកជំពាក់គេចំនួន ៤ពាន់ដុល្លារសហរដ្ឋអាមេរិក។
បន្ថែមពីនេះ លោកថា ឪពុករបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារ ក៏មានជំងឺប្រចាំកាយ ដូចជា លើសឈាម ជំងឺបេះដូង លើសជាតិអាស៊ីត ហើយត្រូវបង្ខំចិត្តរស់នៅក្នុងបន្ទប់ឃុំឃាំជាមួយអ្នកជាប់ឃុំផ្សេង ដែលជក់បារីទៀតផង។

លោកបន្ដថា៖ «បាទ ពេលគាត់ [ផុន ឈឿន] នៅហ្នឹង គាត់អាចទៅធ្វើស្រែចម្ការ ហើយទៅរកត្រីរកអី ដាក់មង ដាក់អី ដើម្បីបានលុយមកផ្គត់ផ្គង់គ្រួសារ បង់ធនាគារ។ ដល់ពេលខែស្វាយទៅ យើងមានស្វាយតិចតួចទៅ យកលុយហ្នឹងទៅបង់រំលួសអីចឹង» ។

ដោយឡែក ភរិយារបស់លោក សែម សាង សកម្មជនដីធ្លីនៅខេត្តត្បូងឃ្មុំ គឺអ្នកស្រី ឈឿន សុខ រៀបរាប់ថា ចាប់តាំងពីប្ដីគាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជុំវិញរឿងតវ៉ាដីសហគមន៍ដ៏ចម្រូងចម្រាស់មក គាត់ត្រូវរស់នៅទាំងលំបាកវេទនា និងរ៉ាប់រងការងារទាំងអស់នៅក្នុងគ្រួសារ។
អ្នកស្រី ឈឿន សុខ ប្រាប់ថា គាត់មានកូនក្នុងបន្ទុក ២នាក់ និងកំពុងពរពោះកូនក្នុងផ្ទៃ៤ខែម្នាក់ទៀតផងដែរ ដោយថា ជារៀងរាល់ថ្ងៃ គាត់ត្រូវបង្ខំចិត្តចុះទៅធ្វើស្រែចម្ការ និងដាំដំណាំជាមួយអ្នកភូមិផ្សេងទៀត ដោយមានអ្នកភូមិមួយចំនួនក៏បានជួយគាត់ដាំដំឡូងមី ស្រូវ និងពោត ក្រោយមើលឃើញទុក្ខលំបាករបស់ស្ដ្រីរូបនេះ។
ក្រៅពីរ៉ាប់រងគ្រួសារតែម្នាក់ឯងហើយនោះ ស្ដ្រីវ័យ ៣៨ឆ្នាំរូបនេះរៀបរាប់បន្ដថា គ្រួសារគាត់ក៏កំពុងជាប់បំណុលធនាគារចំនួន ២ម៉ឺន ៥ពាន់ដុល្លារ រួមទាំងបំណុលផ្សេងទៀត កាលប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺ។ អ្នកស្រីបន្ដថា អ្នកស្រីត្រូវខំធ្វើស្រែចម្ការ និងដាំដំណាំផ្សេងៗ ទាំងកំពុងមានកូននៅក្នុងផ្ទៃ ដើម្បីបានប្រាក់ទ្រទ្រង់គ្រួសារ និងដោះបំណុលធនាគារ។

អ្នកស្រីរៀបរាប់ថា៖ «ខ្ញុំស្នើបង ខ្ញុំស្នើឱ្យតុលាការដោះលែងប្តីរបស់ខ្ញុំឱ្យបានឆាប់ៗមក ខ្ញុំលំបាកណាស់ ព្រោះអីកូនផង ស៊ីចាយរាល់ថ្ងៃផង និងរកប្រាក់ដោះបំណុលគេផង»។

តំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ គឺលោក សែម សាង ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ហើយលោក ផុន ឈឿន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែតុលា តាមការបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៃ ណៃហេង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនលោក សែម សាង ទៅសួរចម្លើយនៅសាលាដំបូងខេត្ត ក្រោមការចោទថា «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ» ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៦។
ដោយឡែកសម្រាប់ករណីលោក ផុន ឈឿន វិញ គឺពាក់ព័ន្ធនឹងករណីហិង្សាជាមួយបុគ្គលិកក្រុមហ៊ុនចិន កាលពីឆ្នាំ២០១៦ ។
ពលរដ្ឋនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង អ្នកស្រី ម៉ៅ សេងហាក់ មើលឃើញថា ជីវភាពរបស់គ្រួសារតំណាងពលរដ្ឋមានជម្លោះដីធ្លីទាំងពីរពិតជាមានបញ្ហាប្រឈមខ្លាំង ពិសេសគ្រួសារអ្នកស្រី ឈឿន សុខ ភរិយាលោក សែម សាង តែម្តង។
អ្នកស្រីបន្ដថា បញ្ហាប្រឈមទាំងនេះកើតឡើង ក្រោយពេលប្តីរបស់គាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ធ្វើឱ្យបាត់បង្គោលគ្រួសារ គ្មានអ្នករកចំណូល និងដោះបំណុលធនាគារដូចគ្រាមុនឡើយ។
អ្នកស្រីថា រឿងរ៉ាវដែលឈានទៅចាប់ខ្លួនពួកគេទាំងពីរ គឺដោយសារបញ្ហាដីសហគមន៍របស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ឈ្មោះ «ហាមិនី អ៊ិនវេសមេន» នោះតែម្តង ដោយពួកគេតែងបានចេញមុខតវ៉ាសកម្មភាពរំលោភដីសហគមន៍ ឬកាប់បំផ្លាញព្រៃឈើនៅតំបន់ដីមានជម្លោះនោះ។

អ្នកស្រីបន្តថា៖ «ពិបាកណាស់បងគាត់ [អ្នកស្រី ឈឿន សុខ] ពិបាកច្រើន។ នៅពេលពួកខ្ញុំមើល ពួកខ្ញុំក៏ខ្លោចិត្តដែរ។ ទី១ បង់ការប្រាក់ធនាគារ ទី២ កូនទៅរៀន ។ ពេលកូនទៅរៀនម្តងៗនិយាយឱ្យអស់ទៅ គាត់ទៅឆក់លុយពីបងប្អូននេះ បងប្អូននោះ ហើយដើរខ្ចីម៉ូតូគេ ព្រោះសូម្បីតែម៉ូតូក៏គ្មានជិះផង»។

ពលរដ្ឋអះអាងថា ដីដែលមានជម្លោះជាមួយក្រុមហ៊ុនចិន ហាមិនីអ៊ិនវេសមេន គឺមាននៅភូមិចំនួន៣ រួមមានភូមិស្រែប្រាំង ភូមិបុស្សស្នោរ និងភូមិជីទ្រុន ដោយមានទំហំផ្ទៃដីជិត ២ពាន់ហិកតា។
សហគមន៍អះអាងទៀតថាដីតំបន់នេះ កើតមានជម្លោះក្រោយពេលអាជ្ញាធរមូលដ្ឋានកាលពីឆ្នាំ២០១១ បានដើរប្រមូលស្នាមមេដៃពីពលរដ្ឋក្នុងមួយគ្រួសារ ជាថ្នូរនឹងការផ្តល់ប្រាក់២លានរៀល ដោយថាបានលក់ដីឱ្យគេ តែអាជ្ញាធរមិនបានបញ្ជាក់ថាដីនោះនៅតំបន់ណាទេ។
កាលពីថ្ងៃទី២២ ខែកក្តដា ក្រសួងរៀបចំដែនដីបានប្រកាសឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់តំណាងពលរដ្ឋ ដែលក្រសួងចោទថា តំណាងពលរដ្ឋទាំងនោះ បានញុះញង់ឲ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឡើងមកតវ៉ាទាមទារដីព្រៃសហគមន៍នៅក្រសួងរៀបចំដែនដី។
ក្នុងសេចក្តីប្រកាសនោះក្រសួង បានបញ្ជាក់ថា តំណាងសហគមន៍ចំនួន៧នាក់ក្នុងនោះមានលោក សែម សាង ផងដែលអះអាងថា តំណាងឲ្យពលរដ្ឋ៦៧៦គ្រួសារមកពីសហគមន៍ត្រពាំងព្រីង សហគមន៍កំប្រើស សហគមន៍ស្រែប្រាំង និងសហគមន៍ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលប្តឹងទាមទារដីព្រៃសហគមន៍៣៧១៨ហិកតានោះ គឺក្រសួងមិនទទួលការដោះស្រាយជូនឡើយ ដោយថា ពួកគេពុំជាប់ពាក់ព័ន្ធរឿងជម្លោះដីធ្លីនោះទេ។
ដោយឡែកអភិបាលស្រុកតំបែរ លោក សុខ សារិទ្ធ អះអាងកាលពីថ្ងៃទី ៤ខែធ្នូថា ដីនោះជាដីរបស់ក្រុមហ៊ុនចិនដែលមានប្លង់កម្មសិទ្ធិត្រឹមត្រូវរួចទៅហើយ ប៉ុន្តែលោកទទួលស្គាល់ថា ក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋ និងទទួលប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីនៅតំបន់នោះតាំងពីឆ្នាំ២០១១ ដើម្បីធ្វើកសិកម្មដាំថ្នាំជក់ និងដំណាំពោត។

លោក សុខ សារិទ្ធ អះអាងទៀតថា អ្នកភូមិបានចូលទៅបង្កបង្កើនផលលើដីរបស់ក្រុមហ៊ុនតាំងពីដើមឆ្នាំ២០១៥ ហើយអាជ្ញាធរបានសម្របសម្រួលដោះស្រាយតាំងពីពេលនោះរហូតមក ប៉ុន្តែ ពលរដ្ឋនៅតែបន្តចូលទៅដាំដុះលើដីមានជម្លោះនោះទៀត។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន មានប្រសាសន៍ថាគ្រួសារតំណាងពលរដ្ឋមានជម្លោះដីធ្លីទាំងពីររូបនោះ ពិតជាមានបញ្ហាប្រឈមក្នុងជីវភាពគ្រួសារប្រាកដមែន។

លោកមានប្រសាសន៍បន្ត៖ «ក្រោយពេលមានការចាប់ខ្លួនមក យើងមើលឃើញថាជីវភាពគ្រួសាររបស់ពួកគាត់គឺមានការលំបាកច្រើន។ ទី ១ ការបាត់បង់ចំណូល។ ទី២ គ្មានអ្នកជំហរក្នុងគ្រួសារ ទី៣ អ្នកមានតួនាទីរកចំណូលដោះបំណុលហ្នឹងក៏បាត់បង់»។

មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើឱ្យអាជ្ញាធរបង្ហាញតម្លាភាពដោយបញ្ចេញឯកសារផ្លូវច្បាប់ជុំវិញបញ្ហាដីដែលក្រុមហ៊ុន ហាមូនី អ៊ិនវេសមេន កំពុងកាន់កាប់ ដើម្បីឱ្យប្រជាសហគមន៍អស់ចិត្ត។
លោកលើកឡើងថា ប្រសិនបើដីនោះ ក្រុមហ៊ុនចិនទទួលបានតាមរយៈទិញពីពលរដ្ឋមែនគឺ ផ្ទុយទៅនឹងច្បាប់ ត្បិតដីនោះជាដីសាធារណរបស់រដ្ឋដោយគ្មានបុគ្គលណាអាចលក់ដូរបានឡើយ។ ម្យ៉ាងក្រុមហ៊ុនបរទេសអាចទទួលបានដីសម្រាប់វិនិយោគ គឺ តាមរយៈការផ្តល់សម្បទានសេដ្ឋកិច្ចពីរដ្ឋ។
លោក ឡេង សេងហាន យល់ថាប្រជាសហគមន៍នឹងរងផលប៉ះពាល់ក្នុងជីវភាពរស់នៅបន្ថែមទៀត ប្រសិនបើ រដ្ឋាភិបាលមិនព្រមដោះស្រាយជម្លោះដីធ្លីមួយនេះឱ្យបានចប់សព្វគ្រប់នោះ៕

———————————————-
បទយកការណ៍នេះរៀបរៀងដោយពលរដ្ឋសារព័ត៌មានខេត្តត្បូងឃ្មុំ លោក នី គឹមឡាយ ដោយមានការជួយបង្ហាត់បង្ហាញពីអ្នករាយការណ៍ព័ត៌មាន វី.អូ.ឌី លោក សូត សុខប្រាថ្នា និងសម្របសម្រួលដោយមន្ដ្រីគម្រោង លោក ពេជ្រ ចំរុង។

អត្ថបទមុន

បទ​យកការណ៍​៖ ពលរដ្ឋ​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​អូររាំងឪ​ ដាំ​បន្លែ​គ្មាន​ជាតិគីមី​ដើម្បី​លើកកម្ពស់​សុខុមា​លភាព​អ្នក​បរិភោគ​

អត្ថបទបន្ទាប់

បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប

អត្ថបទបន្ទាប់
បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប

បទយកការណ៍ខ្លី៖ ប្ដីប្រពន្ធមួយគូនៅតែចងចាំសោកនាដកម្មបាក់អគារស្លាប់កម្មករនៅកែប

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

info@ccimcambodia.org

បណ្តាញសង្គមផ្លូវការ

CCIM Facebook Page Citizen News Facebook Page Citizen News YouTube Channel CJ News Channel
© ២០២6 រក្សាសិទ្ធិគ្រប់យ៉ាងដោយ កម្មវិធីបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាន

មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • អំពីយើង
  • បទយកការណ៍
  • រឿងនិទានបែបទំនើប
    • ប្រវត្តិបុគ្គល
    • ដំណោះស្រាយសហគមន៍
    • គំនិត និងការច្នៃប្រឌិត
  • យេនឌ័រ
    • សមភាពយេនឌ័រ
    • ហិង្សាផ្អែកលើយេនឌ័រ
    • សិទ្ធិ និងការចូលរួម
  • សិទ្ធិមនុស្ស
    • សង្គម
    • អភិបាលកិច្ច
    • ដីធ្លី និងបរិស្ថាន
    • សិទ្ធិពលរដ្ឋ
  • CJ Plus
    • ខ្លីៗអំពីពលរដ្ឋអ្នកសារព័ត៌មាន
    • ជំនាញសារព័ត៌មាន
  • ឧបត្ថម្ភ