CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អាជ្ញាធរខេត្តក្រចេះចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពស្ថវៈលើកុមារី៣នាក់

Admin ដោយ Admin
June 16, 2020
ក្នុង សង្គម
0
អាជ្ញាធរខេត្តក្រចេះចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពស្ថវៈលើកុមារី៣នាក់
អាជ្ញាធរខេត្តក្រចេះចាប់ខ្លួនបុរសម្នាក់ករណីរំលោភសេពស្ថវៈលើកុមារី៣នាក់
0
ចែករំលែក
79
ចំនួនមើល

អាជ្ញាធរខេត្តក្រចេះ និងកម្លាំងសមត្ថកិច្ចជំនាញបានចាប់ឃុំខ្លួនបុរសម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភសេពស្ថវៈលើកុមារីអាយុចាប់ពី១០ដល់១២ឆ្នាំចំនួន៣នាក់។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ដក្រចេះបានចាប់ឃុំខ្លួនបុរសជនសង្ស័យម្នាក់ឈ្មោះ អម អៀម អាយុ៥៣ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុចំនួន៣នាក់ ក្នុងនោះ មាន២នាក់ជាបងប្អូនបង្កើត និងបានប្រើប្រាស់ទូរសព្ទថតកេរិ៍ខ្មាស់កុមារីខាងលើផងនោះ។
ស្នងការរងទទួលបន្ទុកកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី នៅ រតនាបានថ្លែងថា ជនសង្ស័យត្រូវបានចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះម្នាក់ ដែលបានប្រាប់រឿងនេះដល់ឪពុកម្ដាយរបស់គេបានដឹង កាលពីថ្ងៃទី៥ ខែមិថុនា បើទោះជាជនសង្ស័យបានគំរាមសម្លាប់កុមារីរងគ្រោះក៏ដោយ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច ក្មេងស្រីរងគ្រោះទាំង៣នាក់ មានអាយុចាប់ពី១០ ឆ្នាំដល់១២ឆ្នាំ ដោយពួកគេមានទីលំនៅជិតផ្ទះជនសង្ស័យ។ ប្រភពដដែលឲ្យដឹងថា ជនសង្ស័យឈ្មោះ អម អៀម តែងតែយកទូរស័ព្ទរបស់គេទៅល្បួងលួងលោមក្មេងស្រីម្នាក់រហូតបានសម្រេចជាច្រើនដង នៅពេលដែលឪពុកម្ដាយនាងមិននៅផ្ទះ។
អាជ្ញាធរអះអាងទៀតថា បន្ទាប់ពីសាកសួរកុមារីរងគ្រោះម្នាក់រួចមក សមត្ថកិច្ចជំនាញរកឃើញថា ជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពនេះទៅលើកុមារី២នាក់ផ្សេងទៀត។
កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សបានសម្រេចបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការខេត្តក្រចេះ កសាងសំណុំរឿងចាត់ការ និងដាក់ទោសតាមនីតិវិធីច្បាប់៕
————————————————
ដោយពលរដ្ឋសារព័ត៌មាន អ្នកស្រី ណេត នឿន

អត្ថបទមុន

ក្រុមសង្គមស៊ីវិលថា កុមារងាយគ្រោះដោយសារជំងឺកូវីដ១៩ និងអំពើហិង្សាផ្សេងៗ

អត្ថបទបន្ទាប់

ពលរដ្ឋ២សង្កាត់នៅក្រុងបាត់ដំបងស្នើឲ្យក្រុមហ៊ុនស៊ីនទ្រីកាត់បន្ថយក្លិនស្អុយ និងសត្វរុយកើតចេញពីសំរាម

អត្ថបទបន្ទាប់
ពលរដ្ឋ២សង្កាត់នៅក្រុងបាត់ដំបងស្នើឲ្យក្រុមហ៊ុនស៊ីនទ្រីកាត់បន្ថយក្លិនស្អុយ និងសត្វរុយកើតចេញពីសំរាម

ពលរដ្ឋ២សង្កាត់នៅក្រុងបាត់ដំបងស្នើឲ្យក្រុមហ៊ុនស៊ីនទ្រីកាត់បន្ថយក្លិនស្អុយ និងសត្វរុយកើតចេញពីសំរាម

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង